Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 11:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដោយ​អង្វរ​ថា សូម​មក​ធ្វើ​ជា​មេ‌ទ័ព លើ​យើង​រាល់​គ្នា ដើម្បី​នាំ​យើង​ចេញ​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​អាំម៉ូន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 គេ​អង្វរ​យែប​ថា​ថា៖ «សូម​មក​ធ្វើ​ជា​មេ‌ទ័ព​លើពួក​យើង​ទៅ ដើម្បី​ឲ្យ​យើង​អាច​ប្រយុទ្ធ​នឹង​ពួក​អាំម៉ូន​បាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ដោយ​ពោល​ថា៖ «សូម​លោក​អញ្ជើញ​មក​ធ្វើ​ជា​មេ‌ទ័ព​លើ​ពួក​យើង​ទៅ ដើម្បី​ឲ្យ​យើង​អាច​ប្រយុទ្ធ​នឹង​ពួក​អាំម៉ូន​បាន»។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ដោយ​ពោល​ថា៖ «សូម​លោក​អញ្ជើញ​មក​ធ្វើ​ជា​មេ‌ទ័ព​លើ​ពួក​យើង​ទៅ ដើម្បី​ឲ្យ​យើង​អាច​ប្រយុទ្ធ​នឹង​ពួក​អាំម៉ូន​បាន»។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 11:6
4 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ណា​មនុស្ស​ម្នាក់​នឹង​យក​បង​ប្អូន​ពី​ក្នុង​គ្រួ​របស់​ឪពុក​ខ្លួន​មក​និយាយ​ថា អ្នក​ឯង​មាន​សំលៀក‌បំពាក់ សូម​អ្នក​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​ទៅ សូម​ឲ្យ​ស្រុក​ខ្ទេច‌ខ្ទី​នេះ​នៅ​ក្រោម​អំណាច​អ្នក​ចុះ


គ្រា​នោះ ពួក​កូន​ចៅ​អាំម៉ូន គេ​មូល​គ្នា​ទៅ​បោះ​ទ័ព​នៅ​ស្រុក​កាឡាត ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​មូល​គ្នា​ទៅ​បោះ​ទ័ព​នៅ​មីសប៉ា


ខណៈ​ដែល​គេ​ទន្ទ្រាន​ចូល​ក្នុង​ស្រុក​អ៊ីស្រាអែល នោះ​ពួក​ចាស់‌ទុំ​នៅ​ស្រុក​កាឡាត​ក៏​ចាត់​គេ ឲ្យ​ទៅ​ហៅ​យែបថា ពី​ស្រុក​ថូប​មក


តែ​យែបថា​ប្រកែក​ដល់​ពួក​ចាស់‌ទុំ​ស្រុក​កាឡាត​ថា តើ​អ្នក​រាល់​គ្នា​មិន​បាន​ស្អប់​ខ្ញុំ ហើយ​បណ្តេញ​ចេញ​ពី​ផ្ទះ​ឪពុក​ខ្ញុំ​ទេ​ឬ​អី ហេតុ​អ្វី​បាន​ជា​មក​រក​ខ្ញុំ​ឥឡូវ ក្នុង​គ្រា​ដែល​មាន​សេចក្ដី​វេទនា​វិញ​ដូច្នេះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម