អញនឹងឲ្យឯងស្បថនឹងព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ ហើយជាព្រះនៃផែនដីថា ឯងនឹងមិនយកប្រពន្ធឲ្យកូនអញពីពួកកូនស្រីសាសន៍កាណាន ដែលអញនៅកណ្តាលគេនេះឡើយ
និក្ខមនំ 34:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយក្រែងឯងនឹងយកកូនស្រីគេមកឲ្យកូនប្រុសរបស់ឯង រួចកូនស្រីគេទៅផិតតាមព្រះគេ នោះនឹងទាញនាំកូនឯងឲ្យផិតតាមព្រះគេដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយអ្នកនឹងយកកូនស្រីរបស់គេមកឲ្យកូនប្រុសរបស់អ្នក រួចកូនស្រីរបស់គេទៅផិតតាមព្រះរបស់គេ នោះនឹងនាំឲ្យកូនប្រុសរបស់អ្នកទៅផិតតាមព្រះរបស់គេដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្យ៉ាងទៀត បើកូនប្រុសរបស់អ្នករៀបការជាមួយកូនស្រីរបស់គេ ពេលកូនស្រីរបស់គេថ្វាយបង្គំព្រះរបស់ខ្លួន នោះនាងក៏នាំកូនប្រុសរបស់អ្នក ឲ្យក្បត់ចិត្តយើងដែរ។ អាល់គីតាប ម៉្យាងទៀត បើកូនប្រុសរបស់អ្នករៀបការជាមួយកូនស្រីរបស់គេ ពេលកូនស្រីរបស់គេថ្វាយបង្គំព្រះរបស់ខ្លួន នោះនាងក៏នាំកូនប្រុសរបស់អ្នក ឲ្យក្បត់ចិត្តយើងដែរ។ |
អញនឹងឲ្យឯងស្បថនឹងព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ ហើយជាព្រះនៃផែនដីថា ឯងនឹងមិនយកប្រពន្ធឲ្យកូនអញពីពួកកូនស្រីសាសន៍កាណាន ដែលអញនៅកណ្តាលគេនេះឡើយ
រីឯស្តេចសាឡូម៉ូន ទ្រង់បានស្រឡាញ់ពួកស្រីៗសាសន៍ដទៃជាច្រើន ក្រៅពីព្រះរាជបុត្រីផារ៉ោននោះ គឺជាស្ត្រីសាសន៍ម៉ូអាប់ សាសន៍អាំម៉ូន សាសន៍អេដំម សាសន៍ស៊ីដូន នឹងសាសន៍ហេត
រីឯអ័ហាប់ គ្មានអ្នកណាមួយឲ្យដូចទ្រង់ ដែលបានលក់ខ្លួនឲ្យធ្វើអំពើដ៏លាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ដែលយេសិបិល ជាភរិយាបានញុះញង់នោះទេ
មួយទៀតទ្រង់ក៏ធ្វើទីខ្ពស់ នៅភ្នំស្រុកយូដាទាំងប៉ុន្មាន ក៏បានបណ្តាលឲ្យពួកក្រុងយេរូសាឡិមផិតព្រះ ព្រមទាំងប្រទាញនាំពួកយូដាឲ្យវង្វេងដែរ។
ដូច្នេះ កុំឲ្យឯងរាល់គ្នាលើកកូនស្រីរបស់ខ្លួន ឲ្យទៅកូនប្រុសរបស់គេឡើយ ក៏កុំឲ្យយកកូនស្រីរបស់គេមកឲ្យកូនប្រុសរបស់ឯង ឬរកសេចក្ដីសុខដល់គេ ឬឲ្យគេបានចំរើនឡើងដែរ ប្រយោជន៍ឲ្យឯងរាល់គ្នាមានកំឡាំង ហើយឲ្យបានចំអែត ដោយផលល្អរបស់ស្រុកនោះ ព្រមទាំងទុកជាមរដកដល់កូនចៅឯងរាល់គ្នាតរៀងទៅ
ដ្បិតគេបានយកកូនស្រីក្រមុំនៃសាសន៍ទាំងនោះសំរាប់ខ្លួនគេ នឹងសំរាប់កូនប្រុសគេដែរ យ៉ាងនោះពូជបរិសុទ្ធបានលាយឡំនឹងពួកអ្នកស្រុកទាំងនេះ ហើយគឺពួកអ្នកជាប្រធាន នឹងពួកចៅហ្វាយជាលេខ១ ក្នុងការរំលងនេះដែរ
ហើយថាយើងមិនឲ្យកូនស្រីយើងទៅសាសន៍ទាំងប៉ុន្មានដែលនៅក្នុងស្រុក ឬយកកូនស្រីរបស់គេមកឲ្យកូនប្រុសយើងឡើយ
ហើយបើសាសន៍ដទៃ ដែលនៅក្នុងស្រុក គេយកទំនិញ ឬស្រូវអង្ករអ្វីមកលក់ នៅថ្ងៃឈប់សំរាក នោះយើងមិនព្រមទិញពីគេនៅថ្ងៃនោះ ឬនៅថ្ងៃបរិសុទ្ធណាឡើយ ហើយថាយើងរាល់គ្នានឹងផ្អាកទុកឆ្នាំទី៧ ព្រមទាំងលើកលែងទារបំណុលទាំងអស់ផង។
នៅគ្រានោះ ខ្ញុំក៏ឃើញពួកយូដាខ្លះ ដែលបានយកប្រពន្ធជាស្រីសាសន៍អាសដូឌ អាំម៉ូន នឹងម៉ូអាប់
ខ្ញុំក៏តវ៉ានឹងគេ ព្រមទាំងដាក់បណ្តាសា ក៏វាយគេខ្លះ ហើយបោចសក់គេផង ខ្ញុំចាប់ឲ្យគេស្បថដោយនូវព្រះនាមរបស់ព្រះ ហើយហាមគេថា មិនត្រូវឲ្យអ្នករាល់គ្នាឲ្យកូនស្រីទៅកូនប្រុសរបស់គេ ឬយកកូនស្រីរបស់គេមកឲ្យកូនប្រុសរបស់ខ្លួន ឬសំរាប់ខ្លួននោះឡើយ
គឺយ៉ាងនោះដែលគេបានធ្វើឲ្យខ្លួនមានសៅហ្មង ដោយសារកិរិយារបស់គេ ព្រមទាំងប្រព្រឹត្តសេចក្ដីកំផិត ដោយអំពើរបស់គេផង។
កាលព្រះយេហូវ៉ាទ្រង់ចាប់ផ្តើមមានបន្ទូល ដោយសារហូសេជាមុនដំបូង នោះទ្រង់មានបន្ទូលប្រាប់គាត់ថា ចូរឯងទៅយកស្រីដែលធ្លាប់ប្រព្រឹត្តជាសំផឹង នាំមកនៅជាមួយគ្នា ហើយបង្កើតកូនសហាយចុះ ដ្បិតស្រុកនេះតែងប្រព្រឹត្តការកំផិត ចេញពីព្រះយេហូវ៉ាយ៉ាងខ្លាំង
ហើយមិនត្រូវឲ្យពូជពង្សរបស់ខ្លួនទៅជាទាបថោកក្នុងសាសន៍ខ្លួនឡើយ ដ្បិតអញនេះជាព្រះយេហូវ៉ា ដែលញែកលោកចេញជាបរិសុទ្ធ។
តែបើសិនជាឯងវិលទៅវិញ ទៅភ្ជាប់ញាតិពន្ធនឹងសំណល់នៃសាសន៍ទាំងនេះ ដែលនៅជាមួយនឹងឯងរាល់គ្នានៅឡើយ ព្រមទាំងយកគ្នាជាប្ដីប្រពន្ធ ក៏ចូលទៅឯគេ ហើយគេមកឯឯងដែរ
នោះត្រូវដឹងជាប្រាកដថា ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងមិនបណ្តេញសាសន៍ទាំងនេះពីមុខឯងទៀតទេ គឺគេនឹងនៅជាអង្គប់ ហើយជាអន្ទាក់ដល់ឯងរាល់គ្នា ហើយជារំពាត់នៅចង្កេះ នឹងជាបន្លានៅក្នុងភ្នែកឯងវិញ ទាល់តែឯងរាល់គ្នាវិនាសបាត់ពីស្រុកល្អនេះទៅ ជាស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានមក។
តែឪពុកម្តាយប្រកែកថា ក្នុងពួកស្រីក្រមុំទាំងប៉ុន្មានជាវង្សញាតិឯង ក្នុងសាសន៍អញនេះ តើគ្មានអ្នកណាមួយទេឬអី បានជាឯងចង់យកប្រពន្ធពីពួកភីលីស្ទីន ជាមនុស្សដែលមិនកាត់ស្បែកវិញ សាំសុនក៏ឆ្លើយទៅឪពុកថា សូមដណ្តឹងនាងនោះឲ្យខ្ញុំកុំខាន ពីព្រោះនាងនោះពេញចិត្តខ្ញុំណាស់
ដូច្នេះពួកកូនចៅអ៊ីស្រាអែលក៏នៅជាមួយនឹងសាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី នឹងសាសន៍យេប៊ូស
ហើយបានយកកូនគេធ្វើជាប្រពន្ធ ព្រមទាំងឲ្យកូនស្រីរបស់ខ្លួនទៅកូនប្រុសរបស់គេ ហើយគោរពប្រតិបត្តិដល់អស់ទាំងព្រះរបស់គេដែរ។
ដូច្នេះគេឌានក៏យកទៅធ្វើជាអេផូឌ១ដាក់នៅក្នុងទីក្រុងខ្លួន គឺនៅក្រុងអូប្រា ហើយសាសន៍អ៊ីស្រាអែលទាំងអស់គ្នាក៏ទៅទីនោះ ដើម្បីនឹងផិតតាម របស់នោះក៏ត្រឡប់ជាអន្ទាក់ ដល់គេឌាន នឹងពួកគ្រួរបស់លោក