Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 3:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ហើយ​បាន​យក​កូន​គេ​ធ្វើ​ជា​ប្រពន្ធ ព្រម​ទាំង​ឲ្យ​កូន​ស្រី​របស់​ខ្លួន​ទៅ​កូន​ប្រុស​របស់​គេ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​អស់​ទាំង​ព្រះ​របស់​គេ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 គេ​បាន​យក​កូន​ស្រី​របស់​សាសន៍​ទាំង​នោះ​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​បាន​លើក​កូន​ស្រី​របស់​ខ្លួន ឲ្យ​ធ្វើ​ជា​ប្រពន្ធ​កូន​ប្រុស​របស់​គេ ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​របស់​គេ​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 គេ​យក​កូន​ស្រី​របស់​សាសន៍​ទាំង​នោះ​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​ក៏​លើក​កូន​ស្រី​របស់​ខ្លួន​ឲ្យ​រៀបការ​ជា​មួយ​កូន​ប្រុស​របស់​សាសន៍​ទាំង​នោះ ព្រម​ទាំង​នាំ​គ្នា​គោរព​ថ្វាយ‌បង្គំ​ព្រះ​នៃ​សាសន៍​ទាំង​នោះ​ថែម​ទៀត​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 គេ​យក​កូន​ស្រី​របស់​សាសន៍​ទាំង​នោះ​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​ក៏​លើក​កូន​ស្រី​របស់​ខ្លួន​ឲ្យ​រៀប‌ការ​ជា​មួយ​កូន​ប្រុស​របស់​សាសន៍​ទាំង​នោះ ព្រម​ទាំង​នាំ​គ្នា​គោរព​ថ្វាយ‌បង្គំ​ព្រះ​នៃ​សាសន៍​ទាំង​នោះ​ថែម​ទៀត​ផង។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 3:6
9 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​គេ​បាន​ទៅ​ប្រព្រឹត្ត​ច្របូក‌ច្របល់​ជា​មួយ ព្រម​ទាំង​រៀន​តាម​កិរិយា​របស់​សាសន៍​ដទៃ​ទាំង​នោះ​វិញ


ក្រែង‌លោ​ឯង​តាំង​សេចក្ដី​សញ្ញា​នឹង​ពួក​អ្នក​ស្រុក​នោះ ហើយ​កាល​ណា​គេ​ទៅ​ផិត​តាម​ព្រះ​របស់​គេ ទាំង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​នៃ​គេ នោះ​ក៏​ហៅ​ឯង​ទៅ​បរិភោគ​យញ្ញ‌បូជា​ដែរ


ហើយ​ក្រែង​ឯង​នឹង​យក​កូន​ស្រី​គេ​មក​ឲ្យ​កូន​ប្រុស​របស់​ឯង រួច​កូន​ស្រី​គេ​ទៅ​ផិត​តាម​ព្រះ​គេ នោះ​នឹង​ទាញ​នាំ​កូន​ឯង​ឲ្យ​ផិត​តាម​ព្រះ​គេ​ដែរ


ហើយ​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​នឹង​ក្រុង​យេរូ‌សាឡិម​ដូច្នេះ ជំនួរ​វង្សនឹង​កំណើត​របស់​ឯង នោះ​ចេញ​ពី​ស្រុក​របស់​សាសន៍​កាណាន​មក ឪពុក​ឯង​ជា​សាសន៍​អាម៉ូរី ហើយ​ម្តាយ​ឯង​ជា​សាសន៍​ហេត


តែ​បើ‌សិន​ជា​ឯង​វិល​ទៅ​វិញ ទៅ​ភ្ជាប់​ញាតិ​ពន្ធ​នឹង​សំណល់​នៃ​សាសន៍​ទាំង​នេះ ដែល​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​នៅ​ឡើយ ព្រម​ទាំង​យក​គ្នា​ជា​ប្ដី​ប្រពន្ធ ក៏​ចូល​ទៅ​ឯ​គេ ហើយ​គេ​មក​ឯ​ឯង​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម