ឱព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ គឺជាព្រះដ៏ធំហើយគួរស្ញែងខ្លាច ដែលរក្សាសេចក្ដីសញ្ញា នឹងសេចក្ដីសប្បុរស ដល់អស់អ្នកដែលស្រឡាញ់ដល់ទ្រង់ ហើយកាន់តាមអស់ទាំងក្រិត្យក្រមរបស់ទ្រង់អើយ
ទំនុកតម្កើង 89:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ តើមានអ្នកណាខ្លាំងពូកែដូចជាទ្រង់ ឱព្រះយេហូវ៉ាអើយ សេចក្ដីស្មោះត្រង់របស់ទ្រង់ ក៏នៅព័ទ្ធជុំវិញទ្រង់ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាដ៏ជាព្រះនៃពលបរិវារអើយ តើនរណាខ្លាំងពូកែដូចព្រះអង្គ? ព្រះយេហូវ៉ាអើយ សេចក្ដីស្មោះត្រង់របស់ព្រះអង្គនៅជុំវិញព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ តើមានអ្នកណាខ្លាំងពូកែដូចព្រះអង្គ? ឱព្រះយេហូវ៉ា អើយ ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ នៅព័ទ្ធជុំវិញព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់ ព្រះអម្ចាស់ជាព្រះនៃពិភព ទាំងមូលអើយ គ្មាននរណាមានឫទ្ធានុភាពដូចព្រះអង្គឡើយ! ព្រះអង្គប្រកបទៅដោយ ព្រះហឫទ័យស្មោះស្ម័គ្រ។ អាល់គីតាប ឱអុលឡោះតាអាឡា អុលឡោះតាអាឡាជាម្ចាស់នៃពិភព ទាំងមូលអើយ គ្មាននរណាមានអំណាចដូចទ្រង់ឡើយ! ទ្រង់ប្រកបទៅដោយ ចិត្តស្មោះស្ម័គ្រ។ |
ឱព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ គឺជាព្រះដ៏ធំហើយគួរស្ញែងខ្លាច ដែលរក្សាសេចក្ដីសញ្ញា នឹងសេចក្ដីសប្បុរស ដល់អស់អ្នកដែលស្រឡាញ់ដល់ទ្រង់ ហើយកាន់តាមអស់ទាំងក្រិត្យក្រមរបស់ទ្រង់អើយ
បើនឹងគិតប្រើកំឡាំង នោះមើល ទ្រង់ក៏ខ្លាំងជាងទៅទៀត ឬបើគិតពីសេចក្ដីជំនុំជំរះ នោះទ្រង់មានបន្ទូលមកថា តើអ្នកណានឹងកោះហៅអញ
ព្រះអម្ចាស់នៃយើងខ្ញុំទ្រង់ធំប្រសើរ ហើយមានឫទ្ធានុភាពក្រៃលែង ឯប្រាជ្ញាញាណរបស់ទ្រង់ក៏យល់គ្រប់ទាំងអស់
តើមហាក្សត្រដ៏មានសិរីល្អនេះជាអ្នកណា គឺព្រះយេហូវ៉ាដ៏មានព្រះចេស្តា នឹងឥទ្ធិឫទ្ធិ ជាព្រះយេហូវ៉ាដ៏មានឥទ្ធិឫទ្ធិក្នុងចំបាំង
អស់ទាំងឆ្អឹងនៃទូលបង្គំនឹងពោលថា ឱព្រះយេហូវ៉ាអើយ តើមានអ្នកណាដូចទ្រង់ ដែលទ្រង់ជួយមនុស្សក្រីក្រឲ្យរួចពីអ្នកដែលខ្លាំងជាងខ្លួន អើ ទាំងពួកក្រីក្រនឹងមនុស្សកំសត់ឲ្យរួចពីអ្នករឹបជាន់ខ្លួន
ឯសេចក្ដីសុចរិតរបស់ទ្រង់ ឱព្រះអង្គអើយ នោះខ្ពស់ណាស់ ចំណែកឯទ្រង់ដែលបានធ្វើការយ៉ាងធំ ឱព្រះអង្គអើយ តើមានអ្នកណាដូចទ្រង់។
ទ្រង់មានព្រះពាហុខ្លាំងពូកែ ព្រះហស្តទ្រង់មានឫទ្ធិខ្លាំង ព្រះហស្តស្តាំទ្រង់ក៏ខ្ពស់ណាស់
ដ្បិតតើមានអ្នកណានៅលើមេឃ ដែលផ្ទឹមនឹងព្រះយេហូវ៉ាបាន ក្នុងអស់ពួកខ្លាំងពូកែ តើមានអ្នកណាឲ្យដូចព្រះយេហូវ៉ា
ដូច្នេះ កុំឲ្យអ្នករាល់គ្នាធ្វើជាអ្នកចំអកឡកឡឺយទៀត ក្រែងចំណងរបស់អ្នករាល់គ្នាត្រូវរឹតរួតកាន់តែខ្លាំងឡើង ព្រោះខ្ញុំបានឮពីព្រះអម្ចាស់យេហូវ៉ា ជាព្រះនៃពួកពលបរិវារថា បានសំរេចឲ្យមានការបំផ្លាញនៅគ្រប់លើផែនដីហើយ។
ឱព្រះអម្ចាស់យេហូវ៉ាអើយ មើល ទ្រង់បានបង្កើតផ្ទៃមេឃ នឹងផែនដី ដោយសារព្រះចេស្តាដ៏ធំរបស់ទ្រង់ នឹងព្រះពាហុដ៏លើកសំរេច គ្មានអ្វីដែលពិបាកពេកដល់ទ្រង់ទេ
សូមកុំនាំយើងខ្ញុំទៅក្នុងសេចក្ដីល្បួងឡើយ តែសូមប្រោសឲ្យយើងខ្ញុំរួចពីសេចក្ដីអាក្រក់វិញ ដ្បិតរាជ្យ ព្រះចេស្តា នឹងសិរីល្អជារបស់ផងទ្រង់ នៅអស់កល្បជានិច្ច អាម៉ែន
ដ្បិតថ្មដារបស់គេមិនដូចជាថ្មដារបស់យើងនោះទេ គឺជាពួកខ្មាំងសត្រូវនឹងយើង ដែលធ្វើបន្ទាល់ថាដូច្នោះផង
មិនត្រូវឲ្យឯងភ័យខ្លាច ដោយព្រោះគេឡើយ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង គឺជាព្រះដ៏ធំ ហើយគួរស្ញែងខ្លាច ទ្រង់គង់កណ្តាលពួកឯងហើយ
ព្រះយេហូវ៉ាដ៏ជាព្រះលើអស់ទាំងព្រះ គឺព្រះយេហូវ៉ាជាព្រះលើអស់ទាំងព្រះ ទ្រង់ជ្រាបហើយ ពួកអ៊ីស្រាអែលក៏នឹងដឹងដែរ បើយើងរាល់គ្នាបានស្អាងអាសនានេះ ដោយបះបោរ ឬរំលងទាស់នឹងព្រះយេហូវ៉ា
ដូច្នេះហេតុអ្វីបានជាទ្រង់មិនបានស្តាប់តាមព្រះយេហូវ៉ាសោះ គឺបានស្ទុះទៅចាប់យករបឹប ហើយធ្វើការអាក្រក់នៅព្រះនេត្រនៃព្រះយេហូវ៉ាវិញ
គ្មានព្រះណាបរិសុទ្ធ ដូចព្រះយេហូវ៉ាឡើយ ដ្បិតក្រៅពីទ្រង់គ្មានព្រះឯណាទៀតសោះ ក៏គ្មានព្រះឯណាដែលទុកជាថ្មដា ឲ្យដូចព្រះនៃយើងខ្ញុំដែរ