តើមានអ្នកឯណាឲ្យដូចជាព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ជាព្រះដែលគង់នៅស្ថានដ៏ខ្ពស់នោះ
ទំនុកតម្កើង 89:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាព្រះដែលគួរស្ញែងខ្លាចណាស់ នៅក្នុងទីប្រជុំនៃអស់អ្នកបរិសុទ្ធ ក៏គួរកោតខ្លាច លើសជាងអស់អ្នកនៅជុំវិញទ្រង់ផង ព្រះគម្ពីរខ្មែរសាកល ព្រះអង្គជាព្រះដែលគួរឲ្យកោតខ្លាចយ៉ាងខ្លាំងនៅក្នុងអង្គប្រជុំរបស់វិសុទ្ធជន ហើយគួរឲ្យស្ញែងខ្លាចជាងអស់អ្នកដែលនៅជុំវិញព្រះអង្គទៅទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាព្រះដែលគួរស្ញែងខ្លាច នៅក្នុងអង្គប្រជុំរបស់ពួកអ្នកបរិសុទ្ធ ក៏គួរកោតខ្លាច លើសជាងអស់អ្នក នៅជុំវិញព្រះអង្គនោះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលស្ថិតនៅក្នុងអង្គប្រជុំដ៏វិសុទ្ធ នាំគ្នាស្ញែងខ្លាចព្រះអង្គ ហើយអស់អ្នកដែលនៅជុំវិញព្រះអង្គ ក៏កោតស្ញប់ស្ញែងព្រះអង្គដែរ។ អាល់គីតាប អស់អ្នកដែលស្ថិតនៅក្នុងអង្គប្រជុំដ៏វិសុទ្ធ នាំគ្នាស្ញែងខ្លាចទ្រង់ ហើយអស់អ្នកដែលនៅជុំវិញទ្រង់ ក៏កោតស្ញប់ស្ញែងទ្រង់ដែរ។ |
តើមានអ្នកឯណាឲ្យដូចជាព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ជាព្រះដែលគង់នៅស្ថានដ៏ខ្ពស់នោះ
នែ អស់ទាំងកូននៃព្រះដ៏មានឥទ្ធិឫទ្ធិអើយ ចូរសរសើរព្រះយេហូវ៉ា ចូរសរសើរព្រះយេហូវ៉ាថា ទ្រង់មានសិរីល្អ ហើយនឹងព្រះចេស្តា
ដ្បិតព្រះយេហូវ៉ាដ៏ខ្ពស់បំផុត ទ្រង់គួរស្ញែងខ្លាច ទ្រង់ជាមហាក្សត្រយ៉ាងធំលើផែនដីទាំងមូល
ឱព្រះអម្ចាស់អើយ នៅក្នុងអស់ទាំងពួកព្រះ គ្មានណាមួយឲ្យដូចជាទ្រង់ឡើយ ក៏គ្មានការអ្វីឲ្យដូចជាការរបស់ទ្រង់ដែរ
ដូច្នេះ ព្រះដ៏បរិសុទ្ធទ្រង់មានបន្ទូលថា ឯងរាល់គ្នានឹងប្រៀបផ្ទឹមអញដូចជាអ្នកណា ឲ្យអញបានស្មើនឹងគេនោះ
ដ្បិតឯរបស់ទាំងនេះ គឺដៃអញដែលបានបង្កើតមក ហើយគឺយ៉ាងនោះដែលរបស់ទាំងនេះបានកើតមានឡើង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ប៉ុន្តែអញនឹងយកចិត្តទុកដាក់ចំពោះមនុស្សយ៉ាងនេះវិញ គឺចំពោះអ្នកណាដែលក្រលំបាក ហើយមានចិត្តខ្ទេចខ្ទាំ ជាអ្នកដែលញ័រញាក់ ដោយឮពាក្យរបស់អញ
តែព្រះយេហូវ៉ាទ្រង់ជាព្រះដ៏ពិតវិញ ទ្រង់ជាព្រះដ៏មានព្រះជន្មរស់នៅ ក៏ជាមហាក្សត្រដ៏នៅអស់កល្បជានិច្ច ផែនដីក៏ញ័រចំពោះសេចក្ដីក្រោធរបស់ទ្រង់ ហើយអស់ទាំងសាសន៍មិនអាចនឹងធន់នៅ ចំពោះសេចក្ដីគ្នាន់ក្នាញ់របស់ទ្រង់បានឡើយ
ឱមហាក្សត្រនៃអស់ទាំងសាសន៍អើយ តើមានអ្នកឯណាដែលមិនត្រូវកោតខ្លាចដល់ព្រះយេហូវ៉ា ដ្បិតសេចក្ដីកោតខ្លាចសំណំតែនឹងទ្រង់ប៉ុណ្ណោះ ពីព្រោះក្នុងបណ្តាមនុស្សប្រាជ្ញាទាំងឡាយនៅគ្រប់ទាំងសាសន៍ ហើយក្នុងនគររបស់គេទាំងប៉ុន្មាន នោះគ្មានអ្នកណាមួយឲ្យដូចទ្រង់ឡើយ
ម៉ូសេក៏និយាយនឹងអើរ៉ុនថា នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាមានបន្ទូលមកថា ត្រូវឲ្យអស់អ្នកដែលចូលមកជិតអញ បានលើកអញជាបរិសុទ្ធ ហើយត្រូវឲ្យអញបានសិរីល្អនៅចំពោះមុខជនទាំងឡាយដែរ ដូច្នេះអើរ៉ុនក៏នៅស្ងៀម
កុំឲ្យខ្លាចចំពោះពួកអ្នកដែលសំឡាប់បានតែរូបកាយ តែពុំអាចនឹងសំឡាប់ដល់ព្រលឹងបាននោះឡើយ ស៊ូឲ្យខ្លាចព្រះអង្គវិញជាជាង ដែលទ្រង់អាចនឹងធ្វើឲ្យទាំងព្រលឹង នឹងរូបកាយវិនាសទៅក្នុងនរកផង
រួចពួកជំនុំទាំងប៉ុន្មាន នឹងអស់អ្នកណាដែលឮនិយាយពីការនោះ ក៏កើតមានសេចក្ដីស្ញែងខ្លាចទាំងអស់គ្នា។