ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 89:45 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​បាន​បំព្រួញ​វ័យ​ក្មេង​របស់​អ្នក​បំរើ​ទ្រង់​ឲ្យ​រួញ​ជា​ខ្លី ហើយ​បាន​បង្គ្រប ដោយ​សេចក្ដី​ខ្មាស​ផង។ –បង្អង់

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​បាន​បន្ថយ​ថ្ងៃ​នៃ​យុវវ័យ​របស់គាត់​ឲ្យខ្លី ព្រះអង្គ​បាន​គ្របដណ្ដប់​គាត់​ដោយ​សេចក្ដីអាម៉ាស់​។ សេឡា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​បាន​បង្រួញ​វ័យ​ក្មេង​របស់​ព្រះ​រាជា​ឲ្យ​ខ្លី ហើយ​បាន​បង្គ្របព្រះ​រាជា ដោយ​សេចក្ដី​អាម៉ាស់។ –បង្អង់

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​ពុំ​បាន​ធ្វើ​ឲ្យ​ស្ដេច មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ​ទេ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ស្ដេច ត្រូវ​អាម៉ាស់​យ៉ាង​ខ្លាំង។ - សម្រាក

សូមមើលជំពូក

អាល់គីតាប

ទ្រង់​ពុំ​បាន​ធ្វើ​ឲ្យ​ស្ដេច មាន​អាយុ​យឺន‌យូរ​ទេ ទ្រង់​បាន​ធ្វើ​ឲ្យ​ស្ដេច ត្រូវ​អាម៉ាស់​យ៉ាង​ខ្លាំង។ - សម្រាក

សូមមើលជំពូក



ទំនុកតម្កើង 89:45
9 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​យ៉ាង​នោះ ដែល​ពួក​អ៊ីស្រាអែល​បាន​បះ‌បោរ​នឹង​រាជ​វង្ស​នៃ​ដាវីឌ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


៙ ទ្រង់​បាន​ធ្វើ​ឲ្យ​កំឡាំង​របស់​ទូលបង្គំ​អន់‌ថយ​ទៅ នៅ​កណ្តាល​ផ្លូវ ទ្រង់​បាន​ពង្រួញ​ថ្ងៃ​អាយុ​របស់​ទូលបង្គំ​ហើយ


សូម​ឲ្យ​ពួក​សត្រូវ​នៃ​ទូលបង្គំ បាន​ត្រូវ​ប្រដាប់​ខ្លួន ដោយ​សេចក្ដី​អាប់‌យស ឲ្យ​គេ​គ្រលុំ​ខ្លួន ដោយ​សេចក្ដី​អាម៉ាស់​ខ្មាស ដូច​ជា​ពាក់​អាវ


សេចក្ដី​អាប់‌យស​របស់​ទូលបង្គំ​នៅ​មុខ​ទូលបង្គំ​ជានិច្ច ហើយ​ភាព​ខ្មាស​នៃ​មុខ​ទូលបង្គំ ក៏​គ្រប​ទូលបង្គំ​ដែរ


សូម​ឲ្យ​ពួក​អ្នក​ដែល​ទាស់​ទទឹង​នឹង​ជីវិត​ទូលបង្គំ បាន​ត្រូវ​អៀន‌ខ្មាស ហើយ​វិនាស​សូន្យ​ទៅ ឯ​ពួក​អ្នក​ដែល​រក​ប្រទូស្ត​នឹង​ទូលបង្គំ នោះ​សូម​ឲ្យ​គេ​បាន​គ្រប​ពេញ​ដោយ​សេចក្ដី​ដំនៀល នឹង​អាប់‌យស​វិញ


រាស្ត្រ​បរិសុទ្ធ​របស់​ទ្រង់​បាន​ស្រុក​នោះ​មិន​យូរ​ប៉ុន្មាន​ទេ ឯ​ពួក​ខ្មាំង​សត្រូវ​របស់​យើង​ខ្ញុំ គេ​បាន​ជាន់​ឈ្លី​ទី​បរិសុទ្ធ​នៃ​ទ្រង់


ព្រះ‌អម្ចាស់​ទ្រង់​បាន​គ្រប​បាំង​កូន​ស្រី​នៃ​ក្រុង​ស៊ីយ៉ូន​ដោយ​ពពក ក្នុង​កាល​ដែល​ទ្រង់​ខ្ញាល់ យ៉ាង​ណា​ហ្ន៎ ទ្រង់​បាន​ទំលាក់​សេចក្ដី​លំអ​របស់​អ៊ីស្រាអែល ចុះ​ពី​ស្ថាន‌សួគ៌​មក​ដល់​ដី ក៏​មិន​បាន​នឹក​ចាំ​ពី​កំណល់​កល់​ព្រះ‌បាទ​ទ្រង់ នៅ​ថ្ងៃ​ដែល​ទ្រង់​ខ្ញាល់​នោះ​ទេ


គ្រា​នោះ ខ្មាំង​សត្រូវ​របស់​ខ្ញុំ​នឹង​ឃើញ​ដែរ ហើយ​នឹង​មាន​សេចក្ដី​ខ្មាស​គ្រប​លើ​នាង ដែល​និយាយ​មក​ខ្ញុំ​ថា តើ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​នៅ​ឯ​ណា ឯ​ភ្នែក​ខ្ញុំ​នឹង​ឃើញ​បំណង​ចិត្ត​កើត​ដល់​នាង នាង​នឹង​ត្រូវ​ជាន់​ឈ្លី​ឥឡូវ ដូច​ជា​ភក់​នៅ​ក្នុង​ផ្លូវ