គេនាំយកហឹបនៃព្រះយេហូវ៉ាចូលមកដាក់នៅកន្លែងរៀបចំ ត្រង់កណ្តាលត្រសាល ដែលដាវីឌបានដំឡើងសំរាប់ហឹបនោះ រួចទ្រង់ថ្វាយដង្វាយដុត នឹងដង្វាយមេត្រី នៅចំពោះព្រះយេហូវ៉ា
ទំនុកតម្កើង 78:67 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មួយទៀត ទ្រង់មិនបានទទួលត្រសាលរបស់ ពួកយ៉ូសែបឡើយ ក៏មិនបានរើសពូជអំបូរអេប្រាអិមដែរ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទ្រង់បដិសេធរោងរបស់យ៉ូសែប ហើយមិនបានជ្រើសរើសកុលសម្ព័ន្ធអេប្រាអិមឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ព្រះអង្គមិនរវីរវល់នឹងរោងឧបោសថ របស់ពួកយ៉ូសែបឡើយ ក៏មិនបានជ្រើសរើសកុលសម្ព័ន្ធអេប្រាអិមដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមិនរវីរវល់នឹងពូជពង្សរបស់លោកយ៉ូសែប ព្រះអង្គពុំបានជ្រើសរើសកុលសម្ព័ន្ធអេប្រាអ៊ីមទេ អាល់គីតាប ទ្រង់មិនរវីរវល់នឹងពូជពង្សរបស់យូសុះ ទ្រង់ពុំបានជ្រើសរើសកុលសម្ព័ន្ធអេប្រាអ៊ីមទេ |
គេនាំយកហឹបនៃព្រះយេហូវ៉ាចូលមកដាក់នៅកន្លែងរៀបចំ ត្រង់កណ្តាលត្រសាល ដែលដាវីឌបានដំឡើងសំរាប់ហឹបនោះ រួចទ្រង់ថ្វាយដង្វាយដុត នឹងដង្វាយមេត្រី នៅចំពោះព្រះយេហូវ៉ា
រួចដាវីឌ ព្រមទាំងបណ្តាជនទាំងប៉ុន្មាន ក៏នាំគ្នាឡើងចេញពីប្អាលេ-យូដា ដើម្បីនឹងនាំយកហឹបនៃព្រះឡើងមក ជាហឹបដែលគេឲ្យឈ្មោះ តាមព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ដែលទ្រង់គង់នៅកណ្តាលចេរូប៊ីន
រួចគេចាត់មនុស្ស ឲ្យទៅឯពួកគារយ៉ាត់-យារីមប្រាប់ថា ពួកភីលីស្ទីនបាននាំយកហឹបនៃព្រះយេហូវ៉ាមកវិញហើយ ដូច្នេះសូមអ្នករាល់គ្នាចុះទៅ នាំឡើងទៅឯអ្នករាល់គ្នាវិញចុះ