ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 73:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ចំអក​ឡក‌ឡឺយ ហើយ​ពោល​ជា​ការ​គំហក‌កំហែង ដោយ​ចិត្ត​អាក្រក់ ក៏​និយាយ​ដោយ​ពាក្យ​ធំ​ខ្ពស់

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួកគេ​សើចចំអក ហើយ​និយាយ​ពាក្យសង្កត់សង្កិន​ដោយ​គំនិតព្យាបាទ ពួកគេ​និយាយ​ចេញពី​អំនួត

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ចំអក​ឡក‌ឡឺយ ហើយ​ពោល​ពាក្យអាក្រក់ គេ​ស្រែក​គំរាម​ក្ដែងៗ​ពី​ការ​សង្កត់​សង្កិន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​នាំ​គ្នា​សើច​ចំអក និង​ពោល​ពាក្យ​អាក្រក់ ព្រម​ទាំង​និយាយ​ក្ដែងៗ ពី​ការ​សង្កត់‌សង្កិន​អ្នក​ដទៃ។

សូមមើលជំពូក

អាល់គីតាប

គេ​នាំ​គ្នា​សើច​ចំអក និង​ពោល​ពាក្យ​អាក្រក់ ព្រម​ទាំង​និយាយ​ក្ដែងៗ ពី​ការ​សង្កត់‌សង្កិន​អ្នក​ដទៃ។

សូមមើលជំពូក



ទំនុកតម្កើង 73:8
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា កុំ​បណ្តោយ​ឲ្យ​ហេសេគា​បញ្ឆោត​ឯង​រាល់​គ្នា​ឡើយ ដ្បិត​វា​ពុំ​អាច​នឹង​ជួយ​ឯង​រាល់​គ្នា ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ទេ


មនុស្ស​អាក្រក់ គេ​បៀត‌បៀន​ដល់​មនុស្ស​ក្រីក្រ ដោយ​សេចក្ដី​ឆ្មើង‌ឆ្មៃ សូម​ឲ្យ​គេ​ជាប់​នៅ​ក្នុង​ឧបាយ ដែល​គេ​បង្កើត​នោះ


គេ​បិទ​ភ្ជិត​ជុំវិញ ដោយ​ខ្លាញ់​របស់​គេ ហើយ​មាត់​គេ​ពោល​តែ​ពាក្យ​ព្រហើន


តែ​ឯង​រាល់​គ្នា​បាន​ដំកើង​ខ្លួន​ទាស់​នឹង​អញ ដោយ‌សារ​មាត់​ឯង ព្រម​ទាំង​ចំរើន​ពាក្យ​របស់​ឯង​ទាស់​នឹង​អញ​ផង អញ​បាន​ឮ​ហើយ


គេ​ត្រឡប់​មក តែ​មិន​មែន​មក​ឯ​ព្រះ​ដ៏​ខ្ពស់​បំផុត​ទេ គេ​ប្រៀប​ដូច​ជា​ធ្នូ​ដែល​បាញ់​ទៅ​មិន​ត្រង់ ពួក​ចៅហ្វាយ​របស់​គេ នឹង​ត្រូវ​ដួល​ដោយ​ដាវ ដោយ​ព្រោះ​មោហ៍​គ្រប​នៃ​អណ្តាត​របស់​ខ្លួន នេះ​ឯង​បាន​ជា​ទី​មើល‌ងាយ​ដល់​គេ នៅ​ក្នុង​ស្រុក​អេស៊ីព្ទ។


គឺ​ពួក​អស់​អ្នក​ដែល​ដើរ​តាម​សាច់​ឈាម​ជា​ដើម ដែល​គេ​មាន​សេចក្ដី​ប៉ង‌ប្រាថ្នា​ខាង​ឯ​ការ​ស្មោក‌គ្រោក ហើយ​ក៏​មើល‌ងាយ​ដល់​អស់​ទាំង​អំណាច​ត្រួត‌ត្រា​ដែរ គេ​ជា​ពួក​ព្រហើន មាន​ក្បាល​រឹង ដែល​មិន​ខ្លាច​នឹង​ជេរ​ប្រមាថ​ដល់​ទាំង​ពួក​ប្រសើរ​ឧត្តម​ផង


ដ្បិត​គេ​និយាយ​សេចក្ដី​អំនួត​អួត​យ៉ាង​សំបើម ទាំង​បិទ​នុយ​ដែល​ប្រកប​ដោយ​សេចក្ដី​សំរើប​ខាង​សាច់​ឈាម នឹង​សេចក្ដី​ខូច​អាក្រក់​ទាំង​ប៉ុន្មាន ដើម្បី​ចាប់​ពួក​អស់​អ្នក ដែល​ទើប​តែ​នឹង​រួច​ចេញ​ពី​ពួក​វង្វេង


មនុស្ស​ទាំង​នោះ​ជា​ពួក​ដែល​ចេះ​តែ​រទូ‌រទាំ ហើយ​ត្អូញ‌ត្អែរ ដែល​ដើរ​តាម​តែ​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​ខ្លួន ហើយ​មាត់​គេ​ពោល​សុទ្ធ​តែ​ពាក្យ​អំនួត​អួត​យ៉ាង​សំបើម គេ​រាប់​អាន​មនុស្ស ឲ្យ​តែ​បាន​កំរៃ​ទេ។


រីឯ​នៅ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រាអែល នោះ​គ្មាន​ជាង​ដែក​ឡើយ ដ្បិត​ពួក​ភីលីស្ទីន​បាន​ជំនុំ​គ្នា​ថា ក្រែង​ពួក​ហេ‌ព្រើរ​ធ្វើ​ដាវ ឬ​លំពែង​សំរាប់​ខ្លួន