ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 60:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ស្រុក​កាឡាត​ជា​របស់​ផង​យើង ហើយ​ខេត្ត​ម៉ាន៉ាសេ​ផង ខេត្ត​អេប្រា‌អិម​ជា​ទី​មាំ‌មួន​ដែល​ការ‌ពារ​ក្បាល​យើង ហើយ​ស្រុក​យូដា​ជា​អ្នក​តែង​ច្បាប់​របស់​យើង

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

កាឡាត​ជារបស់​យើង ម៉ាណាសេ​ក៏​ជារបស់​យើង​ដែរ រីឯ​អេប្រាអិម​ជា​មួកសឹក​របស់យើង យូដា​ជា​ដំបងរាជ្យ​របស់យើង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាឡាត​ជា​ទឹក​ដី​របស់​យើង ហើយ​ម៉ាណា‌សេ​ក៏​ជា​ទឹក​ដី​របស់​យើង​ដែរ អេប្រាអិម​ជា​មួក​ដែក​របស់​យើង យូដា​ជា​ដំបង​រាជ្យ​របស់​យើង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាឡាត​ជា​ទឹក​ដី​របស់​យើង ហើយ​ម៉ាណា‌សេ​ក៏​ជា​ទឹក​ដី​របស់​យើង​ដែរ អេប្រាអ៊ីម​ប្រៀប​ដូច​ជា​មួក​ដែក​របស់​យើង ហើយ​យូដា​ជា​ដំបង​រាជ្យ​របស់​យើង។

សូមមើលជំពូក

អាល់គីតាប

កាឡាត​ជា​ទឹក​ដី​របស់​យើង ហើយ​ម៉ាណា‌សេ​ក៏​ជា​ទឹក​ដី​របស់​យើង​ដែរ អេប្រាអ៊ីម​ប្រៀប​ដូច​ជា​មួក​ដែក​របស់​យើង ហើយ​យូដា​ជា​ដំបង​រាជ្យ​របស់​យើង។

សូមមើលជំពូក



ទំនុកតម្កើង 60:7
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដំបង​រាជ្យ​នឹង​មិន​ដែល​ឃ្លាត​ពី​យូដា ឬ​អំណាច​គ្រប់‌គ្រង​ពី​ជើង​វា​ឡើយ ដរាប​ដល់​ស៊ីឡូរ​បាន​មក​ដល់ នោះ​បណ្តាជន​ទាំង‌ឡាយ​នឹង​ចុះ​ចូល​ចំពោះ​ទ្រង់


ក្នុង​ពួក​ម៉ាន៉ាសេ ក៏​មាន​អ្នក​ខ្លះ​រវាត​មក ចូល​ខាង​ដាវីឌ​ដែរ គឺ​ក្នុង​វេលា​ដែល​ទ្រង់​ចេញ​ទៅ ដើម្បី​ច្បាំង​នឹង​សូល ជា​មួយ​នឹង​ពួក​ភីលីស្ទីន តែ​មិន​បាន​ជួយ​គេ​ទេ ពី​ព្រោះ​ពួក​មេ​របស់​សាសន៍​ភីលីស្ទីន គេ​បាន​ពិគ្រោះ​គ្នា រួច​បង្គាប់​ឲ្យ​ទ្រង់​ទៅ​វិញ ដោយ​ថា ក្រែង​វា​រវាត​ចេញ​ទៅ​ខាង​សូល ជា​ចៅហ្វាយ​វា ហើយ​នាំ​ឲ្យ​អន្តរាយ​ដល់​ក្បាល​យើង​វិញ


ឯ​ខាង​នាយ​ទន្លេ​យ័រដាន់ ក្នុង​ពួក​រូបេន ពួក​កាឌ់ នឹង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង នោះ​មាន​ចំនួន​១​សែន​២​ម៉ឺន​នាក់ ដែល​មាន​គ្រឿង​ចំបាំង​គ្រប់​មុខ។


ព្រះ​ទ្រង់​បាន​មាន​បន្ទូល ដោយ​សេចក្ដី​បរិសុទ្ធ​របស់​ទ្រង់ ថា យើង​នឹង​ត្រេក‌អរ​ឡើង ក៏​នឹង​បែង‌ចែក​ស្រុក​ស៊ីគែម ហើយ​នឹង​វាស់​ច្រក​ភ្នំ​សិកូត


ឯ​កូន​គោ​របស់​គេ​ដែល​កើត​ជា​ដំបូង នោះ​មាន​ស្វាហាប់​ណាស់ ស្នែង​វា​ដូច​ជា​ស្នែង​នៃ​ទន្សោង វា​នឹង​ច្រាន​សាសន៍​ទាំង​ប៉ុន្មាន ដោយ‌សារ​ស្នែង​នោះ ទៅ​ដល់​ចុង​ផែនដី​បំផុត គឺ​ជា​ពួក​អេប្រា‌អិម​ទាំង​សល់‌សែន ហើយ​នឹង​ពួក​ម៉ាន៉ាសេ​ទាំង​ពាន់​ទាំង​ម៉ឺន​ដែរ។


ព្រម​ទាំង​ស្រុក​កាឡាត​១​ចំហៀង នឹង​ក្រុង​អាស‌ថារ៉ូត ហើយ​ក្រុង​អេទ្រី​ជា​ទី​ក្រុង​ដែល​នៅ​ក្នុង​នគរ​របស់​អុក​នៅ​ស្រុក​បាសាន នេះ​សុទ្ធ​តែ​សំរាប់​ពួក​កូន​ចៅ​ម៉ាគារ ជា​កូន​ម៉ាន៉ាសេ គឺ​សំរាប់​ពួក​កូន​ចៅ​ម៉ាគារ​១​ចំហៀង​តាម​គ្រួ​គេ។


នេះ​ជា​ចំណែក​ដែល​គេ​បាន​ចែក​ដល់​ពូជ​អំបូរ​ម៉ាន៉ាសេ ដ្បិត​គាត់​ជា​កូន​ច្បង​របស់​យ៉ូសែប ឯ​ម៉ាគារ​ជា​កូន​ច្បង​របស់​ម៉ាន៉ាសេ ហើយ​ជា​ឪពុក​របស់​កាឡាត គាត់​បាន​ស្រុក​កាឡាត នឹង​ស្រុក​បាសាន ដោយ​ព្រោះ​គាត់​ជា​អ្នក​ថ្នឹក​ច្បាំង


ដាវីឌ​ទូល​ឆ្លើយ​ថា បើ​ដូច្នេះ ទ្រង់​នឹង​បាន​ជ្រាប​ការ​ដែល​ទូលបង្គំ ជា​បាវ​ទ្រង់ នឹង​ធ្វើ​ជា​យ៉ាង​ណា នោះ​អ័គីស​មាន​បន្ទូល​តប​ថា បើ​ដូច្នោះ​មែន យើង​នឹង​តាំង​អ្នក​ឲ្យ​ការ‌ពារ​យើង​ជា​ដរាប​ត​ទៅ។