Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 12:37 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 ឯ​ខាង​នាយ​ទន្លេ​យ័រដាន់ ក្នុង​ពួក​រូបេន ពួក​កាឌ់ នឹង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង នោះ​មាន​ចំនួន​១​សែន​២​ម៉ឺន​នាក់ ដែល​មាន​គ្រឿង​ចំបាំង​គ្រប់​មុខ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 នៅ​ខាង​កើត​ទន្លេ​យ័រ‌ដាន់ ក្នុង​ពួក​រូបេន ពួក​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង មាន​ចំនួន​មួយ​សែន​ពីរ​ម៉ឺន​នាក់​ដែល​មាន​គ្រឿង​ចម្បាំង​គ្រប់​មុខ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 នៅ​ខាង​កើត​ទន្លេ​យ័រដាន់ កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល​ទៀត មាន​ទាហាន​ទាំង​អស់ ១២០ ០០០​នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ប្រភេទ។

សូមមើលជំពូក ចម្លង

អាល់គីតាប

37 នៅ​ខាង​កើត​ទន្លេ​យ័រ‌ដាន់ កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្តាល​ទៀត មាន​ទាហាន​ទាំង​អស់ ១២០ ០០០ នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ប្រភេទ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 12:37
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ខាង​ពួក​អេស៊ើរ នោះ​មាន​៤​ម៉ឺន​នាក់​ដែល​អាច​នឹង​ចេញ​ទៅ​ជា​មួយ​នឹង​ពល‌ទ័ព ជា​មនុស្ស​ថ្នឹក​ច្បាំង​ដែរ


ពួក​អ្នក​ទាំង​នោះ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ថ្នឹក​ច្បាំង ក៏​មក​ឯ​ដាវីឌ នៅ​ត្រង់​ក្រុង​ហេប្រុន ដោយ​ចិត្ត​ស្មោះ‌ត្រង់ ដើម្បី​នឹង​តាំង​ទ្រង់​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល​ទាំង​មូល ហើយ​ពួក​អ៊ីស្រាអែល​ឯ​ទៀត​ទាំង​ប៉ុន្មាន​ក៏​ស្រុះ​ចិត្ត​គ្នា​នឹង​តាំង​ដាវីឌ​ឡើង​ជា​ស្តេច​ដែរ


ដ្បិត​លោក​ម៉ូសេ​បាន​ចែក​មរដក​ដល់​ពូជ​អំបូរ​ទាំង​២ នឹង​១​ចំហៀង​ទៀត នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​ហើយ តែ​មិន​បាន​ចែក​ឲ្យ​ដល់​ពួក​លេវី​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម