សេចក្ដីមេត្រីមិត្ររបស់ព្រះយេហូវ៉ា នៅជាមួយនឹងអ្នកណាដែលកោតខ្លាចដល់ទ្រង់ ទ្រង់នឹងសំដែងឲ្យគេស្គាល់សេចក្ដីសញ្ញារបស់ទ្រង់
ទំនុកតម្កើង 50:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ តែព្រះទ្រង់មានបន្ទូលចំពោះមនុស្សអាក្រក់ថា ឯងត្រូវការអ្វីនឹងថ្លែងប្រាប់ពីបញ្ញត្តអញ ហើយយកសញ្ញាអញមកនៅក្នុងមាត់ឯង ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែចំពោះមនុស្សអាក្រក់ ព្រះបានមានបន្ទូលថា៖ “តើអ្នកអាងសិទ្ធិអ្វី បានជាថ្លែងបទបញ្ញត្តិរបស់យើង ឬលើកយកសម្ពន្ធមេត្រីរបស់យើងក្នុងមាត់របស់អ្នកដូច្នេះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ប៉ុន្ដែ ចំពោះមនុស្សអាក្រក់ ព្រះមានព្រះបន្ទូលថា «តើអ្នកមានសិទ្ធិអ្វីនឹងសូត្រពីបញ្ញត្តិរបស់យើង ឬពីសេចក្ដីសញ្ញារបស់យើង ជាប់នឹងមាត់ឯងដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់មានព្រះបន្ទូល ទៅកាន់មនុស្សអាក្រក់ថា៖ ហេតុដូចម្ដេចបានជាអ្នកចេះតែសូត្រ ច្បាប់របស់យើង ហើយចេះតែទន្ទេញថា បានចងសម្ពន្ធមេត្រីជាមួយយើងដូច្នេះ? អាល់គីតាប អុលឡោះមានបន្ទូល ទៅកាន់មនុស្សអាក្រក់ថា៖ ហេតុដូចម្ដេចបានជាអ្នកចេះតែសូត្រ ហ៊ូកុំរបស់យើង ហើយចេះតែទន្ទេញថា បានចងសម្ពន្ធមេត្រីជាមួយយើងដូច្នេះ? |
សេចក្ដីមេត្រីមិត្ររបស់ព្រះយេហូវ៉ា នៅជាមួយនឹងអ្នកណាដែលកោតខ្លាចដល់ទ្រង់ ទ្រង់នឹងសំដែងឲ្យគេស្គាល់សេចក្ដីសញ្ញារបស់ទ្រង់
ជើងរបស់មនុស្សដែលដើរចាក់ខ្ញើច បានខ្សោយយ៉ាងណា នោះពាក្យសុភាសិតនៅក្នុងមាត់មនុស្សល្ងីល្ងើក៏យ៉ាងនោះដែរ
ព្រះអម្ចាស់ទ្រង់ក៏មានបន្ទូលថា ហេតុដោយព្រោះសាសន៍នេះគេចូលមកជិតអញ ហើយគោរពប្រតិបត្តិដល់អញ ដោយសំដីនឹងបបូរមាត់របស់គេ តែបានដកចិត្តចេញទៅឆ្ងាយពីអញ ហើយការដែលគេកោតខ្លាចដល់អញគ្រាន់តែជាបង្គាប់របស់មនុស្ស ដែលបង្រៀនគេប៉ុណ្ណោះ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គ្មានសេចក្ដីសុខសោះ ដល់ពួកមនុស្សដែលប្រព្រឹត្តអាក្រក់។
មួយទៀត កាលណាមនុស្សទុច្ចរិតបែរចេញពីអំពើទុច្ចរិត ដែលខ្លួនបានធ្វើ ទៅប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ ហើយទៀងត្រង់វិញ នោះគេនឹងធ្វើឲ្យព្រលឹងខ្លួនរស់នៅ
ឯព្រះ ទ្រង់ជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំទ្រង់ នោះត្រូវតែថ្វាយបង្គំ ដោយវិញ្ញាណ នឹងសេចក្ដីពិតដែរ
គឺខ្ញុំវាយដំរូបកាយខ្ញុំ ទាំងបង្ខំឲ្យចុះចូល ក្រែងក្រោយដែលខ្ញុំបានប្រដៅមនុស្សឯទៀតហើយ នោះខ្លួនខ្ញុំត្រូវចោលចេញវិញ។
មិនមែនតាមសេចក្ដីសញ្ញា ដែលអញបានតាំងនឹងពួកឰយុកោគេ នៅថ្ងៃដែលអញបានចាប់ដៃ នាំគេចេញពីស្រុកអេស៊ីព្ទនោះទេ ព្រោះគេមិនបានកាន់ខ្ជាប់តាមសេចក្ដីសញ្ញារបស់អញនោះឡើយ ហើយអញបានបែរចេញពីគេដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់
គេបានបោះបង់ចោលផ្លូវទៀងត្រង់ ហើយវង្វេងទៅតាមផ្លូវរបស់ហោរាបាឡាម ជាកូនបេអ៊រ ដែលស្រឡាញ់កំរៃនៃការទុច្ចរិត