ទំនុកតម្កើង 119:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមដកយកការដំនៀល នឹងការមើលងាយពីទូលបង្គំចេញ ដ្បិតទូលបង្គំបានរក្សាសេចក្ដីបន្ទាល់របស់ទ្រង់ទុក ព្រះគម្ពីរខ្មែរសាកល សូមយកសេចក្ដីត្មះតិះដៀល និងសេចក្ដីមើលងាយចេញពីលើទូលបង្គំផង ដ្បិតទូលបង្គំបានរក្សាសេចក្ដីបន្ទាល់របស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមដកយកដំណៀល និងការមើលងាយចេញពីទូលបង្គំ ដ្បិតទូលបង្គំបានកាន់តាមសេចក្ដីបន្ទាល់ របស់ព្រះអង្គហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមដកយកការអាម៉ាស់ចេញពីទូលបង្គំ កុំឲ្យមាននរណាមើលងាយទូលបង្គំឡើយ ដ្បិតទូលបង្គំកាន់តាមដំបូន្មាន របស់ព្រះអង្គហើយ។ អាល់គីតាប សូមដកយកការអាម៉ាស់ចេញពីខ្ញុំ កុំឲ្យមាននរណាមើលងាយខ្ញុំឡើយ ដ្បិតខ្ញុំកាន់តាមដំបូន្មាន របស់ទ្រង់ហើយ។ |
សូមបង្វែរសេចក្ដីដំនៀលដែលទូលបង្គំខ្លាចនោះ ចេញពីទូលបង្គំទៅ ដ្បិតច្បាប់នៃទ្រង់សុទ្ធតែល្អ
យ៉ាងនោះ ទូលបង្គំនឹងមានពាក្យចំឡើយដល់អ្នកណា ដែលត្មះតិះដៀលទូលបង្គំ ដ្បិតទូលបង្គំទុកចិត្តនឹងព្រះបន្ទូលទ្រង់
៙ ចូរទុកចិត្តនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ យ៉ាងនោះ អ្នកនឹងបាននៅក្នុងស្រុក ហើយចំអែតខ្លួនដោយសេចក្ដីពិត
ទ្រង់នឹងឲ្យសេចក្ដីសុចរិតរបស់អ្នកបានផ្សាយចេញ ដូចជាពន្លឺ ហើយសេចក្ដីយុត្តិធម៌របស់អ្នក ដូចជាវេលាថ្ងៃត្រង់ផង
សូមជួយទូលបង្គំឲ្យរួចពីគ្រប់អំពើរំលងរបស់ទូលបង្គំ សូមកុំឲ្យទូលបង្គំបានជាទីដៀលត្មះរបស់ពួកមនុស្ស ឆោតល្ងង់ឡើយ
ពួកខ្មាំងសត្រូវ គេចំអកឲ្យទូលបង្គំ ប្រៀបដូចជាដាវ ចាក់ក្នុងឆ្អឹងទូលបង្គំ ដោយគេសួរជានិច្ចថា តើព្រះឯងនៅឯណា
ហេតុនោះបានជាត្រូវឲ្យយើងរាល់គ្នាចេញទៅឯទ្រង់ នៅខាងក្រៅទីដំឡើងត្រសាលដែរ ទាំងផ្ទុកសេចក្ដីដំនៀលរបស់ទ្រង់ចុះ
បើអ្នកទ្រាំឲ្យគេវាយដោយអំណត់ដោយព្រោះបានធ្វើបាប នោះតើនឹងមានសេចក្ដីប្រសើរអ្វី តែបើអ្នកបានប្រព្រឹត្តល្អ ហើយទ្រាំឲ្យគេធ្វើទុក្ខដោយអត់ទ្រាំវិញ នោះទើបជាការដែលគាប់ព្រះហឫទ័យនៅចំពោះព្រះមែន
នោះណាបាលឆ្លើយតបទៅថា ដាវីឌជាអ្វី តើកូនអ៊ីសាយនេះជាអ្វី សព្វថ្ងៃនេះ មានបាវជាច្រើន ដែលរត់ចោលពីចៅហ្វាយរបស់ខ្លួនទៅ
កាលដាវីឌបានឮថា ណាបាលស្លាប់ហើយ នោះលោកមានប្រសាសន៍ថា សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ដែលទ្រង់បានកាន់ក្តីខាងខ្ញុំ ពីដំណើរដែលណាបាលបានដៀលត្មះដល់ខ្ញុំនោះ ព្រមទាំងឃាត់ខ្ញុំ ជាអ្នកបំរើទ្រង់ មិនឲ្យប្រព្រឹត្តការអាក្រក់ តែកិរិយាអាក្រក់របស់ណាបាល នោះទ្រង់បានទំលាក់ទៅលើក្បាលវាវិញ រួចដាវីឌចាត់គេឲ្យទៅស្នើការនឹងអ័ប៊ីកែល ដើម្បីនឹងយកនាងធ្វើជាប្រពន្ធ