ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 114:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ពួក​យូដា​បាន​ត្រឡប់​ជា​ទី​បរិសុទ្ធ​របស់​ទ្រង់ ហើយ​ពួក​អ៊ីស្រាអែល​បាន​ធ្វើ​ជា​អាណា‌ខេត្ត​របស់​ទ្រង់

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យូដា​បាន​ក្លាយជា​ទីវិសុទ្ធ​របស់ព្រះអង្គ អ៊ីស្រាអែល​បាន​ក្លាយជា​អាណាចក្រ​របស់ព្រះអង្គ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យូដា​បាន​ត្រឡប់​ជា​ទី​បរិសុទ្ធ​របស់​ព្រះ គឺ​អ៊ីស្រា‌អែល​ជានគរ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជន‌ជាតិ​យូដា​បាន​ទៅ​ជា​ប្រជា‌ជន ដ៏វិសុទ្ធ​របស់​ព្រះ‌ជាម្ចាស់ ហើយ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌ជន​ផ្ទាល់​របស់​ព្រះអង្គ។

សូមមើលជំពូក

អាល់គីតាប

ជន‌ជាតិ​យូដា​បាន​ទៅ​ជា​ប្រជា‌ជន ដ៏‌វិសុទ្ធ​របស់​អុលឡោះ ហើយ​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​ប្រជា‌ជន​ផ្ទាល់​របស់​ទ្រង់។

សូមមើលជំពូក



ទំនុកតម្កើង 114:2
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​នឹង​នាំ​គេ​ចូល​ទៅ​ដាំ​នៅ​លើ​ភ្នំ​ជា​មរដក​របស់​ទ្រង់ ជា​ទី​កន្លែង​ដែល​ទ្រង់​រៀបចំ​ទុក​ជា​ទី​លំនៅ​របស់​ទ្រង់ ឱ​ព្រះ‌អម្ចាស់​អើយ គឺ​ជា​ទី​បរិសុទ្ធ​ដែល​ព្រះ‌ហស្ត​ទ្រង់​បាន​សាង


រួច​ឲ្យ​គេ​ស្អាង​ទី​បរិសុទ្ធ ដើម្បី​ឲ្យ​អញ​បាន​នៅ​កណ្តាល​គេ


អញ​នឹង​យក​ឯង​រាល់​គ្នា​ទុក​ជា​រាស្ត្រ​របស់​អញ ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​ឯង​រាល់​គ្នា នោះ​ឯង​នឹង​បាន​ដឹង​ថា អញ​នេះ​ជា​យេហូវ៉ា គឺ​ជា​ព្រះ​នៃ​ឯង ដែល​នាំ​ឯង​ចេញ​ផុត​ពី​បន្ទុក​របស់​ពួក​សាសន៍​អេស៊ីព្ទ


ដ្បិត​អញ​ជា​ព្រះ‌យេហូវ៉ា​ដែល​បាន​នាំ​ឯង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​នឹង​ធ្វើ​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដូច្នេះ​ចូរ​ឲ្យ​ឯង​រាល់​គ្នា​បាន​បរិសុទ្ធ​ចុះ ដ្បិត​អញ​បរិសុទ្ធ។


ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​យាង​នៅ​កណ្តាល​ទី​ដំឡើង​ត្រសាល​របស់​ឯង ដើម្បី​នឹង​ជួយ​សង្គ្រោះ​ឯង ហើយ​នឹង​ប្រគល់​ពួក​ខ្មាំង​សត្រូវ​មក​ឯង ដូច្នេះ​ទី​ដំឡើង​ត្រសាល​របស់​ឯង​ត្រូវ​តែ​បរិសុទ្ធ ដើម្បី​កុំ​ឲ្យ​ទ្រង់​ទត​ឃើញ​អ្វី​ស្មោក‌គ្រោក នៅ​ក្នុង​ពួក​ឯង រួច​បែរ​ចេញ​ពី​ឯង​ទៅ​នោះ​ឡើយ។


កាល​ណា​ឯង​រាល់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រដាន់​រួច​ហើយ នោះ​ត្រូវ​ឲ្យ​ពួក​ទាំង​នេះ​ឈរ​នៅ​លើ​ភ្នំ​កេរិស៊ីម ដើម្បី​នឹង​ឲ្យ​ពរ​ដល់​បណ្តាជន គឺ​ពួក​ស៊ីម្មាន​១ ពួក​លេវី​១ ពួក​យូដា​១ ពួក​អ៊ីសាខារ​១ ពួក​យ៉ូសែប​១ នឹង​ពួក​បេន‌យ៉ាមីន​១


រួច​ម៉ូសេ នឹង​ពួក​លេវី​ដ៏​ជា​សង្ឃ ក៏​ប្រាប់​ដល់​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ថា ចូរ​នៅ​ស្ងៀម ហើយ​ស្តាប់​ចុះ ឱ​ពួក​អ៊ីស្រាអែល​អើយ នៅ​ថ្ងៃ​នេះ ឯង​បាន​ត្រឡប់​ជា​រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ហើយ


ដ្បិត​ឯង​ជា​សាសន៍​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ហើយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​រើស​យក​ឯង ឲ្យ​បាន​ជា​របស់​ផង​ទ្រង់ លើស​ជាង​អស់​ទាំង​សាសន៍ ដែល​នៅ​ផែនដី​ផង។


ខ្ញុំ​មាន​ឮ​សំឡេង​១​យ៉ាង​ខ្លាំង ចេញ​ពី​ស្ថាន‌សួគ៌​មក​ថា មើល រោង​ឧបោសថ​របស់​ព្រះ បាន​នៅ​ជា​មួយ​នឹង​មនុស្ស​ហើយ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​គេ គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ព្រះ‌អង្គ​ទ្រង់​ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ