ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 9:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​ថ្ងៃ​ដែល​បាន​ដំឡើង​រោង​ឧបោសថ នោះ​ពពក​ក៏​មក​គ្រប​រោង​ឧបោសថ គឺ​ជា​ត្រសាល​នៃ​សេចក្ដី​បន្ទាល់ ហើយ​នៅ​ពេល​ល្ងាច មាន​ភាព​ដូច​ជា​ភ្លើង​វិញ រហូត​ដល់​ព្រឹក

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ថ្ងៃ​ដែល​គេ​ដំឡើង​រោង​ឧបោសថ នោះ​មាន​ពពក​មក​គ្រប​បាំង​រោង​ឧបោសថ គឺ​ត្រសាល​នៃ​សេចក្ដី‌សញ្ញា ហើយ​នៅ​ពេល​ល្ងាច មាន​ទ្រង់​ទ្រាយ​ដូច​ជា​ភ្លើង​ស្ថិត​នៅ​ពី​លើ​រោង​ឧបោសថ​រហូត​ដល់​ព្រឹក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ថ្ងៃ​ដែល​គេ​ដំឡើង​ព្រះ‌ពន្លា នោះ​មាន​ពពក*​មក​គ្រប​បាំង​ព្រះ‌ពន្លា គឺ​ពន្លា​នៃ​សក្ខីភាព។ ពពក​នោះ​មាន​ទ្រង់‌ទ្រាយ​ដូច​ភ្លើង ស្ថិត​នៅ​ពី​លើ​ព្រះ‌ពន្លា ចាប់​ពី​ល្ងាច​រហូត​ដល់​ព្រឹក។

សូមមើលជំពូក

អាល់គីតាប

នៅ​ថ្ងៃ​ដែល​គេ​ដំឡើង​ជំរំ‌សក្ការៈ នោះ​មាន​ពពក​មក​គ្រប​បាំង​ជំរំ‌សក្ការៈ គឺ​ជំរំ​នៃ​សក្ខី‌ភាព។ ពពក​នោះ​មាន​ទ្រង់​ទ្រាយ​ដូច​ភ្លើង​ស្ថិត​នៅ​ពី​លើ​ជំរំ‌សក្ការៈ ចាប់​ពី​ល្ងាច​រហូត​ដល់​ព្រឹក។

សូមមើលជំពូក



ជន‌គណនា 9:15
21 ការដាក់ឲ្យឆ្លើយតបគ្នា  

មួយ​ទៀត នៅ​ពេល​ថ្ងៃ ទ្រង់​បាន​នាំ​ពួក​ឰយុកោ​នោះ ដោយ‌សារ​បង្គោល​ពពក ហើយ​ពេល​យប់ ដោយ‌សារ​បង្គោល​ភ្លើង ដើម្បី​នឹង​បំភ្លឺ​ផ្លូវ​ដែល​គេ​ត្រូវ​ដើរ


គង់​តែ​ទ្រង់​មិន​បាន​បោះ‌បង់​ចោល​គេ នៅ​ទី​រហោ‌ស្ថាន​ដែរ គឺ​ដោយ​ទ្រង់​មាន​សេចក្ដី​មេត្តា‌ករុណា​ដ៏​ក្រៃ‌លែង ឯ​បង្គោល​ពពក​មិន​បាន​ថយ​ចេញ លែង​នាំ​ផ្លូវ​គេ​នៅ​វេលា​ថ្ងៃ​ឡើយ ហើយ​បង្គោល​ភ្លើង​ក៏​មិន​លែង​បំភ្លឺ​គេ​នៅ​វេលា​យប់ ដើម្បី​នឹង​បង្ហាញ​ផ្លូវ ដែល​គេ​ត្រូវ​ដើរ​ដែរ


ទ្រង់​បាន​លាត​ពពក សំរាប់​គ្រប​បាំង​គេ ព្រម​ទាំង​ភ្លើង សំរាប់​បំភ្លឺ​នៅ​ពេល​យប់


នៅ​វេលា​ថ្ងៃ​ទ្រង់​បាន​នាំ​គេ ដោយ​ពពក ហើយ​វេលា​យប់​ទាល់​ព្រឹក បាន​នាំ​ដោយ​ពន្លឺ​នៃ​ភ្លើង​វិញ


នៅ​វេលា​ថ្ងៃ ព្រះ‌យេហូវ៉ា​ទ្រង់​តែង​យាង​នៅ​មុខ​គេ​ក្នុង​បង្គោល​ពពក ដើម្បី​នឹង​នាំ​ផ្លូវ ហើយ​នៅ​វេលា​យប់ ទ្រង់​យាង​ក្នុង​បង្គោល​ភ្លើង ដើម្បី​នឹង​បំភ្លឺ​គេ ប្រយោជន៍​ឲ្យ​គេ​ដើរ​បាន​ទាំង​យប់​ទាំង​ថ្ងៃ


ហើយ​បង្គោល​ពពក​ដែល​សំរាប់​ពេល​ថ្ងៃ នឹង​បង្គោល​ភ្លើង​ដែល​សំរាប់​ពេល​យប់ នោះ​មិន​បាន​ថយ​ចេញ​ពី​គេ​ឡើយ។


នៅ​វេលា​យាម​ព្រឹក​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ទត​ពី​បង្គោល​ភ្លើង ហើយ​នឹង​ពពក​ទៅ​ឃើញ​ពួក​ពល‌ទ័ព​សាសន៍​អេស៊ីព្ទ រួច​ទ្រង់​បណ្តាល​ឲ្យ​ពួក​ពល‌ទ័ព​សាសន៍​អេស៊ីព្ទ​កោលា‌ហល​ឡើង


នៅ​ថ្ងៃ​១​កើត​ខែ​ដំបូង នោះ​ត្រូវ​ដំឡើង​រោង​ឧបោសថ​ផង​ត្រសាល​ជំនុំ


នោះ​ពពក​ក៏​គ្រប​ត្រសាល​ជំនុំ ហើយ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​បាន​ស្ថិត​នៅ​ពេញ​ក្នុង​រោង​ឧបោសថ


ឯ​ម៉ូសេ លោក​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ​មិន​បាន ពី​ព្រោះ​ពពក​នៅ​ពី​លើ ហើយ​ដោយ​ព្រោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ដែល​នៅ​ពេញ​ក្នុង​រោង​ឧបោសថ​នោះ​ផង


ដ្បិត​ក្នុង​អស់​ទាំង​ការ​ដំណើរ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល នោះ​នៅ​វេលា​ថ្ងៃ តែង​មាន​ពពក​នៃ​ព្រះ‌យេហូវ៉ា ស្ថិត​នៅ​លើ​រោង​ឧបោសថ ហើយ​នៅ​វេលា​យប់ មាន​ភ្លើង​វិញ ឲ្យ​ពួក​វង្ស​អ៊ីស្រាអែល​ទាំង​អស់​គ្នា​បាន​ឃើញ។:៚


ព្រះ‌យេហូវ៉ា ទ្រង់​នឹង​បង្កើត​ឲ្យ​មាន​ពពក នឹង​ផ្សែង​នៅ​វេលា​ថ្ងៃ ហើយ​ភ្លើង​ដ៏​ឆេះ​បំភ្លឺ​នៅ​វេលា​យប់ ពី​លើ​ទី​លំនៅ​ទាំង​មូល​នៅ​ភ្នំ​ស៊ីយ៉ូន ហើយ​ពី​លើ​ទី​ប្រជុំ​ទាំង​ប៉ុន្មាន​របស់​គេ ដ្បិត​គ្រប់​ទាំង​ទី​គួរ​គោរព នឹង​មាន​គំរប​គ្រប​បាំង​ទាំង​អស់


ក៏​មាន​ពពក​នៃ​ព្រះ‌យេហូវ៉ា​នៅ​ពី​លើ​គេ នៅ​ពេល​ថ្ងៃ ចាប់​តាំង​ពី​ពេល​ដែល​គេ​ចេញ​ដំណើរ​ពី​ទី​ដំឡើង​ត្រសាល​នោះ​ទៅ


នោះ​គេ​នឹង​ប្រាប់​តៗ​មក ដល់​មនុស្ស​នៅ​ស្រុក​នេះ ដែល​បាន​ឮ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​តែង​គង់​នៅ​កណ្តាល​ពួក​ជន​នេះ ក៏​ឮ​ថា ពួក​ជន​នេះ​តែង​ឃើញ​ព្រះ‌យេហូវ៉ា​នៅ​ប្រទល់​មុខ ហើយ​ថា ពពក​របស់​ទ្រង់​តែង​ស្ថិត​នៅ​ពី​លើ​គេ ទ្រង់​ក៏​យាង​នាំ​មុខ​គេ​ក្នុង​បង្គោល​ពពក​នៅ​វេលា​ថ្ងៃ នឹង​ក្នុង​បង្គោល​ភ្លើង​នៅ​វេលា​យប់


រួច​ម៉ូសេ​ដាក់​ដំបង​ទាំង​នោះ​ទុក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ក្នុង​ត្រសាល​នៃ​សេចក្ដី​បន្ទាល់។


បង​ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ល្ងង់ ពី​ដំណើរ​ពួក​ឰយុកោ​យើង​ទេ ថា​គេ​បាន​នៅ​ក្រោម​ពពក​ទាំង​អស់​គ្នា ហើយ​គ្រប់​គ្នា​បាន​ដើរ​កាត់​សមុទ្រ


ដែល​ទ្រង់​បាន​នាំ​មុខ​ឯង​តាម​ផ្លូវ​ដើម្បី​នឹង​រក​ទី​កន្លែង​ឲ្យ​ឯង​ដំឡើង​ត្រសាល គឺ​ដោយ​ភ្លើង​នៅ​ពេល​យប់ សំរាប់​បង្ហាញ​ផ្លូវ​ដែល​ឯង​ត្រូវ​ដើរ ហើយ​ដោយ​ពពក​នៅ​ពេល​ថ្ងៃ​ដែរ។