រួចមកពួកសង្ឃ នឹងពួកលេវី ក៏ក្រោកឡើងឲ្យពរដល់ជនទាំងឡាយ ឯសេចក្ដីអធិស្ឋានរបស់គេ ក៏ឡើងទៅដល់ទីលំនៅបរិសុទ្ធរបស់ព្រះ គឺដល់ស្ថានសួគ៌តែម្តង ហើយទ្រង់ក៏ទទួលស្តាប់តាម។
ជនគណនា 8:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយនោះមក ពួកលេវីក៏ចូលទៅធ្វើការងាររបស់ខ្លួនក្នុងត្រសាលជំនុំ នៅមុខអើរ៉ុន នឹងពួកកូនលោក ដូចជាព្រះយេហូវ៉ាបានបង្គាប់មកពីដំណើរគេ គឺបានធ្វើសំរេចដល់គេយ៉ាងដូច្នោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយនោះមក ពួកលេវីក៏ចូលទៅធ្វើការងាររបស់ខ្លួនក្នុងត្រសាលជំនុំ នៅមុខអើរ៉ុន និងពួកកូនរបស់លោក ដូចព្រះយេហូវ៉ាបានបង្គាប់ស្ដីអំពីពួកលេវី គឺគេបានធ្វើដូច្នោះចំពោះគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ពួកលេវីនាំគ្នាមកបំពេញមុខងាររបស់ខ្លួននៅក្នុងពន្លាជួបព្រះអម្ចាស់ ក្រោមការទទួលខុសត្រូវរបស់លោកអើរ៉ុន និងកូនចៅរបស់លោក។ គេបានអនុវត្តតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ ស្ដីអំពីពួកលេវី។ អាល់គីតាប បន្ទាប់មក ពួកលេវីនាំគ្នាមកបំពេញមុខងាររបស់ខ្លួននៅក្នុងជំរំជួបអុលឡោះតាអាឡា ក្រោមការទទួលខុសត្រូវរបស់ហារូន និងកូនចៅរបស់គាត់។ គេបានអនុវត្តតាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា ស្តីអំពីពួកលេវី។ |
រួចមកពួកសង្ឃ នឹងពួកលេវី ក៏ក្រោកឡើងឲ្យពរដល់ជនទាំងឡាយ ឯសេចក្ដីអធិស្ឋានរបស់គេ ក៏ឡើងទៅដល់ទីលំនៅបរិសុទ្ធរបស់ព្រះ គឺដល់ស្ថានសួគ៌តែម្តង ហើយទ្រង់ក៏ទទួលស្តាប់តាម។
ហេសេគាទ្រង់ក៏តាំងវេនពួកសង្ឃ នឹងពួកលេវីតាមផ្នែកពួកគេ គឺគ្រប់គ្នាតាមការងារដែលខ្លួនត្រូវធ្វើ ទាំងពួកសង្ឃ នឹងពួកលេវីដែរ ដើម្បីឲ្យបានថ្វាយដង្វាយដុត ដង្វាយមេត្រី ហើយធ្វើការងារផ្សេងៗ ព្រមទាំងពោលពាក្យអរព្រះគុណ នឹងពាក្យសរសើរ នៅត្រង់អស់ទាំងទ្វារទីលំនៅនៃព្រះយេហូវ៉ា
ពួកកូនចៅអ៊ីស្រាអែលគេក៏ធ្វើដូច្នោះ តាមដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់មកម៉ូសេនឹងអើរ៉ុន គេបានធ្វើសំរេចការទាំងនោះ
តែត្រូវឲ្យឯងដំរូវពួកលេវីឲ្យត្រួតលើរោងឧបោសថផងសេចក្ដីបន្ទាល់ នឹងគ្រឿងប្រដាប់ទាំងប៉ុន្មាន ហើយនឹងរបស់ទាំងអស់សំរាប់រោងនោះ គឺគេហើយដែលត្រូវលីសែងរោងឧបោសថ នឹងគ្រឿងប្រដាប់ទាំងប៉ុន្មាន ហើយគេត្រូវធ្វើការងារក្នុងរោងនោះ ព្រមទាំងដំឡើងត្រសាលគេនៅជុំវិញផង
ក្រោយនោះមក គេត្រូវចូលទៅធ្វើការងារក្នុងត្រសាលជំនុំ ត្រូវឲ្យឯងសំអាតគេ ហើយថ្វាយគេជាដង្វាយចុះ
ពួកលេវីគេសំអាតខ្លួន ព្រមទាំងបោកសំលៀកបំពាក់របស់គេផង រួចអើរ៉ុនក៏ថ្វាយគេជាដង្វាយនៅចំពោះព្រះយេហូវ៉ា ទាំងធ្វើឲ្យធួននឹងគេ ដើម្បីឲ្យគេបានស្អាត