ព្រះយេហូវ៉ាទ្រង់នឹងបានជាទីពឹងជ្រក ដល់អស់អ្នកណាដែលត្រូវគេសង្កត់សង្កិន គឺជាទីពឹងនៅគ្រាលំបាក
ជនគណនា 35:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯក្នុងទីក្រុងទាំងប៉ុន្មាន ដែលឯងរាល់គ្នាឲ្យដល់ពួកលេវី នោះត្រូវឲ្យមានទីក្រុងពំនាក់៦ សំរាប់ឲ្យអ្នកណាដែលសំឡាប់មនុស្សបានរត់ទៅជ្រកអាស្រ័យ ហើយក្រៅពីនោះត្រូវឲ្យឯងរាល់គ្នាឲ្យទីក្រុង៤២ទៅគេទៀត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទីក្រុងទាំងប៉ុន្មានដែលអ្នករាល់គ្នាប្រគល់ឲ្យពួកលេវី ត្រូវឲ្យមានទីក្រុងជម្រកចំនួនប្រាំមួយ សម្រាប់ឲ្យអ្នកណាដែលសម្លាប់គេបានរត់ទៅជ្រក ហើយក្រៅពីនោះ អ្នករាល់គ្នាត្រូវប្រគល់ទីក្រុងចំនួនសែសិបពីរទៀតទៅគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងដែលអ្នករាល់គ្នាត្រូវប្រគល់ឲ្យពួកលេវី មានក្រុងសម្រាប់ជាជម្រកដល់អ្នកដែលសម្លាប់គេ ចំនួនប្រាំមួយ និងក្រុងឯទៀតៗចំនួនសែសិបពីរ។ អាល់គីតាប ក្រុងដែលអ្នករាល់គ្នាត្រូវប្រគល់ឲ្យ ពួកលេវីមានក្រុងសម្រាប់ជាជំរកដល់អ្នកដែលសម្លាប់គេ ចំនួនប្រាំមួយ និងក្រុងឯទៀតៗចំនួនសែសិបពីរ។ |
ព្រះយេហូវ៉ាទ្រង់នឹងបានជាទីពឹងជ្រក ដល់អស់អ្នកណាដែលត្រូវគេសង្កត់សង្កិន គឺជាទីពឹងនៅគ្រាលំបាក
តែបើមិនបានលបវាយទេ គឺដោយព្រះបានឲ្យគេស្លាប់ ដោយសារដៃអ្នកនោះវិញ នោះអញនឹងតាំងឲ្យមានកន្លែង១ ដែលអ្នកនោះនឹងរត់ទៅទីពឹងបាន
ហើយនឹងមានរោងបារាំ សំរាប់ជាម្លប់បាំងកំដៅនៅពេលថ្ងៃ នឹងសំរាប់ជាទីជ្រក ហើយជាទីបាំងខ្លួនឲ្យរួចពីព្យុះនឹងភ្លៀងផង។
រួចត្រូវវាស់ពីខាងក្រៅទីក្រុងទៅជា២ពាន់ហត្ថនៅទិសខាងកើត ២ពាន់ហត្ថនៅទិសខាងត្បូង ២ពាន់ហត្ថនៅទិសខាងលិច ហើយ២ពាន់ហត្ថទៅទិសខាងជើង មានទីក្រុងនៅជាកណ្តាល នោះនឹងបានជាដីវាលសំរាប់ឲ្យគេឃ្វាលហ្វូងសត្វនៅជុំវិញទីក្រុងទាំងនោះ។
អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក
ដើម្បីឲ្យយើងរាល់គ្នា ដែលបានរត់មកចាប់កាន់សេចក្ដីសង្ឃឹម ដែលដាក់នៅមុខយើង ទុកជាទីជ្រកកោន បានសេចក្ដីកំឡាចិត្តឡើងជាខ្លាំង ដោយសារសេចក្ដីទាំង២មុខនេះដ៏មិនចេះប្រែប្រួល ដែលខាងឯសេចក្ដីទាំង២នោះ ព្រះទ្រង់កុហកពុំបានទេ
ដូច្នេះ គេបានឲ្យក្រុងហេប្រុននេះ នឹងដីនៅជុំវិញ ដល់ពួកកូនចៅអើរ៉ុនដ៏ជាសង្ឃ ទុកជាទីក្រុងពំនាក់ សំរាប់អ្នកណាដែលសំឡាប់គេ ព្រមទាំងក្រុងលិបណា នឹងដីនៅជុំវិញ
គេឲ្យក្រុងស៊ីគែម នឹងដីនៅជុំវិញ ដល់ពួកនោះ នៅក្នុងស្រុកភ្នំអេប្រាអិម ទុកជាទីក្រុងពំនាក់សំរាប់អ្នកណាដែលសំឡាប់គេ ព្រមទាំងក្រុងកេស៊ើរ នឹងដីនៅជុំវិញ
ឯពួកកូនចៅគើសុន ក្នុងពួកគ្រួលេវី នោះគេឲ្យទីក្រុងខ្លះ ក្នុងពូជអំបូរម៉ាន៉ាសេ១ចំហៀង គឺក្រុងកូឡាននៅស្រុកបាសាន ជាទីក្រុងពំនាក់ សំរាប់អស់អ្នកណាដែលសំឡាប់គេ ព្រមទាំងដីនៅជុំវិញ ហើយប្អេសត្រា នឹងដីនៅជុំវិញ ទាំងអស់មាន២ក្រុង
ដូច្នេះពួកកូនចៅអ៊ីស្រាអែលក៏ញែកទីក្រុងទាំងប៉ុន្មាននេះ ព្រមទាំងដីនៅជុំវិញ ពីក្នុងមរដករបស់គេ ឲ្យដល់ពួកលេវីតាមបង្គាប់ព្រះយេហូវ៉ា។
ហើយក្នុងពូជអំបូរណែបថាលី នោះក៏ឲ្យកេដេសដែលនៅក្នុងស្រុកកាលីឡេ នឹងដីនៅជុំវិញ គឺជាទីក្រុងពំនាក់សំរាប់អស់អ្នកណាដែលសំឡាប់គេ ព្រមទាំងហាម៉ាត-ដោរ នឹងដីនៅជុំវិញ ការថាន នឹងដីនៅជុំវិញ ទាំងអស់មាន៣ក្រុង
ហើយក្នុងពូជអំបូរកាឌ់ នោះក៏ឲ្យរ៉ាម៉ូត ដែលនៅស្រុកកាឡាត នឹងដីនៅជុំវិញ ទុកជាទីក្រុងពំនាក់ សំរាប់អ្នកណាដែលសំឡាប់គេ ព្រមទាំងម៉ាហាណែម នឹងដីនៅជុំវិញ