ជនគណនា 34:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយត្រូវយកម្នាក់ៗដែលជាកំពូលពីគ្រប់ទាំងពូជអំបូរមក ឲ្យចែកស្រុកទុកជាមរដក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងកុលសម្ព័ន្ធនីមួយៗ ត្រូវយកមេដឹកនាំម្នាក់ ដើម្បីបែងចែកស្រុកទុកជាមត៌ក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងកុលសម្ព័ន្ធនីមួយៗត្រូវឲ្យមេដឹកនាំមួយរូបជួយបែងចែកទឹកដីដែរ។ អាល់គីតាប ក្នុងកុលសម្ព័ន្ធនីមួយៗ ត្រូវឲ្យមេដឹកនាំម្នាក់ជួយបែងចែកទឹកដីដែរ។ |
ឯឈ្មោះពួកអ្នកដែលត្រូវចែកស្រុកនោះ ទុកជាមរដកឲ្យឯងរាល់គ្នា នោះគឺអេលាសារដ៏ជាសង្ឃ ហើយនឹងយ៉ូស្វេជាកូននុន
នេះហើយជាពួកអ្នក ដែលព្រះយេហូវ៉ាបានបង្គាប់ ឲ្យចែកស្រុកកាណាន ទុកជាមរដក ដល់ពួកកូនចៅអ៊ីស្រាអែល។
នេះហើយជាមរដកទាំងប៉ុន្មានដែលអេលាសារដ៏ជាសង្ឃ នឹងយ៉ូស្វេ ជាកូននុន ហើយនឹងពួកវង្សានុវង្សនៃពូជអំបូរពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន បានចែកដល់គេ ដោយចាប់ឆ្នោត ចំពោះព្រះយេហូវ៉ា នៅមាត់ទ្វារត្រសាលជំនុំ ត្រង់ស៊ីឡូរ ដូច្នេះ គេក៏បានសំរេចការចែកស្រុកហើយជាស្រេច។