ចោទិយកថា 22:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចត្រូវឲ្យឪពុកនាងជំរាបដល់ពួកចាស់ទុំថា ខ្ញុំបានឲ្យកូនខ្ញុំទៅធ្វើជាប្រពន្ធរបស់អ្នកនេះ តែគេបែរជាស្អប់វិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឪពុករបស់នាងត្រូវជម្រាបពួកចាស់ទុំថា "ខ្ញុំបានឲ្យកូនស្រីរបស់ខ្ញុំរៀបការជាមួយបុរសនេះ តែគេបែរជាស្អប់នាង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឪពុករបស់នាងត្រូវពោលទៅកាន់ពួកព្រឹទ្ធាចារ្យថា៖ «ខ្ញុំបានលើកកូនស្រីទៅឲ្យបុរសនោះធ្វើជាភរិយា តែគេលែងស្រឡាញ់នាង អាល់គីតាប ឪពុករបស់នាងត្រូវពោលទៅកាន់ពួកអះលីជំអះថា៖ «ខ្ញុំបានលើកកូនស្រីទៅឲ្យបុរសនោះធ្វើជាភរិយា តែគេលែងស្រឡាញ់នាង |
នោះត្រូវឲ្យឪពុកម្តាយនាង នាំយកទីសំគាល់ពីសេចក្ដីបរិសុទ្ធរបស់នាង ទៅឯពួកចាស់ទុំនៃទីក្រុងត្រង់មាត់ទ្វារក្រុង
ហើយមើល គេបាននិយាយបរិហារកេរពីនាងថា មិនឃើញនាងបរិសុទ្ធទេ តែមើលមានទីសំគាល់នេះពីសេចក្ដីបរិសុទ្ធរបស់កូនខ្ញុំស្រាប់ នោះត្រូវលាសំពត់នោះនៅមុខចាស់ទុំនៃទីក្រុង