សូម្បីតែកំហឹងរបស់មនុស្សក៏នឹងធ្វើឲ្យគេសរសើរតម្កើងព្រះអង្គ; ព្រះអង្គនឹងក្រវាត់អង្គទ្រង់ដោយអ្នកដែលនៅសល់ពីកំហឹង។
២ ធីម៉ូថេ 3:9 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែពួកគេមិនអាចទៅមុខបានឆ្ងាយឡើយ ដ្បិតភាពលេលារបស់ពួកគេនឹងត្រូវបានលាតត្រដាងដល់មនុស្សទាំងអស់ ដូចដែលបានកើតឡើងដល់អ្នកទាំងពីរនោះដែរ។ Khmer Christian Bible ពួកគេទៅមុខទៀតមិនបានឆ្ងាយឡើយ ដ្បិតមនុស្សទាំងអស់នឹងឃើញសេចក្ដីល្ងង់ខ្លៅរបស់ពួកគេយ៉ាងច្បាស់ដូចជាសេចក្ដីល្ងង់ខ្លៅរបស់យ៉ានេស និងយ៉ាមប្រេសដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ គេមិនអាចទៅមុខបានឆ្ងាយប៉ុន្មានឡើយ ដ្បិតមនុស្សទាំងអស់នឹងឃើញគំនិតលេលារបស់គេយ៉ាងច្បាស់ ដូចគេបានឃើញគំនិតលេលារបស់អ្នកទាំងពីរនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេពុំអាចទៅមុខទៀតបានឆ្ងាយឡើយ ដ្បិតមនុស្សម្នានឹងឃើញគំនិតលេលារបស់គេ ដូចអ្នកនៅពីសម័យដើមបានឃើញគំនិតលេលារបស់យ៉ាណែស និងយ៉ាមប្រេសដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ គេមិនមានសេចក្ដីចំរើនជឿនឡើងទៅមុខទៀតទេ ដ្បិតមនុស្សទាំងអស់នឹងឃើញសេចក្ដីខ្លៅល្ងង់របស់គេជាយ៉ាងច្បាស់ ដូចជាបានឃើញសេចក្ដីខ្លៅល្ងង់របស់អ្នកទាំង២នោះដែរ។ អាល់គីតាប គេពុំអាចទៅមុខទៀតបានឆ្ងាយឡើយ ដ្បិតមនុស្សម្នានឹងឃើញគំនិតលេលារបស់គេ ដូចអ្នកនៅពីសម័យដើមបានឃើញគំនិតលេលារបស់យ៉ាណែស និងយ៉ាមប្រេសដែរ។ |
សូម្បីតែកំហឹងរបស់មនុស្សក៏នឹងធ្វើឲ្យគេសរសើរតម្កើងព្រះអង្គ; ព្រះអង្គនឹងក្រវាត់អង្គទ្រង់ដោយអ្នកដែលនៅសល់ពីកំហឹង។
ពួកគេក៏ពេញដោយភាពក្ដៅក្រហាយ ហើយពិគ្រោះគ្នាទៅវិញទៅមកថា ត្រូវធ្វើយ៉ាងណាចំពោះព្រះយេស៊ូវ។
ឥឡូវនេះ មើល៍! ព្រះហស្តរបស់ព្រះអម្ចាស់បានទាស់នឹងឯងហើយ ឯងនឹងទៅជាខ្វាក់ភ្នែក មើលមិនឃើញពន្លឺថ្ងៃមួយរយៈ”។ រំពេចនោះ ភាពស្រអាប់ និងភាពងងឹតបានគ្របដណ្ដប់គាត់ ហើយគាត់ក៏ដើរទៅដើរមក ទាំងរកអ្នកដឹកដៃ។
ដូចដែលយ៉ានេស និងយ៉ាមប្រេសបានតតាំងនឹងម៉ូសេយ៉ាងណា អ្នកទាំងនោះក៏តែងតែតតាំងនឹងសេចក្ដីពិតយ៉ាងនោះដែរ។ ពួកគេជាមនុស្សដែលមានគំនិតខូច ហើយធ្លាក់ចេញពីការពិសោធខាងឯជំនឿ។