ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ កូរិនថូស 11:33 - ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​ខ្ញុំ​ត្រូវគេ​សម្រូតចុះ​ក្នុង​កញ្ឆេ​តាម​បង្អួច​នៅ​កំពែងក្រុង ហើយ​បាន​គេចផុត​ពី​កណ្ដាប់ដៃ​របស់​គាត់​៕

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​មាន​គេ​ដាក់​ខ្ញុំ​នៅ​ក្នុង​កញ្ជើ​ រួច​សម្រូត​ចុះ​តាម​បង្អួច​កំផែង​ ហើយ​ខ្ញុំ​ក៏បាន​រួច​ផុត​ពី​ដៃ​របស់​គាត់។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ គេ​បាន​ដាក់​ខ្ញុំ​ក្នុង​កញ្ជើ​មួយ សម្រូត​ចុះ​តាម​បង្អួច​កំផែង ឲ្យ​ខ្ញុំ​បាន​គេច​ផុត​ពី​កណ្តាប់​ដៃ​របស់​លោក ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ គេ​បាន​ដាក់​ខ្ញុំ​ក្នុង​ជាល​មួយ​សម្រូត​ចុះ​តាម​បង្អួច​កំពែង ហើយ​ខ្ញុំ​បាន​គេច​ផុត​ពី​កណ្ដាប់​ដៃ​លោក ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុន្តែ មាន​គេ​ដាក់​ខ្ញុំ​ក្នុង​កញ្ជើ សំរូត​ចុះ តាម​បង្អួច​កំផែង ឲ្យ​ខ្ញុំ​រួច​ពី​កណ្តាប់​ដៃ​លោក​ចេញ។

សូមមើលជំពូក

អាល់គីតាប

ប៉ុន្ដែ គេ​បាន​ដាក់​ខ្ញុំ​ក្នុង​ជាល​មួយ សំរូត​ចុះ​តាម​បង្អួច​កំពែង ហើយ​ខ្ញុំ​បាន​គេច​ផុត​ពី​កណ្ដាប់​ដៃ​គេ។

សូមមើលជំពូក



២ កូរិនថូស 11:33
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រលឹង​របស់យើង​ប្រៀបដូចជា​សត្វស្លាប​ដែល​រួចផុត​ពី​អង្គប់​របស់​អ្នក​ដាក់អង្គប់​; អង្គប់​ត្រូវបាន​បំបាក់ ហើយ​យើង​បាន​រួចផុត​!


យ៉ាងណាមិញ ពួក​សិស្ស​របស់​គាត់​បាន​ដាក់​គាត់​ក្នុង​កញ្ឆេ សម្រូតចុះ​តាម​កំពែងក្រុង​នៅ​ពេលយប់​។