ព្រះយេហូវ៉ាបានស្បថ ហើយមិនប្ដូរព្រះហឫទ័យឡើយ ថា៖ “អ្នកជាបូជាចារ្យជារៀងរហូត ក្នុងលំដាប់ថ្នាក់របស់ម៉ិលគីស្សាដែក”។
ហេព្រើរ 7:20 - ព្រះគម្ពីរខ្មែរសាកល ការនេះគឺមិនមែនដោយគ្មានការស្បថធានាពីព្រះឡើយ។ តាមពិត អ្នកដែលធ្វើជាបូជាចារ្យ គ្មានការស្បថធានាមែន Khmer Christian Bible អ្នកទាំងឡាយដែលធ្វើជាសង្ឃ មិនមានសម្បថទេ ប៉ុន្ដែព្រះអង្គវិញ ពិតជាមានសម្បថ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះមិនមែនដោយឥតមានពាក្យសម្បថឡើយ ដ្បិតអស់អ្នកដែលបានធ្វើជាសង្ឃពីមុន មានមុខងារជាសង្ឃ ដោយគ្មានសម្បថ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លើសពីនេះ មានព្រះបន្ទូលសម្បថ។ បូជាចារ្យឯទៀតៗបានទទួលមុខងារជាបូជាចារ្យ ដោយគ្មានព្រះបន្ទូលសម្បថទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកសង្ឃទាំងនោះ គេបានតាំងឲ្យមានងារ ដោយឥតមានសម្បថទេ អាល់គីតាប លើសពីនេះ មានបន្ទូលសម្បថនៃអុលឡោះ។ អ៊ីមុាំឯទៀតៗ បានទទួលមុខងារជាអ៊ីមុាំ ដោយគ្មានបន្ទូលសម្បថទេ។ |
ព្រះយេហូវ៉ាបានស្បថ ហើយមិនប្ដូរព្រះហឫទ័យឡើយ ថា៖ “អ្នកជាបូជាចារ្យជារៀងរហូត ក្នុងលំដាប់ថ្នាក់របស់ម៉ិលគីស្សាដែក”។
ដូចដែលព្រះអង្គមានបន្ទូលនៅកន្លែងមួយទៀតថា:“អ្នកជាបូជាចារ្យជារៀងរហូត ក្នុងលំដាប់ថ្នាក់របស់ម៉ិលគីស្សាដែក”។
ដ្បិតក្រឹត្យវិន័យមិនបានធ្វើឲ្យអ្វីមួយទៅជាគ្រប់លក្ខណ៍ឡើយ; ណាមួយមានសេចក្ដីសង្ឃឹមដ៏ប្រសើរជាងត្រូវបាននាំចូលមក ហើយតាមរយៈសេចក្ដីសង្ឃឹមនោះឯង ដែលយើងអាចចូលទៅជិតព្រះបាន។
រីឯព្រះយេស៊ូវវិញ បានធ្វើជាបូជាចារ្យដោយមានការស្បថធានាពីព្រះអង្គដែលមានបន្ទូលនឹងព្រះអង្គថា: “ព្រះអម្ចាស់បានស្បថ ហើយមិនស្ដាយក្រោយទេ គឺ ‘អ្នកជាបូជាចារ្យជារៀងរហូត ’”។