Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 7:20 - Khmer Christian Bible

20 អ្នក​ទាំងឡាយ​ដែល​ធ្វើ​ជា​សង្ឃ​ មិនមាន​សម្បថ​ទេ​ ប៉ុន្ដែ​ព្រះអង្គ​វិញ​ ពិត​ជា​មាន​សម្បថ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 ការនេះគឺ​មិនមែន​ដោយគ្មាន​ការស្បថធានា​ពីព្រះ​ឡើយ​។ តាមពិត អ្នក​ដែល​ធ្វើជា​បូជាចារ្យ គ្មាន​ការស្បថធានា​មែន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 នេះ​មិន​មែន​ដោយ​ឥត​មាន​ពាក្យ​សម្បថ​ឡើយ ដ្បិត​អស់​អ្នក​ដែលបាន​ធ្វើ​ជា​សង្ឃ​ពី​មុន មាន​មុខ​ងារ​ជា​សង្ឃ ដោយ​គ្មាន​សម្បថ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 លើស​ពី​នេះ មាន​ព្រះ‌បន្ទូល​សម្បថ។ បូជា‌ចារ្យ​ឯ​ទៀតៗ​បាន​ទទួល​មុខងារ​ជា​បូជា‌ចារ្យ ដោយ​គ្មាន​ព្រះ‌បន្ទូល​សម្បថ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ពួក​សង្ឃ​ទាំង​នោះ គេ​បាន​តាំង​ឲ្យ​មាន​ងារ ដោយ​ឥត​មាន​សម្បថ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 លើស​ពី​នេះ មាន​បន្ទូល​សម្បថ​នៃ​អុលឡោះ។ អ៊ីមុាំ​ឯ​ទៀតៗ បាន​ទទួល​មុខ‌ងារ​ជា​អ៊ីមុាំ ដោយ​គ្មាន​បន្ទូល​សម្បថ​ទេ។

សូមមើលជំពូក ចម្លង




ហេព្រើរ 7:20
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច​នៅ​ក្នុង​បទគម្ពីរ​មួយ​ទៀត​ ព្រះជាម្ចាស់​មាន​បន្ទូល​ដែរ​ថា៖ «ព្រះអង្គ​ជា​សង្ឃ​ដូច​លោក​ម៉ិលគីស្សាដែក​អស់កល្ប​ជានិច្ច»។​


(ដ្បិត​គម្ពីរ​វិន័យ​មិន​នាំ​ឲ្យ​គ្រប់​លក្ខណ៍​ឡើយ)​ ដូច្នេះ​សេចក្ដី​សង្ឃឹម​មួយ​ដែល​ប្រសើរ​ជាង​ត្រូវ​បាន​នាំ​ចូល​មក ហើយ​យើង​អាច​ចូល​ទៅ​ជិត​ព្រះជាម្ចាស់​បាន​តាមរយៈ​សេចក្ដី​សង្ឃឹម​នោះ‍។​


តាមរយៈ​ព្រះ​មួយ​អង្គ​ដែល​បាន​មាន​បន្ទូល​អំពី​ព្រះអង្គ​ផ្ទាល់​ថា៖​ «ព្រះអម្ចាស់​បាន​ស្បថ​ ហើយ​ព្រះអង្គ​មិន​ប្រែ​ព្រះ​ហឫទ័យ​ឡើយ​ ព្រះអង្គ​ជា​សង្ឃ​អស់កល្ប​ជានិច្ច‍»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម