ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាការី 6:14 - ព្រះគម្ពីរខ្មែរសាកល

រីឯ​មកុដ​នោះ​នឹង​នៅ​ក្នុង​ព្រះវិហារ​របស់​ព្រះយេហូវ៉ា ទុកជា​ទីរលឹក​ដល់​ហេលលេម ថូប៊ីយ៉ា យេដាយ៉ា និង​ហិន​កូន​របស់​សេផានា​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​មកុដ​នោះ​សម្រាប់​ហេលេម ថូប៊ីយ៉ា យេដាយ៉ា ហើយ​សម្រាប់​ហិន ជា​កូន​សេផានា ទុក​ជា​ទី​រំឭក​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មកុដ​ទាំង​នេះ​ត្រូវ​ទុក​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់ ដើម្បី​រំឭក​ដល់​ហែល‌ដាយ ថូប៊ី‌យ៉ា និង​យេដា‌យ៉ា ព្រម​ទាំង​ហេន ជា​កូន​របស់​សេផា‌នា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​មកុដ​នោះ​នឹង​បាន​សំរាប់​ហេលេម ថូប៊ីយ៉ា យេដាយ៉ា ហើយ​សំរាប់​ហិន ជា​កូន​សេផានា ទុក​ជា​ទី​រំឭក នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក

អាល់គីតាប

មកុដ​ទាំង​នេះ​ត្រូវ​ទុក​នៅ​ក្នុង​ម៉ាស្ជិទ​របស់អុលឡោះ‌តាអាឡា ដើម្បី​រំលឹក​ដល់​ហែល‌ដាយ ថូប៊ី‌យ៉ា និង​យេដា‌យ៉ា ព្រម​ទាំង​ហេន ជា​កូន​របស់​សេផា‌នា។

សូមមើលជំពូក



សាការី 6:14
14 ការដាក់ឲ្យឆ្លើយតបគ្នា  

“ចូរ​យក​តង្វាយ​ពី​ពួក​ជនជម្លៀស គឺ​ពី​ហេលដាយ ថូប៊ីយ៉ា និង​យេដាយ៉ា រួច​ក្នុង​ថ្ងៃ​ដដែល​នោះ ចូរ​ទៅ​ផ្ទះ​របស់​យ៉ូសៀស​កូន​របស់​សេផានា​; ពួកគេ​បាន​មក​ពី​បាប៊ីឡូន​។


ចូរ​យក​ប្រាក់ និង​មាស ហើយ​ធ្វើ​មកុដ បំពាក់​លើ​ក្បាល​របស់​មហាបូជាចារ្យ​យ៉ូស្វេ​កូន​របស់​យ៉ូសាដាក


ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅក្នុង​ពិភពលោក​ទាំងមូល ទីណាក៏ដោយដែល​ដំណឹងល្អ​នេះ​ត្រូវបាន​ប្រកាស អ្វីដែល​ស្ត្រីនេះ​បាន​ធ្វើ​ក៏​នឹង​ត្រូវគេ​តំណាល​ទុកជា​ការរំលឹក​អំពី​នាង​ដែរ”។


ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅក្នុង​ពិភពលោក​ទាំងមូល ទីណាក៏ដោយដែល​ដំណឹងល្អ​ត្រូវបាន​ប្រកាស អ្វីដែល​ស្ត្រីនេះ​បាន​ធ្វើ​ក៏​នឹង​ត្រូវគេ​តំណាល​ទុកជា​ការរំលឹក​អំពី​នាងដែរ”។


លោក​សម្លឹងមើល​ទៅ​ទូតសួគ៌នោះ ក៏​ភ័យខ្លាច ហើយ​តបថា​៖ “ព្រះអម្ចាស់​អើយ តើ​មាន​ការ​អ្វី​?”។ ទូតសួគ៌​ក៏​និយាយថា​៖ “សេចក្ដីអធិស្ឋាន​របស់អ្នក និង​ការចែកទាន​របស់អ្នក បាន​ឡើងទៅ​ទុកជា​ការរំលឹក​នៅចំពោះ​ព្រះ​ហើយ​។