ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 21:15 - ព្រះគម្ពីរខ្មែរសាកល

ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ​នោះ កាន់​ដើមត្រែង​មាស​មួយ​ជា​រង្វាស់ ដើម្បី​វាស់​ទីក្រុង ទ្វារក្រុង និង​កំពែងក្រុង​។

សូមមើលជំពូក

Khmer Christian Bible

ទេវតា​ដែល​និយាយ​ជាមួយ​ខ្ញុំ​នោះ​មាន​កាន់​ដំបង​មាស​មួយ​ជា​រង្វាស់​ សម្រាប់​វាស់​ក្រុង​ ទ្វារ​ និង​កំផែង​ក្រុង។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទេវតា​ដែល​និយាយ​មក​ខ្ញុំ​នោះ មាន​កាន់​ដំបង​មាស​មួយ​ជា​រង្វាស់ សម្រាប់​វាស់​ទី​ក្រុង ទ្វារ​ក្រុង និង​កំផែង​ក្រុង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទេវតា​ដែល​និយាយ​មក​ខ្ញុំ​នោះ កាន់​ត្រែង​មាស​មួយ​ដើម ធ្វើ​ជា​រង្វាស់​សម្រាប់​វាស់​ក្រុង ខ្លោង​ទ្វារ​ក្រុង និង​កំពែង​ក្រុង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ទេវតា ដែល​និយាយ​មក​ខ្ញុំ នោះ​ក៏​មាន​កាន់​រង្វាស់​មាស ដើម្បី​នឹង​វាស់​ទី​ក្រុង នឹង​ទ្វារ ហើយ​កំផែង​ក្រុង​ដែរ

សូមមើលជំពូក

អាល់គីតាប

ម៉ាឡា‌អ៊ីកាត់​ដែល​និយាយ​មក​ខ្ញុំ​នោះ កាន់​ត្រែង​មាស​មួយ​ដើម ធ្វើ​ជា​រង្វាស់​សម្រាប់​វាស់​ក្រុង ខ្លោង​ទ្វារ​ក្រុង និង​កំពែង​ក្រុង។

សូមមើលជំពូក



វិវរណៈ 21:15
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​បាន​ងើបភ្នែកឡើង ហើយ​សង្កេតមើល​ទៀត នោះ​មើល៍! មាន​បុរស​ម្នាក់ ដែល​ក្នុង​ដៃ​របស់គាត់​មាន​ខ្សែរង្វាស់​។


ខ្ញុំ​សួរថា​៖ “តើ​លោក​ទៅ​ឯណា​?”។ គាត់​ក៏​ឆ្លើយ​នឹង​ខ្ញុំ​ថា​៖ “ទៅ​វាស់​យេរូសាឡិម ដើម្បីឲ្យ​ដឹង​ថា​ទទឹង​ប៉ុន្មាន ហើយ​បណ្ដោយ​ប៉ុន្មាន”។


នាង​មាន​កំពែងក្រុង​ដ៏ធំ ហើយ​ខ្ពស់ មាន​ទ្វារក្រុង​ដប់ពីរ និង​មាន​ទូតសួគ៌​ដប់ពីរ​រូប​នៅ​ទ្វារ​ទាំងនោះ ព្រមទាំង​មាន​ឈ្មោះ​ចារឹក​នៅ​ទ្វារ​ទាំងនោះ ជា​ឈ្មោះ​របស់​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​កូនចៅ​អ៊ីស្រាអែល។


ទីក្រុង​នោះ​មានរាង​បួនជ្រុង បណ្ដោយ និង​ទទឹង​មានប្រវែង​ស្មើគ្នា​។ ទូតសួគ៌នោះ​វាស់​ទីក្រុង​ដោយ​ដើមត្រែង​នោះ ក៏​ឃើញ​មាន ១២ ០០០ ស្តាឌៀន គឺ​ទាំង​បណ្ដោយ ទទឹង និង​កម្ពស់​មាន​ប្រវែង​ស្មើគ្នា​។


រីឯ​ទ្វារក្រុង​ទាំង​ដប់ពីរ​ធ្វើ​ពី​គជ់​ដប់ពីរ ទ្វារ‍នីមួយៗ​ធ្វើ​ពី​គជ់​មួយ ហើយ​ផ្លូវ​នៃ​ទីក្រុង​ធ្វើ​ពី​មាស​សុទ្ធ ថ្លា​ដូច​កែវ​។


ទ្វារក្រុង​របស់​នាង​នឹង​មិន​បិទ​នៅ​ពេលថ្ងៃ​សោះឡើយ ហើយ​នៅ​ទីនោះ​នឹង​គ្មាន​យប់​ទេ​។