លោកុប្បត្តិ 47:2 - ព្រះគម្ពីរខ្មែរសាកល គាត់បានយកប្រាំនាក់ពីចំណោមបងប្អូនរបស់គាត់ ហើយឲ្យពួកគេឈរនៅចំពោះផារ៉ោន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូសែបយកបងប្អូនប្រាំនាក់ទៅថ្វាយផារ៉ោន ឲ្យទ្រង់ស្គាល់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែបបាននាំបងប្អូនរបស់លោកប្រាំនាក់ ចូលទៅគាល់ព្រះចៅផារ៉ោន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏យកបងប្អូន៥នាក់ទៅថ្វាយផារ៉ោនឲ្យទ្រង់ស្គាល់ អាល់គីតាប យូសុះ បាននាំបងប្អូនរបស់គាត់ប្រាំនាក់ ចូលទៅជួបស្តេចហ្វៀរ៉អ៊ូន |
នៅលើកទីពីរ យ៉ូសែបបានប្រាប់ឲ្យបងប្អូនរបស់លោកស្គាល់លោក ដូច្នេះក្រុមគ្រួសាររបស់យ៉ូសែបក៏ត្រូវផារ៉ោនស្គាល់ច្បាស់។
ពីព្រោះយើងដឹងថា ព្រះអង្គដែលលើកព្រះអម្ចាស់យេស៊ូវឲ្យរស់ឡើងវិញ ក៏នឹងលើកយើងឲ្យរស់ឡើងវិញជាមួយព្រះយេស៊ូវដែរ ព្រមទាំងនាំយើងឲ្យឈរជាមួយអ្នករាល់គ្នា នៅចំពោះព្រះអង្គ។
យើងប្រកាសព្រះគ្រីស្ទ ដោយទូន្មានមនុស្សទាំងអស់ ហើយបង្រៀនមនុស្សទាំងអស់ដោយអស់ទាំងប្រាជ្ញា ដើម្បីឲ្យយើងបានថ្វាយមនុស្សទាំងអស់ដល់ព្រះ ជាមនុស្សពេញវ័យក្នុងព្រះគ្រីស្ទ។
រីឯព្រះអង្គដែលអាចរក្សាអ្នករាល់គ្នាមិនឲ្យជំពប់ដួល ព្រមទាំងអាចឲ្យអ្នករាល់គ្នាឈរនៅចំពោះសិរីរុងរឿងរបស់ព្រះអង្គ ដោយឥតសៅហ្មង និងដោយអំណរ