អ៊ីស្រាអែលនិយាយនឹងយ៉ូសែបថា៖ “ឥឡូវនេះ យើងអាចស្លាប់បានហើយ ពីព្រោះយើងបានឃើញមុខរបស់ឯង ហើយដឹងថាឯងនៅរស់នៅឡើយ”។
លោកុប្បត្តិ 46:31 - ព្រះគម្ពីរខ្មែរសាកល យ៉ូសែបនិយាយនឹងបងប្អូនរបស់គាត់ ព្រមទាំងអ្នកផ្ទះរបស់ឪពុកគាត់ថា៖ “ខ្ញុំនឹងឡើងទៅទូលផារ៉ោនថា: ‘បងប្អូនរបស់ខ្ញុំព្រះបាទ និងអ្នកផ្ទះរបស់ឪពុកខ្ញុំព្រះបាទដែលនៅដែនដីកាណាន បានមកដល់ខ្ញុំព្រះបាទហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូសែបមានប្រសាសន៍ទៅបងៗ និងក្រុមគ្រួសារឪពុករបស់លោកទាំងអស់ថា៖ «ខ្ញុំនឹងឡើងទៅគាល់ផារ៉ោន ហើយទូលស្ដេចថា "បងៗ និងក្រុមគ្រួសាររបស់ឪពុកទូលបង្គំដែលនៅស្រុកកាណាន បានមកជួបជុំនឹងទូលបង្គំហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែបមានប្រសាសន៍ទៅកាន់បងៗ និងក្រុមគ្រួសារឪពុកលោកថា៖ «ខ្ញុំនឹងទៅទូលព្រះចៅផារ៉ោនថា “បងៗ និងក្រុមគ្រួសាររបស់ឪពុកទូលបង្គំ នៅស្រុកកាណានបានមកជួបជុំនឹងទូលបង្គំហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូសែបក៏និយាយទៅបងប្អូន នឹងពួកគ្រួឪពុកទាំងអស់ថា ខ្ញុំនឹងឡើងទៅគាល់ផារ៉ោនទូលថា ពួកបងប្អូនខ្ញុំ នឹងគ្រួឪពុកខ្ញុំដែលនៅស្រុកកាណានបានមកដល់ខ្ញុំហើយ អាល់គីតាប យូសុះនិយាយទៅកាន់បងៗ និងក្រុមគ្រួសារឪពុកគាត់ថា៖ «ខ្ញុំនឹងទៅនិយាយជាមួយស្តេចហ្វៀរ៉អ៊ូនថា “បងៗ និងក្រុមគ្រួសាររបស់ឪពុកខ្ញុំ នៅស្រុកកាណាន បានមកជួបជុំនឹងខ្ញុំហើយ។ |
អ៊ីស្រាអែលនិយាយនឹងយ៉ូសែបថា៖ “ឥឡូវនេះ យើងអាចស្លាប់បានហើយ ពីព្រោះយើងបានឃើញមុខរបស់ឯង ហើយដឹងថាឯងនៅរស់នៅឡើយ”។
អ្នកទាំងនោះជាអ្នកឃ្វាលចៀម ជាអ្នកចិញ្ចឹមហ្វូងសត្វ ហើយពួកគេបាននាំហ្វូងចៀម និងហ្វូងគោរបស់ពួកគេមក ព្រមទាំងអ្វីៗទាំងអស់ដែលពួកគេមានផង’។
ហើយស្នាក់នៅជាមួយពួកគេ ទាំងធ្វើការជាមួយផង ដោយសារពួកគេមានមុខរបរដូចគាត់ គឺពួកគេជាជាងធ្វើរោងដែរ។
ដ្បិតទាំងអ្នកដែលញែកជាវិសុទ្ធ និងអ្នកដែលត្រូវបានញែកជាវិសុទ្ធ សុទ្ធតែមកពីព្រះអង្គតែមួយ។ ហេតុនេះហើយបានជាព្រះអង្គមិនអៀនខ្មាសនឹងហៅពួកគេថាបងប្អូន