មក៍! ចូរឲ្យពួកយើងចុះទៅបំភាន់ភាសារបស់ពួកគេនៅទីនោះ ដើម្បីកុំឲ្យពួកគេស្ដាប់ភាសាគ្នាទៅវិញទៅមកបានឡើយ”។
លោកុប្បត្តិ 42:23 - ព្រះគម្ពីរខ្មែរសាកល ពួកគេមិនដឹងថាយ៉ូសែបស្ដាប់បាននោះទេ ពីព្រោះមានអ្នកបកប្រែរវាងពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេមិនដឹងថា លោកយ៉ូសែបស្តាប់បានទេ ព្រោះមានអ្នកបកប្រែជូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេពុំដឹងថា លោកយ៉ូសែបស្ដាប់បានទាំងអស់ទេ ដ្បិតពេលលោកនិយាយជាមួយពួកគេ មានអ្នកបកប្រែជូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេមិនដឹងថាយ៉ូសែបស្តាប់បានទេ ពីព្រោះមានអ្នកបកភាសាឲ្យ អាល់គីតាប ពួកគេពុំដឹងថា យូសុះស្តាប់បានទាំងអស់ទេ ដ្បិតពេលគាត់និយាយជាមួយពួកគេ មានអ្នកបកប្រែជូន។ |
មក៍! ចូរឲ្យពួកយើងចុះទៅបំភាន់ភាសារបស់ពួកគេនៅទីនោះ ដើម្បីកុំឲ្យពួកគេស្ដាប់ភាសាគ្នាទៅវិញទៅមកបានឡើយ”។
រូបេនក៏តបនឹងពួកគេថា៖ “តើខ្ញុំមិនបានប្រាប់ពួកឯងថា: ‘កុំប្រព្រឹត្តបាបទាស់នឹងក្មេងនោះឡើយ’ ទេឬ? ប៉ុន្តែពួកឯងមិនបានស្ដាប់ទេ។ មើល៍! ឥឡូវនេះ ឈាមរបស់វាត្រូវបានទាមទារពីពួកយើងវិញហើយ!”។
យ៉ូសែបក៏បែរចេញពីពួកគេទៅយំ រួចត្រឡប់មកនិយាយជាមួយពួកគេវិញ ក៏យកស៊ីម្មានពីពួកគេ ហើយចងគាត់នៅចំពោះភ្នែកពួកគេ។
មើល៍! ភ្នែករបស់ពួកបង និងភ្នែករបស់ប្អូនប្រុសខ្ញុំ គឺបេនយ៉ាមីន បានឃើញថា ខ្ញុំបាននិយាយផ្ទាល់មាត់នឹងពួកបងហើយ។
ដូច្នេះ យើងជារាជទូតរបស់ព្រះគ្រីស្ទ ហាក់ដូចជាព្រះកំពុងដាស់តឿនគេតាមរយៈយើង ហើយយើងក៏អង្វរជំនួសព្រះគ្រីស្ទថា៖ “ចូរផ្សះផ្សានឹងព្រះទៅ!”។