ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 36:13 - ព្រះគម្ពីរខ្មែរសាកល

ទាំងនេះ​ជា​ពួក​កូនប្រុស​របស់​រេហួល​: ណាហាត់ សេរ៉ាស សាំម៉ា និង​មីសសា​។ អ្នកទាំងនេះ​ហើយ ជា​កូនចៅ​របស់​បាសម៉ាត​ប្រពន្ធ​អេសាវ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេះ​ជា​កូន​ចៅ​របស់​រេហួល គឺ​ណាហាត់ សេរ៉ាស សាំម៉ា និង​មីសសា។ អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​នាង​បាសម៉ាត ប្រពន្ធ​លោក​អេសាវ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​ចៅ​របស់​រេហួល​គឺ ណាហាត់ សេ‌រ៉ាស សាំម៉ា និង​មីសសា។ អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​នាង​បាស‌ម៉ាត ភរិយា​របស់​លោក​អេសាវ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​នេះ​ជា​កូន​ចៅ​រេហួល គឺ​ណាហាត់ សេរ៉ាស សាំម៉ា នឹង​មីសសា នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​បាសម៉ាត ប្រពន្ធ​អេសាវ​ដែរ

សូមមើលជំពូក

អាល់គីតាប

កូន​ចៅ​របស់​រេហួល គឺ ណាហាត់ សេរ៉ាស សាំម៉ា និង​មីសសា។ អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​បាសម៉ាត ភរិយា​របស់​អេសាវ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 36:13
5 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​អេសាវ​មាន​អាយុ​សែសិប​ឆ្នាំ គាត់​យក​យូឌីត​កូនស្រី​របស់​បេរី​ជនជាតិហេត និង​បាសម៉ាត​កូនស្រី​របស់​អេឡូន​ជនជាតិហេត​ជា​ប្រពន្ធ​។


ឯ​ធីមណា​ជា​ប្រពន្ធចុង​របស់​អេលីផាស​កូនប្រុស​របស់​អេសាវ​; នាង​បង្កើត​អាម៉ាលេក​ឲ្យ​អេលីផាស​។ អ្នកទាំងនេះ​ហើយ ជា​កូនចៅ​របស់​អ័ដា​ប្រពន្ធ​អេសាវ​។


ទាំងនេះ​ជា​ពួក​កូនប្រុស​របស់​អ័ហូលីបាម៉ា​ប្រពន្ធ​អេសាវ (​នាងជា​កូនស្រី​របស់​អ័ណា និងជា​ចៅស្រី​របស់​ស៊ីបៀន​) នាង​បង្កើត​យេអ៊ូស យ៉ាឡាម និង​កូរ៉ា​ឲ្យ​អេសាវ​។


ទាំងនេះ​ជា​កូនចៅ​របស់​រេហួល​ដែលជា​កូន​របស់​អេសាវ គឺ​មេដឹកនាំ​ណាហាត់ មេដឹកនាំ​សេរ៉ាស មេដឹកនាំ​សាំម៉ា និង​មេដឹកនាំ​មីសសា​។ អ្នកទាំងនេះ​ហើយ ជា​មេដឹកនាំ​របស់​រេហួល​នៅ​ដែនដី​អេដំ ពួកគេ​ជា​កូនចៅ​របស់​បាសម៉ាត​ប្រពន្ធ​អេសាវ​។