លោកុប្បត្តិ 35:14 - ព្រះគម្ពីរខ្មែរសាកល យ៉ាកុបក៏បញ្ឈរបង្គោលមួយនៅកន្លែងដែលព្រះអង្គមានបន្ទូលនឹងគាត់ គឺបង្គោលថ្មមួយ ហើយគាត់ក៏ច្រូចតង្វាយច្រូចលើវា ព្រមទាំងចាក់ប្រេងលើវាផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបបានយកថ្មមួយមកដាក់បញ្ឈរ នៅត្រង់កន្លែងដែលព្រះអង្គមានព្រះបន្ទូលជាមួយលោក ហើយលោកក៏បានច្រួចតង្វាយ និងចាក់ប្រេងពីលើថ្មនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបបានបញ្ឈរថ្មមួយជាស្តូប នៅត្រង់កន្លែងដែលព្រះជាម្ចាស់មានព្រះបន្ទូលមកលោក ហើយលោកក៏បានច្រួចស្រាទំពាំងបាយជូរ និងចាក់ប្រេងពីលើថ្មនោះទុកជាទីសក្ការៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចយ៉ាកុបយកថ្ម១បញ្ឈរឡើង ជាបង្គោលត្រង់កន្លែងដែលទ្រង់មានបន្ទូលនឹងគាត់នោះ ហើយច្រួចដង្វាយច្រួចពីលើ ព្រមទាំងចាក់ប្រេងផង អាល់គីតាប យ៉ាកកូបបានបញ្ឈរថ្មមួយជាបង្គោល នៅត្រង់កន្លែងដែលអុលឡោះមានបន្ទូលមកគាត់ហើយគាត់ក៏បានច្រួចទឹកទំពំាងបាយជូរ និងចាក់ប្រេងពីលើថ្មនោះ ទុកជាជំនូន។ |
យ៉ាកុបបញ្ឈរបង្គោលមួយនៅលើផ្នូររបស់នាង បង្គោលផ្នូររបស់រ៉ាជែលនេះ នៅរហូតដល់សព្វថ្ងៃ។