ប៉ុន្តែព្រះយាងមកឯអ័ប៊ីម្ម៉ាឡិចក្នុងសុបិនពេលយប់ ហើយមានបន្ទូលនឹងទ្រង់ថា៖ “មើល៍! អ្នកនឹងស្លាប់ ដោយសារតែស្ត្រីដែលអ្នកបានយកមកនេះ ដ្បិតនាងរៀបការប្ដីហើយ”។
លោកុប្បត្តិ 26:26 - ព្រះគម្ពីរខ្មែរសាកល រីឯអ័ប៊ីម្ម៉ាឡិច និងអ័ហ៊ូសាតទីប្រឹក្សារបស់ទ្រង់ ព្រមទាំងភីកុលមេទ័ពរបស់ទ្រង់ បានចេញពីកេរ៉ារមកជួបអ៊ីសាក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះបាទអ័ប៊ីម៉្មាឡិចបានចេញពីក្រុងកេរ៉ាមកជួបលោកអ៊ីសាក មានទាំងអ័ហ៊ូសាតជាទីប្រឹក្សារបស់ស្ដេច និងភីកុល ជាមេទ័ពរបស់ស្ដេចមកជាមួយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអប៊ីម៉ាឡិចបានចេញពីក្រុងកេរ៉ាមកជួបលោកអ៊ីសាក ដោយមានលោកអហ៊ូសាតជាទីប្រឹក្សារបស់ស្ដេច និងលោកភីកុល ជាមេទ័ពរបស់ស្ដេចមកជាមួយផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ័ប៊ីម៉្មាឡិច អ័ហ៊ូសាតជាសំឡាញ់ទ្រង់ នឹងភីកុលជាមេទ័ពទ្រង់ ក៏ចេញពីកេរ៉ាទៅឯគាត់ អាល់គីតាប ស្តេចអប៊ីម៉ាឡិចបានចេញពីក្រុងកេរ៉ា មកជួបអ៊ីសាហាក់ ដោយមានអហ៊ូសាត ជាទីប្រឹក្សារបស់ស្តេច និងភីកុល ជាមេទ័ពរបស់ស្តេចមកជាមួយផង។ |
ប៉ុន្តែព្រះយាងមកឯអ័ប៊ីម្ម៉ាឡិចក្នុងសុបិនពេលយប់ ហើយមានបន្ទូលនឹងទ្រង់ថា៖ “មើល៍! អ្នកនឹងស្លាប់ ដោយសារតែស្ត្រីដែលអ្នកបានយកមកនេះ ដ្បិតនាងរៀបការប្ដីហើយ”។
អ៊ីសាកទូលសួរពួកទ្រង់ថា៖ “ហេតុអ្វីបានជាពួកទ្រង់មករកខ្ញុំព្រះបាទដូច្នេះ? ដ្បិតពួកទ្រង់បានស្អប់ខ្ញុំព្រះបាទ ព្រមទាំងបញ្ជូនខ្ញុំព្រះបាទចេញពីចំណោមពួកទ្រង់ផង”។