Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 26:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​បាន​ចេញ​ពី​ក្រុង​កេរ៉ា​មក​ជួប​លោក​អ៊ីសាក ដោយ​មាន​លោក​អហ៊ូ‌សាត​ជា​ទី​ប្រឹក្សា​របស់​ស្ដេច និង​លោក​ភីកុល ជា​មេ‌ទ័ព​របស់​ស្ដេច​មក​ជា​មួយ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

26 រីឯ​អ័ប៊ីម្ម៉ាឡិច និង​អ័ហ៊ូសាត​ទីប្រឹក្សា​របស់ទ្រង់ ព្រមទាំង​ភីកុល​មេទ័ព​របស់ទ្រង់ បាន​ចេញ​ពី​កេរ៉ារ​មក​ជួប​អ៊ីសាក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 បន្ទាប់​មក ព្រះ​បាទ​អ័ប៊ី‌ម៉្មា‌ឡិច​បាន​ចេញ​ពី​ក្រុង​កេរ៉ា​មក​ជួប​លោក​អ៊ីសាក មាន​ទាំង​អ័ហ៊ូ‌សាត​ជា​ទី​ប្រឹក្សា​របស់​ស្ដេច និង​ភីកុល ជា​មេ‌ទ័ព​របស់​ស្ដេច​មក​ជាមួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ឯ​អ័ប៊ី‌ម៉្មា‌ឡិច អ័ហ៊ូ‌សាត​ជា​សំឡាញ់​ទ្រង់ នឹង​ភីកុល​ជា​មេ‌ទ័ព​ទ្រង់ ក៏​ចេញ​ពី​កេរ៉ា​ទៅ​ឯ​គាត់

សូមមើលជំពូក ចម្លង

អាល់គីតាប

26 ស្តេច​អប៊ីម៉ា‌ឡិច​បាន​ចេញ​ពី​ក្រុង​កេរ៉ា មក​ជួប​អ៊ីសា‌ហាក់ ដោយ​មាន​អហ៊ូ‌សាត ជា​ទី​ប្រឹក្សា​របស់​ស្តេច និង​ភីកុល ជា​មេ‌ទ័ព​របស់​ស្តេច​មក​ជា​មួយ​ផង។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 26:26
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ព្រះ‌ជាម្ចាស់​យាង​មក​ជួប​ស្ដេច​អប៊ីម៉ា‌ឡិច ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​នឹង​ត្រូវ​ស្លាប់ ព្រោះ​តែ​ស្ត្រី​ដែល​អ្នក​បាន​ចាប់​មក​នោះ​ជា​មិន​ខាន ដ្បិត​នាង​មាន​ប្ដី​ហើយ»។


លោក​អ៊ីសាក​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌រាជា និង​អស់​លោក​យាង និង​អញ្ជើញ​មក​ជួប​ទូលបង្គំ​ដូច្នេះ ដ្បិត​ព្រះ‌រាជា និង​អស់​លោក​ស្អប់​ទូលបង្គំ ព្រម​ទាំង​បណ្ដេញ​ទូលបង្គំ​ចេញ​ពី​ស្រុក​របស់​ព្រះ‌រាជា និង​អស់​លោក​ថែម​ទៀត​ផង!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម