លោកុប្បត្តិ 26:27 - ព្រះគម្ពីរខ្មែរសាកល27 អ៊ីសាកទូលសួរពួកទ្រង់ថា៖ “ហេតុអ្វីបានជាពួកទ្រង់មករកខ្ញុំព្រះបាទដូច្នេះ? ដ្បិតពួកទ្រង់បានស្អប់ខ្ញុំព្រះបាទ ព្រមទាំងបញ្ជូនខ្ញុំព្រះបាទចេញពីចំណោមពួកទ្រង់ផង”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 លោកអ៊ីសាកសួរថា៖ «ហេតុអ្វីបានជាព្រះរាជា និងអស់លោកមករកទូលបង្គំ? ដ្បិតព្រះរាជាស្អប់ទូលបង្គំហើយ ទាំងបានបណ្តេញទូលបង្គំចេញទៀតផង»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 លោកអ៊ីសាកមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាព្រះរាជា និងអស់លោកយាង និងអញ្ជើញមកជួបទូលបង្គំដូច្នេះ ដ្បិតព្រះរាជា និងអស់លោកស្អប់ទូលបង្គំ ព្រមទាំងបណ្ដេញទូលបង្គំចេញពីស្រុករបស់ព្រះរាជា និងអស់លោកថែមទៀតផង!»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 នោះអ៊ីសាកសួរថា ហេតុអ្វីបានជាមកឯទូលបង្គំ ដ្បិតទ្រង់ស្អប់ទូលបង្គំហើយ បានទាំងបណ្តេញទូលបង្គំចេញផង សូមមើលជំពូកអាល់គីតាប27 អ៊ីសាហាក់សួរថា៖ «ហេតុអ្វីបានជាស្តេច និងអស់លោកអញ្ជើញមកជួបខ្ញុំដូច្នេះ ដ្បិតស្តេច និងអស់លោកស្អប់ខ្ញុំ ព្រមទាំងបណ្តេញខ្ញុំចេញពីស្រុករបស់ស្តេច និងអស់លោកថែមទៀតផង!»។ សូមមើលជំពូក |