នៅពេលពួកគេកំពុងហូប ព្រះអង្គមានបន្ទូលថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា មានម្នាក់ក្នុងអ្នករាល់គ្នានឹងក្បត់ខ្ញុំ”។
ម៉ាថាយ 26:22 - ព្រះគម្ពីរខ្មែរសាកល ពួកគេក៏ចាប់ផ្ដើមព្រួយចិត្តយ៉ាងខ្លាំង ហើយទូលសួរព្រះអង្គម្នាក់ម្ដងៗថា៖ “ព្រះអម្ចាស់អើយ មិនមែនជាខ្ញុំទេ មែនទេ?”។ Khmer Christian Bible ពួកសិស្សកើតទុក្ខយ៉ាងខ្លាំង ហើយចាប់ផ្ដើមទូលសួរព្រះអង្គម្នាក់ម្ដងៗថា៖ «ព្រះអម្ចាស់អើយ! មិនមែនខ្ញុំទេ មែនទេ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសិស្សព្រួយជាខ្លាំង ហើយចាប់ផ្ដើមទូលសួរព្រះអង្គម្នាក់ម្ដងៗថា៖ «ព្រះអម្ចាស់! តើទូលបង្គំឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកសិស្សព្រួយចិត្តក្រៃលែង ម្នាក់ៗទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! តើទូលបង្គំឬ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគ្រប់គ្នាមានសេចក្ដីព្រួយជាខ្លាំង ហើយចាប់តាំងទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ តើទូលបង្គំឬអី អាល់គីតាប ពួកសិស្សព្រួយចិត្ដក្រៃលែង ម្នាក់ៗសួរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! តើខ្ញុំឬ?»។ |
នៅពេលពួកគេកំពុងហូប ព្រះអង្គមានបន្ទូលថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា មានម្នាក់ក្នុងអ្នករាល់គ្នានឹងក្បត់ខ្ញុំ”។
ព្រះយេស៊ូវមានបន្ទូលតបថា៖“គឺអ្នកដែលជ្រលក់ដៃក្នុងចានជាមួយខ្ញុំ អ្នកនោះហើយនឹងក្បត់ខ្ញុំ។
ដូច្នេះ ពួកគេក៏ចាប់ផ្ដើមជជែកគ្នា ថាតើអ្នកដែលរៀបនឹងធ្វើការនេះ ជាអ្នកណាក្នុងពួកគេ។
ព្រះអង្គទ្រង់សួរគាត់ជាលើកទីបីថា៖“ស៊ីម៉ូនកូនយ៉ូហានអើយ តើអ្នកចូលចិត្តខ្ញុំឬទេ?”។ ដោយសារព្រះអង្គមានបន្ទូលនឹងគាត់ជាលើកទីបីថា:“តើអ្នកចូលចិត្តខ្ញុំឬទេ?” ធ្វើឲ្យពេត្រុសឈឺចិត្ត។ គាត់ក៏ទូលថា៖ “ព្រះអម្ចាស់អើយ ព្រះអង្គជ្រាបអ្វីៗទាំងអស់ហើយ ព្រះអង្គជ្រាបថាទូលបង្គំចូលចិត្តព្រះអង្គណាស់”។ ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ចូរចិញ្ចឹមចៀមរបស់ខ្ញុំចុះ។
ដូច្នេះ ចូរឲ្យម្នាក់ៗពិនិត្យពិច័យខ្លួនឯងសិន រួចសឹមហូបនំប៉័ង និងផឹកពីពែងនេះចុះ។