“ចំពោះថ្ងៃ និងម៉ោងនោះ គ្មានអ្នកណាដឹងឡើយ សូម្បីតែបណ្ដាទូតសួគ៌នៃស្ថានសួគ៌ ឬព្រះបុត្រាក៏មិនជ្រាបដែរ មានតែព្រះបិតាតែមួយអង្គគត់ប៉ុណ្ណោះដែលជ្រាប។
ម៉ាថាយ 24:42 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ចូរប្រុងស្មារតីចុះ ដ្បិតអ្នករាល់គ្នាមិនដឹងថាព្រះអម្ចាស់របស់អ្នករាល់គ្នានឹងយាងមកវិញនៅថ្ងៃណាទេ។ Khmer Christian Bible ដូច្នេះ ចូរប្រុងស្មារតី ព្រោះអ្នករាល់គ្នាមិនដឹងថា ព្រះអម្ចាស់របស់អ្នករាល់គ្នានឹងមកនៅថ្ងៃណាទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ចូរប្រុងស្មារតី ដ្បិតអ្នករាល់គ្នាមិនដឹងថា ព្រះអម្ចាស់របស់អ្នករាល់គ្នានឹងយាងមកថ្ងៃណាទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ចូរប្រុងស្មារតីឲ្យមែនទែន ដ្បិតអ្នករាល់គ្នាពុំដឹងថា ព្រះអម្ចាស់របស់អ្នករាល់គ្នានឹងមកដល់នៅពេលណាឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ឲ្យចាំយាម ដ្បិតអ្នករាល់គ្នាមិនដឹងជាពេលណា ដែលព្រះអម្ចាស់នៃអ្នករាល់គ្នានឹងយាងមកទេ អាល់គីតាប ដូច្នេះ ចូរប្រុងស្មារតីឲ្យមែនទែន ដ្បិតអ្នករាល់គ្នាពុំដឹងថា អម្ចាស់របស់អ្នករាល់គ្នានឹងមកដល់នៅពេលណាឡើយ។ |
“ចំពោះថ្ងៃ និងម៉ោងនោះ គ្មានអ្នកណាដឹងឡើយ សូម្បីតែបណ្ដាទូតសួគ៌នៃស្ថានសួគ៌ ឬព្រះបុត្រាក៏មិនជ្រាបដែរ មានតែព្រះបិតាតែមួយអង្គគត់ប៉ុណ្ណោះដែលជ្រាប។
យ៉ាងណាមិញ ចូរអ្នករាល់គ្នាដឹងការនេះថា ប្រសិនបើម្ចាស់ផ្ទះដឹងថាចោរនឹងមកនៅម៉ោងណា គាត់មុខជាប្រុងស្មារតី មិនបណ្ដោយឲ្យវាគាស់ចូលផ្ទះរបស់ខ្លួនឡើយ។
ហេតុនេះហើយបានជាអ្នករាល់គ្នាក៏ត្រូវតែប្រុងប្រៀបជានិច្ចដែរ ដ្បិតកូនមនុស្សនឹងមកក្នុងពេលវេលាដែលអ្នករាល់គ្នាមិននឹកស្មានដល់។
“ខណៈដែលពួកនាងកំពុងចេញទៅទិញ កូនកំលោះក៏មកដល់។ ស្ត្រីៗដែលត្រៀមជាស្រេចក៏ចូលទៅក្នុងពិធីមង្គលការជាមួយកូនកំលោះ រួចគេក៏បិទទ្វារ។
“ចូរប្រយ័ត្នខ្លួន ក្រែងលោចិត្តរបស់អ្នករាល់គ្នាស្ពឹកស្រពន់ដោយការស៊ីផឹកហួសប្រមាណ ការប្រមឹក និងកង្វល់នៃជីវិតនេះ ហើយថ្ងៃនោះនឹងធ្លាក់មកលើអ្នករាល់គ្នាក្នុងមួយរំពេច
ដូច្នេះ ចូរអ្នករាល់គ្នាប្រុងស្មារតីទាំងអធិស្ឋានគ្រប់ពេលវេលា ដើម្បីឲ្យអ្នករាល់គ្នាអាចគេចផុតពីការទាំងអស់នេះដែលរៀបនឹងកើតឡើង ហើយអាចឈរនៅមុខកូនមនុស្សបាន”។
មួយវិញទៀត អ្នករាល់គ្នាដឹងអំពីគ្រានេះហើយថា ដល់ម៉ោងឲ្យអ្នករាល់គ្នាក្រោកពីដំណេកហើយ ដ្បិតឥឡូវនេះ សេចក្ដីសង្គ្រោះរបស់យើង នៅជិតយើងជាងកាលយើងជឿដំបូង។
ចូរប្រុងស្មារតី ចូរឈរឲ្យមាំមួនក្នុងជំនឿ ចូរប្រព្រឹត្តឲ្យសមជាមនុស្សប្រុស ហើយចូរមានកម្លាំងមាំមួនឡើង;
ដោយហេតុនេះ កុំឲ្យយើងដេកលក់ដូចអ្នកដទៃឡើយ ផ្ទុយទៅវិញ ឲ្យយើងប្រុងស្មារតី ហើយមានគំនិតមធ្យ័តចុះ។
ទីបញ្ចប់នៃរបស់សព្វសារពើមកជិតដល់ហើយ ដូច្នេះចូរដឹងស្មារតី ហើយមានគំនិតមធ្យ័តក្នុងការអធិស្ឋាន។
ចូរមានគំនិតមធ្យ័ត ហើយប្រុងស្មារតីចុះ។ មារដែលជាសត្រូវរបស់អ្នករាល់គ្នា កំពុងដើរក្រវែលដូចជាសិង្ហគ្រហឹម ទាំងរកអ្នកណាក៏ដោយដែលវាអាចត្របាក់ស៊ីបាន។
“មើល៍! យើងនឹងមកដូចជាចោរ! មានពរហើយ អ្នកដែលប្រុងស្មារតី ហើយរក្សាសម្លៀកបំពាក់របស់ខ្លួន ដើម្បីកុំឲ្យដើរអាក្រាត ហើយត្រូវគេឃើញកេរ្តិ៍ខ្មាសរបស់ខ្លួន”។