ពួកគេភ្លេចអ្វីៗដែលព្រះអង្គបានធ្វើ និងកិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានសម្ដែងដល់ពួកគេ។
ទំនុកតម្កើង 78:32 - ព្រះគម្ពីរខ្មែរសាកល ទោះបីជាមានការទាំងអស់នេះក៏ដោយ ក៏ពួកគាត់នៅតែប្រព្រឹត្តបាប ហើយមិនបានជឿលើកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ទោះបើយ៉ាងនេះក៏ដោយ ក៏គេនៅតែប្រព្រឹត្តអំពើបាបដដែល គេមិនបានជឿការអស្ចារ្យរបស់ព្រះអង្គទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីយ៉ាងនេះក្ដី ក៏ពួកគេនៅតែប្រព្រឹត្តអំពើបាបដដែល ពួកគេពុំបានជឿលើព្រះអង្គ ដែលធ្វើការអស្ចារ្យទាំងនោះទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ទោះបើយ៉ាងនោះក៏ដោយ គង់តែគេនៅតែធ្វើបាបទៀត គេមិនព្រមជឿការអស្ចារ្យរបស់ទ្រង់ឡើយ អាល់គីតាប ទោះបីយ៉ាងនេះក្ដី ក៏ពួកគេនៅតែប្រព្រឹត្តអំពើបាបដដែល ពួកគេពុំបានជឿលើទ្រង់ ដែលធ្វើការអស្ចារ្យទាំងនោះទេ។ |
ពួកគេភ្លេចអ្វីៗដែលព្រះអង្គបានធ្វើ និងកិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានសម្ដែងដល់ពួកគេ។
ដ្បិតពួកគាត់មិនបានជឿលើព្រះ ហើយមិនបានទុកចិត្តលើសេចក្ដីសង្គ្រោះរបស់ព្រះអង្គឡើយ។
“ប៉ុន្តែអ័ប្រាហាំតបនឹងគាត់ថា: ‘បើសិនពួកគេមិនស្ដាប់តាមម៉ូសេ និងបណ្ដាព្យាការីនោះទេ ទោះបីជាមានអ្នកណាបានរស់ឡើងវិញពីចំណោមមនុស្សស្លាប់ក៏ដោយ ក៏នៅតែបញ្ចុះបញ្ចូលពួកគេមិនបានដែរ’”៕
ទោះបីជាព្រះអង្គបានធ្វើទីសម្គាល់ជាច្រើននៅមុខពួកគេក៏ដោយ ក៏ពួកគេនៅតែមិនជឿលើព្រះអង្គ