ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 44:10 - ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​យើងខ្ញុំ​ថយទៅ​ក្រោយ​វិញ​នៅចំពោះ​បច្ចាមិត្ត ហើយ​ពួកអ្នកដែល​ស្អប់​យើងខ្ញុំ​បាន​រឹបជាន់យក​តាមអំពើចិត្ត​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ដក​ថយ​ពី​សត្រូវ ហើយ​អស់​អ្នក​ដែល​ស្អប់​យើង​ខ្ញុំ គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​យើង​ខ្ញុំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​បាន​ធ្វើ​ឲ្យ​យើង​ដក​ទ័ព​ថយ នៅ​មុខ​បច្ចា‌មិត្ត ហើយ​ខ្មាំង​សត្រូវ​នាំ​គ្នា​ប្រមូល​ទ្រព្យ‌សម្បត្តិ របស់​យើង​ខ្ញុំ​យក​ទៅ​ធ្វើ​ជា​ជយ‌ភណ្ឌ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​បណ្តាល​ឲ្យ​ពួក​យើង​ខ្ញុំ​បែរ​ខ្នង​ចំពោះ​ពួក​ខ្មាំង​សត្រូវ ហើយ​ពួក​អ្នក​ដែល​ស្អប់​យើង​ខ្ញុំ គេ​រឹប​ជាន់​យក​របឹប​ទៅ​សំរាប់​ខ្លួន​គេ

សូមមើលជំពូក

អាល់គីតាប

ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ដក​ទ័ព​ថយ នៅ​មុខ​បច្ចា‌មិត្ត ហើយ​ខ្មាំង​សត្រូវ​នាំ​គ្នា​ប្រមូល​ទ្រព្យ‌សម្បត្តិ របស់​យើង​ខ្ញុំ​យក​ទៅ​ធ្វើ​ជា​ជយ‌ភ័ណ្ឌ។

សូមមើលជំពូក



ទំនុកតម្កើង 44:10
19 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅក្នុង​ព្រះ យើង​នឹង​ធ្វើ​កិច្ចការដ៏ខ្លាំងពូកែ​; គឺ​ព្រះអង្គ​ហើយ ដែល​ជាន់ឈ្លី​ពួក​បច្ចាមិត្ត​របស់យើង​៕


ព្រះអង្គ​បាន​ធ្វើឲ្យ​សម្ពន្ធមេត្រី​របស់​បាវបម្រើ​ព្រះអង្គ​ទៅជាមោឃៈ ហើយ​បន្ទាបបន្ថោក​មកុដ​របស់គាត់​ដល់​ដី​។


អស់អ្នក​ដែល​ដើរកាត់​ផ្លូវ​បាន​ប្លន់​គាត់​; គាត់​បាន​ទៅជា​ទីត្មះតិះដៀល​ដល់​ពួក​អ្នកជិតខាង​របស់ខ្លួន​។


ព្រះអង្គ​បាន​បង្វែរ​មុខ​ដាវ​របស់គាត់​មកវិញ ហើយ​មិន​ឲ្យ​គាត់​ឈរមាំ​នៅក្នុង​សង្គ្រាម​ឡើយ​។


ដៃ​របស់យើង​បាន​ចាប់យក​ទ្រព្យសម្បត្តិ​របស់​ប្រជាជាតិ​ទាំងនោះ ដូចជា​សម្បុកចាប​; យើង​បាន​ប្រមូល​ផែនដី​ទាំងមូល ដូច​ប្រមូល​ពងចាប​ដែល​ត្រូវបាន​បោះបង់ចោល ហើយ​មិន​មាន​ណាមួយ​កម្រើក​ស្លាប ឬ​ហា​មាត់ ឬ​ស្រែកចេចចាច​ឡើយ”។


យើង​នឹង​ចាត់​ពួកគេ​ឲ្យទៅ​ទាស់នឹង​ប្រជាជាតិ​មួយ​ដែល​មិនគោរពព្រះ យើង​នឹង​បញ្ជា​ពួកគេ​ឲ្យ​ទាស់នឹង​ប្រជាជន​នៃ​សេចក្ដីក្រេវក្រោធ​របស់យើង គឺ​ឲ្យ​ដណ្ដើមយក​ជ័យភណ្ឌ ប្លន់យក​របឹប ព្រមទាំង​ធ្វើឲ្យ​ប្រជាជននោះ​ត្រូវបាន​ជាន់ឈ្លី​ដូច​ភក់​នៅតាម​ផ្លូវ​ផង​។