ទំនុកតម្កើង 119:44 - ព្រះគម្ពីរខ្មែរសាកល ទូលបង្គំនឹងកាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គជានិច្ច គឺជារៀងរហូតអស់កល្បជានិច្ច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំនឹងកាន់តាមក្រឹត្យវិន័យ របស់ព្រះអង្គជានិច្ច នៅអស់កល្បជានិច្ចរហូតតទៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំនឹងគោរពតាមក្រឹត្យវិន័យរបស់ព្រះអង្គ ជានិច្ចនិរន្តរ៍រហូតតរៀងទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះ ទូលបង្គំនឹងកាន់តាមក្រិត្យវិន័យទ្រង់ជានិច្ច នៅអស់កល្បជានិច្ចរៀងតទៅ អាល់គីតាប ខ្ញុំនឹងគោរពតាមហ៊ូកុំរបស់ទ្រង់ ជានិច្ចនិរន្តរ៍រហូតតរៀងទៅ។ |
ព្រះយេហូវ៉ាអើយ ទូលបង្គំបាននឹកចាំព្រះនាមរបស់ព្រះអង្គនៅពេលយប់ ព្រមទាំងកាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គផង។
អ្នកដែលប្រព្រឹត្តអំពើអយុត្តិធម៌ ចូរឲ្យអ្នកនោះបន្តប្រព្រឹត្តអំពើអយុត្តិធម៌ចុះ; អ្នកដែលស្មោកគ្រោក ចូរឲ្យអ្នកនោះបន្តនៅស្មោកគ្រោកចុះ; អ្នកដែលសុចរិត ចូរឲ្យអ្នកនោះបន្តប្រព្រឹត្តសេចក្ដីសុចរិតចុះ; អ្នកដែលវិសុទ្ធ ចូរឲ្យអ្នកនោះបន្តត្រូវបានធ្វើឲ្យវិសុទ្ធចុះ”។
ដោយហេតុនេះ ពួកគេស្ថិតនៅមុខបល្ល័ង្ករបស់ព្រះ ហើយបម្រើព្រះអង្គក្នុងព្រះវិហាររបស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។ ព្រះអង្គដែលគង់លើបល្ល័ង្កនោះ ក៏នឹងពន្លាតរោងលើពួកគេ។