កិច្ចការ 4:3 - ព្រះគម្ពីរខ្មែរសាកល ពួកគេក៏លូកដៃចាប់អ្នកទាំងពីរ ហើយឃុំពួកគេទុករហូតដល់ថ្ងៃបន្ទាប់ ដ្បិតល្ងាចណាស់ហើយ។ Khmer Christian Bible ពួកគេក៏ចាប់អ្នកទាំងពីរ ហើយយកទៅឃុំទុកក្នុងគុករហូតដល់ថ្ងៃបន្ទាប់ ដ្បិតពេលនោះល្ងាចណាស់ហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏ចាប់អ្នកទាំងពីរ នាំទៅឃុំទុក រហូតដល់ថ្ងៃបន្ទាប់ ដ្បិតពេលនោះ ល្ងាចណាស់ហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេនាំគ្នាចាប់សាវ័កទាំងពីររូបយកទៅឃុំ ទុករហូតដល់ថ្ងៃបន្ទាប់ ដ្បិតពេលនោះល្ងាចណាស់ហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ចាប់អ្នកទាំង២ នាំទៅឃុំទុកដរាបដល់ស្អែក ដ្បិតពេលនោះល្ងាចហើយ អាល់គីតាប ពួកគេនាំគ្នាចាប់សាវ័កទាំងពីរនាក់យកទៅឃុំ ទុករហូតដល់ថ្ងៃបន្ទាប់ ដ្បិតពេលនោះល្ងាចណាស់ហើយ។ |
ព្រះយេស៊ូវមានបន្ទូលនឹងពួកនាយកបូជាចារ្យ ពួកមេតម្រួតព្រះវិហារ និងពួកចាស់ទុំដែលមកចាប់ព្រះអង្គថា៖“អ្នករាល់គ្នាចេញមកទាំងកាន់ដាវកាន់ដំបង ដូចជាតាមចាប់ចោរប្លន់ឬ?
ពួកគេក៏ចាប់ព្រះយេស៊ូវ ហើយនាំចូលទៅក្នុងផ្ទះរបស់មហាបូជាចារ្យ។ រីឯពេត្រុសទៅតាមពីចម្ងាយ។
បន្ទាប់មក កងទាហាន មេបញ្ជាការ និងពួកតម្រួតរបស់ពួកយូដាក៏ចាប់ព្រះយេស៊ូវ ហើយចងព្រះអង្គ
ពួកគេបានញុះញង់ប្រជាជន ពួកចាស់ទុំ និងពួកគ្រូវិន័យដែរ គេក៏ចូលមកចាប់ស្ទេផាន ហើយនាំគាត់ទៅក្រុមប្រឹក្សា។
ចំណែកឯសូលវិញ គាត់បំផ្លិចបំផ្លាញក្រុមជំនុំ ដោយចូលពីផ្ទះមួយទៅផ្ទះមួយ អូសទាំងប្រុសទាំងស្រី យកទៅដាក់គុក។
ហើយសុំពីលោកនូវលិខិតទៅកាន់សាលាប្រជុំនានានៅដាម៉ាស់ ដើម្បីបើគាត់រកឃើញអ្នកណានៅខាងមាគ៌ានោះ គាត់នឹងចងទាំងប្រុសទាំងស្រី យកមកយេរូសាឡិម។