កិច្ចការ 15:34 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែស៊ីឡាសយល់ឃើញថា គួរតែបន្តស្នាក់នៅទីនោះទៀត។ Khmer Christian Bible ប៉ុន្តែលោកស៊ីឡាសយល់ឃើញថា ត្រូវស្នាក់នៅទីនោះបន្តទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ [តែលោកស៊ីឡាសពេញចិត្តនៅទីនោះបន្តទៅទៀត។] ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ លោកស៊ីឡាសសម្រេចចិត្តស្នាក់នៅទីនោះបន្តទៅទៀត។] ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែស៊ីឡាសគាត់គាប់ចិត្តនៅទីនោះតទៅទៀត អាល់គីតាប ប៉ុន្ដែ លោកស៊ីឡាសសម្រេចចិត្ដស្នាក់នៅទីនោះបន្ដទៅទៀត។] |
ក្រោយពីអ្នកទាំងពីរស្នាក់នៅមួយរយៈ ពួកបងប្អូនក៏ជូនដំណើរពួកគេឲ្យទៅឯពួកអ្នកដែលបានចាត់អ្នកទាំងពីរឲ្យមក ដោយសុខសាន្ត។
រីឯប៉ូល និងបារណាបាសក៏បន្តស្នាក់នៅអាន់ទីយ៉ូកដែរ ទាំងបង្រៀន និងផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាមួយអ្នកឯទៀតជាច្រើន។
បន្ទាប់មក អ័ប៉ុឡូសមានបំណងធ្វើដំណើរឆ្លងទៅអាខៃ ពួកបងប្អូនក៏លើកទឹកចិត្តគាត់ ទាំងសរសេរសំបុត្រទៅពួកសិស្សឲ្យទទួលស្វាគមន៍គាត់។ នៅពេលទៅដល់ គាត់ក៏ជួយយ៉ាងច្រើនដល់អស់អ្នកដែលជឿដោយសារតែព្រះគុណ
ចំពោះអ័ប៉ុឡូសដែលជាបងប្អូន ខ្ញុំបានជំរុញគាត់ជាច្រើនដងឲ្យមករកអ្នករាល់គ្នាជាមួយបងប្អូនឯទៀតៗ ប៉ុន្តែគាត់ពិតជាមិនចង់មកឥឡូវនេះទេ គាត់នឹងមកកាលណាគាត់មានឱកាស។