ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យ៉ូស្វេ 16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
យ៉ូស្វេ 16

ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេប្រាអិម

1 ទឹក​ដី​ដែល​ជា​ចំណែក​របស់​ពួក​កូន​ចៅ​យ៉ូសែប ចាប់​តាំង​ពី​ទន្លេ​យ័រដាន់ ជិត​ក្រុង​យេរីខូរ គឺ​ខាង​កើត​អណ្ដូង​ទឹក​ក្រុង​យេរីខូរ កាត់​ទី​រហោ‌ស្ថាន ដែល​ឡើង​ពី​ក្រុង​យេរីខូរ តាម​ស្រុក​ភ្នំ រហូត​ដល់​ក្រុង​បេត-អែល។

2 បន្ទាប់​មក ចេញ​ពី​ក្រុង​បេត-អែល ទៅ​ដល់​ក្រុង​លូស ដោយកាត់​តាម​ព្រំ​ប្រទល់​ស្រុក​សាសន៍​អើគី រហូត​ដល់​ក្រុង​អាថា‌រ៉ូត។

3 ចេញ​ពី​ទី​នោះ​ចុះ​ទៅ​ខាង​លិច តាម​ព្រំ​ប្រទល់​ស្រុក​របស់​ពួក​យ៉ាផ្លេ‌ទីត រហូត​ដល់​ដែន​ដី​បេត-ហូរ៉ុន​ខាង​ក្រោម ហើយ​ដល់​ក្រុង​កេស៊ើរ រួច​ទៅ​ផុត​ត្រឹម​សមុទ្រ។

4 នេះ​ហើយ​ជា​ទឹក​ដី​ដែល​ពួក​កូន​ចៅ​យ៉ូសែប គឺ​ពួក​ម៉ាណា‌សេ និងពួក​អេប្រាអិម បាន​ទទួល​ជា​មត៌ក។

5 ព្រំ​ប្រទល់​ទឹក​ដី​របស់​ពួក​កូន​ចៅ​អេប្រាអិម តាម​ពូជ​អំបូរ​របស់​គេ មាន​ដូច​តទៅ៖ ខាង​កើត គឺ​ក្រុង​អាថា‌រ៉ូត-អាដើរ ទៅ​ដល់​បេត-ហូរ៉ុន​ខាង​លើ

6 ហើយ​ពី​ទី​នោះ​ទៅ​ដល់​សមុទ្រ។ ខាង​ជើង​គឺ​ក្រុង​មីក‌មេ‌ថា ហើយ​នៅ​ខាង​កើត បត់​ឆ្ពោះ​ទៅ​ក្រុង​តាអាណាត-ស៊ីឡូរ រួច​កាត់​តាម​ស្រុក​នោះ ឆ្ពោះ​ទៅ​ខាង​កើត​ក្រុង​យ៉ា‌ណូ‌ហា

7 រួច​ពី​យ៉ា‌ណូ‌ហា ចុះ​ទៅ​ដល់​ក្រុង​អាថា‌រ៉ូត និង​ណាអារ៉ា រហូត​ដល់​ក្រុង​យេរីខូរ ផុត​ត្រឹម​ទន្លេ​យ័រដាន់។

8 ពី​ក្រុង​តាពួរ ព្រំ​ប្រទល់​នោះ​ឆ្ពោះ​ទៅ​ខាង​លិច ទៅ​ដល់​ស្ទឹង​ខាណា ហើយ​ផុត​ត្រឹម​សមុទ្រ។ នេះ​ហើយ​ជា​មត៌ក​របស់​កុល‌សម្ព័ន្ធ​ពួក​កូន​ចៅ​អេប្រាអិម តាម​ពូជ​អំបូររបស់​គេ

9 រាប់​ទាំង​ក្រុង ព្រម​ទាំង​ភូមិ​នានា នៅ​ក្នុង​មត៌ក​របស់​ពួក​កូន​ចៅ​ម៉ាណា‌សេ ដែល​ញែក​សម្រាប់ពួក​កូន​ចៅ​អេ​ប្រាអិម។

10 ក៏​ប៉ុន្ដែ ពួក​គេ​មិន​បាន​បណ្តេញ​ពួក​សាសន៍​កាណាន ដែល​នៅ​ក្រុង​កេស៊ើរ​ចេញ​ទេ ដូច្នេះ សាសន៍កាណានរស់​នៅ​ក្នុង​ចំណោម​ពួក​អេប្រាអិម រហូត​ដល់​សព្វ​ថ្ងៃ តែ​ពួក​គេ​ត្រូវ​ធ្វើ​ការ​ធ្ងន់ៗ។

© 2016 United Bible Societies

Bible Society in Cambodia