ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


១ របា‌ក្សត្រ 14 - អាល់គីតាប អាល់គីតាប
១ របា‌ក្សត្រ 14

ណាពី​ទត​នៅ​ក្រុង​យេរូ‌សាឡឹម

1 ស្តេច​ហ៊ីរ៉ាម​ជា​ស្តេច​ក្រុង​ទីរ៉ុស បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​មក​ជួប​ស្តេច​ទត ដោយ​នាំ​ឈើ​តា​ត្រៅ ជាង​ដាប់​ថ្ម និង​ជាង​សំណង់ ដើម្បី​សង់​ដំណាក់​មួយ​ជូន​ស្តេច​ទត។

2 ស្តេច​ទត​ឈ្វេង​យល់​ថា អុលឡោះ‌តាអាឡា​តែង‌តាំង​គាត់​ជា​ស្តេច​លើ​ស្រុក​អ៊ីស្រ‌អែល ហើយ​រាជ​សម្បត្តិ​របស់​គាត់​ចំរុង​ចំរើន កាន់​តែ​ខ្លាំង​ឡើងៗ ដោយ‌សារ​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​គាត់។

3 នៅ​ក្រុង​យេរូ‌សាឡឹម ស្តេច​ទត​បាន​យក​ប្រពន្ធ​ផ្សេងៗ​ទៀត ហើយ​បង្កើត​បាន​បុត្រា​បុត្រី​ជា​ច្រើន។

4 បុត្រ​របស់​ស្តេច ដែល​ប្រសូត​នៅ​ក្រុង​យេរូ‌សាឡឹម​មាន​នាម​ដូច​ត​ទៅ: សាំមួរ សូបាប់ ណាថាន ស៊ូឡៃ‌ម៉ាន

5 យីបហារ អេលី‌សួ អែល‌ផាលេត

6 ណូកា នេផេក យ៉ាភា

7 អេលី‌សាម៉ា បេលី‌យ៉ាដា និង​អេលី‌ផាលេត។

ណាពី​ទត​ទទួល​ជ័យ‌ជំនះ​លើ​ជន‌ជាតិ​ភីលី‌ស្ទីន

8 កាល​ជន‌ជាតិ​ភីលី‌ស្ទីន​ឮ​ថា ស្តេច​ទត​បាន​ទទួល​ពិធី​ចាក់​ប្រេង​តែង‌តាំង ជា​ស្តេច​លើ​ស្រុក​អ៊ីស្រ‌អែល ពួក​គេ​លើក​គ្នា​មក​តាម​ចាប់​ស្តេច​ទត។ ស្តេច​ទត​ជ្រាប​ដំណឹង​នេះ គាត់​ក៏​ចេញ​ទៅ​តទល់​នឹង​ពួក​គេ។

9 ជន‌ជាតិ​ភីលី‌ស្ទីន​មក​ដល់ ហើយ​ទន្ទ្រាន​នៅ​ជ្រលង​ភ្នំ​រេផែម។

10 ស្តេច​ទត​ទូរអា‌សួរ​អុលឡោះ​ថា៖ «តើ​ខ្ញុំ​ត្រូវ​ចេញ​ទៅ​ច្បាំង​នឹង​ពួក​ភីលី‌ស្ទីន​ឬ​ទេ? តើ​ទ្រង់​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​ខ្ញុំ​ឬ​ទេ?»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ទៅ​ចុះ! យើង​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក»។

11 ពួក​ភីលី‌ស្ទីន​លើក​ទ័ព​មក​ដល់​បាល‌ពេរ៉ា‌ស៊ីម ហើយ​ស្តេច​ទត​ក៏​វាយ​ប្រហារ​ពួក​គេ​នៅ​ទី​នោះ។ បន្ទាប់​មក​ស្តេច​មាន​ប្រសាសន៍​ថា៖ «អុលឡោះ​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​បាក់​ទ័ព ដោយ​ថ្វី​ដៃ​ខ្ញុំ ដូច​ជា​ទឹក​បាក់​ទំនប់​ដែរ»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា “បាល‌ពេរ៉ា‌ស៊ីម”។

12 កង‌ទ័ព​ភីលី‌ស្ទីន​បោះ​បង់​ចោល​ព្រះ​របស់​ពួក​គេ​នៅ​ទី​នោះ ហើយ​ស្តេច​ទត​ចេញ​បញ្ជា​ឲ្យ​គេ​ដុត​រូប​ព្រះ​ទាំង​នោះ​ចោល​ទៅ។

13 ជន‌ជាតិ​ភីលី‌ស្ទីន​បាន​មក​ទន្ទ្រាន​នៅ​ជ្រលង​ភ្នំ​រេផែម​សា​ជា​ថ្មី។

14 ស្តេច​ទត​ទូរអា​សួរ​អុលឡោះ​ម្តង​ទៀត ទ្រង់​មាន​បន្ទូល​មក​គាត់​វិញ​ថា៖ «កុំ​ឡើង​តាម​ក្រោយ​ពួក​គេ​ឡើយ ចូរ​វាង​ទៅ​ម្ខាង​ទៀត ហើយ​វាយ​ពួក​គេ​ពី​ម្តុំ​ដើម​មន​នោះ​វិញ។

15 កាល​ណា​អ្នក​ឮ​សន្ធឹក​ជើង​នៅ​លើ​ចុង​មន ចូរ​ចេញ​ទៅ​ច្បាំង​ចុះ ដ្បិត​អុលឡោះ​នាំ​មុខ​អ្នក វាយ​លុក​ទី​តាំង​ទ័ព​ភីលី‌ស្ទីន»។

16 ស្តេច​ទត​ធ្វើ​តាម​បញ្ជា​របស់​អុលឡោះស្តេច​វាយ​ឈ្នះ​កង‌ទ័ព​ភីលី‌ស្ទីន ហើយ​ដេញ​តាម​ពួក​គេ​តាំង​ពី​ក្រុង​គីបៀន រហូត​ដល់​ក្រុង​កេស៊ើរ។

17 កិត្តិ‌នាម​របស់​ស្តេច​ទត ក៏​ល្បី​ខ្ចរ‌ខ្ចាយ​គ្រប់​ស្រុក ហើយអុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​ស្ញែង​ខ្លាច​ស្តេច​ទត។

© 2014 United Bible Societies, UK.

United Bible Societies