Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 23:43 - Khmer Christian Bible

43 ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​វិញ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា​ ថ្ងៃ​នេះ​អ្នក​នឹង​នៅ​ស្ថានសួគ៌​ជាមួយ​ខ្ញុំ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

43 ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖“ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នក​ថា ថ្ងៃនេះ អ្នក​នឹង​នៅ​ស្ថានបរមសុខ​ជាមួយ​ខ្ញុំ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

43 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ថ្ងៃ​នេះ អ្នក​នឹង​នៅ​ក្នុង​ស្ថាន‌បរម‌សុខ​ជា​មួយ​ខ្ញុំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

43 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា ថ្ងៃ​នេះ អ្នក​បាន​ទៅ​នៅ​ស្ថាន​បរម‌សុខ*​ជា​មួយ​ខ្ញុំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

43 ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​ថា ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ថ្ងៃ​នេះ អ្នក​នឹង​នៅ​ក្នុង​ស្ថាន‌បរម‌សុខ​ជា​មួយ​នឹង​ខ្ញុំ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

43 អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា ថ្ងៃ​នេះ​អ្នក​បាន​ទៅ​នៅ​សូរ៉ក​ជា​មួយ​ខ្ញុំ»។

សូមមើលជំពូក ចម្លង




លូកា 23:43
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​កូន​មនុស្ស​បាន​មក​រក​ និង​សង្គ្រោះ​អ្នក​ដែល​វង្វេង»។​


រួច​គាត់​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ព្រះយេស៊ូ​អើយ!​ ពេល​ព្រះអង្គ​ចូល​ទៅ​ក្នុង​នគរ​របស់​ព្រះអង្គ​ សូម​នឹក​ចាំ​ពី​ខ្ញុំ​ផង»។​


ដូច្នេះ​បើ​ខ្ញុំ​ទៅ​រៀបចំ​កន្លែង​សម្រាប់​អ្នក​រាល់គ្នា​ នោះ​ខ្ញុំ​នឹង​ត្រលប់​មក​វិញ​ ហើយ​ទទួល​អ្នក​រាល់គ្នា​ទៅ​ជាមួយ​ខ្ញុំ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ​


ឱ​ព្រះវរបិតា​អើយ!​ ខ្ញុំ​ច ង់ឲ្យ​អស់​អ្នក​ដែល​ព្រះអ ង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ ​នៅ​ជាមួយ​ខ្ញុំ​ក្នុង​កន្លែង​ដែល​ខ្ញុំ​នៅ​ដើម្បី​ឲ្យ​ពួកគេ​ឃើញ​សិរី​រុងរឿង​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ ដ្បិត​ព្រះអង្គ​បាន​ស្រឡាញ់​ខ្ញុំ​តាំងពីមុន​កំណើត​លោកិយ។​


ហេតុនេះ​ហើយ​ យើង​មាន​ចិត្ដក្លាហាន​ ហើយ​ពេញចិត្ដ​នឹង​ចាកចេញ​ពី​រូបកាយ​នេះ​ ទៅ​នៅ​ជាមួយ​ព្រះអម្ចាស់​ប្រសើរ​ជាង​


ពេល​នេះ​ខ្ញុំ​រារែក​ដោយសារ​សេចក្ដី​ទាំង​ពីរ​យ៉ាង​ ម្យ៉ាង​គឺ​ចង់​ទៅ​នៅ​ជាមួយ​ព្រះគ្រិស្ដ​ ដ្បិត​ការ​នេះ​ប្រសើរ​ជាង​ខ្លាំង​ណាស់​


ហេតុនេះ​ហើយ​បាន​ជា​ព្រះអង្គ​អាច​សង្គ្រោះ​អស់​អ្នក​ដែល​ចូល​ទៅ​ជិត​ព្រះជាម្ចាស់​តាមរយៈ​ព្រះអង្គ​បាន​ជា​ដរាប​ ព្រោះ​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ជានិច្ច​ ដើម្បី​ជួយ​ទូល​អង្វរ​ជំនួស​ពួកគេ។​


អ្នកណា​មាន​ត្រចៀក​ ចូរ​ស្ដាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ​មាន​បន្ទូល​មក​កាន់​ក្រុមជំនុំ​ទាំង​នោះ​ចុះ។​ អ្នកណា​មាន​ជ័យជម្នះ​ យើង​នឹង​ឲ្យ​អ្នក​នោះ​បរិភោគ​ពី​ដើម​ជីវិត​ ដែល​នៅ​ស្ថានសួគ៌​ជា​ស្ថាន​របស់​ព្រះជាម្ចាស់»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម