Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 9:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដូច្នេះ ចូរ​ដឹង​ថា ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ស្រុក​ដ៏​ល្អ​នេះ​មក​ឲ្យ​ឯង​បាន​ចាប់​យក នោះ​មិន​មែន​ដោយ​ព្រោះ​សេចក្ដី​សុចរិត​របស់​ឯង​ទេ ដ្បិត​ឯង​ជា​សាសន៍​មាន​ក្បាល​រឹង​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ដូច្នេះ ចូរ​ដឹង​ថា ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ប្រទាន​ស្រុក​ដ៏​ល្អ​នេះ​ឲ្យអ្នក​កាន់​កាប់ មិន​មែន​ដោយ​ព្រោះ​សេចក្ដី​សុចរិត​របស់អ្នក​ទេ ដ្បិត​អ្នក​ជាប្រជា‌ជនដែលមាន​ចិត្ត​រឹង‌រូស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ដូច្នេះ ចូរ​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់​ប្រទាន​ទឹក​ដី​ដ៏​ល្អ​នេះ​ឲ្យ​អ្នក​ទុក​ជា​កម្មសិទ្ធិ មិន​មែន​មក​ពី​អ្នក​សុចរិត​ទេ ដ្បិត​អ្នក​ជា​ប្រជា‌ជន​ដែល​មាន​ចិត្ត​រឹង‌រូស»។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ដូច្នេះ ចូរ​ទទួល​ស្គាល់​ថា អុលឡោះ‌តាអាឡា​ប្រទាន​ទឹក​ដី​ដ៏​ល្អ​នេះ​ឲ្យ​អ្នក​ទុក​ជា​កម្ម‌សិទ្ធិ មិន​មែន​មក​ពី​អ្នក​សុចរិត​ទេ ដ្បិត​អ្នក​ជា​ប្រជា‌ជន​ដែល​មាន​ចិត្ត​រឹង​រូស»។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 9:6
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ កុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង‌រូស ដូច​ជា​ឪពុក​អ្នក​រាល់​គ្នា​ឡើយ គឺ​ត្រូវ​ឲ្យ​ប្រគល់​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា​វិញ ហើយ​ចូល​មក​ក្នុង​ទី​បរិសុទ្ធ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ញែក​ជា​បរិសុទ្ធ​ទុក​ជា​ដរាប​ទៅ ហើយ​ត្រូវ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​សេចក្ដី​ក្រោធ​របស់​ទ្រង់​បាន​បែរ​ពី​អ្នក​រាល់​គ្នា​ទៅ


ទ្រង់​ក៏​បះ‌បោរ​ចំពោះ​ស្តេច​នេប៊ូ‌ក្នេសា ដែល​ស្តេច​នោះ​បាន​ចាប់​ឲ្យ​ទ្រង់​ស្បថ​ដោយ​នូវ​ព្រះ តែ​សេដេគា​បាន​ធ្វើ​ក​រឹង ហើយ​តាំង​ព្រះ‌ទ័យ​រឹង​របឹង មិន​ព្រម​បែរ​មក​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ទេ


ដើម្បី​កុំ​ឲ្យ​គេ​បាន​ដូច​ជា​ពួក​ឰយុកោ ជា​ដំណ​មនុស្ស​រឹង‌រូស ហើយ​បះ‌បោរ ជា​ដំណ​មនុស្ស​ដែល​មិន​បាន​តាំង​ចិត្ត​ឲ្យ​ទៀង​ត្រង់ ហើយ​វិញ្ញាណ​គេ​ក៏​មិន​ស្មោះ​ចំពោះ​ព្រះ​នោះ​ឡើយ។


ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​បន្ទូល​នឹង​ម៉ូសេ​ថា អញ​ឃើញ​បណ្តាជន​នេះ ថា​ជា​ពួក​មនុស្ស​មាន​ក្បាល​រឹង


ឯង​នឹង​ឡើង​ទៅ​ឯ​ស្រុក​១​ដែល​មាន​ទឹក​ដោះ ហើយ​នឹង​ទឹក​ឃ្មុំ​ហូរ‌ហៀរ តែ​អញ​មិន​ឡើង​ទៅ​កណ្តាល​ពួក​ឯង​ទេ ក្រែង​អញ​ធ្វើ​ឲ្យ​ឯង​វិនាស​តាម​ផ្លូវ ដ្បិត​ឯង​រាល់​គ្នា​ជា​មនុស្ស​មាន​ក្បាល​រឹង។


រួច​ទូល​ថា ឱ​ព្រះ‌អម្ចាស់​អើយ បើ​សិន​ជា​ទូលបង្គំ​ប្រកប​ដោយ​ព្រះ‌គុណ​ទ្រង់​ពិត នោះ​សូម​ព្រះ‌អម្ចាស់​យាង​ទៅ​កណ្តាល​យើង​ខ្ញុំ​រាល់​គ្នា ដ្បិត​មនុស្ស​ទាំង​នេះ​មាន​ក្បាល​រឹង​ណាស់ ហើយ​សូម​អត់​ទោស​ចំពោះ​សេចក្ដី​ទុច្ចរិត នឹង​អំពើ​បាប​របស់​យើង​ខ្ញុំ​ផង សូម​ទទួល​យើង​រាល់​គ្នា​ទុក​ជា​មរដក​របស់​ទ្រង់។


គេ​ជា​កូន​ចៅ​មាន​មុខ​រឹង ហើយ​ចិត្ត​ខែង គឺ​ដល់​ពួក​អ្នក​នោះ​ដែល​អញ​ចាត់​ឯង ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ


នោះ​ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​អញ​បាន​ប្រព្រឹត្ត​នឹង​ឯង ដោយ​យល់​ដល់​ឈ្មោះ​អញ មិន​មែន​តាម​អំពើ​អាក្រក់​របស់​ឯង​រាល់​គ្នា ឬ​តាម​កិរិយា​ស្មោក‌គ្រោក​របស់​ឯង​នោះ​ទេ នេះ​ឯង​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។


ដូច្នេះ ចូរ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រាអែល​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ អញ​មិន​មែន​ធ្វើ​ការ​នេះ ដោយ​យល់​ដល់​ឯង​រាល់​គ្នា​ទេ គឺ​ដោយ​យល់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​អញ​វិញ ជា​ឈ្មោះ​ដែល​ឯង​រាល់​គ្នា​បាន​បង្អាប់ នៅ​កណ្តាល​អស់​ទាំង​សាសន៍​ដែល​ឯង​បាន​ទៅ​ដល់​នោះ


ឱ​ពួក​មនុស្ស​ក្បាល​រឹង ដែល​មាន​ចិត្ត​មាន​ត្រចៀក​មិន​កាត់​ស្បែក​អើយ អ្នក​រាល់​គ្នា​ចេះ​តែ​ទាស់​ទទឹង​នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ជា​ដរាប ពួក​ឰយុកោ​អ្នក​រាល់​គ្នា​យ៉ាង​ណា នោះ​អ្នក​រាល់​គ្នា​ក៏​យ៉ាង​នោះ​ដែរ


ដូច្នេះ​ចូរ​ឯង​រាល់​គ្នា​កាត់​ស្បែក​ចិត្ត​ចេញ ហើយ​កុំ​ឲ្យ​នៅ​ក្បាល​រឹង​ទៀត​ឡើយ


នៅ​គ្រា​នោះ អញ​បាន​បង្គាប់​ឯង​រាល់​គ្នា​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​ស្រុក​នេះ​ដល់​ឯង​ទុក​ជា​កេរ‌អាករ ដូច្នេះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ដែល​ថ្នឹក​ចំបាំង ពាក់​គ្រឿង​សស្ត្រា‌វុធ ឆ្លង​នាំ​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល ជា​បង​ប្អូន​ឯង​ទៅ


ដ្បិត​អញ​ស្គាល់​ចិត្ត​បះ‌បោរ នឹង​ក្បាល​រឹង​របស់​ឯង​រាល់​គ្នា​ហើយ មើល កាល​អញ​កំពុង​រស់​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​សព្វ​ថ្ងៃ ម៉េច​ឯង​បាន​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា​ទៅ​ហើយ ចំណង់​បើ​ថ្ងៃ​ក្រោយ​ដែល​អញ​ស្លាប់​ទៅ នោះ​តើ​នឹង​លើស​ជាង​អំបាល‌ម៉ាន​ទៅ​ទៀត


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​អញ​ទៀត​ថា អញ​បាន​រំពឹង​មើល​ឃើញ​ថា សាសន៍​នេះ​គេ​មាន​ក្បាល​រឹង​ទាំង​អស់​គ្នា


គឺ​ចេះ​តែ​មាន​ចិត្ត​រឹង‌ចចេស​ចំពោះ​ព្រះ‌យេហូវ៉ា​ជានិច្ច តាំង​តែ​ពី​ថ្ងៃ​ដែល​អញ​ទើប​នឹង​ស្គាល់​ឯង​រាល់​គ្នា​មក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម