បើយើងនិយាយថាយើងរស់នៅក្នុងពន្លឺ ប៉ុន្តែស្អប់បងប្អូនរបស់យើង យើងនៅតែរស់នៅក្នុងភាពងងឹត។ ដូចជានៅក្នុង ១យ៉ូហាន ២:៩ បានបង្រៀនអញ្ចឹង។ ពេលខ្លះយើងងាយនឹងចង្អុលដៃទៅរកកំហុសរបស់អ្នកដទៃ តែភ្លេចមើលកំហុសរបស់ខ្លួនឯង។ តើយើងពិតជារស់នៅតាមព្រះបន្ទូលរបស់ព្រះទេ? ឬគ្រាន់តែសង្ឃឹមថាអ្នកដទៃធ្វើតាម បើទោះបីជាការមិនធ្វើតាមនាំឱ្យមានផលវិបាកអាក្រក់ក៏ដោយ? វាជាការលំបាកមែន ជាពិសេសនៅក្នុងសង្គមដែលច្រឡំថាអ្វីដែលល្អជាអាក្រក់ និងអ្វីដែលអាក្រក់ជាល្អ។
ទំនាក់ទំនងរបស់យើងជាមួយព្រះអាស្រ័យលើការរស់នៅតាមការបង្រៀនរបស់ព្រះយេស៊ូ និងធ្វើតាមគំរូរបស់ទ្រង់។ ចូរយើងព្យាយាមធ្វើឱ្យសកម្មភាពរបស់យើងឆ្លុះបញ្ចាំងពីចិត្តរបស់ព្រះ។ សំខាន់ណាស់ យើងត្រូវមានចិត្តស្មោះត្រង់ ពោរពេញដោយសេចក្ដីស្រឡាញ់ ហើយបន្ទាបខ្លួនសុំព្រះជួយផ្លាស់ប្ដូរចិត្តគំនិតអាក្រក់របស់យើង ដើម្បីឱ្យយើងមានចិត្តបរិសុទ្ធ និងថ្លាដូចទឹកគ្រប់ពេលវេលា។
មនុស្សមានពុតអើយ ចូរយកធ្នឹមចេញពីភ្នែករបស់ខ្លួនជាមុនសិន ទើបអ្នកនឹងមើលឃើញច្បាស់ ល្មមនឹងយកកម្ទេចចេញពីភ្នែកបងប្អូនរបស់អ្នកបាន។
កាលណាអ្នកនោះពោលពាក្យល្អ នោះកុំឲ្យជឿឲ្យសោះ ដ្បិតនៅក្នុងចិត្តគេមានសេចក្ដីគួរស្អប់ខ្ពើមប្រាំពីរមុខ
មនុស្សមានពុតអើយ! ហោរាអេសាយបានទាយពីអ្នករាល់គ្នាត្រូវណាស់ថា "ប្រជាជននេះគោរពយើងតែបបូរមាត់ ប៉ុន្តែ ចិត្តរបស់គេនៅឆ្ងាយពីយើង
ដ្បិតនៅក្នុងមាត់របស់គេ គ្មានសេចក្ដីពិតឡើយ ខាងក្នុងគេមានសុទ្ធតែសេចក្ដីវិនាស បំពង់ករបស់គេជាផ្នូរខ្មោចនៅចំហ អណ្ដាតរបស់គេមានតែពាក្យបញ្ចើចបញ្ចើ។
ប្រសិនបើអ្នកណាពោលថា «ខ្ញុំស្រឡាញ់ព្រះ» តែស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាអ្នកកុហក ដ្បិតអ្នកណាមិនស្រឡាញ់បងប្អូនរបស់ខ្លួនដែលមើលឃើញ អ្នកនោះក៏ពុំអាចស្រឡាញ់ព្រះ ដែលខ្លួនមើលមិនឃើញនោះបានដែរ។
«ចូរប្រយ័ត្ន កុំឲ្យអ្នករាល់គ្នាធ្វើទាន នៅមុខមនុស្ស ដើម្បីឲ្យតែគេឃើញនោះឡើយ ដ្បិតធ្វើដូច្នោះ អ្នករាល់គ្នាគ្មានរង្វាន់ពីព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ឡើយ។ សូមឲ្យព្រះរាជ្យរបស់ព្រះអង្គបានមកដល់ សូមឲ្យព្រះហឫទ័យព្រះអង្គបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។ សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។ សូមអត់ទោសកំហុសរបស់យើងខ្ញុំ ដូចយើងខ្ញុំបានអត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ។ សូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ តែសូមប្រោសយើងខ្ញុំឲ្យរួចពីអាកំណាចវិញ [ដ្បិតរាជ្យ ព្រះចេស្តា និងសិរីល្អជារបស់ព្រះអង្គ នៅអស់កល្បជានិច្ច។ អាម៉ែន។] ដ្បិតបើអ្នករាល់គ្នាអត់ទោសចំពោះអំពើរំលង ដែលមនុស្សបានប្រព្រឹត្តនឹងអ្នក ព្រះវរបិតារបស់អ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់ក៏នឹងអត់ទោសឲ្យអ្នករាល់គ្នាដែរ។ ប៉ុន្តែ បើអ្នករាល់គ្នាមិនអត់ទោសឲ្យគេទេ ព្រះវរបិតារបស់អ្នក ទ្រង់ក៏នឹងមិនអត់ទោស ចំពោះអំពើរំលងឲ្យអ្នករាល់គ្នាដែរ»។ «ពេលណាអ្នករាល់គ្នាតមអាហារ កុំធ្វើមុខក្រៀម ដូចមនុស្សមានពុតឡើយ ដ្បិតគេធ្វើទឹកមុខស្រងូត ដើម្បីបង្ហាញឲ្យមនុស្សឃើញថាខ្លួនតមអាហារ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានទទួលរង្វាន់របស់គេហើយ។ រីឯអ្នកវិញ ពេលតមអាហារ ចូរលាបប្រេងលើក្បាល ហើយលុបមុខចេញ ដើម្បីកុំឲ្យមនុស្សឃើញថា អ្នកតមអាហារ គឺឲ្យព្រះវរបិតារបស់អ្នកដែលគង់នៅទីស្ងាត់កំបាំងទតឃើញវិញ ហើយព្រះវរបិតារបស់អ្នក ដែលទ្រង់ទតឃើញក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់ដល់អ្នក[នៅទីប្រចក្សច្បាស់]»។ «កុំប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅលើផែនដី ជាកន្លែងដែលមានកន្លាត និងច្រែះស៊ីបំផ្លាញ ហើយជាកន្លែងដែលមានចោរទម្លុះចូលមកលួចប្លន់នោះឡើយ ដូច្នេះ ពេលណាអ្នកធ្វើទាន ចូរកុំផ្លុំត្រែនៅពីមុខអ្នក ដូចមនុស្សមានពុតធ្វើនៅក្នុងសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីឲ្យមនុស្សសរសើរខ្លួននោះឡើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានទទួលរង្វាន់របស់គេហើយ។
«ចូរប្រយ័ត្ននឹងពួកហោរាក្លែងក្លាយ ដែលពាក់រោមចៀមមករកអ្នករាល់គ្នា តែខាងក្នុងរបស់គេជាឆ្កែចចកដ៏ស្រេកឃ្លាន។
«ពេលណាអ្នកអធិស្ឋាន ចូរកុំធ្វើដូចមនុស្សមានពុត ដែលគេចូលចិត្តឈរអធិស្ឋាននៅក្នុងសាលាប្រជុំ និងនៅជ្រុងផ្លូវ ដើម្បីឲ្យគេមើលឃើញនោះឡើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានទទួលរង្វាន់របស់គេហើយ។
គេមានឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះ ប៉ុន្តែ បដិសេធមិនព្រមទទួលស្គាល់ព្រះចេស្តា ដែលបានមកពីការគោរពប្រតិបត្តិនោះឡើយ។ ចូរចៀសចេញពីមនុស្សប្រភេទនោះទៅ។
ប្រសិនបើអ្នកណាស្មានថា ខ្លួនជាអ្នកកាន់សាសនា តែមិនចេះទប់អណ្តាតខ្លួន អ្នកនោះឈ្មោះថាបញ្ឆោតចិត្តខ្លួន ហើយសាសនារបស់អ្នកនោះឥតប្រយោជន៍ទទេ។
«ពេលណាអ្នករាល់គ្នាតមអាហារ កុំធ្វើមុខក្រៀម ដូចមនុស្សមានពុតឡើយ ដ្បិតគេធ្វើទឹកមុខស្រងូត ដើម្បីបង្ហាញឲ្យមនុស្សឃើញថាខ្លួនតមអាហារ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានទទួលរង្វាន់របស់គេហើយ។
ហេតុអ្វីបានជាអ្នកមើលឃើញកម្ទេចនៅក្នុងភ្នែកបងប្អូនរបស់អ្នក តែមិនឃើញធ្នឹមនៅក្នុងភ្នែករបស់ខ្លួនដូច្នេះ? ឬម្តេចក៏អ្នកនិយាយទៅបងប្អូនថា "ចូរឲ្យខ្ញុំយកកម្ទេចចេញពីភ្នែកអ្នក" តែមានធ្នឹមនៅក្នុងភ្នែករបស់ខ្លួនដូច្នេះ? មនុស្សមានពុតអើយ ចូរយកធ្នឹមចេញពីភ្នែករបស់ខ្លួនជាមុនសិន ទើបអ្នកនឹងមើលឃើញច្បាស់ ល្មមនឹងយកកម្ទេចចេញពីភ្នែកបងប្អូនរបស់អ្នកបាន។
ដ្បិតមនុស្សល្ងីល្ងើបញ្ចេញតែសេចក្ដីចម្កួត ហើយចិត្តរបស់គេនឹងប្រព្រឹត្តអំពើទុច្ចរិត ដើម្បីតែនឹងសម្រេចអំពើសៅហ្មង ហើយនឹងពោលពាក្យខុសឆ្គងទាស់នឹងព្រះយេហូវ៉ា ដោយប្រាថ្នានឹងធ្វើឲ្យព្រលឹងមនុស្សឃ្លានបានទៅទទេ ហើយបំបាត់គ្រឿងផឹកពីអ្នកដែលស្រេក។
អ្នកណាដែលនាំឲ្យកើតវឹកវរក្នុងផ្ទះខ្លួន នោះនឹងគ្រងបានខ្យល់ជាមត៌ក ហើយមនុស្សល្ងីល្ងើនឹងធ្វើជាបាវបម្រើ ដល់មនុស្សមានប្រាជ្ញា។
មនុស្សមានពុតអើយ! ហោរាអេសាយបានទាយពីអ្នករាល់គ្នាត្រូវណាស់ថា "ប្រជាជននេះគោរពយើងតែបបូរមាត់ ប៉ុន្តែ ចិត្តរបស់គេនៅឆ្ងាយពីយើង គេថ្វាយបង្គំយើងជាឥតប្រយោជន៍ ដោយបង្រៀនសេចក្តីដែលជាគំនិត របស់មនុស្ស" »។
ប៉ុន្តែ ព្រះយេស៊ូវជ្រាបពីបំណងអាក្រក់របស់គេ ក៏មានព្រះបន្ទូលថា៖ «មនុស្សមានពុតអើយ ហេតុអ្វីបានជាអ្នករាល់គ្នាល្បងលខ្ញុំដូច្នេះ?
ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅកាន់មហាជន និងពួកសិស្សរបស់ព្រះអង្គថា៖ ក៏កុំឲ្យអ្នកណាហៅខ្លួនថា "សាស្តា" ដែរ ដ្បិតអ្នករាល់គ្នាមានសាស្តាតែមួយប៉ុណ្ណោះ គឺព្រះគ្រីស្ទ។ អ្នកណាដែលធំជាងគេក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវធ្វើជាអ្នកបម្រើអ្នករាល់គ្នាវិញ។ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវបន្ទាបចុះ ហើយអ្នកណាបន្ទាបខ្លួន អ្នកនោះនឹងត្រូវលើកតម្កើង។ វេទនាដល់អ្នករាល់គ្នាពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាបិទព្រះរាជ្យនៃស្ថានសួគ៌នៅចំពោះមុខមនុស្ស។ ខ្លួនអ្នករាល់គ្នាមិនព្រមចូលទេ ហើយក៏មិនបើកឲ្យអស់អ្នកដែលកំពុងចូលនោះ ចូលដែរ។ [វេទនាដល់អ្នករាល់គ្នាពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាបានស៊ីបំផ្លាញផ្ទះស្រ្ដីមេម៉ាយ ហើយធ្វើពុតជាអធិស្ឋានយូរ ដូច្នេះអ្នករាល់គ្នានឹងទទួលទោសធ្ងន់ជាងគេ]។ វេទនាដល់អ្នករាល់គ្នាពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាធ្វើដំណើរតាមផ្លូវទឹក និងផ្លូវគោក ទម្រាំនឹងបានមនុស្សម្នាក់ចូលសាសនា លុះគេចូលសាសនាហើយ អ្នករាល់គ្នាធ្វើឲ្យគេសមនឹងធ្លាក់នរក ជាងអ្នករាល់គ្នាមួយទ្វេជាពីរ។ វេទនាដល់អ្នករាល់គ្នាពួកអ្នកនាំផ្លូវកង្វាក់អើយ! អ្នករាល់គ្នាថា "បើអ្នកណាស្បថនឹងព្រះវិហារ នោះមិនជាប់សម្បថអ្វីទេ តែបើអ្នកណាស្បថនឹងមាសរបស់ព្រះវិហារ អ្នកនោះជាប់សម្បថរបស់ខ្លួនហើយ"។ ឱមនុស្សល្ងង់កង្វាក់អើយ! តើរបស់ណាធំជាង មាស ឬព្រះវិហារដែលធ្វើឲ្យមាសនោះបរិសុទ្ធ? ហើយអ្នករាល់គ្នាថា "បើអ្នកណាស្បថនឹងអាសនា នោះមិនជាប់សម្បថអ្វីទេ តែបើអ្នកណាស្បថនឹងតង្វាយនៅលើអាសនា អ្នកនោះជាប់សម្បថរបស់ខ្លួនហើយ"។ ឱមនុស្សកង្វាក់អើយ! តើរបស់ណាធំជាងតង្វាយ ឬអាសនាដែលធ្វើឲ្យតង្វាយនោះបរិសុទ្ធ? «ពួកអាចារ្យ និងពួកផារិស៊ី គេអង្គុយនៅកន្លែងរបស់លោកម៉ូសេ ដូច្នេះ អ្នកណាស្បថនឹងអាសនា នោះឈ្មោះថាស្បថនឹងអាសនា និងរបស់ទាំងអស់ដែលនៅលើអាសនានោះហើយ អ្នកណាស្បថនឹងព្រះវិហារ នោះឈ្មោះថាស្បថនឹងព្រះវិហារ ហើយនឹងព្រះអង្គដែលគង់ក្នុងព្រះវិហារនោះដែរ អ្នកណាស្បថនឹងស្ថានសួគ៌ នោះឈ្មោះថាស្បថនឹងបល្ល័ង្ករបស់ព្រះ ហើយនឹងព្រះអង្គដែលគង់លើបល្ល័ង្កនោះផងដែរ។ វេទនាដល់អ្នករាល់គ្នាពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាថ្វាយមួយភាគក្នុងដប់ពីជីរអង្កាម ជីរនាងវង និងម្អម តែអ្នករាល់គ្នាធ្វេសប្រហែសនឹងរឿងដែលសំខាន់ជាងនៅក្នុងក្រឹត្យវិន័យ ដូចជាសេចក្តីយុត្តិធម៌ សេចក្តីមេត្តាករុណា និងជំនឿ។ សេចក្ដីទាំងនេះហើយដែលអ្នករាល់គ្នាគួរតែបានប្រព្រឹត្ត ហើយក៏មិនត្រូវធ្វេសប្រហែសនឹងសេចក្ដីឯទៀតដែរ។ ឱអ្នកនាំផ្លូវកង្វាក់អើយ! អ្នករាល់គ្នាត្រងយកសុចចេញ តែលេបសត្វអូដ្ឋ! វេទនាដល់អ្នករាល់គ្នាពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាលាងពែង លាងចានតែខាងក្រៅ ប៉ុន្តែ ខាងក្នុងពេញដោយសេចក្ដីលោភលន់ និងតណ្ហារបស់ខ្លួន។ ឱពួកផារិស៊ីកង្វាក់អើយ! ចូរលាងពែង លាងចានខាងក្នុងជាមុនសិន នោះទើបខាងក្រៅបានស្អាតដែរ។ វេទនាដល់អ្នករាល់គ្នាពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាប្រៀបបាននឹងផ្នូរដែលគេលាបស ខាងក្រៅមើលឃើញស្អាត តែខាងក្នុងពេញដោយឆ្អឹងខ្មោច និងសេចក្តីស្មោកគ្រោកគ្រប់បែបយ៉ាង។ អ្នករាល់គ្នាក៏ដូច្នោះដែរ ខាងក្រៅមើលទៅដូចជាសុចរិតចំពោះមនុស្ស តែខាងក្នុងអ្នករាល់គ្នាពេញដោយសេចក្តីពុតត្បុត និងសេចក្តីទុច្ចរិត។ វេទនាដល់អ្នករាល់គ្នាពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាសង់ផ្នូររបស់ពួកហោរា ហើយតុបតែងផ្នូររបស់ពួកមនុស្សសុចរិត ដូច្នេះ ចូរប្រព្រឹត្ត ហើយកាន់តាមអ្វីៗដែលគេបង្រៀនអ្នករាល់គ្នាចុះ ប៉ុន្តែ កុំត្រាប់តាមអំពើដែលគេប្រព្រឹត្តឡើយ ដ្បិតគេមិនប្រព្រឹត្តតាមសេចក្ដីដែលគេបង្រៀននោះទេ។
កិច្ចការដែលគេធ្វើទាំងប៉ុន្មាន គេធ្វើដើម្បីឲ្យមនុស្សឃើញ ដ្បិតគេពង្រីកស្លាក របស់គេឲ្យកាន់តែធំ និងរំយោលអាវរបស់គេឲ្យកាន់តែវែង។
វេទនាដល់អ្នករាល់គ្នាពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាបិទព្រះរាជ្យនៃស្ថានសួគ៌នៅចំពោះមុខមនុស្ស។ ខ្លួនអ្នករាល់គ្នាមិនព្រមចូលទេ ហើយក៏មិនបើកឲ្យអស់អ្នកដែលកំពុងចូលនោះ ចូលដែរ។
វេទនាដល់អ្នករាល់គ្នាពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាថ្វាយមួយភាគក្នុងដប់ពីជីរអង្កាម ជីរនាងវង និងម្អម តែអ្នករាល់គ្នាធ្វេសប្រហែសនឹងរឿងដែលសំខាន់ជាងនៅក្នុងក្រឹត្យវិន័យ ដូចជាសេចក្តីយុត្តិធម៌ សេចក្តីមេត្តាករុណា និងជំនឿ។ សេចក្ដីទាំងនេះហើយដែលអ្នករាល់គ្នាគួរតែបានប្រព្រឹត្ត ហើយក៏មិនត្រូវធ្វេសប្រហែសនឹងសេចក្ដីឯទៀតដែរ។ ឱអ្នកនាំផ្លូវកង្វាក់អើយ! អ្នករាល់គ្នាត្រងយកសុចចេញ តែលេបសត្វអូដ្ឋ! វេទនាដល់អ្នករាល់គ្នាពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាលាងពែង លាងចានតែខាងក្រៅ ប៉ុន្តែ ខាងក្នុងពេញដោយសេចក្ដីលោភលន់ និងតណ្ហារបស់ខ្លួន។ ឱពួកផារិស៊ីកង្វាក់អើយ! ចូរលាងពែង លាងចានខាងក្នុងជាមុនសិន នោះទើបខាងក្រៅបានស្អាតដែរ។ វេទនាដល់អ្នករាល់គ្នាពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាប្រៀបបាននឹងផ្នូរដែលគេលាបស ខាងក្រៅមើលឃើញស្អាត តែខាងក្នុងពេញដោយឆ្អឹងខ្មោច និងសេចក្តីស្មោកគ្រោកគ្រប់បែបយ៉ាង។ អ្នករាល់គ្នាក៏ដូច្នោះដែរ ខាងក្រៅមើលទៅដូចជាសុចរិតចំពោះមនុស្ស តែខាងក្នុងអ្នករាល់គ្នាពេញដោយសេចក្តីពុតត្បុត និងសេចក្តីទុច្ចរិត។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មនុស្សមានពុតអើយ ហោរាអេសាយបានទាយពីអ្នករាល់គ្នាត្រូវណាស់ ដូចមានសេចក្តីចែងទុកមកថា "ប្រជាជននេះគោរពយើងតែបបូរមាត់ ប៉ុន្តែ ចិត្តរបស់គេនៅឆ្ងាយពីយើង។
តើត្រូវបង់ ឬមិនត្រូវបង់?» ប៉ុន្តែ ព្រះអង្គជ្រាបពីពុតត្បុតរបស់គេ ហើយមានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាល្បងលខ្ញុំដូច្នេះ? ចូរយកប្រាក់កាក់មួយមកឲ្យខ្ញុំមើលមើល៍»។
ហេតុអ្វីបានជាមើលឃើញកម្ទេច ដែលនៅក្នុងភ្នែកបងប្អូនរបស់អ្នក តែមើលមិនឃើញធ្នឹមនៅក្នុងភ្នែករបស់ខ្លួនដូច្នេះ? ធ្វើដូចម្តេចឲ្យអ្នក ដែលមើលធ្នឹមក្នុងភ្នែករបស់ខ្លួនមិនឃើញ អាចនិយាយទៅបងប្អូនរបស់ខ្លួនបានថា "ប្អូនអើយ ទុកឲ្យខ្ញុំយកកម្ទេចពីភ្នែកអ្នកចេញ" បាន? មនុស្សមានពុតអើយ! ចូរយកធ្នឹមពីភ្នែកអ្នកចេញជាមុនសិន នោះទើបអ្នកមើលឃើញច្បាស់ អាចនឹងយកកម្ទេចចេញពីភ្នែកបងប្អូនរបស់អ្នកបាន»។
ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលទៅគាត់ថា៖ «អ្នករាល់គ្នា ជាពួកផារិស៊ី អ្នករាល់គ្នាលាងចានលាងថាសតែខាងក្រៅទេ តែចំណែកខាងក្នុង អ្នករាល់គ្នាមានពេញដោយចិត្តលោភ និងគំនិតអាក្រក់។ សូមអត់ទោសអំពើបាបរបស់យើងខ្ញុំ ដ្បិតយើងខ្ញុំក៏អត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ ហើយសូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ [តែសូមប្រោសយើងខ្ញុំឲ្យរួចពីសេចក្តីអាក្រក់វិញ]»។ ឱមនុស្សល្ងីល្ងើអើយ ព្រះដែលបង្កើតខាងក្រៅ តើមិនបានបង្កើតខាងក្នុងដែរទេឬ? ត្រូវឲ្យទានពីរបស់ដែលនៅខាងក្នុងវិញ នោះគ្រប់ទាំងអស់នឹងស្អាតសម្រាប់អ្នករាល់គ្នា។ ប៉ុន្តែ វេទនាដល់អ្នករាល់គ្នា ពួកផារិស៊ីអើយ ដ្បិតអ្នករាល់គ្នាតែងថ្វាយមួយភាគក្នុងដប់ ទាំងជីរអង្កាម ជីរលីងលាក់ និងបន្លែគ្រប់មុខ តែលះចោលសេចក្តីយុត្តិធម៌ និងសេចក្តីស្រឡាញ់របស់ព្រះទៅវិញ ការទាំងនេះហើយដែលអ្នករាល់គ្នាគួរតែបានប្រព្រឹត្ត ឥតចោលការអ្វីផ្សេងទៀតឡើយ។ វេទនាដល់អ្នករាល់គ្នា ពួកផារិស៊ីអើយ ដ្បិតអ្នករាល់គ្នាចូលចិត្តកន្លែងមុខគេក្នុងសាលាប្រជុំ ហើយឲ្យគេគំនាប់ខ្លួននៅតាមទីផ្សារ។ វេទនាដល់អ្នករាល់គ្នា [ពួកអាចារ្យ និងពួកផារិស៊ី ជាអ្នកមានពុតអើយ] ដ្បិតអ្នករាល់គ្នាដូចជាផ្នូរខ្មោច ដែលមើលមិនឃើញ ហើយមនុស្សដើរជាន់ដោយមិនដឹងខ្លួន»។
ព្រះអង្គមានព្រះបន្ទូលតបថា៖ «វេទនាដល់អ្នករាល់គ្នា ដែលជាអ្នកប្រាជ្ញច្បាប់ដែរ ដ្បិតអ្នករាល់គ្នាដាក់បន្ទុកយ៉ាងធ្ងន់ ដែលពិបាកទទួល ទៅលើមនុស្ស តែខ្លួនអ្នករាល់គ្នាមិនព្រមទាំងយកម្រាមដៃមួយឆ្កឹះបន្ទុកនោះផង។
កាលព្រះអង្គកំពុងមានព្រះបន្ទូល មានមនុស្សប្រជុំគ្នាមីរដេរដាសស្ទើរតែនឹងជាន់គ្នា ព្រះអង្គចាប់ផ្តើមមានព្រះបន្ទូលទៅពួកសិស្សមុនគេថា៖ «ចូរអ្នករាល់គ្នាប្រយ័ត្ននឹងដំបែរបស់ពួកផារិស៊ី គឺជាពុតត្បុតរបស់គេ។ ឯអស់អ្នកណាដែលពោលពាក្យទាស់នឹងកូនមនុស្ស នោះនឹងអត់ទោសឲ្យបាន តែអ្នកណាដែលប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធវិញ នោះអត់ទោសឲ្យមិនបានឡើយ។ ពេលណាគេបញ្ជូនអ្នករាល់គ្នាទៅនៅមុខក្រុមជំនុំ ចំពោះចៅក្រម ឬពួកនាម៉ឺន នោះកុំព្រួយពីរបៀបយ៉ាងណា ដែលនឹងត្រូវឆ្លើយការពារខ្លួន ឬពីពាក្យអ្វីដែលត្រូវនិយាយនោះឡើយ។ ដ្បិតព្រះវិញ្ញាណបរិសុទ្ធនឹងបង្រៀនសេចក្តីដែលអ្នករាល់គ្នាត្រូវនិយាយ នៅវេលានោះឯង»។ មានមនុស្សម្នាក់ក្នុងចំណោមបណ្ដាជន ទូលព្រះអង្គថា៖ «លោកគ្រូ សូមលោកប្រាប់បងខ្ញុំ ឲ្យចែកមត៌កមកខ្ញុំផង»។ ទ្រង់ឆ្លើយតបថា៖ «ឱអ្នកអើយ តើអ្នកណាបានតាំងខ្ញុំ ឲ្យធ្វើជាចៅក្រម សម្រាប់ចែករបស់ទ្រព្យដល់អ្នករាល់គ្នា?» រួចព្រះអង្គមានព្រះបន្ទូលទៅគ្រប់គ្នាថា៖ «ចូរប្រយ័ត្ន ហើយខំចៀសពីសេចក្តីលោភចេញ ដ្បិតជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្តិជាបរិបូរទេ»។ ទ្រង់ក៏មានព្រះបន្ទូលជារឿងប្រៀបធៀបទៅគេថា៖ «មានស្រែចម្ការរបស់អ្នកមានម្នាក់បានកើតផលចម្រើនជាបរិបូរ ហើយអ្នកនោះរិះគិតក្នុងចិត្តថា "តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច? ដ្បិតខ្ញុំគ្មានកន្លែងណានឹងដាក់ផលរបស់ខ្ញុំទាំងនេះទេ"។ គាត់ក៏គិតថា "ខ្ញុំត្រូវធ្វើយ៉ាងនេះ គឺខ្ញុំនឹងរុះជង្រុកខ្ញុំចេញ ហើយពង្រីកឲ្យធំជាងមុន រួចប្រមូលផល និងទ្រព្យសម្បត្តិទៅទុកនៅទីនោះ"។ រួចខ្ញុំនឹងប្រាប់ដល់ចិត្តថា "ចិត្តអើយ ឯងមានទ្រព្យសម្បត្តិជាច្រើន ល្មមទុកសម្រាប់ជាយូរឆ្នាំទៅមុខទៀតបានហើយ ចូរឯងឈប់សម្រាកទៅ ហើយស៊ីផឹកសប្បាយចុះ"។ គ្មានអ្វីគ្របបាំង ដែលមិនត្រូវបើកឲ្យឃើញ ឬអ្វីលាក់លៀមដែលមិនត្រូវបើកឲ្យស្គាល់នោះឡើយ។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាជាពួកសម្តែងខ្លួនថាសុចរិតនៅចំពោះមុខមនុស្ស តែព្រះជ្រាបចិត្តអ្នករាល់គ្នាហើយ ដ្បិតរបស់ណាដែលមនុស្សគាប់ចិត្តរាប់អានច្រើន នោះជាទីស្អប់ខ្ពើមនៅចំពោះព្រះ។
ដូច្នេះ ឱមនុស្សអើយ ទោះបីអ្នកជាអ្នកណាក៏ដោយ ពេលអ្នកថ្កោលទោសគេ អ្នកមិនអាចដោះសាបានឡើយ ដ្បិតពេលអ្នកថ្កោលទោសគេ នោះអ្នកកាត់ទោសខ្លួនឯង ព្រោះខ្លួនអ្នកផ្ទាល់ដែលថ្កោលទោសគេ ក៏ប្រព្រឹត្តដូចគេដែរ។ តែអស់អ្នកដែលប្រព្រឹត្តល្អ នោះនឹងបានសីរីល្អ កេរ្តិ៍ឈ្មោះ និងសេចក្តីសុខវិញ គឺដំបូងសាសន៍យូដា និងសាសន៍ក្រិកផង។ ដ្បិតព្រះមិនលម្អៀងឡើយ។ អស់អ្នកដែលបានធ្វើបាបដោយមិនស្គាល់ក្រឹត្យវិន័យ នោះនឹងត្រូវវិនាសទៅទាំងគ្មានក្រឹត្យវិន័យ ហើយអស់អ្នកបានធ្វើបាបនៅក្រោមក្រឹត្យវិន័យ នោះនឹងត្រូវក្រឹត្យវិន័យជំនុំជម្រះដែរ។ ដ្បិតអ្នកដែលសុចរិតនៅចំពោះព្រះ មិនមែនពួកអ្នកដែលគ្រាន់តែឮក្រឹត្យវិន័យនោះទេ គឺអ្នកដែលប្រព្រឹត្តតាមក្រឹត្យវិន័យនោះវិញ ដែលព្រះអង្គរាប់ជាសុចរិត។ ពេលពួកសាសន៍ដទៃ ដែលគ្មានក្រឹត្យវិន័យ ប្រព្រឹត្តតាមក្រឹត្យវិន័យដោយឯកឯង ខ្លួនគេនោះហើយជាក្រឹត្យវិន័យ ទោះជាគេគ្មានក្រឹត្យវិន័យក៏ដោយ។ គេបង្ហាញឲ្យឃើញថា សេចក្ដីដែលក្រឹត្យវិន័យតម្រូវឲ្យធ្វើ បានកត់ទុកនៅក្នុងចិត្តរបស់គេ មនសិការរបស់គេក៏ធ្វើបន្ទាល់ដែរ ហើយគំនិតរបស់គេ ជួនកាលចោទប្រកាន់ ជួនកាលដោះសា នៅថ្ងៃនោះ ពេលព្រះជំនុំជម្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ព្រះអង្គនឹងជំនុំជម្រះអស់ទាំងសេចក្ដីលាក់កំបាំងរបស់មនុស្ស ស្របតាមដំណឹងល្អដែលខ្ញុំប្រកាស។ ប៉ុន្តែ បើអ្នកមានឈ្មោះជាសាសន៍យូដា ហើយពឹងផ្អែកលើក្រឹត្យវិន័យ អួតសរសើរពីព្រះ ក៏ស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ ហើយចេះពិចារណាស្គាល់អ្វីដែលត្រឹមត្រូវ ដោយបានរៀនពីក្រឹត្យវិន័យ ហើយបើអ្នកជឿជាក់ថា ខ្លួនជាអ្នកនាំផ្លូវមនុស្សខ្វាក់ ជាពន្លឺដល់ពួកអ្នកនៅក្នុងសេចក្ដីងងឹត យើងដឹងថា ព្រះជំនុំជម្រះពួកអ្នកដែលប្រព្រឹត្តដូច្នោះ គឺស្របតាមសេចក្ដីពិត។ ជាអ្នកប្រៀនប្រដៅមនុស្សល្ងង់ ជាគ្រូបង្រៀនរបស់កូនក្មេង ទាំងមានគំរូពីសេចក្តីចេះដឹង និងសេចក្តីពិតនៅក្នុងក្រឹត្យវិន័យ ដូច្នេះ ខ្លួនអ្នកបង្រៀនអ្នកដទៃបាន ហេតុអ្វីក៏មិនបង្រៀនខ្លួនឯងផង? ខ្លួនអ្នកប្រកាសប្រាប់គេកុំឲ្យលួច តើអ្នកលួចឬទេ? ខ្លួនអ្នកហាមគេកុំឲ្យផិតក្បត់ តើអ្នកផិតក្បត់ឬទេ? ខ្លួនអ្នកដែលស្អប់ខ្ពើមរូបព្រះ តើអ្នកប្លន់វិហារឬទេ? ខ្លួនអ្នកដែលអួតពីក្រឹត្យវិន័យ តើអ្នកបង្អាប់ព្រះ ដោយប្រព្រឹត្តរំលងក្រឹត្យវិន័យឬទេ? ដ្បិតមានសេចក្តីចែងទុកមកថា «ព្រះនាមរបស់ព្រះត្រូវគេប្រមាថក្នុងចំណោមពួកសាសន៍ដទៃ ព្រោះតែអ្នករាល់គ្នា»។ ការកាត់ស្បែកមានប្រយោជន៍មែន ប្រសិនបើអ្នកប្រព្រឹត្តតាមក្រឹត្យវិន័យ តែបើអ្នកប្រព្រឹត្តរំលងក្រឹត្យវិន័យវិញ នោះការកាត់ស្បែករបស់អ្នក ក៏ត្រឡប់ដូចជាមិនកាត់ដែរ។ ដូច្នេះ បើពួកអ្នកដែលមិនកាត់ស្បែក គេកាន់តាមបទបញ្ញត្តិរបស់ក្រឹត្យវិន័យ នោះតើការដែលមិនកាត់ស្បែក រាប់ដូចជាបានកាត់ស្បែកវិញទេឬ? ដូច្នេះ ពួកអ្នកដែលមិនកាត់ស្បែកខាងរូបកាយ តែប្រព្រឹត្តតាមក្រឹត្យវិន័យ នឹងកាត់ទោសអ្នកដែលមានទាំងគម្ពីរវិន័យ និងការកាត់ស្បែក តែបែរជាប្រព្រឹត្តរំលងក្រឹត្យវិន័យ។ ដ្បិតអ្នកដែលជាសាសន៍យូដា មិនសំដៅលើសម្បកក្រៅទេ ឯការកាត់ស្បែកពិតប្រាកដ ក៏មិនសំដៅលើរូបកាយខាងក្រៅនោះដែរ។ ផ្ទុយទៅវិញ អ្នកដែលជាសាសន៍យូដា គឺសំដៅលើចិត្តខាងក្នុង ឯការកាត់ស្បែកពិតប្រាកដ ក៏ស្ថិតនៅលើចិត្តដែរ គឺជាការខាងវិញ្ញាណ មិនមែនតាមន័យរបស់ពាក្យនោះទេ។ មនុស្សបែបនោះ ទទួលការសរសើរពីព្រះ មិនមែនពីមនុស្សឡើយ។ ឱមនុស្សអើយ តើអ្នកនឹកស្មានថា ពេលអ្នកថ្កោលទោសអស់អ្នកដែលប្រព្រឹត្តដូច្នោះ តែខ្លួនអ្នកក៏ប្រព្រឹត្តដូច្នោះដែរ នោះអ្នកនឹងបានរួចខ្លួនពីការជំនុំជម្រះរបស់ព្រះឬ?
ប៉ុន្តែ បើអ្នកមានឈ្មោះជាសាសន៍យូដា ហើយពឹងផ្អែកលើក្រឹត្យវិន័យ អួតសរសើរពីព្រះ ក៏ស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ ហើយចេះពិចារណាស្គាល់អ្វីដែលត្រឹមត្រូវ ដោយបានរៀនពីក្រឹត្យវិន័យ ហើយបើអ្នកជឿជាក់ថា ខ្លួនជាអ្នកនាំផ្លូវមនុស្សខ្វាក់ ជាពន្លឺដល់ពួកអ្នកនៅក្នុងសេចក្ដីងងឹត យើងដឹងថា ព្រះជំនុំជម្រះពួកអ្នកដែលប្រព្រឹត្តដូច្នោះ គឺស្របតាមសេចក្ដីពិត។ ជាអ្នកប្រៀនប្រដៅមនុស្សល្ងង់ ជាគ្រូបង្រៀនរបស់កូនក្មេង ទាំងមានគំរូពីសេចក្តីចេះដឹង និងសេចក្តីពិតនៅក្នុងក្រឹត្យវិន័យ ដូច្នេះ ខ្លួនអ្នកបង្រៀនអ្នកដទៃបាន ហេតុអ្វីក៏មិនបង្រៀនខ្លួនឯងផង? ខ្លួនអ្នកប្រកាសប្រាប់គេកុំឲ្យលួច តើអ្នកលួចឬទេ? ខ្លួនអ្នកហាមគេកុំឲ្យផិតក្បត់ តើអ្នកផិតក្បត់ឬទេ? ខ្លួនអ្នកដែលស្អប់ខ្ពើមរូបព្រះ តើអ្នកប្លន់វិហារឬទេ? ខ្លួនអ្នកដែលអួតពីក្រឹត្យវិន័យ តើអ្នកបង្អាប់ព្រះ ដោយប្រព្រឹត្តរំលងក្រឹត្យវិន័យឬទេ? ដ្បិតមានសេចក្តីចែងទុកមកថា «ព្រះនាមរបស់ព្រះត្រូវគេប្រមាថក្នុងចំណោមពួកសាសន៍ដទៃ ព្រោះតែអ្នករាល់គ្នា»។
ចូរឲ្យមានសេចក្តីស្រឡាញ់ឥតពុតមាយា ចូរស្អប់អ្វីដែលអាក្រក់ ហើយប្រកាន់ខ្ជាប់អ្វីដែលល្អ
អំនួតរបស់អ្នករាល់គ្នាមិនល្អទេ! តើអ្នករាល់គ្នាមិនដឹងថា ដំបែតែបន្តិចអាចធ្វើឲ្យម្សៅទាំងអស់ដោរឡើងបានទេឬ? ចូរសម្អាតដំបែចាស់ចេញ ដើម្បីឲ្យអ្នករាល់គ្នាបានត្រឡប់ជាម្សៅថ្មីវិញ ដ្បិតអ្នករាល់គ្នាជាម្សៅឥតដំបែហើយ ព្រោះព្រះគ្រីស្ទ ជាកូនចៀមបុណ្យរំលង នោះត្រូវបានថ្វាយជាយញ្ញបូជាជំនួសយើងរួចហើយ។ ដូច្នេះ យើងត្រូវធ្វើពិធីបុណ្យនេះ មិនមែនដោយដំបែចាស់ ឬដំបែនៃសេចក្តីអាក្រក់ និងសេចក្តីកំណាចនោះឡើយ គឺដោយនំប៉័ងឥតដំបែនៃចិត្តបរិសុទ្ធ និងសេចក្តីពិតវិញ។
ទោះបើខ្ញុំចេះនិយាយភាសារបស់មនុស្សលោក និងភាសារបស់ទេវតាក៏ដោយ តែគ្មានសេចក្តីស្រឡាញ់ នោះខ្ញុំប្រៀបដូចជាលង្ហិនដែលឮខ្ទរ ឬដូចជាឈឹងដែលឮទ្រហឹងប៉ុណ្ណោះ។ តែនៅពេលសេចក្ដីគ្រប់លក្ខណ៍មកដល់ នោះសេចក្ដីមិនពេញខ្នាតនឹងបាត់ទៅ។ កាលខ្ញុំនៅក្មេង ខ្ញុំធ្លាប់និយាយដូចកូនក្មេង ធ្លាប់មានគំនិតដូចកូនក្មេង ហើយធ្លាប់ពិចារណាដូចកូនក្មេង លុះពេលខ្ញុំធំពេញវ័យ ខ្ញុំបានលះបង់អ្វីៗដែលជាលក្ខណៈរបស់កូនក្មេងចោល។ ដ្បិតឥឡូវនេះ យើងមើលឃើញបែបស្រអាប់ ដូចជាមើលក្នុងកញ្ចក់ តែនៅពេលនោះ យើងនឹងឃើញមុខទល់នឹងមុខ។ ឥឡូវនេះ ខ្ញុំស្គាល់ត្រឹមតែមួយផ្នែកប៉ុណ្ណោះ តែនៅពេលនោះ ខ្ញុំនឹងស្គាល់យ៉ាងច្បាស់ ដូចព្រះអង្គស្គាល់ខ្ញុំយ៉ាងច្បាស់ដែរ។ ឥឡូវនេះ នៅមានជំនឿ សេចក្ដីសង្ឃឹម និងសេចក្តីស្រឡាញ់ ទាំងបីមុខនេះ តែសេចក្តីដែលវិសេសជាងគេ គឺសេចក្តីស្រឡាញ់។ បើខ្ញុំមានអំណោយទានថ្លែងទំនាយ ហើយស្គាល់អស់ទាំងអាថ៌កំបាំង និងចំណេះគ្រប់យ៉ាង ហើយបើខ្ញុំមានគ្រប់ទាំងជំនឿ ល្មមនឹងរើភ្នំចេញបាន តែគ្មានសេចក្តីស្រឡាញ់ នោះខ្ញុំគ្មានប្រយោជន៍សោះ។ បើខ្ញុំចែកអស់ទាំងទ្រព្យសម្បត្តិរបស់ខ្ញុំ ហើយបើខ្ញុំប្រគល់រូបកាយខ្ញុំទៅឲ្យគេដុត តែគ្មានសេចក្តីស្រឡាញ់ នោះក៏គ្មានប្រយោជន៍អ្វីដល់ខ្ញុំដែរ។
ដ្បិតមនុស្សបែបនោះជាសាវកក្លែងក្លាយ ជាអ្នកធ្វើការឆបោក ដោយក្លែងខ្លួនធ្វើជាសាវករបស់ព្រះគ្រីស្ទ។ សូមកុំឆ្ងល់អ្វីឡើយ! សូម្បីតែអារក្សសាតាំងក៏ក្លែងខ្លួនធ្វើជាទេវតានៃពន្លឺដែរ។ ដូច្នេះ បើអ្នកបម្រើរបស់វាក្លែងខ្លួនធ្វើជាអ្នកបម្រើសេចក្តីសុចរិត នោះគ្មានអ្វីចម្លែកឡើយ។ ចុងបញ្ចប់របស់គេ នឹងបានស្របតាមអំពើដែលគេបានប្រព្រឹត្ត។
ប៉ុន្តែ ពេលលោកកេផាសបានមកដល់ក្រុងអាន់ទីយ៉ូក ខ្ញុំបានជំទាស់នឹងលោកនៅចំពោះមុខ ព្រោះលោកគួរឲ្យបន្ទោសបាន។ ដ្បិតមុនពេលលោកយ៉ាកុបចាត់អ្នកខ្លះឲ្យមក លោកបានបរិភោគជាមួយពួកសាសន៍ដទៃ តែពេលពួកគេមកដល់ហើយ លោកក៏ដកខ្លួនថយចេញដោយឡែក ដោយខ្លាចពួកកាត់ស្បែក។ សាសន៍យូដាឯទៀតក៏ប្រព្រឹត្តដោយលាក់ពុតជាមួយលោកដែរ ហើយសូម្បីតែលោកបាណាបាស ក៏ត្រូវគេអូសទាញឲ្យលាក់ពុតដូចគេដែរ។
ដូច្នេះ ដែលបានដោះសេចក្តីភូតភរចេញហើយ នោះត្រូវឲ្យនិយាយសេចក្តីពិតទៅអ្នកជិតខាងខ្លួនវិញ ដ្បិតយើងជាអវយវៈរបស់គ្នាទៅវិញទៅមក ។
កុំឲ្យអ្នកណាម្នាក់បញ្ឆាតអ្នករាល់គ្នា ដោយពាក្យសម្ដីឥតប្រយោជន៍ឡើយ ដ្បិតគឺដោយព្រោះសេចក្តីទាំងនេះហើយ ដែលសេចក្តីក្រោធរបស់ព្រះធ្លាក់មកលើអស់អ្នកដែលមិនស្ដាប់បង្គាប់។ ដូច្នេះ កុំសេពគប់ជាមួយពួកគេឲ្យសោះ។
មានអ្នកខ្លះប្រកាសអំពីព្រះគ្រីស្ទ ដោយចិត្តឈ្នានីស ហើយចង់ឈ្លោះប្រកែក តែអ្នកខ្លះទៀតប្រកាសដោយមានបំណងល្អ។ អ្នកទាំងនេះ ប្រកាសអំពីព្រះគ្រីស្ទដោយចិត្តស្រឡាញ់ ដោយដឹងថាខ្ញុំបានជាប់នៅទីនេះ សម្រាប់នឹងឆ្លើយការពារដំណឹងល្អ។ អ្នកខ្លះទៀត ប្រកាសអំពីព្រះគ្រីស្ទដោយការប្រកួតប្រជែង មិនមែនដោយចិត្តស្មោះទេ គឺដើម្បីបន្ថែមសេចក្ដីទុក្ខលំបាកដល់ចំណងរបស់ខ្ញុំ។ តើដូចម្តេចទៅវិញ? គឺយ៉ាងនេះថា គេប្រកាសអំពីព្រះគ្រីស្ទតាមគ្រប់វិធីទាំងអស់ ទោះដោយធ្វើពុត ឬពិតប្រាកដក្តី ក៏ខ្ញុំមានអំណរដែរ។ មែន ហើយខ្ញុំនឹងមានអំណរតទៅមុខទៀត
កុំឲ្យធ្វើអ្វី ដោយប្រកួតប្រជែង ឬដោយអំនួតឥតប្រយោជន៍ឡើយ តែចូរដាក់ខ្លួន ហើយចាត់ទុកថាគេប្រសើរជាងខ្លួនវិញ។
សេចក្តីទាំងនេះមើលទៅទំនងដូចជាមានប្រាជ្ញា ដោយបង្ខំខ្លួនឲ្យមានការគោរពថ្វាយបង្គំដោយស្ម័គ្រចិត្ត ការដាក់ខ្លួន និងការលត់ដំរូបកាយ តែគ្មានតម្លៃនឹងទប់ទល់សេចក្តីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។
មិនត្រូវកុហកគ្នាឡើយ ដ្បិតអ្នករាល់គ្នាបានដោះមនុស្សចាស់ និងអំពើរបស់វាចោលចេញហើយ
អ្នករាល់គ្នាដឹងហើយថា យើងមិនដែលប្រើពាក្យបញ្ចើចបញ្ជើ ឬប្រព្រឹត្តដោយចិត្តលោភលន់ឡើយ ដ្បិតមានព្រះជាសាក្សីស្រាប់។
ចូរល្បងមើលអ្វីៗទាំងអស់ ហើយកាន់ខ្ជាប់តាមសេចក្ដីដែលត្រឹមត្រូវ ចូរចៀសចេញពីអំពើអាក្រក់គ្រប់បែបយ៉ាង។
ហេតុដែលហាមប្រាមដូច្នេះ គឺក្នុងគោលបំណងចង់ឲ្យមានសេចក្ដីស្រឡាញ់ ដែលកើតពីចិត្តស្អាត ពីមនសិការជ្រះថ្លា និងពីជំនឿដ៏ស្មោះត្រង់។ អ្នកខ្លះបានបែរចេញពីសេចក្ដីនោះទៅហើយ ទាំងងាកទៅរកពាក្យសម្ដីឥតប្រយោជន៍
ព្រះវិញ្ញាណមានព្រះបន្ទូលយ៉ាងច្បាស់ថា នៅគ្រាចុងក្រោយ អ្នកខ្លះនឹងងាកចេញពីជំនឿ ដោយស្តាប់តាមវិញ្ញាណបញ្ឆោត និងសេចក្ដីបង្រៀនរបស់អារក្ស ដ្បិតគឺដោយហេតុនេះហើយបានជាយើងធ្វើការនឿយហត់ ហើយតយុទ្ធ ព្រោះយើងមានសង្ឃឹមដល់ព្រះដ៏មានព្រះជន្មរស់ ដែលជាព្រះសង្គ្រោះរបស់មនុស្សទាំងអស់ ជាពិសេសរបស់អស់អ្នកដែលជឿ។ ចូរបង្គាប់ ហើយបង្រៀនសេចក្ដីទាំងនេះចុះ។ កុំឲ្យអ្នកណាមើលងាយអ្នក ដោយព្រោះអ្នកនៅក្មេងនោះឡើយ ផ្ទុយទៅវិញ ចូរធ្វើជាគំរូដល់ពួកអ្នកជឿ ដោយពាក្យសម្ដី កិរិយាប្រព្រឹត្ត សេចក្ដីស្រឡាញ់ ជំនឿ និងចិត្តបរិសុទ្ធ។ ចូរឧស្សាហ៍អានគម្ពីរ ដាស់តឿន និងបង្រៀនពួកបងប្អូន ទម្រាំខ្ញុំមកដល់។ កុំធ្វេសប្រហែសនឹងអំណោយទានដែលនៅក្នុងអ្នក ជាអំណោយទានដែលអ្នកបានទទួលដោយសារទំនាយ កាលក្រុមប្រឹក្សាចាស់ទុំបានដាក់ដៃលើ។ ចូរយកចិត្តទុកដាក់នឹងសេចក្ដីទាំងនេះ ហើយបំពេញមុខងារនេះចុះ ដើម្បីឲ្យមនុស្សទាំងអស់បានឃើញការរីកចម្រើនរបស់អ្នក។ ចូរប្រុងប្រយ័ត្ននឹងខ្លួនអ្នក ហើយប្រយ័ត្ននឹងសេចក្ដីបង្រៀនរបស់អ្នក ចូរកាន់ខ្ជាប់តាមសេចក្ដីទាំងនេះ ដ្បិតដែលធ្វើដូច្នោះ អ្នកនឹងសង្គ្រោះទាំងខ្លួនអ្នក ទាំងពួកអ្នកដែលស្តាប់អ្នកផង។ ដោយសារពុតត្បុតរបស់ពួកមនុស្សកុហក ដែលមនសិការរបស់គេស្ពឹក
អំពើបាបរបស់មនុស្សខ្លះលេចឲ្យឃើញយ៉ាងច្បាស់ មុនពេលជួបការជំនុំជម្រះ តែអំពើបាបរបស់អ្នកខ្លះទៀត នឹងលេចឲ្យឃើញតាមក្រោយ។ រីឯអំពើល្អ ក៏នឹងលេចឲ្យឃើញយ៉ាងច្បាស់ដូច្នោះដែរ ទោះបើមិនទាន់លេចឲ្យឃើញក៏ដោយ ក៏មិនអាចលាក់កំបាំងបានឡើយ។
គ្រប់ទាំងអស់ជាស្អាតបរិសុទ្ធ ដល់អ្នកណាដែលស្អាតបរិសុទ្ធ តែចំពោះពួកអ្នកដែលស្មោកគ្រោក ហើយមិនជឿ នោះគ្មានអ្វីស្អាតបរិសុទ្ធឡើយ គឺគេស្មោកគ្រោកទាំងគំនិត ទាំងមនសិការ។ គេប្រកាសថាខ្លួនស្គាល់ព្រះ តែកិរិយាប្រព្រឹត្តរបស់គេមិនព្រមស្គាល់ព្រះទេ ដ្បិតគេជាមនុស្សគួរឲ្យស្អប់ខ្ពើម ហើយរឹងចចេស ជាមនុស្សមិនសមនឹងអំពើល្អឡើយ។
ដ្បិតពីដើម យើងក៏ជាមនុស្សឥតប្រាជ្ញា រឹងចចេស និងវង្វេង ទាំងបម្រើសេចក្ដីប៉ងប្រាថ្នា សេចក្ដីស្រើបស្រាលគ្រប់បែបយ៉ាង ទាំងរស់នៅដោយចិត្តអាក្រក់ និងឈ្នានីស ជាមនុស្សគួរឲ្យស្អប់ខ្ពើម ទាំងស្អប់គ្នាទៅវិញទៅមកទៀតផង។
នោះត្រូវឲ្យយើងចូលទៅជិត ដោយចិត្តទៀងត្រង់ ពេញដោយជំនឿ ព្រមទាំងមានចិត្តបរិសុទ្ធ ប្រោះញែកជាស្អាតពីមនសិការសៅហ្មង ហើយរូបកាយរបស់យើងបានលាងដោយទឹកដ៏បរិសុទ្ធ។
ចូរអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូល កុំគ្រាន់តែស្តាប់ ហើយបញ្ឆោតខ្លួនឯងប៉ុណ្ណោះនោះឡើយ។
មានទាំងពាក្យឲ្យពរ ទាំងពាក្យជេរប្រទេចផ្តាសា ចេញមកពីមាត់តែមួយ។ បងប្អូនអើយ មិនគួរគប្បីឲ្យមានដូច្នោះឡើយ។ តើប្រភពទឹកតែមួយ អាចចេញជាទឹកសាបផង ជាទឹកភ្លាវផងបានឬ? បងប្អូនអើយ តើដើមល្វាអាចនឹងបង្កើតផ្លែជាអូលីវ ឬដើមទំពាំងបាយជូរអាចបង្កើតផ្លែជាល្វាបានឬ? ឯរន្ធទឹកប្រៃក៏មិនអាចហូរចេញពីទឹកសាបដែរ។
មនុស្សផិតក្បត់អើយ! តើអ្នករាល់គ្នាមិនដឹងទេឬថា ការធ្វើជាមិត្តសម្លាញ់នឹងលោកីយ៍ នោះធ្វើខ្លួនឲ្យទៅជាសត្រូវនឹងព្រះ? ដូច្នេះ អ្នកណាដែលចូលចិត្តធ្វើជាមិត្តសម្លាញ់នឹងលោកីយ៍ អ្នកនោះតាំងខ្លួនជាសត្រូវនឹងព្រះហើយ។
ដោយអ្នករាល់គ្នាបានជម្រះព្រលឹងឲ្យបានស្អាតបរិសុទ្ធ ដោយស្តាប់តាមសេចក្តីពិត ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ជាបងប្អូន នោះចូរស្រឡាញ់គ្នាទៅវិញទៅមកឲ្យអស់ពីចិត្តចុះ។
ដូច្នេះ ចូរលះបង់អស់ទាំងការអាក្រក់ កិច្ចកល ពុតត្បុត ចិត្តច្រណែន និងពាក្យនិយាយដើមគេទាំងប៉ុន្មានចេញទៅ។
ដ្បិត «អ្នកណាដែលស្រឡាញ់ជីវិត ហើយចង់ឃើញគ្រាល្អ អ្នកនោះត្រូវបញ្ចៀសអណ្តាតចេញពីសេចក្តីអាក្រក់ ហើយទប់បបូរមាត់ កុំនិយាយពាក្យបោកបញ្ឆោត។ ត្រូវឲ្យអ្នកនោះបែរចេញពីការអាក្រក់ ហើយប្រព្រឹត្តការល្អវិញ។ ត្រូវឲ្យអ្នកនោះស្វែងរកសេចក្ដីសុខសាន្ដ ហើយដេញតាមចុះ។
ប៉ុន្តែ ត្រូវឆ្លើយដោយសុភាព និងគោរព ព្រមទាំងមានមនសិការជ្រះថ្លា ដើម្បីកាលណាគេមួលបង្កាច់អ្នករាល់គ្នា នោះអស់អ្នកដែលបង្ខូចកិរិយាល្អរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទ បែរជាត្រូវខ្មាសវិញ។
លើសពីនេះទៅទៀត ត្រូវស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច ឲ្យអស់ពីចិត្ត ដ្បិតសេចក្តីស្រឡាញ់គ្របបាំងអំពើបាបជាអនេកអនន្ត ។
ប្រសិនបើយើងរាល់គ្នាថា យើងមានសេចក្ដីប្រកបជាមួយព្រះអង្គ តែដើរក្នុងសេចក្ដីងងឹតវិញ នោះឈ្មោះថាយើងកុហក ហើយមិនប្រព្រឹត្តតាមសេចក្ដីពិតទេ
អ្នកណាដែលពោលថា «ខ្ញុំស្គាល់ព្រះអង្គហើយ» តែមិនកាន់តាមបទបញ្ជារបស់ព្រះអង្គ អ្នកនោះជាអ្នកកុហក ហើយសេចក្ដីពិតមិននៅក្នុងអ្នកនោះឡើយ
ពួកកូនតូចៗអើយ យើងមិនត្រូវស្រឡាញ់ដោយពាក្យសម្ដី ឬដោយបបូរមាត់ប៉ុណ្ណោះឡើយ គឺដោយការប្រព្រឹត្ត និងសេចក្ដីពិតវិញ។
ដ្បិតមានអ្នកខ្លះបានលួចចូលមក ជាពួកអ្នកដែលមានទោសកត់ទុកតាំងពីដើម ជាមនុស្សទមិឡល្មើស ដែលបំផ្លាស់ព្រះគុណរបស់ព្រះនៃយើង ឲ្យទៅជារឿងអាសអាភាស ហើយគេមិនព្រមទទួលព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ និងជាចៅហ្វាយតែមួយរបស់យើងទេ។
មនុស្សទាំងនោះជាពួកដែលចេះតែរអ៊ូរទាំ ហើយត្អូញត្អែរ ដោយដើរតាមតែសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន មាត់របស់គេពោលសុទ្ធតែពាក្យអួតយ៉ាងសម្បើម ទាំងបញ្ចើចបញ្ចើមនុស្សដើម្បីផលប្រយោជន៍។
ទូលបង្គំមិនអង្គុយរួមជាមួយមនុស្សភូតភរឡើយ ក៏មិនបានសេពគប់ជាមួយមនុស្សមានពុតដែរ។
៙ ប៉ុន្ដែ ចំពោះមនុស្សអាក្រក់ ព្រះមានព្រះបន្ទូលថា «តើអ្នកមានសិទ្ធិអ្វីនឹងសូត្រពីបញ្ញត្តិរបស់យើង ឬពីសេចក្ដីសញ្ញារបស់យើង ជាប់នឹងមាត់ឯងដូច្នេះ? ដ្បិតអ្នកស្អប់ការប្រៀនប្រដៅ ហើយច្រានចោលពាក្យយើងទៅក្រោយខ្នង។
សម្ដីរបស់គេរអិលជាងខ្លាញ់ តែចិត្តរបស់គេមានពេញដោយចម្បាំង ពាក្យរបស់គេទន់ភ្លន់ជាងប្រេង តែពាក្យទាំងនោះជាដាវដែលហូតជាស្រេច។
ក៏ប៉ុន្ដែ គេបានលើកបញ្ចើចព្រះអង្គ ដោយមាត់របស់គេ អណ្ដាតរបស់គេបានកុហកព្រះអង្គ។ ចិត្តរបស់គេមិនទៀងចំពោះព្រះអង្គទេ ហើយក៏មិនស្មោះត្រង់ ចំពោះសេចក្ដីសញ្ញាព្រះអង្គដែរ។
៙ អ្នកណាដែលប្រព្រឹត្តដោយអំពើបោកបញ្ឆោត អ្នកនោះមិនអាចនៅក្នុងផ្ទះទូលបង្គំបានឡើយ អ្នកណាដែលនិយាយកុហក ក៏មិនអាចធន់នៅមុខទូលបង្គំបានដែរ។
មនុស្សទមិឡល្មើសតែងបំផ្លាញអ្នកជិតខាង ដោយសារមាត់ខ្លួន តែតម្រិះរបស់មនុស្សសុចរិត នឹងដោះឲ្យខ្លួនរួចវិញ។
អ្នកណាដែលមានចិត្តវៀច នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែព្រះអង្គគាប់ព្រះហឫទ័យអ្នកណា ដែលប្រព្រឹត្តគ្រប់លក្ខណ៍ក្នុងផ្លូវខ្លួន។
យញ្ញបូជារបស់មនុស្សអាក្រក់ ជាសេចក្ដីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែសេចក្ដីអធិស្ឋាននៃមនុស្សទៀងត្រង់ ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គវិញ។
គ្រប់ទាំងផ្លូវរបស់មនុស្ស សុទ្ធតែស្អាតនៅភ្នែកខ្លួន តែគឺព្រះយេហូវ៉ាដែលព្រះអង្គថ្លឹង អស់ទាំងទឹកចិត្តវិញ។
មនុស្សស្ទើរតែទាំងអស់ សុទ្ធតែជាអ្នកប្រកាសគុណរបស់ខ្លួន តើអ្នកណានឹងរកមនុស្សទៀងត្រង់ សូម្បីតែម្នាក់បាន?
យញ្ញបូជាដែលមនុស្សអាក្រក់ថ្វាយ ជាទីស្អប់ខ្ពើមទៅហើយ ចំណង់បើកាលណាថ្វាយដោយមានគំនិតអាក្រក់ នោះគួរខ្ពើមជាជាងអម្បាលម៉ានទៅទៀត។
ដ្បិតគេគិតក្នុងចិត្តយ៉ាងណា គេក៏យ៉ាងនោះដែរ គេអញ្ជើញអ្នកថា «អញ្ជើញពិសាចុះ!» តែចិត្តគេមិននៅជាមួយអ្នកទេ។
បបូរមាត់ហៃខាងនិយាយ តែចិត្តអាក្រក់ ធៀបដូចជាភាជនៈដីស្រោបដោយអាចម៍ប្រាក់។ អ្នកណាដែលស្អប់គេ នោះរមែងក្លែងពាក្យដោយបបូរមាត់ នោះក៏ប្រមូលទុកសេចក្ដីបញ្ឆោតនៅក្នុងចិត្តដែរ កាលណាអ្នកនោះពោលពាក្យល្អ នោះកុំឲ្យជឿឲ្យសោះ ដ្បិតនៅក្នុងចិត្តគេមានសេចក្ដីគួរស្អប់ខ្ពើមប្រាំពីរមុខ ទោះបើសេចក្ដីសម្អប់របស់គេបានគ្របបាំង ដោយពុតមាយាក៏ដោយ គង់តែសេចក្ដីអាក្រក់របស់គេ នឹងសម្ដែងចេញឲ្យច្បាស់ នៅចំពោះមុខពួកជំនុំ។
អ្នកណាដែលគ្រប់បាំងការរំលងរបស់ខ្លួន នោះនឹងមិនចម្រើនឡើងទេ តែអ្នកណាដែលលន់តួ ហើយលះបង់អំពើនោះ នឹងប្រទះបានសេចក្ដីមេត្តាករុណាវិញ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យញ្ញបូជាយ៉ាងច្រើនរបស់អ្នករាល់គ្នា តើជាអ្វីដល់យើង? យើងធុញទ្រាន់ចំពោះចៀមឈ្មោល និងខ្លាញ់សត្វបំប៉ន ដែលអ្នកដុតថ្វាយណាស់ យើងក៏មិនចូលចិត្ត ចំពោះឈាមគោឈ្មោល ឬកូនចៀម ឬពពែនោះទេ។ កាលណាអ្នករាល់គ្នាចូលមកចំពោះយើង តើអ្នកណាបានបង្គាប់អ្នករាល់គ្នា ឲ្យចូលមកជាន់ទីលានរបស់យើងដូច្នេះ? កុំយកតង្វាយឥតប្រយោជន៍មកទៀតឡើយ ឯកំញានជារបស់ស្អប់ខ្ពើមដល់យើង ឯបុណ្យចូលខែ និងថ្ងៃឈប់សម្រាក ព្រមទាំងការប្រជុំជំនុំ យើងទ្រាំមិនបានទេ សូម្បីតែបុណ្យប្រជុំជំនុំមុតមាំ ក៏ជាអំពើទុច្ចរិតដែរ។ ចិត្តយើងស្អប់ចំពោះបុណ្យចូលខែ និងបុណ្យមានកំណត់ទាំងប៉ុន្មាន របស់អ្នករាល់គ្នាណាស់ ពិធីទាំងនោះជាបន្ទុកសង្កត់លើយើងជាខ្លាំង យើងក៏នឿយណាយ ដោយទ្រាំចំពោះការទាំងនោះ។ កាលណាអ្នករាល់គ្នាប្រទូលដៃឡើង នោះយើងនឹងបែរភ្នែកចេញពីអ្នក បើកាលណាអ្នកអធិស្ឋានជាច្រើន នោះយើងនឹងមិនស្តាប់ឡើយ ដ្បិតដៃអ្នករាល់គ្នាប្រឡាក់ពេញដោយឈាម។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ដោយព្រោះសាសន៍នេះចូលមកជិតយើង ហើយគោរពប្រតិបត្តិដល់យើង ដោយសម្ដី និងបបូរមាត់របស់គេ តែបានដកចិត្តចេញទៅឆ្ងាយពីយើង ហើយការដែលគេកោតខ្លាចដល់យើង គ្រាន់តែជាបង្គាប់របស់មនុស្ស ដែលបង្រៀនគេប៉ុណ្ណោះ
ចូរស្តាប់សេចក្ដីនេះចុះ ឱពួកវង្សយ៉ាកុបអើយ ជាពួកអ្នកដែលបានហៅតាមឈ្មោះអ៊ីស្រាអែល ហើយបានចេញពីទឹក របស់យូដាមក ជាពួកអ្នកដែលស្បថដោយព្រះនាមព្រះយេហូវ៉ា ព្រមទាំងដំណាលពីព្រះនៃសាសន៍អ៊ីស្រាអែលផង តែមិនមែនដោយចិត្តស្មោះ ឬដោយសុចរិតទេ។
អណ្ដាតគេជាព្រួញដែលសម្លាប់ ក៏ពោលសុទ្ធតែពាក្យបោកបព្ឆោាត គេនិយាយសេចក្ដីមេត្រីនឹងអ្នកជិតខាង ដោយបបូរមាត់ តែក្នុងចិត្តគេលបចាំចាប់វិញ។
គេក៏មករកអ្នក ដូចជាបណ្ដាជនទាំងឡាយធ្លាប់មក ហើយគេអង្គុយនៅមុខអ្នក ដូចជាប្រជារាស្ត្រយើង ក៏ស្តាប់អស់ទាំងពាក្យរបស់អ្នក តែមិនប្រព្រឹត្តតាមសោះ ដ្បិតបបូរមាត់គេសម្ដែងចេញជាសេចក្ដីស្រឡាញ់យ៉ាងខ្លាំង តែចិត្តគេដេញរកកម្រៃដល់ខ្លួនវិញ។ មើល៍! គេរាប់អ្នកទុកដូចជាបទចម្រៀងដ៏ពីរោះនៃមនុស្សមានសំឡេងល្អ ហើយចេះលេងភ្លេងយ៉ាងប្រសប់ប៉ុណ្ណោះ ដ្បិតគេស្តាប់អស់ទាំងពាក្យរបស់អ្នក ប៉ុន្តែ មិនប្រព្រឹត្តតាមទេ។
ដ្បិតយើងចង់បានសេចក្ដីស្រឡាញ់ដែលឥតប្រែប្រួល មិនមែនយញ្ញបូជាទេ គឺចង់ឲ្យអ្នកស្គាល់ព្រះ ជាជាងការថ្វាយតង្វាយដុត។
យើងស្អប់ យើងខ្ពើមពិធីបុណ្យរបស់អ្នករាល់គ្នា ហើយយើងក៏មិនរីករាយនឹងការប្រជុំយ៉ាងឱឡារិក របស់អ្នករាល់គ្នាដែរ។ ទោះបើអ្នករាល់គ្នាថ្វាយតង្វាយដុត និងតង្វាយម្សៅដល់យើង ក៏យើងមិនទទួលតង្វាយរបស់អ្នករាល់គ្នាដែរ ហើយយើងក៏មិនអើពើនឹងសត្វធាត់ៗ ដែលអ្នករាល់គ្នាថ្វាយ ជាតង្វាយមេត្រីឡើយ។ ចូរដកយកសំឡេងកងរំពងនៃចម្រៀងរបស់អ្នករាល់គ្នា ចេញពីយើងទៅ យើងមិនចង់ស្តាប់សំឡេងពិណរបស់អ្នករាល់គ្នាទេ។ ប៉ុន្ដែ ត្រូវឲ្យមានសេចក្ដីយុត្តិធម៌ហូរដូចជាទឹក ហើយសេចក្ដីសុចរិតដូចជាស្ទឹងមិនចេះរីងស្ងួតវិញ។
តើត្រូវឲ្យខ្ញុំយកអ្វី ដើម្បីចូលទៅចំពោះព្រះយេហូវ៉ា ហើយក្រាបថ្វាយបង្គំនៅមុខព្រះដ៏ខ្ពស់? តើត្រូវឲ្យខ្ញុំយកតង្វាយដុត ជាកូនគោអាយុមួយខួប ដើម្បីចូលទៅចំពោះព្រះអង្គឬ? តើព្រះយេហូវ៉ានឹងសព្វព្រះហឫទ័យ ដោយចៀមទាំងពាន់ ឬដោយប្រេងទាំងម៉ឺនទន្លេឬ? តើត្រូវឲ្យខ្ញុំថ្វាយកូនច្បងខ្ញុំ ឲ្យបានធួននឹងអំពើរំលងដែលខ្ញុំប្រព្រឹត្ត គឺជាផលនៃរូបកាយខ្ញុំ ឲ្យបានធួននឹងបាបនៃព្រលឹងខ្ញុំឬ? ឱមនុស្សអើយ ព្រះបានបង្ហាញឲ្យឯងស្គាល់សេចក្ដីដែលល្អ តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តដូចម្តេច? បើមិនឲ្យប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្ដីសប្បុរស ហើយឲ្យដើរជាមួយព្រះរបស់ខ្លួន ដោយសុភាពប៉ុណ្ណោះ។
ចូរប្រាប់ប្រជាជននៅក្នុងស្រុក និងពួកសង្ឃថា ពេលណាឯងរាល់គ្នាបានតមអាហារ ហើយយំសោកនៅខែទីប្រាំ និងខែទីប្រាំពីរ គ្រប់ទាំងចិតសិបឆ្នាំមកនេះ តើបានតមអាហារដោយគោរពដល់យើងមែនឬ? ហើយកាលណាឯងរាល់គ្នាបរិភោគអាហារ ឬផឹក តើមិនមែនបរិភោគ និងផឹកជាប្រយោជន៍ដល់ខ្លួនទេឬ?
«កូនរមែងគោរពដល់ឪពុក ហើយបាវបម្រើក៏កោតខ្លាចចៅហ្វាយ ដូច្នេះ បើយើងជាឪពុក តើសេចក្ដីគោរពដល់យើងនៅឯណា? ហើយបើយើងជាចៅហ្វាយ តើសេចក្ដីគោរពដល់យើងនៅឯណា? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារសម្រាប់អ្នករាល់គ្នា។ ឱពួកសង្ឃដែលមើលងាយឈ្មោះយើង តែអ្នកថា "តើយើងរាល់គ្នាបានមើលងាយព្រះនាមព្រះអង្គដូចម្ដេចខ្លះ?" គឺអ្នករាល់គ្នាថ្វាយនំបុ័ង ដែលមិនបរិសុទ្ធនៅលើអាសនារបស់យើង អ្នករាល់គ្នាក៏ពោលថា "តើយើងបានបង្អាប់ព្រះអង្គដូចម្ដេច?" គឺដោយសារអ្នករាល់គ្នានិយាយថា តុរបស់ព្រះយេហូវ៉ាគួរឲ្យស្អប់។ ពេលណាអ្នករាល់គ្នាថ្វាយសត្វដែលខ្វាក់ជាយញ្ញបូជា នោះក៏មិនអាក្រក់ដែរឬ? ហើយកាលណាអ្នករាល់គ្នាថ្វាយសត្វខ្ញើច និងសត្វដែលឈឺ នោះក៏មិនអាក្រក់ដែរឬ? ចូរជូនដល់ចៅហ្វាយអ្នកលមើល តើលោកសុខចិត្តទទួល ឬទទួលអ្នកដោយរាក់ទាក់ឬទេ? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ប៉ុន្តែ អ្នករាល់គ្នាពោលថា "ការនេះធុញណាស់" ហើយអ្នករាល់គ្នាបានមើលងាយយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ អ្នករាល់គ្នាយករបស់ដែលបានប្លន់ពីគេមក ព្រមទាំងសត្វខ្ញើច និងសត្វឈឺផង ដែលអ្នករាល់គ្នានាំតង្វាយមកថ្វាយ ដូច្នេះ ព្រះយេហូវ៉ាសួរថា តើគួរឲ្យយើងទទួលពីដៃអ្នករាល់គ្នាឬទេ? ត្រូវបណ្ដាសាហើយ អ្នកបញ្ឆោតដែលមានសត្វឈ្មោលនៅក្នុងហ្វូង ហើយក៏បន់ព្រះ រួចយកសត្វមានស្លាកស្នាមមកថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់ ដ្បិតយើងជាស្តេចដ៏ធំ ហើយឈ្មោះយើងជាទីស្ញែងខ្លាច នៅកណ្ដាលពួកសាសន៍ដទៃ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ»។
ឱពួកសត្វពស់ ពូជពស់វែកអើយ! តើអ្នករាល់គ្នាអាចគេចផុតពីការកាត់ទោស ឲ្យធ្លាក់នរកដូចម្តេចបាន?
ពេលព្រះអង្គបង្រៀន ទ្រង់មានព្រះបន្ទូលថា៖ «ចូរប្រយ័ត្ននឹងពួកអាចារ្យ ដែលដើរចុះឡើងទាំងពាក់អាវវែង ហើយឲ្យគេគំនាប់ខ្លួននៅតាមទីផ្សារ។ គេចូលចិត្តអង្គុយកៅអីកិត្តិយសក្នុងសាលាប្រជុំ និងកន្លែងកិតិ្តយសក្នុងពិធីជប់លៀង គាត់ចាត់បាវបម្រើម្នាក់ទៀតឲ្យទៅជួបគេម្តងទៀត តែគេវាយក្បាលអ្នកបម្រើនោះ ហើយជេរប្រមាថទៀតផង។ គេស៊ីបំផ្លាញផ្ទះស្ត្រីមេម៉ាយ ហើយធ្វើឫកជាអធិស្ឋានយូរ។ អ្នកទាំងនោះនឹងទទួលទោសធ្ងន់ជាងគេ»។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើអ្នករាល់គ្នាខ្វាក់មែន អ្នករាល់គ្នាគ្មានបាបទេ តែឥឡូវនេះ ដោយអ្នករាល់គ្នាអាងថាខ្លួនមើលឃើញ នោះអ្នករាល់គ្នានៅជាប់មានបាបនៅឡើយ»។
ដូច្នេះ ខ្លួនអ្នកបង្រៀនអ្នកដទៃបាន ហេតុអ្វីក៏មិនបង្រៀនខ្លួនឯងផង? ខ្លួនអ្នកប្រកាសប្រាប់គេកុំឲ្យលួច តើអ្នកលួចឬទេ? ខ្លួនអ្នកហាមគេកុំឲ្យផិតក្បត់ តើអ្នកផិតក្បត់ឬទេ? ខ្លួនអ្នកដែលស្អប់ខ្ពើមរូបព្រះ តើអ្នកប្លន់វិហារឬទេ? ខ្លួនអ្នកដែលអួតពីក្រឹត្យវិន័យ តើអ្នកបង្អាប់ព្រះ ដោយប្រព្រឹត្តរំលងក្រឹត្យវិន័យឬទេ?
«បំពង់កគេជាផ្នូរខ្មោចនៅចំហ គេប្រើអណ្តាតរបស់គេដើម្បីបញ្ឆោត បបូរមាត់របស់គេបង្កប់ដោយពិសពស់វែក»។
បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ឲ្យចំណាំមើលអស់អ្នកដែលបង្កឲ្យមានការបាក់បែក ហើយរវាតចិត្ត ទាស់នឹងសេចក្តីបង្រៀនដែលអ្នករាល់គ្នាបានទទួល នោះត្រូវបែរចេញពីអ្នកទាំងនោះទៅ។ ដ្បិតមនុស្សបែបនោះ មិនបម្រើព្រះគ្រីស្ទ ជាព្រះអម្ចាស់របស់យើងទេ គឺគេបម្រើតែក្រពះរបស់ខ្លួនគេប៉ុណ្ណោះ ទាំងបញ្ឆោតចិត្តមនុស្សស្លូតត្រង់ ដោយពាក្យផ្អែមពីរោះ និងពាក្យបញ្ចើចបញ្ចើ។
«អ្នកណាដែលអួត ត្រូវអួតពីព្រះអម្ចាស់» ។ ដ្បិតមិនមែនជាអ្នកដែលលើកតម្កើងខ្លួននោះទេ ដែលគេទុកចិត្ត គឺអ្នកដែលព្រះអម្ចាស់លើកតម្កើងនោះវិញ។
ដ្បិតអ្នករាល់គ្នាទ្រាំទ្រឲ្យគេជិះជាន់ ស៊ីសាច់ កេងប្រវ័ញ្ច លើកតម្កើងខ្លួន ហើយឲ្យគេទះកំផ្លៀងអ្នករាល់គ្នាផង។
ដើម្បីកុំឲ្យយើងនៅជាកូនតូចទៀត ទាំងត្រូវគ្រប់ទាំងខ្យល់នៃសេចក្តីបង្រៀនផាត់ចុះផាត់ឡើង ដោយសេចក្តីឆបោករបស់មនុស្ស និងដោយឧបាយកលដែលគេនាំឲ្យវង្វេងទៀតឡើយ។
កុំឲ្យអ្នកណាម្នាក់បញ្ឆាតអ្នករាល់គ្នា ដោយពាក្យសម្ដីឥតប្រយោជន៍ឡើយ ដ្បិតគឺដោយព្រោះសេចក្តីទាំងនេះហើយ ដែលសេចក្តីក្រោធរបស់ព្រះធ្លាក់មកលើអស់អ្នកដែលមិនស្ដាប់បង្គាប់។
ដូច្នេះ ចូរសម្លាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ គឺអំពើសហាយស្មន់ ស្មោកគ្រោក ចិត្តស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងចិត្តលោភលន់ ដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះ។ ដោយព្រោះអំពើទាំងនោះហើយ បានជាសេចក្តីក្រោធរបស់ព្រះធ្លាក់លើអស់អ្នកដែលមិនស្ដាប់បង្គាប់។
ជាជម្លោះឥតប្រយោជន៍របស់មនុស្សខូចគំនិត គ្មានសេចក្ដីពិត ដោយស្មានថា ការគោរពប្រតិបត្តិដល់ព្រះ ជាមធ្យោបាយនាំឲ្យបានកម្រៃ។
ដ្បិតនឹងមានគ្រាមួយមកដល់ ដែលមនុស្សមិនទ្រាំទ្រនឹងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវទេ គឺគេនឹងមានត្រចៀករមាស់ ហើយហៅគ្រូកាន់តែច្រើនឡើង មកបង្រៀនឲ្យត្រូវចិត្តរបស់គេ គេនឹងបែរត្រចៀកចេញពីសេចក្ដីពិត ហើយទៅស្ដាប់រឿងព្រេងវិញ។
ដ្បិតមានមនុស្សជាច្រើន គឺក្នុងចំណោមពួកអ្នកកាត់ស្បែក ដែលមានចិត្តរឹងរូស ជាពួកអ្នកដែលពោលពាក្យឥតប្រយោជន៍ ហើយបោកប្រាស់គេ ត្រូវបំបិទមាត់អ្នកទាំងនោះ ដ្បិតគេផ្តួលពួកអ្នកផ្ទះទាំងមូល ដោយបង្រៀនសេចក្ដីដែលមិនគួរគប្បី ឲ្យតែបានកម្រៃដ៏លាមក។