ជឿជាក់ទៅណាបងប្អូន! ព្រះជាម្ចាស់មានឫទ្ធានុភាពមិនអាចវាស់វែងបាន ព្រះអង្គអាចផ្លាស់ប្ដូរ ប្រោសលោះ ញែកដាក់ជាបរិសុទ្ធ និងសម្រេចឲ្យសុចរិតដល់អ្នកដែលព្រះអង្គបានជ្រើសរើសជាកូនរបស់ព្រះអង្គ។
គម្ពីរបានប្រាប់យើងអំពីឫទ្ធានុភាពរបស់ព្រះអង្គ ព្រះជាម្ចាស់អាចធ្វើបានគ្រប់យ៉ាង គ្មានអ្វីដែលព្រះអង្គមិនអាចធ្វើបានទេ ព្រះអង្គធំជាងឧបសគ្គទាំងអស់ ហើយព្រះអង្គមានអំណាចផ្លាស់ប្ដូរគ្រប់ស្ថានភាព។ ព្រះអង្គជាម្ចាស់លើជីវិត លើសពីការធ្វើរោគវិនិច្ឆ័យណាមួយ អាចព្យាបាលជំងឺគ្រប់ប្រភេទ និងប្រទានអ្វីដែលយើងប្រាថ្នា។ អំពាវនាវដល់ព្រះអង្គ ហើយជឿជាក់ដោយអស់ពីចិត្ត នោះអ្នកនឹងទទួលបានអ្វីដែលអ្នកសូម។
ពេលអ្នកអស់កម្លាំង ព្រះជាម្ចាស់នឹងធ្វើការ លើកអ្នកដែលដួលឡើង និងរក្សាអ្វីដែលគេគិតថាបាត់បង់ហើយ។ ព្រះជាម្ចាស់មានព្រះចេស្ដាអស្ចារ្យ គ្រប់គ្រាន់ និងមានឫទ្ធានុភាពគ្រប់បែប។ ដូច្នេះកុំភ័យខ្លាចអី ព្រះវរបិតាសួគ៌នឹងផ្ដល់ផ្លូវចេញឲ្យអ្នក ហើយនឹងប្រទានសន្តិភាពដល់អ្នកក្នុងព្យុះភ្លៀង។ ក្នុងទុក្ខលំបាក ព្រះអង្គនឹងទ្រទ្រង់ព្រលឹងអ្នក ហើយអ្នកនឹងឃើញព្រះហឫទ័យល្អ និងសេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ព្រះអង្គជារៀងរាល់ថ្ងៃ។
ព្រះអង្គបានរំដោះអ្នក ដើម្បីឲ្យអ្នកអាចប្រកាសពីការអស្ចារ្យ និងឫទ្ធានុភាពដ៏អស់កល្បរបស់ព្រះអង្គ។ ព្រះជាម្ចាស់ដែលទ្រទ្រង់ចក្រវាឡ មើលថែអ្នក ហើយមានឫទ្ធានុភាពជាងសត្រូវដ៏ធំបំផុតរបស់អ្នក។
ចោទិយកថា ៣២:៣៩ (ខ.ស.ប.) «ឥឡូវនេះ ចូរដឹងថា អញ គឺជាអញ គ្មានព្រះណាក្រៅពីអញឡើយ អញឲ្យស្លាប់ ហើយអញឲ្យរស់ឡើងវិញ អញវាយ ហើយអញព្យាបាល គ្មាននរណាអាចរំដោះចេញពីកណ្ដាប់ដៃរបស់អញបានឡើយ»។
តាំងពីកំណើតពិភពលោកមក ព្រះចេស្តាដ៏អស់កល្ប និងនិស្ស័យជាព្រះរបស់ព្រះអង្គ ដែលទោះជាគេមើលមិនឃើញក្ដី នោះក៏បានបង្ហាញឲ្យឃើញច្បាស់ ហើយយល់បាន តាមរយៈអ្វីៗដែលព្រះអង្គបង្កើតមកដែរ។ ដូច្នេះ គេមិនអាចដោះសាបានឡើយ
ព្រះយេហូវ៉ាប្រទានកម្លាំង ដល់ប្រជារាស្ត្រព្រះអង្គ ព្រះយេហូវ៉ាប្រោសប្រទានពរ ឲ្យប្រជារាស្ត្រព្រះអង្គមានសន្ដិភាព។
ក៏ប៉ុន្ដែ ព្រះអង្គបានសង្គ្រោះគេ ដោយយល់ដល់ព្រះនាមព្រះអង្គ ដើម្បីឲ្យគេស្គាល់ព្រះចេស្តា ដ៏ខ្លាំងពូកែរបស់ព្រះអង្គ។
ព្រះអម្ចាស់របស់យើងធំអស្ចារ្យ ហើយមានពេញដោយព្រះចេស្ដា ប្រាជ្ញាញាណរបស់ព្រះអង្គ មិនអាចវាស់ស្ទង់បានឡើយ។
ដ្បិតគេពោលថា៖ «យើងបានធ្វើការនេះដោយកម្លាំងដៃយើង ហើយដោយប្រាជ្ញារបស់យើងដែរ ដោយយើងមានយោបល់ពិត យើងបានដកព្រំដែននៃសាសន៍ទាំងប៉ុន្មានចោល ក៏បានរឹបយកទ្រព្យសម្បត្តិគេ ហើយបានប្រព្រឹត្តដូចជាមនុស្សមានចិត្តក្លាហាន គឺបានទម្លាក់ស្តេចដែលអង្គុយលើបល្ល័ង្កបង់
មនុស្សទាំងអស់ប្រជ្រៀតគ្នាចង់ពាល់ព្រះអង្គ ដ្បិតមានព្រះចេស្តាចេញពីព្រះអង្គ មកប្រោសគេឲ្យជាទាំងអស់គ្នា។
ឯព្រះដែលអាចនឹងធ្វើហួសសន្ធឹក លើសជាងអ្វីៗដែលយើងសូម ឬគិត ដោយព្រះចេស្តាដែលធ្វើការនៅក្នុងយើង
ព្រះយេហូវ៉ាយឺតនឹងខ្ញាល់ ហើយមានព្រះចេស្តាយ៉ាងខ្លាំង ព្រះអង្គមិនលើកលែងទោសដល់មនុស្សឡើយ។ ផ្លូវរបស់ព្រះយេហូវ៉ា នៅក្នុងខ្យល់កួច ហើយក្នុងព្យុះសង្ឃរា ពពកទាំងឡាយជាធូលីហុយពីព្រះបាទរបស់ព្រះអង្គ។
ព្រះអង្គជារស្មីភ្លឺនៃសិរីល្អរបស់ព្រះ និងជារូបភាពអង្គព្រះសុទ្ធសាធ ហើយព្រះអង្គទ្រទ្រង់អ្វីៗទាំងអស់ ដោយសារព្រះបន្ទូលដ៏មានព្រះចេស្តារបស់ព្រះអង្គ។ ក្រោយពីបានជម្រះអំពើបាបរបស់យើងរួចហើយ ព្រះអង្គក៏គង់នៅខាងស្តាំព្រះដ៏មានតេជានុភាពនៅលើស្ថានដ៏ខ្ពស់
ទាំងពោលថា៖ «ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុតអើយ ព្រះអង្គដែលគង់នៅសព្វថ្ងៃ ហើយក៏គង់នៅតាំងតែពីដើមមក យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ព្រោះព្រះអង្គបានយកព្រះចេស្តាដ៏ធំរបស់ព្រះអង្គ ហើយចាប់ផ្ដើមសោយរាជ្យ។
ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ តើមានអ្នកណាខ្លាំងពូកែដូចព្រះអង្គ? ឱព្រះយេហូវ៉ា អើយ ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ នៅព័ទ្ធជុំវិញព្រះអង្គ។
ដោយព្រោះព្រះអង្គបានស្រឡាញ់បុព្វបុរសរបស់អ្នក ព្រះអង្គក៏បានរើសយកពូជពង្សរបស់ពួកគេនៅជំនាន់ក្រោយ។ ព្រះអង្គបាននាំអ្នកចេញពីស្រុកអេស៊ីព្ទមកនៅចំពោះព្រះអង្គ ដោយព្រះចេស្តាដ៏ធំរបស់ព្រះអង្គ
ប៉ុន្តែ យើងបានទុកឲ្យអ្នកនៅរស់ ដើម្បីឲ្យអ្នកបានឃើញឫទ្ធិបារមីរបស់យើង ហើយឲ្យកេរ្តិ៍ឈ្មោះរបស់យើងឮសុះសាយពាសពេញផែនដី។
ឱព្រះយេហូវ៉ាអើយ ព្រះហស្តស្តាំរបស់ព្រះអង្គមានឫទ្ធិដ៏វិសេស ឱព្រះយេហូវ៉ាអើយ ព្រះហស្តស្តាំរបស់ព្រះអង្គបានបំបាក់សត្រូវខ្ទេចខ្ទី។
ឱព្រះអម្ចាស់យេហូវ៉ាអើយ ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី ដោយសារព្រះចេស្តាដ៏ធំរបស់ព្រះអង្គ និងព្រះពាហុដ៏លើកសម្រេច គ្មានអ្វីដែលពិបាកសម្រាប់ព្រះអង្គទេ។
ដ្បិតព្រះមិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចឡើយ គឺឲ្យមានវិញ្ញាណដែលមានអំណាច សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹងវិញ។
ព្រះអង្គជាព្រះដែលធ្វើការអស្ចារ្យ ព្រះអង្គបានសម្ដែងឲ្យស្គាល់ឫទ្ធានុភាព របស់ព្រះអង្គ នៅកណ្ដាលជាតិសាសន៍នានា។
មើល៍ ឥឡូវនេះ គឺយើងនេះហើយដែលជាព្រះ គ្មានព្រះឯណាទៀតក្រៅពីយើងឡើយ។ យើងសម្លាប់ ហើយយើងប្រោសឲ្យរស់ យើងធ្វើឲ្យរបួស ហើយយើងប្រោសឲ្យជា គ្មានអ្នកណានឹងដោះឲ្យរួចពីកណ្ដាប់ដៃយើងបានឡើយ។
"ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ ព្រះអង្គបានចាប់ផ្ដើមបង្ហាញឲ្យអ្នកបម្រើរបស់ព្រះអង្គឃើញភាពធំអស្ចារ្យ និងព្រះហស្តដ៏ខ្លាំងពូកែរបស់ព្រះអង្គ ដ្បិតតើមានព្រះឯណានៅស្ថានសួគ៌ ឬនៅលើផែនដី ដែលអាចធ្វើការអស្ចារ្យ ហើយសម្ដែងឫទ្ធិបារមីដូចព្រះអង្គបាន!
ហើយថា ព្រះចេស្តាដ៏ខ្លាំងលើសលន់របស់ព្រះអង្គ ដល់យើងដែលជឿជាយ៉ាងណាដែរ ស្របតាមកម្លាំងនៃព្រះចេស្ដាដ៏ខ្លាំងពូកែរបស់ព្រះអង្គ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្តពីព្រះ ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ ជាព្រះចេស្តាដែលព្រះអង្គបានសម្ដែងចេញ ដោយប្រោសព្រះគ្រីស្ទឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ហើយតាំងឲ្យគង់ខាងស្តាំព្រះអង្គនៅស្ថានសួគ៌ ឲ្យខ្ពស់ជាងអស់ទាំងពួកគ្រប់គ្រង ពួកមានអំណាច មានឫទ្ធិបារមី និងពួកមេទាំងប៉ុន្មាន ហើយគ្រប់ទាំងឈ្មោះដែលបានតាំងឡើងដែរ មិនមែនតែក្នុងសម័យនេះប៉ុណ្ណោះ តែនៅឯបរលោកផងដែរ។
ព្រះអង្គមានព្រះពាហុខ្លាំងពូកែ ព្រះហស្តព្រះអង្គមានឫទ្ធិខ្លាំង ព្រះហស្តស្តាំរបស់ព្រះអង្គខ្ពង់ខ្ពស់ណាស់។
ខ្ញុំបានធ្វើជាអ្នកបម្រើដំណឹងល្អនោះ តាមព្រះគុណរបស់ព្រះ ជាអំណោយទានដែលព្រះអង្គប្រទានមកខ្ញុំ ដោយព្រះចេស្តារបស់ព្រះអង្គដែលធ្វើការ។
ចាប់តាំងពីមានពេលថ្ងៃឡើងវេលាណា នោះគឺជាយើងនេះហើយ ឥតមានអ្នកណាអាចនឹងដោះឲ្យរួចពីដៃយើងបានទេ ឯការដែលយើងធ្វើ តើអ្នកណានឹងឃាត់បាន?
គឺព្រះអង្គដែលឲ្យព្រះពាហុរុងរឿងឧត្តម របស់ព្រះអង្គអមដៃស្តាំម៉ូសេទៅ ជាព្រះដែលញែកទឹកចេញពីគ្នានៅមុខគេ ដើម្បីធ្វើឲ្យព្រះអង្គមាននាមដ៏ស្ថិតស្ថេរនៅអស់កល្បតទៅនោះ
តែព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «គុណរបស់យើងល្មមដល់អ្នកហើយ ដ្បិតចេស្ដារបស់យើងបានពេញខ្នាត នៅក្នុងភាពទន់ខ្សោយ»។ ដូច្នេះ ខ្ញុំនឹងអួតពីភាពទន់ខ្សោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តារបស់ព្រះគ្រីស្ទបានសណ្ឋិតក្នុងខ្ញុំ។
ឱព្រះយេហូវ៉ាអើយ តើមានព្រះណាដូចព្រះអង្គ តើមានអ្នកណា ដែលមានភាពបរិសុទ្ធដ៏វិសេសដូចព្រះអង្គ ដែលគួរសរសើរតម្កើង ហើយក៏ធ្វើការអស្ចារ្យ? ព្រះអង្គបានលើកព្រះហស្តស្តាំឡើង នោះផែនដីក៏ស្រូបគេបាត់ទៅ។
ការទាំងនេះគ្រាន់តែជាកិច្ចខាងក្រៅ របស់ព្រះអង្គទេ ហើយយើងឮនិយាយពីព្រះអង្គ ជាសំឡេងខ្សាវៗយ៉ាងណាទៅ ឯសំឡេងលាន់ឮពីឥទ្ធិឫទ្ធិរបស់ព្រះអង្គ តើអ្នកណានឹងយល់បាន?»
ចូរទុកចិត្តដល់ព្រះយេហូវ៉ាជាដរាបចុះ ដ្បិតព្រះ ដ៏ជាព្រះយេហូវ៉ា ជាថ្មដាដ៏នៅអស់កល្បជានិច្ច
ដ្បិតខ្ញុំមិនខ្មាសអំពីដំណឹងល្អទេ ព្រោះជាព្រះចេស្តារបស់ព្រះ សម្រាប់សង្គ្រោះអស់អ្នកដែលជឿ គឺដំបូងដល់សាសន៍យូដា និងដល់សាសន៍ក្រិកផង។
ឱព្រះអើយ សូមកុំលះបង់ចោលទូលបង្គំឡើយ ទោះជាទូលបង្គំចាស់សក់ស្កូវហើយក៏ដោយ ដើម្បីឲ្យទូលបង្គំបានប្រកាស ពីឫទ្ធានុភាពរបស់ព្រះអង្គ ដល់មនុស្សជំនាន់ក្រោយ គឺពីព្រះចេស្ដារបស់ព្រះអង្គ ដល់មនុស្សទាំងអស់ដែលត្រូវកើតមក។
ព្រះអង្គរមែងចម្រើនកម្លាំងដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកម្លាំងសោះ នោះព្រះអង្គក៏ប្រទានឲ្យ។ មានឮសំឡេងមួយកំពុងតែស្រែកនៅទីរហោស្ថានថា៖ «ចូររៀបចំផ្លូវសម្រាប់ទទួលព្រះយេហូវ៉ា ចូរធ្វើឲ្យមានថ្នល់រាបស្មើនៅទីស្ងាត់ ថ្វាយព្រះនៃយើងរាល់គ្នាចុះ។ ទោះទាំងពួកជំទង់ គេនឹងល្វើយ ហើយនឿយហត់ ពួកកំលោះក៏នឹងដួលដែរ។ តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
ព្រះអង្គកំណត់ចំនួនផ្កាយ ហើយព្រះអង្គដាក់ឈ្មោះឲ្យផ្កាយទាំងនោះ។ ព្រះអម្ចាស់របស់យើងធំអស្ចារ្យ ហើយមានពេញដោយព្រះចេស្ដា ប្រាជ្ញាញាណរបស់ព្រះអង្គ មិនអាចវាស់ស្ទង់បានឡើយ។
ទោះទាំងសេចក្ដីស្លាប់ និងជីវិត ក៏នៅក្នុងអំណាចនៃអណ្ដាតដែរ អ្នកណាដែលចូលចិត្តប្រើ នោះនឹងស៊ីផលនៃអណ្ដាតនោះឯង។
លើសពីនេះ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ និងក្នុងឫទ្ធិបារមីនៃព្រះចេស្តារបស់ព្រះអង្គ។
ព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នក ព្រះអង្គគង់នៅកណ្ដាលអ្នក ព្រះអង្គជាព្រះដ៏មានឥទ្ធិឫទ្ធិដែលនឹងសង្គ្រោះ ព្រះអង្គនឹងរីករាយចំពោះអ្នកដោយអរសប្បាយ ព្រះអង្គនឹងធ្វើឲ្យអ្នកមានចិត្តស្ងប់ ដោយសេចក្ដីស្រឡាញ់របស់ព្រះអង្គ ព្រះអង្គនឹងរីករាយចំពោះអ្នក ដោយសំឡេងច្រៀងយ៉ាងឮ។
ព្រះយេស៊ូវទតទៅគេ ហើយមានព្រះបន្ទូលថា៖ «មនុស្សមិនអាចធ្វើការនេះបានទេ តែព្រះអាចធ្វើគ្រប់ការទាំងអស់បាន»។
ខ្ញុំចង់ស្គាល់ព្រះគ្រីស្ទ និងព្រះចេស្តានៃការរស់ឡើងវិញរបស់ព្រះអង្គ ព្រមទាំងរួមចំណែកក្នុងការរងទុក្ខ ដូចជាព្រះអង្គរងទុក្ខក្នុងការសុគតដែរ
ឯព្រះដ៏មានគ្រប់ព្រះចេស្តា យើងរាល់គ្នាពុំអាចនឹងរកព្រះអង្គឃើញទេ ព្រះអង្គមានតេជានុភាពដ៏ខ្ពស់បំផុត តែដោយព្រះអង្គមានសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតពោរពេញ បានជាព្រះអង្គនឹងមិនធ្វើទុក្ខទេ។
ពេលអ្នករាល់គ្នាបានកប់ជាមួយព្រះអង្គនៅក្នុងពិធីជ្រមុជ នោះអ្នករាល់គ្នាក៏បានរស់ឡើងវិញជាមួយព្រះអង្គដែរ ដោយសារជំនឿលើព្រះចេស្ដារបស់ព្រះ ដែលបានប្រោសព្រះគ្រីស្ទឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។
គេនឹងថ្លែងប្រាប់ពីឫទ្ធានុភាពនៃស្នាព្រះហស្ដ ដ៏គួរឲ្យស្ញប់ស្ញែងរបស់ព្រះអង្គ ហើយទូលបង្គំនឹងប្រកាស ពីភាពធំអស្ចារ្យរបស់ព្រះអង្គ។ គេនឹងបញ្ចេញព្រះកិត្តិនាមនៃព្រះហឫទ័យ សប្បុរសជាបរិបូររបស់ព្រះអង្គ ហើយគេនឹងស្រែកច្រៀង ពីសេចក្ដីសុចរិតរបស់ព្រះអង្គ។
ដ្បិតដំណឹងអំពីឈើឆ្កាង ជាសេចក្តីល្ងីល្ងើដល់អស់អ្នកដែលកំពុងតែវិនាស តែជាព្រះចេស្តារបស់ព្រះដល់យើងដែលកំពុងតែបានសង្គ្រោះ។
ទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះក៏មកពីព្រះអង្គ គឺព្រះអង្គដែលគ្រប់គ្រងលើទាំងអស់ នៅព្រះហស្តរបស់ព្រះអង្គមានទាំងព្រះចេស្តា និងឥទ្ធិឫទ្ធិ ហើយព្រះអង្គមានអំណាចនឹងលើកជាធំ ប្រោសឲ្យមានកម្លាំងដល់មនុស្សទាំងអស់។
ដ្បិតព្រះរាជ្យរបស់ព្រះ មិនសិ្ថតនៅលើពាក្យសម្ដីទេ គឺស្ថិតនៅលើព្រះចេស្ដាវិញ។
ឯទូលបង្គំវិញ ទូលបង្គំនឹងច្រៀង ពីឫទ្ធានុភាពរបស់ព្រះអង្គ ទូលបង្គំនឹងស្រែកច្រៀងពី ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ នៅពេលព្រឹក ដ្បិតព្រះអង្គជាបន្ទាយ និងជាជម្រកដល់ទូលបង្គំ នៅថ្ងៃដែលទូលបង្គំមានសេចក្ដីវេទនា។
សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។
ខ្ញុំបានឮព្រះទ្រង់មានព្រះបន្ទូល មួយលើកជាពីរលើកថា ឫទ្ធិអំណាចជារបស់ព្រះ
តើមានការអ្វីពិបាកពេកដែលព្រះយេហូវ៉ាធ្វើមិនកើតឬ? នៅវេលាកំណត់ យើងនឹងត្រឡប់មករកអ្នកវិញ គឺឆ្នាំក្រោយក្នុងវេលាដដែលនេះ សារ៉ានឹងបង្កើតបានកូនប្រុសមួយ»។
ដ្បិតព្រះអង្គហើយ ដែលបង្កើតអ្វីទាំងអស់ ទាំងនៅស្ថានសួគ៌ និងនៅផែនដី ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ ទោះរាជបល្ល័ង្ក ឬអំណាចជាព្រះអម្ចាស់ ឬអំណាចគ្រប់គ្រង ឬអំណាចណាក៏ដោយ អ្វីៗទាំងអស់កើតមកដោយសារព្រះអង្គ និងសម្រាប់ព្រះអង្គ។ ព្រះអង្គគង់នៅមុនអ្វីៗទាំងអស់ ហើយនៅក្នុងព្រះអង្គ អ្វីៗទាំងអស់ក៏នៅស្ថិតស្ថេរជាមួយគ្នា។
៙ ព្រះនៃយើងខ្ញុំព្រះអង្គគង់នៅស្ថានសួគ៌ ព្រះអង្គធ្វើគ្រប់កិច្ចការ ដែលព្រះអង្គសព្វព្រះហឫទ័យ។
ប៉ុន្តែ អ្នករាល់គ្នានឹងទទួលព្រះចេស្តា នៅពេលព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម នៅស្រុកយូដាទាំងមូល និងស្រុកសាម៉ារី ហើយរហូតដល់ចុងបំផុតនៃផែនដី»។
ដ្បិតសេចក្តីល្ងីល្ងើរបស់ព្រះ នោះមានប្រាជ្ញាលើសជាងប្រាជ្ញារបស់មនុស្ស ហើយភាពទន់ខ្សោយរបស់ព្រះ ក៏មានកម្លាំងលើសជាងកម្លាំងរបស់មនុស្សដែរ។
ពួកកូនតូចៗអើយ អ្នករាល់គ្នាមកពីព្រះ ហើយក៏ឈ្នះវិញ្ញាណទាំងនោះដែរ ព្រោះព្រះអង្គដែលគង់ក្នុងអ្នករាល់គ្នា ទ្រង់ធំជាងអាមួយនោះ ដែលនៅក្នុងលោកីយ៍នេះទៅទៀត។
មើល៍ ព្រះហស្តនៃព្រះយេហូវ៉ាមិនមែនរួញខ្លី ដែលជួយសង្គ្រោះមិនបាននោះទេ ហើយព្រះអង្គក៏មិនធ្ងន់ព្រះកាណ៌ ដែលស្តាប់មិនឮនោះដែរ
ដូច្នេះ តើយើងត្រូវនិយាយដូចម្តេចពីសេចក្តីទាំងនេះ? ប្រសិនបើព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន?
ព្រះយេស៊ូវយាងមកជិតគេ ហើយមានព្រះបន្ទូលថា៖ «គ្រប់ទាំងអំណាចនៅស្ថានសួគ៌ និងនៅលើផែនដី បានប្រគល់មកខ្ញុំហើយ។
ព្រះយេហូវ៉ាបានសម្ដែងអង្គទ្រង់ឲ្យគេស្គាល់ ព្រះអង្គបានសម្រេចដោយយុត្តិធម៌ មនុស្សអាក្រក់បានជាប់អន្ទាក់ ដោយការដែលដៃរបស់គេធ្វើ។ ប្រគំភ្លេងស្រងូត -បង្អង់
ក្រោយពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈពេលខ្លី ព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានត្រាស់ហៅអ្នករាល់គ្នា មកក្នុងសិរីល្អរបស់ព្រះអង្គដ៏ស្ថិតស្ថេរអស់កល្បជានិច្ចក្នុងព្រះគ្រីស្ទ ព្រះអង្គនឹងប្រោសអ្នករាល់គ្នាឲ្យបានគ្រប់លក្ខណ៍ ឲ្យបានរឹងប៉ឹង ឲ្យមានកម្លាំង ហើយតាំងអ្នករាល់គ្នាឲ្យបានមាំមួនឥតរង្គើឡើយ។
ចូរទូលដល់ព្រះថា «អស់ទាំងកិច្ចការរបស់ ព្រះអង្គ គួរស្ញែងខ្លាចយ៉ាងណាទៅ! ខ្មាំងសត្រូវរបស់ព្រះអង្គ ចុះចូលចំពោះព្រះអង្គ ដោយព្រោះព្រះចេស្ដាដ៏ធំរបស់ព្រះអង្គ
ឱលោកយ៉ូបអើយ សូមស្តាប់សេចក្ដីនេះចុះ សូមឈរឲ្យនឹង ហើយពិចារណា អស់ទាំងការអស្ចារ្យរបស់ព្រះសិន។ តើលោកជ្រាបពីព្រះដាក់កម្រិតរបស់ទាំងនោះ ជាយ៉ាងណា ពីព្រះអង្គធ្វើឲ្យផ្លេកបន្ទោរ នៃពពកព្រះអង្គភ្លឺផ្លេកៗដូចម្តេចឬទេ? តើលោកយល់ពីទម្ងន់នៃពពកជាយ៉ាងណា គឺជាកិច្ចការអស្ចារ្យរបស់ព្រះ ដ៏មានតម្រិះសព្វគ្រប់ឬទេ?
គេបានល្បងលព្រះ ម្ដងហើយម្ដងទៀត គេបានរករឿងព្រះដ៏បរិសុទ្ធ នៃសាសន៍អ៊ីស្រាអែល។ គេមិនបាននឹកចាំពីព្រះចេស្ដារបស់ព្រះអង្គ ឬពីថ្ងៃដែលព្រះអង្គបានរំដោះគេពីខ្មាំងសត្រូវ
ទេ ក្នុងគ្រប់សេចក្តីទាំងនេះ យើងវិសេសលើសជាងអ្នកដែលមានជ័យជម្នះទៅទៀត តាមរយៈព្រះអង្គដែលបានស្រឡាញ់យើង។
ហេតុនេះហើយបានជាយើងអធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច ដើម្បីឲ្យព្រះនៃយើងបានរាប់អ្នករាល់គ្នាជាស័ក្ដិសមនឹងការត្រាស់ហៅ ហើយឲ្យបានបំពេញគ្រប់ទាំងបំណងសម្រាប់ការល្អ និងកិច្ចការដែលធ្វើដោយជំនឿ ដោយព្រះចេស្តារបស់ព្រះអង្គ ដើម្បីឲ្យព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង បានតម្កើងឡើងក្នុងអ្នករាល់គ្នា ហើយអ្នករាល់គ្នាក៏បានតម្កើងឡើងក្នុងព្រះអង្គដែរ តាមព្រះគុណរបស់ព្រះនៃយើង និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
ជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី។
ព្រះអង្គបានដកអំណាចពីពួកគ្រប់គ្រង និងពួកមានអំណាចចេញ ហើយបំបាក់មុខពួកវាជាសាធារណៈ ដោយមានជ័យជម្នះលើពួកវាដោយឈើឆ្កាង ។
ដោយហេតុនេះហើយបានជាព្រះអង្គអាចសង្គ្រោះ ដល់អស់អ្នកដែលចូលជិតព្រះតាមរយៈព្រះអង្គ ដ្បិតព្រះអង្គមានព្រះជន្មរស់នៅជានិច្ច ដើម្បីទូលអង្វរឲ្យពួកគេ។
៙ គឺដល់ព្រះអង្គដែលធ្វើការអស្ចារ្យធំៗ តែមួយព្រះអង្គឯង ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច