បងប្អូនអើយ ជាសមាជិកដ៏ស្មោះត្រង់នៃព្រះវិហារ យើងម្នាក់ៗមានទំនួលខុសត្រូវចំពោះព្រះជាម្ចាស់ និងព្រះយេស៊ូវគ្រីស្ទ ដើម្បីកែតម្រូវដោយសេចក្តីស្រឡាញ់ចំពោះអ្នកដែលមិនស្តាប់បង្គាប់ព្រះបញ្ញត្តិរបស់ព្រះអង្គ។
អ្នកគួរតែលើកទឹកចិត្ត និងដាស់តឿនបងប្អូនរួមជំនឿ ជាការបង្ហាញពីសេចក្តីស្រឡាញ់ដែលព្រះអង្គបានចាក់ចូលក្នុងចិត្តយើង។
ការបើកចិត្តនិយាយគ្នាដោយស្មោះត្រង់ និងការផ្តល់ដំបូន្មានដោយក្តីមេត្តាករុណា មិនមែនជាការប្រមាថ ឬមើលងាយគ្នាទេ។
បើយើងធ្វើវាដោយត្រឹមត្រូវ យើងនឹងជួយគ្នាទៅវិញទៅមកបានច្រើនណាស់។ ដូចដែលមានចែងក្នុងព្រះមេត្រីភាពរ៉ូម ១៥:១៤ ថា «ចំណែកឯខ្ញុំវិញ ខ្ញុំជឿជាក់ចំពោះបងប្អូន ដោយដឹងថា បងប្អូនពោរពេញដោយសេចក្តីល្អ ហើយក៏ពោរពេញដោយចំណេះដឹងគ្រប់បែបយ៉ាង ព្រមទាំងអាចទូន្មានគ្នាទៅវិញទៅមកបានដែរ»។
ចំណែកអស់អ្នកដែលនៅតែមានះក្នុងអំពើបាប ត្រូវបន្ទោសគេនៅមុខមនុស្សទាំងអស់ ដើម្បីឲ្យអ្នកឯទៀតបានខ្លាចដែរ។
គ្រប់ទាំងបទគម្ពីរ ព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែង ហើយមានប្រយោជន៍សម្រាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការកែតម្រង់ និងការបង្ហាត់ខាងឯសេចក្ដីសុចរិត ដើម្បីឲ្យអ្នកសំណព្វរបស់ព្រះបានគ្រប់លក្ខណ៍ ហើយមានចំណេះសម្រាប់ធ្វើការល្អគ្រប់ជំពូក។
ចូរប្រយ័ត្នខ្លួន! ប្រសិនបើមានបងប្អូនធ្វើបាបនឹងអ្នក អ្នកត្រូវបន្ទោសដល់គាត់ ហើយបើគាត់ប្រែចិត្តមក ចូរអត់ទោសឲ្យគាត់ទៅ។
បងប្អូនអើយ ប្រសិនបើមានអ្នកណាម្នាក់ត្រូវគេទាន់ពេលកំពុងប្រព្រឹត្តអ្វីមួយខុស អ្នករាល់គ្នាដែលដើរដោយព្រះវិញ្ញាណ ចូរតម្រង់អ្នកនោះដោយចិត្តសុភាព។ ចូរប្រយ័ត្នខ្លួនឯងផង ក្រែងធ្លាក់ក្នុងការល្បួងដូចគេដែរ។
រំពាត់ និងសេចក្ដីប្រៀនប្រដៅ រមែងឲ្យកើតមានប្រាជ្ញា តែកូនណាដែលបណ្តោយឲ្យប្រព្រឹត្តតាមអំពើចិត្ត នោះតែងធ្វើឲ្យម្តាយមានសេចក្ដីខ្មាសវិញ។
«ប្រសិនបើមានបងប្អូនណាម្នាក់ប្រព្រឹត្តអំពើបាបចំពោះអ្នក ចូរទៅប្រាប់អ្នកនោះឲ្យដឹងពីកំហុសរបស់គាត់ ក្នុងពេលដែលមានតែអ្នក និងគាត់ប៉ុណ្ណោះ។ បើគាត់ស្តាប់អ្នក នោះអ្នកនឹងបានបងប្អូននោះមកវិញ។ តែបើគាត់មិនព្រមស្តាប់អ្នកទេ ចូរនាំម្នាក់ ឬពីរនាក់ទៀតទៅជាមួយ ដើម្បីឲ្យគ្រប់ទាំងពាក្យមានការបញ្ជាក់ ដោយភស្ដុតាងរបស់សាក្សីពីរ ឬបីនាក់ ។ ប្រសិនបើគាត់មិនព្រមស្តាប់អ្នកទាំងនោះ ត្រូវនាំរឿងនេះទៅប្រាប់ដល់ក្រុមជំនុំ ហើយបើគាត់នៅតែមិនព្រមស្តាប់ក្រុមជំនុំទៀត ត្រូវចាត់ទុកគាត់ដូចជាសាសន៍ដទៃ ឬជាអ្នកទារពន្ធចុះ។
ប្រសិនបើអ្នកណាមិនស្តាប់តាមពាក្យដែលយើងនិយាយក្នុងសំបុត្រនេះទេ សូមចំណាំមើលអ្នកនោះ ហើយកុំភប់ប្រសព្វជាមួយ ដើម្បីឲ្យអ្នកនោះមានសេចក្ដីខ្មាស។ ប៉ុន្ដែ មិនត្រូវចាត់ទុកគាត់ដូចជាខ្មាំងសត្រូវឡើយ គឺត្រូវទូន្មានគាត់ទុកដូចជាបងប្អូនវិញ។
«ប្រសិនបើមានបងប្អូនណាម្នាក់ប្រព្រឹត្តអំពើបាបចំពោះអ្នក ចូរទៅប្រាប់អ្នកនោះឲ្យដឹងពីកំហុសរបស់គាត់ ក្នុងពេលដែលមានតែអ្នក និងគាត់ប៉ុណ្ណោះ។ បើគាត់ស្តាប់អ្នក នោះអ្នកនឹងបានបងប្អូននោះមកវិញ។
យើងបន្ទោស ហើយវាយផ្ចាលអស់អ្នកដែលយើងស្រឡាញ់ ដូច្នេះ ចូរមានចិត្តឧស្សាហ៍ ហើយប្រែចិត្តឡើង។
មើល៍! សប្បាយហើយអ្នកណា ដែលព្រះបានកែឡើង ដូច្នេះ កុំឲ្យមើលងាយសេចក្ដីផ្ចាញ់ផ្ចាល របស់ព្រះដ៏មានព្រះចេស្តា ឡើយ។
អ្នកណាដែលចូលចិត្តចំពោះសេចក្ដីប្រៀនប្រដៅ នោះក៏ស្រឡាញ់តម្រិះ តែអ្នកណាដែលស្អប់ដល់សេចក្ដីបន្ទោស នោះជាមនុស្សកំរោលវិញ។
ចូរប្រាប់សេចក្ដីទាំងនេះ ទាំងដាស់តឿន ហើយរំឭកគេឲ្យដឹងខ្លួន ដោយគ្រប់ទាំងអំណាច កុំឲ្យអ្នកណាមើលងាយអ្នកឡើយ។
ចូរប្រកាសព្រះបន្ទូល ហើយជំរុញជានិច្ច ទោះត្រូវពេលក្ដី ខុសពេលក្តី ត្រូវរំឭកគេឲ្យដឹងខ្លួន បន្ទោស ហើយដាស់តឿន ដោយចិត្តអត់ធ្មត់ និងបង្រៀនគ្រប់បែបយ៉ាង។
ប៉ុន្តែ ពេលនេះ ខ្ញុំសរសេរប្រាប់អ្នករាល់គ្នា កុំឲ្យភប់ប្រសព្វជាមួយអ្នកណាដែលហៅខ្លួនថាជាបងប្អូន តែជាមនុស្សសហាយស្មន់ លោភលន់ ថ្វាយបង្គំរូបព្រះ ជេរប្រមាថ ប្រមឹក ឬបោកបា្រស់ឡើយ ក៏មិនត្រូវទាំងបរិភោគជាមួយជនប្រភេទនោះផង។
អ្នកនោះត្រូវកាន់ខ្ជាប់តាមព្រះបន្ទូលដ៏ពិត ដូចជាបានបង្រៀនមកយើងហើយ ដើម្បីឲ្យមានសមត្ថភាពដាស់តឿនគេ ដោយសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ហើយឲ្យចេះបន្ទោសដល់អស់អ្នកដែលទាស់ទទឹង។
អ្នកណាដែលបង្កឲ្យមានការបែកបាក់ នោះក្រោយពីព្រមានម្តងពីរដងរួចហើយ ត្រូវកាត់អ្នកនោះចេញទៅ
បងប្អូនអើយ ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមានអ្នកណាម្នាក់វង្វេងចេញពីសេចក្តីពិត ហើយមានម្នាក់នាំអ្នកនោះឲ្យត្រឡប់មកវិញ ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នាបានពុករលួយ ហើយសម្លៀកបំពាក់របស់អ្នករាល់គ្នាក៏ត្រូវកន្លាតកាត់អស់ដែរ។ ត្រូវឲ្យអ្នកនោះដឹងថា អ្នកណាដែលនាំមនុស្សបាប ឲ្យងាកចេញពីផ្លូវដែលគេវង្វេងនោះមកវិញ នោះឈ្មោះថា បានសង្គ្រោះព្រលឹងអ្នកនោះឲ្យរួចពីស្លាប់ ហើយក៏គ្របបាំងអំពើបាបជាអនេកអនន្ត ។:៚
ដ្បិតតើត្រូវឲ្យខ្ញុំជំនុំជម្រះអស់អ្នកដែលនៅខាងក្រៅធ្វើអ្វី? តើអ្នករាល់គ្នាមិនជំនុំជម្រះអស់អ្នកដែលនៅខាងក្នុងទេឬ? អស់អ្នកដែលនៅខាងក្រៅ ព្រះនឹងជំនុំជម្រះគេ។ «ត្រូវបណ្តេញមនុស្សអាក្រក់នោះ ចេញពីចំណោមអ្នករាល់គ្នាទៅ »។
កាលណាមានការវាយប្រដៅ មើលទៅដូចជាឈឺចាប់ណាស់ មិនមែនសប្បាយទេ តែក្រោយមកក៏បង្កើតផលជាសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិត ដល់អស់អ្នកដែលចេះបង្ហាត់ខ្លួនតាមរបៀបនេះ។
កុំស្តីបន្ទោសមនុស្សចាស់ឡើយ តែត្រូវដាស់តឿនគាត់ទុកដូចជាឪពុក ហើយមនុស្សដែលក្មេងជាងអ្នក ត្រូវទុកដូចជាប្អូន
កុំបន្ទោសដល់មនុស្ស ដែលតែងតែមើល៍ងាយឡើយ ក្រែងគេស្អប់ឯង ត្រូវឲ្យបន្ទោសដល់មនុស្សមានប្រាជ្ញាវិញ គេនឹងស្រឡាញ់ឯង
ដ្បិតលោកជាអ្នកបម្រើរបស់ព្រះ ដើម្បីជួយឲ្យអ្នកប្រពឹ្រត្តល្អ។ ប៉ុន្តែ បើអ្នកប្រព្រឹត្តអាក្រក់ ចូរខ្លាចទៅ ដ្បិតលោកមិនមែនស្ពាយដាវឥតប្រយោជន៍ឡើយ! ព្រោះលោកជាអ្នកបម្រើរបស់ព្រះ ដើម្បីសម្ដែងសេចក្តីក្រោធរបស់ព្រះអង្គ មកលើអ្នកដែលប្រព្រឹត្តអាក្រក់។
ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទសណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ។ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរអរព្រះគុណដល់ព្រះនៅក្នុងចិត្ត ដោយច្រៀងទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណចុះ។
ពេលព្រះអង្គវាយផ្ចាលមនុស្ស ដោយព្រោះអំពើទុច្ចរិតរបស់គេ ព្រះអង្គធ្វើឲ្យអ្វីៗដែលអ្នកនោះចូលចិត្ត វិនាសហិនហោចដូចកណ្ដៀរស៊ី ប្រាកដមែន មនុស្សលោកទាំងអស់ ប្រៀបបាននឹងមួយដង្ហើម។ –បង្អង់
៙ ឱព្រះយេហូវ៉ា អើយ មានពរហើយ មនុស្សណាដែលព្រះអង្គវាយផ្ចាល ហើយបង្ហាត់បង្រៀនតាមក្រឹត្យវិន័យ របស់ព្រះអង្គ
ព្រះអង្គបន្ទោសមនុស្សព្រហើន ជាពួកអ្នកដែលត្រូវបណ្ដាសា ជាពួកអ្នកដែលវង្វេងចេញពីបទបញ្ជា របស់ព្រះអង្គ។
ឱបងប្អូនអើយ ខ្លួនខ្ញុំផ្ទាល់ជឿជាក់ថា អ្នករាល់គ្នាមានសេចក្តីល្អពោរពេញ និងមានពេញដោយចំណេះគ្រប់យ៉ាង ហើយអាចទូន្មានគ្នាទៅវិញទៅមកបាន។
ប៉ុន្ដែ មិនត្រូវចាត់ទុកគាត់ដូចជាខ្មាំងសត្រូវឡើយ គឺត្រូវទូន្មានគាត់ទុកដូចជាបងប្អូនវិញ។
ហេតុអ្វីបានជាអ្នកមើលឃើញកម្ទេចនៅក្នុងភ្នែកបងប្អូនរបស់អ្នក តែមិនឃើញធ្នឹមនៅក្នុងភ្នែករបស់ខ្លួនដូច្នេះ? ឬម្តេចក៏អ្នកនិយាយទៅបងប្អូនថា "ចូរឲ្យខ្ញុំយកកម្ទេចចេញពីភ្នែកអ្នក" តែមានធ្នឹមនៅក្នុងភ្នែករបស់ខ្លួនដូច្នេះ? មនុស្សមានពុតអើយ ចូរយកធ្នឹមចេញពីភ្នែករបស់ខ្លួនជាមុនសិន ទើបអ្នកនឹងមើលឃើញច្បាស់ ល្មមនឹងយកកម្ទេចចេញពីភ្នែកបងប្អូនរបស់អ្នកបាន។
ពេលព្រះអង្គបន្ទោស ទឹកទាំងនោះក៏រត់ចេញ ពេលមានសូរផ្គររបស់ព្រះអង្គ វាក៏រត់ទៅបាត់។
លើសពីនេះទៅទៀត ត្រូវស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច ឲ្យអស់ពីចិត្ត ដ្បិតសេចក្តីស្រឡាញ់គ្របបាំងអំពើបាបជាអនេកអនន្ត ។
ព្រះយេស៊ូវបានបន្ទោសអារក្ស ហើយវាក៏ចេញពីក្មេងនោះទៅ រួចក្មេងនោះបានជាភ្លាមមួយរំពេច។
កាលព្រះយេស៊ូវឃើញបណ្ដាជននាំគ្នារត់មក ព្រះអង្គបន្ទោសវិញ្ញាណអាក្រក់ថា៖ «នែ៎ វិញ្ញាណគថ្លង់! យើងបញ្ជាឲ្យឯងចេញពីក្មេងនេះទៅ កុំចូលវាទៀតឲ្យសោះ!»។
ត្រចៀកណាដែលស្តាប់តាម សេចក្ដីបន្ទោសនៃជីវិត នោះនឹងអាស្រ័យនៅជាកណ្ដាលពួកអ្នកប្រាជ្ញ។ អ្នកណាដែលមិនព្រមទទួល សេចក្ដីប្រៀនប្រដៅ នោះឈ្មោះថា ស្អប់ខ្ពើមដល់ព្រលឹងខ្លួន តែអ្នកណាដែលស្តាប់តាមសេចក្ដីបន្ទោស នោះបានយោបល់វិញ។
ដ្បិតពាក្យបណ្ដាំនោះ ជាចង្កៀង ហើយដំបូន្មាននោះ ជាពន្លឺ ឯសេចក្ដីបន្ទោស នៃពាក្យប្រៀនប្រដៅ នោះជាផ្លូវជីវិតហើយ
អ្នករាល់គ្នាត្រូវបញ្ជូនជននោះ ឲ្យអារក្សសាតាំងបំផ្លាញសាច់ឈាម ដើម្បីឲ្យវិញ្ញាណរបស់គាត់បានសង្គ្រោះ ក្នុងថ្ងៃរបស់ព្រះអម្ចាស់។
ទោសដែលអ្នករាល់គ្នាភាគច្រើនបានធ្វើដល់មនុស្សបែបនេះ នោះល្មមហើយ ផ្ទុយទៅវិញ សូមអ្នករាល់គ្នាអត់ទោស ហើយកម្សាន្តចិត្តគាត់ ក្រែងគាត់ត្រូវលេបបាត់ ដោយសារកើតទុក្ខព្រួយហួសប្រមាណ។ ដូច្នេះ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ឲ្យបញ្ជាក់ប្រាប់គាត់ថា អ្នករាល់គ្នាស្រឡាញ់គាត់។
បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ឲ្យចំណាំមើលអស់អ្នកដែលបង្កឲ្យមានការបាក់បែក ហើយរវាតចិត្ត ទាស់នឹងសេចក្តីបង្រៀនដែលអ្នករាល់គ្នាបានទទួល នោះត្រូវបែរចេញពីអ្នកទាំងនោះទៅ។
ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងជាប្អូន ចូរផ្តល់កិត្តិយសគ្នាទៅវិញទៅមក ដោយការគោរព។
បងប្អូនអើយ យើងដាស់តឿនអ្នករាល់គ្នាឲ្យបន្ទោសអស់អ្នកដែលខ្ជិលច្រអូស លើកទឹកចិត្តពួកអ្នកដែលបាក់ទឹកចិត្ត ជួយពួកអ្នកដែលទន់ខ្សោយ ហើយអត់ធ្មត់ចំពោះមនុស្សទាំងអស់។
អ្នកណាដែលបន្ទោសដល់មនុស្ស នោះនៅជាន់ក្រោយនឹងមានគេរាប់អានខ្លួន ជាជាងអ្នកដែលបញ្ចើច ដោយអណ្ដាតទៅទៀត។
៙ សូមឲ្យមនុស្សសុចរិតវាយទូលបង្គំចុះ នោះនឹងបានជាគុណ សូមឲ្យគេប្រដៅទូលបង្គំ នោះនឹងបានដូចជា ប្រេងលាបលើក្បាលទូលបង្គំ សូមកុំឲ្យក្បាលទូលបង្គំប្រកែកឡើយ។ ក៏ប៉ុន្តែ ទូលបង្គំនៅតែបន្ដអធិស្ឋាន ទាស់នឹងអំពើអាក្រក់របស់មនុស្សទុច្ចរិត។
ផ្ទុយទៅវិញ ដោយនិយាយសេចក្តីពិតដោយសេចក្តីស្រឡាញ់ នោះយើងត្រូវចម្រើនឡើងគ្រប់ការទាំងអស់ក្នុងព្រះអង្គ គឺព្រះគ្រីស្ទជាសិរសា
ពីមុនទូលបង្គំបានវង្វេង ហើយក៏មានទុក្ខព្រួយ តែឥឡូវនេះ ទូលបង្គំប្រតិបត្តិតាម ព្រះបន្ទូលព្រះអង្គ។
ឯអ្នកណាដែលមានចិត្តប្រកបដោយប្រាជ្ញា នោះនឹងបានឈ្មោះថាជាអ្នកឆ្លៀវឆ្លាត ហើយសេចក្ដីផ្អែមល្ហែមនៃបបូរមាត់ ក៏ចម្រើនចំណេះកាន់តែច្រើនឡើង។
ដូច្នេះ យើងទាំងអស់គ្នាដែលពេញវ័យហើយ យើងត្រូវមានគំនិតបែបនោះដែរ តែបើអ្នករាល់គ្នាមានគំនិតណាផ្សេងក្នុងការអ្វី នោះព្រះនឹងសម្តែងឲ្យអ្នករាល់គ្នាបានឃើញសេចក្ដីនេះដែរ។
ដូច្នេះ កាលណាអ្នកយកតង្វាយមកថ្វាយនៅនឹងអាសនា ហើយនៅទីនោះ អ្នកនឹកឃើញថា បងប្អូនណាមានហេតុអ្វីទាស់នឹងអ្នក នោះត្រូវទុកតង្វាយរបស់អ្នកនៅមុខអាសនា ហើយទៅជានានឹងបងប្អូនជាមុនសិន រួចសឹមមកថ្វាយតង្វាយរបស់អ្នក។
បន្ទាល់នេះត្រូវណាស់! ដូច្នេះ ត្រូវរំឭកឲ្យគេដឹងខ្លួនដោយតឹងរ៉ឹង ដើម្បីឲ្យគេមានជំនឿត្រឹមត្រូវ
យើងប្រកាសអំពីព្រះអង្គ ទាំងទូន្មានមនុស្សគ្រប់គ្នា ហើយបង្រៀនមនុស្សគ្រប់គ្នា ដោយគ្រប់ទាំងប្រាជ្ញា ដើម្បីឲ្យយើងបានថ្វាយមនុស្សទាំងអស់ ជាមនុស្សគ្រប់លក្ខណ៍ក្នុងព្រះគ្រីស្ទ។
ប៉ុន្តែ ប្រាជ្ញាដែលមកពីស្ថានលើ ដំបូងបង្អស់គឺបរិសុទ្ធ បន្ទាប់មក មានចិត្តសន្តិភាព សុភាពរាបសា មានអធ្យាស្រ័យ មានពេញដោយចិត្តមេត្តាករុណា និងផលល្អ ឥតរើសមុខ ឥតពុតមាយា។
កុំចូលរួមក្នុងកិច្ចការឥតផលប្រយោជន៍របស់សេចក្តីងងឹតឡើយ ប៉ុន្តែ ត្រូវលាតត្រដាងការទាំងនោះវិញ។
ប៉ុន្តែ ពេលលោកកេផាសបានមកដល់ក្រុងអាន់ទីយ៉ូក ខ្ញុំបានជំទាស់នឹងលោកនៅចំពោះមុខ ព្រោះលោកគួរឲ្យបន្ទោសបាន។
ហេតុដូច្នេះ យើងត្រូវដេញតាមអ្វីដែលនាំឲ្យមានសេចក្ដីសុខសាន្ត និងអ្វីដែលស្អាងចិត្តគ្នាទៅវិញទៅមក។
ផ្ទុយទៅវិញ ចូរដាស់តឿនគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ ក្នុងកាលដែលនៅតែមានពាក្យថា «ថ្ងៃនេះ» នៅឡើយ ក្រែងអ្នករាល់គ្នាណាមួយមានចិត្តរឹងរូស ដោយសេចក្តីបញ្ឆោតរបស់អំពើបាប។
ប្រសិនបើអ្នកណាម្នាក់ឃើញបងប្អូនរបស់ខ្លួនកំពុងធ្វើបាប ដែលមិនមានទោសដល់ស្លាប់ អ្នកនោះត្រូវទូលសូម ហើយព្រះនឹងប្រទានជីវិតដល់អ្នកដែលធ្វើបាប គឺដល់អ្នកដែលមិនមានទោសដល់ស្លាប់នោះ។ មានបាបម៉្យាងដែលមានទោសដល់ស្លាប់ ហើយបាបនោះខ្ញុំមិនសុំឲ្យសូមអង្វរឲ្យទេ។
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្វីៗដែលអ្នកចងនៅលើផែនដី នោះនឹងត្រូវចងនៅស្ថានសួគ៌ ហើយអ្វីៗដែលអ្នកស្រាយនៅលើផែនដី នោះនឹងត្រូវស្រាយនៅស្ថានសួគ៌ដែរ»។
ពេលទូលបង្គំចេះតែនៅស្ងៀម ឆ្អឹងទូលបង្គំបានខ្សោះទៅ ដោយសារទូលបង្គំស្រែកថ្ងូរជារៀងរាល់ថ្ងៃ។ ដ្បិតព្រះហស្តព្រះអង្គបានសង្កត់ លើទូលបង្គំយ៉ាងធ្ងន់ ទាំងយប់ទាំងថ្ងៃ កម្លាំងទូលបង្គំខ្សោះល្វើយ ដូចទឹករីងស្ងួត ដោយកម្ដៅនៅរដូវប្រាំង។ –បង្អង់
កាលមនុស្សចំអកមើលងាយត្រូវទោសហើយ នោះមនុស្សខ្លៅល្ងង់ក៏មានប្រាជ្ញាឡើង។ កាលណាមនុស្សមានប្រាជ្ញាបានទទួល សេចក្ដីប្រៀនប្រដៅ នោះគេកាន់តែមានចំណេះថែមទៀត។
កុំឲ្យម្នាក់ៗស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺត្រូវស្វែងរកប្រយោជន៍សម្រាប់អ្នកដទៃផង។
ឱធីម៉ូថេអើយ ចូររក្សាសេចក្ដីដែលបានផ្ញើទុកនឹងអ្នកចុះ ហើយចៀសចេញពីសម្ដីឡេះឡោះឥតប្រយោជន៍ និងពាក្យទទឹងទទែងនៃសេចក្ដីដែលគេច្រឡំហៅថា ចំណេះដឹង ក៏មានអ្នកខ្លះប្រកាន់យក ហើយបានឃ្លាតចេញពីជំនឿ។ សូមឲ្យអ្នកបានប្រកបដោយព្រះគុណ។ អាម៉ែន។:៚