Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ធីម៉ូថេ 5:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 កុំ​ស្តី​បន្ទោស​មនុស្ស​ចាស់​ឡើយ តែ​ត្រូវ​ដាស់‌តឿន​គាត់​ទុក​ដូច​ជា​ឪពុក ហើយ​មនុស្ស​ដែល​ក្មេង​ជាង​អ្នក ត្រូវ​ទុក​ដូច​ជា​ប្អូន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 កុំ​ស្ដីបន្ទោស​បុរសចំណាស់​ឡើយ ផ្ទុយទៅវិញ ចូរ​អង្វរ​គាត់​ទុកដូចជា​ឪពុក​។ ចំពោះ​បុរស​ក្មេង ចូរចាត់ទុកពួកគេ​ដូចជា​ប្អូនប្រុស

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 មិន​ត្រូវ​ស្ដីបន្ទោស​ប្រុស​ចាស់‍ៗ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ដាស់តឿន​គាត់​ដូច​ជា​ឪពុក​ ហើយ​ប្រុស​ក្មេងៗ​ដូច​ជា​បងប្អូន​ប្រុស​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 កុំ​ស្ដី​បន្ទោស​មនុស្ស​ចាស់​តឹង‌រ៉ឹង​ពេក តែ​ត្រូវ​ទូន្មាន​គាត់​ទុក​ដូច​ជា​ឪពុក ត្រូវ​ទូន្មាន​ក្មេងៗ​ទុក​ដូច​ជា​ប្អូន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 កុំ​ឲ្យ​ស្តី​បន្ទោស​ដល់​មនុស្ស​ចាស់ៗ​ឡើយ ចូរ​ទូន្មាន​គាត់​ទុក​ដូច​ជា​ឪពុក​ចុះ ហើយ​មនុស្ស​ដែល​ក្មេង​ជាង​អ្នក នោះ​ទុក​ដូច​ជា​ប្អូន​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 កុំ​ស្ដី​បន្ទោស​មនុស្ស​ចាស់​តឹង‌រ៉ឹង​ពេក តែ​ត្រូវ​ទូន្មាន​គាត់​ទុក​ដូច​ជា​ឪពុក ត្រូវ​ទូន្មាន​ក្មេងៗ​ទុក​ដូច​ជា​ប្អូន

សូមមើលជំពូក ចម្លង




១ ធីម៉ូថេ 5:1
26 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ត្រូវ​ក្រោក​ឡើង ឈរ​នៅ​មុខ​មនុស្ស​ចាស់​សក់​ស ត្រូវ​គោរព​ដល់​មនុស្ស​មាន​វ័យ​ចម្រើន ហើយ​ត្រូវ​កោត​ខ្លាច​ដល់​ព្រះ​របស់​អ្នក​ដែរ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។


ប៉ុន្តែ អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ឲ្យ​គេ​ហៅ​ខ្លួន​ថា "ព្រះ‌គ្រូ" ឡើយ ដ្បិត​អ្នក​រាល់​គ្នា​មាន​ព្រះ​គ្រូ​តែ​មួយ​គត់ ហើយ​អ្នក​ទាំង​អស់​គ្នា​ជា​បង‌ប្អូន​នឹង​គ្នា។


កាល​ពួក​លោក​បានតែង​តាំង​ពួក​ចាស់​ទុំ នៅ​គ្រប់​ទាំង​ក្រុម​ជំនុំ ដោយ​អធិស្ឋាន​ទាំង​តមរួច​ហើយ ពួក​លោក​ក៏​ប្រគល់​គេ​ទុក​នឹង​ព្រះ‌អម្ចាស់ ដែល​គេ​បាន​ជឿ។


ពេល​មក​ដល់​ក្រុង​យេរូ‌សាឡិម​ហើយ ក្រុម​ជំនុំ ពួក​សាវក និង​ពួក​ចាស់​ទុំ​នាំគ្នា​ស្វាគមន៍​ទទួល​ពួក​លោក ហើយ​ពួក​លោក​ក៏​បាន​ប្រកាស​ពី​គ្រប់​ទាំង​ការ ដែល​ព្រះ​បាន​ធ្វើ​ជាមួយ​ពួក​លោក។


ពួក​សាវក និង​ពួក​ចាស់​ទុំ ក៏ជួប​ជុំ​គ្នា​ដើម្បី​ពិចារណា​រឿង​នេះ។


លោក​ប៉ុល​បាន​ចាត់​គេពី​ក្រុង​មី‌លេត ឲ្យ​ទៅ​ក្រុង​អេភេ‌សូរ ដើម្បី​ហៅ​ពួក​ចាស់​ទុំ​នៃ​ក្រុម​ជំនុំ​នោះ​មក​ជួប​លោក។


ដូច្នេះ ចូរ​បង់​ជូន​អស់​លោក​ទាំង​នោះ តាម​អ្វី​ដែល​អ្នក​ត្រូវ​បង់​ចុះ គឺ​បង់​ពន្ធ​ជូន​លោក​ណា​ដែល​អ្នក​ត្រូវ​បង់ បង់​អាករ​ដល់​លោក​ណា​ដែល​អ្នក​ត្រូវ​បង់ ត្រូវ​កោត​ខ្លាច​ចំពោះ​លោក​ណា​ដែល​អ្នក​ត្រូវ​កោត​ខ្លាច ហើយ​ត្រូវ​គោរព​ដល់​លោក​ណា​ដែល​អ្នក​ត្រូវ​គោរព។


បង‌ប្អូន​អើយ ប្រសិន‌បើ​មាន​អ្នក​ណា​ម្នាក់​ត្រូវ​គេ​ទាន់​ពេល​កំពុង​ប្រព្រឹត្ត​អ្វី​មួយ​ខុស អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះ‌វិញ្ញាណ ចូរ​តម្រង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព។ ចូរ​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ធ្លាក់​ក្នុង​ការ​ល្បួង​ដូច​គេ​ដែរ។


គេ​បាន​និយាយ​ពី​ឪពុក​ម្តាយ​របស់​គេ​ថា "ខ្ញុំ​មិន​បាន​ឃើញ​គាត់​ទេ" គេ​មិន​បាន​ទទួល​ស្គាល់​ពួក​បង​ប្អូន​របស់​ខ្លួន ក៏​មិន​រវល់​នឹង​កូនរបស់​ខ្លួន​ដែរ។ ដ្បិត​គេ​បាន​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ហើយ​បាន​រក្សា​សេចក្ដី‌សញ្ញា​របស់​ព្រះ‌អង្គ។


ចាស់​ទុំ​ណា​ដែល​នាំ​មុខ​បាន​ល្អ ត្រូវ​រាប់​ជា​ស័ក្ដិ​សម​នឹងទទួល​កិត្តិយស​ទ្វេ​ដង ជា​ពិសេស​អស់​អ្នក​ដែល​នឿយ​ហត់​នឹង​ប្រកាស​ព្រះ‌បន្ទូល និង​បង្រៀន។


ស្ត្រី​ចាស់ៗ ទុក​ដូចជា​ម្តាយ ស្ត្រី​ដែល​ក្មេង​ជាង​អ្នក ទុក​ដូច​ជា​ប្អូន ដោយ​ចិត្ត​បរិសុទ្ធ​ទាំង​ស្រុង។


ត្រូវ​ទូន្មាន​លោក​តា​ចាស់ៗ​ឲ្យ​ចេះ​គ្រប់​គ្រង​ចិត្ត មាន​ចិត្ត​នឹង​ធឹង ហើយ​ធ្ងន់ ឲ្យ​មាន​ជំនឿ សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​ខ្ជាប់​ខ្ជួន​ផង។


ឯ​បុរស​ដែលនៅ​ក្មេង​ក៏​ដូច្នោះ​ដែរ ចូរ​ដាស់​តឿន​គេឲ្យ​មាន​ចិត្ត​ធ្ងន់‌ធ្ងរ។


ប៉ុន្តែ ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ ដំបូង​បង្អស់​គឺ​បរិសុទ្ធ បន្ទាប់​មក មាន​ចិត្ត​សន្តិភាព សុភាព​រាបសា មាន​អធ្យាស្រ័យ មាន​ពេញ​ដោយ​ចិត្ត​មេត្តា‌ករុណា និង​ផល​ល្អ ឥត​រើស​មុខ ឥត​ពុត​មាយា។


ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​ឈឺ​ឬ​ទេ? ត្រូវ​ឲ្យ​អ្នក​នោះ​ហៅ​ពួក​ចាស់​ទុំ​របស់​ក្រុម​ជំនុំ​មក ហើយ​ឲ្យ​លោក​ទាំង​នោះ​អធិស្ឋាន​ឲ្យ ព្រម​ទាំង​លាប​ប្រេង​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ផង។


ដូច្នេះ ក្នុង​នាម​ជា​ចាស់​ទុំ និង​ជា​បន្ទាល់​ពី​ការ​រង​ទុក្ខ​របស់​ព្រះ‌គ្រីស្ទ ហើយ​ជា​អ្នក​មាន​ចំណែក​ក្នុង​សិរី​ល្អ​ដែល​ត្រូវ​លេច​មក ខ្ញុំ​សូម​ដាស់​តឿន​ពួក​ចាស់​ទុំ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ថា


ខ្ញុំ​ជា​ចាស់​ទុំ សូម​ជម្រាប​មក​លោក​ស្រី​ដែល​ព្រះ​រើស​តាំង និង​កូន​ៗ​របស់​លោក​ស្រី ដែល​ខ្ញុំ​ស្រឡាញ់​តាម​សេចក្ដី​ពិត មិន​មែន​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ គឺ​អស់​អ្នក​ដែល​ស្គាល់​សេចក្ដី​ពិត​ផង​ដែរ


ខ្ញុំ​ជា​ចាស់​ទុំ សូម​ជម្រាប​មក​កៃ‌យុស ជា​ប្អូន​ស្ងួន‌ភ្ងា ដែល​ខ្ញុំ​ស្រឡាញ់​តាម​សេចក្ដី​ពិត។


នៅ​ជុំ​វិញ​បល្ល័ង្ក​នោះ មាន​បល្ល័ង្ក​ម្ភៃ‌បួន​ទៀត ហើយ​មាន​ចាស់​ទុំ​ម្ភៃ‌បួន​នាក់ អង្គុយ​លើ​បល្ល័ង្ក​ទាំង​នោះ ស្លៀក​ពាក់​ស និង​ពាក់​មកុដ​មាស​នៅ​លើ​ក្បាល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម