ចង់ប្រាប់ថា ដូចមាសដែរ ត្រូវឆ្លងកាត់កំដៅខ្លាំង រលាយដើម្បីបន្សុទ្ធភាពស្អាត។ តែក៏ត្រូវប្រយ័ត្នកុំឲ្យកម្ដៅហួសហេតុពេក ប្រយ័ត្នខូច។ បន្ទាប់មក មាសត្រូវគេវាយតម្រង់ ឲ្យចេញជារូបរាងតាមតម្រូវការ។ រាល់ដំណាក់កាលទាំងនេះ ធ្វើឲ្យមាសកាន់តែភ្លឺចែងចាំង ល្អស្អាត មានតម្លៃ។
ក្នុងគម្ពីរយ៉ូប ២៣:១០ មានសរសេរថា «ព្រះអង្គទ្រង់ជ្រាបផ្លូវដែលខ្ញុំដើរ កាលណាទ្រង់បានសាកល្បងខ្ញុំហើយ ខ្ញុំនឹងចេញមកដូចជាមាសសុទ្ធ»។ ពេលខ្លះពិបាកយល់ណាស់ តែជីវិតយើងក៏ដូចគ្នា។ មានចរិត និងទម្លាប់ខ្លះ ដែលយើងត្រូវដុតចោល ឲ្យវាអស់ទៅ ដើម្បីឲ្យពន្លឺដែលព្រះបានប្រទានមក ភ្លឺចែងចាំងឡើង។ តែកុំឲ្យភ្លឺហើយមានអំនួត ព្រោះយើងត្រូវបានបន្សុទ្ធរួចហើយ។
ហេតុនេះ ទូលបង្គំស្រឡាញ់ បទបញ្ជារបស់ព្រះអង្គលើសជាងមាស គឺលើសជាងមាសសុទ្ធទៅទៀត។
ទ្វារទាំងពីរនោះធ្វើពីឈើអូលីវ ហើយទ្រង់ក៏ឆ្លាក់ជារូបចេរូប៊ីម ជាដើមលម៉ើ ហើយនឹងផ្ការីកដែរ រួចស្រោបដោយមាសទាំងអស់ គឺស្រោបមាសទាំងចេរូប៊ីម និងដើមលម៉ើផង។
សេចក្ដីទាំងនោះគួរប្រាថ្នា ចង់បានលើសជាងមាស អើ លើសជាងមាសសុទ្ធជាច្រើនទៅទៀត ក៏ផ្អែមជាងទឹកឃ្មុំ ហើយជាងដំណក់ ស្រក់ពីសំណុំផង។
យើងនឹងធ្វើឲ្យកម្រមានមនុស្ស ដូចជាកម្រមានមាសសុទ្ធដែរ គឺនឹងឲ្យមនុស្សមួយនាក់កម្រមាន ជាជាងមាសពីស្រុកអូភារទៅទៀត។
ទន្លេទីមួយឈ្មោះ ពិសុន ជាទន្លេដែលហូរព័ទ្ធស្រុកហាវីឡាទាំងមូល ជាស្រុកដែលមានមាស ហើយមាសដែលមកពីស្រុកនោះ មានគុណភាពល្អ មានទាំងជ័រប្តេល្លាម និងត្បូងអូនីក្សដែរ។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា អស់ទាំងប្រាក់ជារបស់យើង ហើយមាសទាំងប៉ុន្មានក៏ជារបស់យើងដែរ។
ក្បាលរបស់រូបនោះធ្វើពីមាសយ៉ាងល្អ ដើមទ្រូង និងដៃធ្វើពីប្រាក់ ពោះ និងភ្លៅធ្វើពីលង្ហិន
មនុស្សប្រើបាវសម្រាប់សម្រង់ប្រាក់ និងឡសម្រាប់មាស តែគឺព្រះយេហូវ៉ាដែលលមើលចិត្តវិញ។
កាលអូដ្ឋបានផឹកឆ្អែតអស់ហើយ គាត់ក៏យកក្រវិលមាសទម្ងន់កន្លះសេកែល និងកងដៃមាសមួយគូ ទម្ងន់ដប់សេកែល មកពាក់ឲ្យនាង
ដូច្នេះ យើងទូន្មានឲ្យអ្នកទិញមាសដែលបន្សុទ្ធដោយភ្លើងពីយើង ដើម្បីឲ្យអ្នកបានធ្វើជាអ្នកមាន ហើយទិញសម្លៀកបំពាក់សទៅស្លៀកពាក់ កុំឲ្យគេឃើញកេរខ្មាសដែលអ្នកនៅអាក្រាត ព្រមទាំងថ្នាំលាបភ្នែកផង ដើម្បីឲ្យអ្នកមើលឃើញច្បាស់។
ទ្វារក្រុងទាំងដប់ពីរ ជាកែវមុក្តាដប់ពីរ គឺទ្វារនីមួយៗធ្វើពីកែវមុក្តាមួយដុំ ហើយផ្លូវរបស់ក្រុងនោះ ជាមាសសុទ្ធ ថ្លាដូចកែវ។
ម្ដេចក៏មាសប្រែជាស្រអាប់ ហើយមាសសុទ្ធប្រែជាបាត់បង់រស្មី! ថ្មទាំងប៉ុន្មាននៃទីបរិសុទ្ធនៅរាយប៉ាយ គ្រប់ទីកន្លែង ត្រង់ដើមផ្លូវ។
រួចអ្នកបម្រើនោះយកគ្រឿងអលង្ការ ជាប្រាក់ ជាមាស និងសម្លៀកបំពាក់ចេញមក ជូននាងរេបិកា ហើយគាត់ក៏ជូនរបស់ទ្រព្យដ៏មានតម្លៃទៅបង និងម្តាយរបស់នាងដែរ។
គឺស្ត្រីម្នាក់ៗនឹងសុំគ្រឿងមាស គ្រឿងប្រាក់ និងសម្លៀកបំពាក់ពីអ្នកជិតខាង ហើយពីស្ត្រីដែលរស់នៅក្នុងផ្ទះជាមួយគ្នា យកមកឲ្យកូនប្រុស កូនស្រីរបស់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងបង្ហិនសាសន៍អេស៊ីព្ទបែបដូច្នេះឯង»។
ឥឡូវនេះ ចូរប្រាប់បណ្ដាជនទាំងប្រុសទាំងស្រីថា ម្នាក់ៗត្រូវសុំគ្រឿងមាស គ្រឿងប្រាក់ពីអ្នកជិតខាងរៀងៗខ្លួន»។
កូនចៅអ៊ីស្រាអែលបានធ្វើតាមបង្គាប់លោកម៉ូសេ គឺគេសុំគ្រឿងមាស គ្រឿងប្រាក់ និងខោអាវពីសាសន៍អេស៊ីព្ទ ហើយព្រះយេហូវ៉ាក៏ធ្វើឲ្យកូនចៅអ៊ីស្រាអែលបានប្រកបដោយគុណនៅចំពោះសាសន៍អេស៊ីព្ទ គឺបានប្រគល់អ្វីៗឲ្យតាមដែលគេសុំ ហើយគេបានបង្ហិនបង្ហោចសាសន៍អេស៊ីព្ទបែបដូច្នេះឯង។
ត្រូវស្រោបដោយមាសសុទ្ធ គឺអ្នកត្រូវស្រោប ទាំងខាងក្នុងទាំងខាងក្រៅ ហើយត្រូវធ្វើគែមមាសព័ទ្ធជុំវិញលើហិបនោះ។
ត្រូវធ្វើទីសន្តោសប្រោស ពីមាសសុទ្ធ បណ្តោយពីរហត្ថកន្លះ ទទឹងមួយហត្ថកន្លះ។ ត្រូវយកមាសឆ្លាក់ធ្វើជារូបចេរូប៊ីមពីរ នៅចុងសងខាងនៃទីសន្តោសប្រោសនោះ។
ត្រូវធ្វើស្លាកមាសសុទ្ធមួយ ហើយឆ្លាក់បែបដូចជាឆ្លាក់ត្រាថា «បរិសុទ្ធថ្វាយព្រះយេហូវ៉ា»។
លោកអើរ៉ុនតបទៅគេថា៖ «ដូច្នេះ ចូរដោះក្រវិលមាសពីត្រចៀកប្រពន្ធ និងកូនប្រុសកូនស្រីរបស់អ្នករាល់គ្នា យកមកឲ្យខ្ញុំ»។ លោកយករូបកូនគោដែលពួកគេបានធ្វើទៅដុតក្នុងភ្លើង កិនឲ្យម៉ដ្តដូចម្សៅ រួចបាចចោលទៅលើទឹក ហើយបង្ខំឲ្យកូនចៅអ៊ីស្រាអែលផឹក។ លោកម៉ូសេសួរលោកអើរ៉ុនថា៖ «តើប្រជាជនបានធ្វើអ្វីដល់បង បានជាបងបណ្ដោយឲ្យគេប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ដូច្នេះ?» លោកអើរ៉ុនឆ្លើយថា៖ «សូមលោកម្ចាស់កុំខឹងក្តៅឡើយ លោកក៏ជ្រាបហើយថា ប្រជាជននេះជាមនុស្សដែលចូលចិត្តតែខាងផ្លូវអាក្រក់។ ពួកគេនាំគ្នាប្រាប់ខ្ញុំថា "សូមលោកឆ្លាក់ធ្វើព្រះឲ្យយើងខ្ញុំ ដើម្បីនាំមុខយើងខ្ញុំ ដ្បិតលោកម៉ូសេ ជាអ្នកដែលនាំបានយើងចេញពីស្រុកអេស៊ីព្ទមកនោះ យើងខ្ញុំមិនដឹងជាលោកមានគ្រោះថ្នាក់អ្វីទេ"។ ខ្ញុំបានប្រាប់ពួកគេថា "ដូច្នេះ អ្នកណាដែលមានមាស ចូរដោះយកមក" គេក៏ប្រគល់មកខ្ញុំ ហើយខ្ញុំក៏បោះវាទៅក្នុងភ្លើង ស្រាប់តែចេញជារូបកូនគោនេះមក!»។ កាលលោកម៉ូសេឃើញថា ប្រជាជនបានផ្តាច់សេចក្ដីបង្ខាំងចោលហើយ (ដ្បិតលោកអើរ៉ុនបានបណ្ដោយឲ្យគេផ្ដាច់សេចក្ដីបង្ខាំង ព្រមទាំងបើកឱកាសឲ្យខ្មាំងសត្រូវមើលងាយ) នោះលោកម៉ូសេក៏ទៅឈរនៅមាត់ទ្វារជំរំ ហើយប្រកាសថា៖ «អ្នកណាដែលនៅខាងព្រះយេហូវ៉ា ត្រូវមកឯខ្ញុំ!» នោះកូនចៅលេវីទាំងអស់ក៏នាំគ្នាចូលមកឯលោក។ លោកមានប្រសាសន៍ទៅគេថា៖ «ព្រះយេហូវ៉ា ជាព្រះនៃអ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះ "ចូរអ្នករាល់គ្នាក្រវាត់ដាវនៅចង្កេះ ដើរទៅមកក្នុងជំរំ ពីទ្វារមួយទៅទ្វារមួយ ហើយសម្លាប់បងប្អូន មិត្តភក្តិ និងអ្នកជិតខាងរបស់ខ្លួនទៅ"»។ កូនចៅលេវីក៏ធ្វើតាមបង្គាប់លោកម៉ូសេ ហើយនៅថ្ងៃនោះ មានមនុស្សស្លាប់ប្រមាណបីពាន់នាក់។ លោកម៉ូសេប្រាប់ថា៖ «ថ្ងៃនេះ អ្នករាល់គ្នាបានថ្វាយខ្លួនដល់ព្រះយេហូវ៉ា ដើម្បីឲ្យព្រះអង្គបានប្រទានពរអ្នករាល់គ្នានៅថ្ងៃនេះ ដ្បិតគ្រប់គ្នាបានទាស់នឹងកូន ព្រមទាំងបងប្អូនរបស់ខ្លួន»។ ដូច្នេះ ប្រជាជនក៏ដោះក្រវិលមាសដែលនៅត្រចៀករបស់ពួកគេ យកទៅប្រគល់ឲ្យលោកអើរ៉ុន។ លុះស្អែកឡើង លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ តែឥឡូវនេះ ខ្ញុំនឹងឡើងទៅឯព្រះយេហូវ៉ា ប្រហែលជាខ្ញុំអាចសូមឲ្យព្រះអង្គលើកលែងទោសឲ្យអ្នករាល់គ្នាបានរួចពីបាប»។ ដូច្នេះ លោកម៉ូសេត្រឡប់ទៅឯព្រះយេហូវ៉ា ហើយទូលថា៖ «ប្រជាជននេះបានប្រព្រឹត្តអំពើបាបធ្ងន់ណាស់ គឺពួកគេបានឆ្លាក់ធ្វើព្រះពីមាសសម្រាប់ខ្លួនគេ។ ប៉ុន្ដែ ឥឡូវនេះ សូមព្រះអង្គអត់ទោសអំពើបាបរបស់ពួកគេផង បើមិនដូច្នោះទេ សូមលុបឈ្មោះទូលបង្គំចេញពីបញ្ជីដែលព្រះអង្គបានកត់ទុកនោះទៅ»។ ប៉ុន្ដែ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «អ្នកណាដែលបានប្រព្រឹត្តអំពើបាបទាស់នឹងយើង នោះយើងនឹងលុបឈ្មោះអ្នកនោះចេញពីបញ្ជីរបស់យើង។ ដូច្នេះ ឥឡូវនេះ ចូរទៅចុះ ហើយនាំប្រជាជនទៅកន្លែងដែលយើងបានប្រាប់អ្នក ទេវតារបស់យើងនឹងនាំមុខអ្នក។ ប៉ុន្តែ នៅថ្ងៃដែលយើងនឹងមកជំនុំជម្រះ នោះយើងនឹងដាក់ទោសពួកគេ ព្រោះតែអំពើបាបដែលពួកគេបានប្រព្រឹត្ត»។ ពេលនោះ ព្រះយេហូវ៉ាបានចាត់គ្រោះកាចមកលើប្រជាជន ព្រោះពួកគេបានធ្វើរូបកូនគោដែលលោកអើរ៉ុនបានសិតឲ្យ។ លោកទទួលយកមាសពីដៃរបស់ពួកគេ ទៅចាក់ក្នុងពុម្ព សិតធ្វើជារូបកូនគោ រួចគេប្រកាសថា៖ «ឱអ៊ីស្រាអែលអើយ នេះហើយជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទមក!»។
លោកស្រោបហិបដោយមាសសុទ្ធ ទាំងខាងក្នុងទាំងខាងក្រៅ ហើយក៏ធ្វើគែមមាសនៅជុំវិញដែរ។
លោកធ្វើទីសន្តោសប្រោស ពីមាសសុទ្ធ មានបណ្តោយពីរហត្ថកន្លះ និងទទឹងមួយហត្ថកន្លះ។
លោកធ្វើប្រដាប់ដែលត្រូវដាក់លើតុពីមាសសុទ្ធទាំងអស់ គឺមានថាស ផ្តិល ប៉ាន់ និងពែង ដែលសម្រាប់ប្រើក្នុងពិធីថ្វាយតង្វាយច្រូច។
លោកធ្វើចង្កៀងប្រាំពីរ ព្រមទាំងឃ្នាបប្រឆេះ និងថាសគោះកម្ទេចសម្រាប់ចង្កៀងនោះពីមាសសុទ្ធដែរ។ លោកយកមាសសុទ្ធមួយហាប មកធ្វើជើងចង្កៀង និងគ្រឿងប្រដាប់ទាំងប៉ុន្មានសម្រាប់ជើងចង្កៀងនោះ។
ក៏បំពាក់មួកនៅលើក្បាល ហើយភ្ជាប់ស្លាកមាស គឺជាក្បាំងបរិសុទ្ធឲ្យជាប់នឹងមួកពីខាងមុខ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
យើងខ្ញុំបាននាំយកតង្វាយមកថ្វាយព្រះយេហូវ៉ា ជារបស់ដែលគ្រប់គ្នាចាប់យកបាន គឺជាគ្រឿងមាស មានខ្សែដៃ កងដៃ ចិញ្ចៀន កាវ និងខ្សែក ទុកជាតង្វាយរំដោះបាបយើងខ្ញុំនៅចំពោះព្រះយេហូវ៉ា»។ លោកម៉ូសេ និងសង្ឃអេលាសារ ក៏ទទួលយកគ្រឿងមាសទាំងនោះពីពួកគេ ដែលទាំងអស់សុទ្ធតែជាគ្រឿងរចនា។
ត្រូវដុតកម្ទេចអស់ទាំងរូបព្រះឆ្លាក់របស់គេ មិនត្រូវនឹកស្តាយប្រាក់ ឬមាស ដែលជាប់នៅនឹងរូបនោះឡើយ ក៏មិនត្រូវយកមកធ្វើជារបស់ខ្លួនដែរ ក្រែងវាក្លាយជាអន្ទាក់ដល់អ្នក ដ្បិតរបស់ទាំងនោះជាទីស្អប់ខ្ពើមនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក។
ពេលអ្នកមានហ្វូងគោ ហ្វូងចៀមចម្រើនជាច្រើនឡើង មានប្រាក់ និងមាសក៏ចម្រើនជាច្រើនឡើង ហើយគ្រប់ទាំងរបស់អ្នកក៏ចម្រើនជាច្រើនឡើង
ស្តេចរបស់អ្នកមិនត្រូវមានប្រពន្ធច្រើនឡើយ ក្រែងចិត្តរបស់ស្ដេចងាកចេញ ក៏មិនត្រូវប្រមូលប្រាក់ និងមាសច្រើនលើសលុបសម្រាប់ខ្លួនដែរ។
ប៉ុន្តែ ឯប្រាក់ និងមាសទាំងប៉ុន្មាន ប្រដាប់ប្រដាធ្វើពីលង្ហិន និងពីដែកទាំងប៉ុន្មាន ត្រូវញែកជាបរិសុទ្ធថ្វាយព្រះយេហូវ៉ា ហើយរបស់ទាំងនោះត្រូវចូលទៅក្នុងឃ្លាំងរបស់ព្រះយេហូវ៉ា»។
ក្នុងជយ័ភណ្ឌ ខ្ញុំប្របាទបានឃើញអាវធំមួយយ៉ាងល្អមកពីស្រុកស៊ីណើរ សាច់ប្រាក់ទម្ងន់ពីររយសេកែល និងមាសមួយដុំទម្ងន់ហាសិបសេកែល។ ពេលនោះ ដោយខ្ញុំប្របាទមានចិត្តលោភចង់បាន ខ្ញុំប្របាទក៏យករបស់ទាំងនោះទុក។ ឥឡូវនេះ ខ្ញុំប្របាទបានកប់ក្នុងដី កណ្ដាលជំរំរបស់ខ្ញុំប្របាទ ដោយដាក់ប្រាក់នៅខាងក្រោម»។
រួចគេឌានមានប្រសាសន៍ទៅគេទៀតថា៖ «ខ្ញុំមានសំណូមពរមួយដល់អ្នករាល់គ្នា គឺសូមអ្នករាល់គ្នាប្រគល់ក្រវិល ដែលអ្នករាល់គ្នារឹបអូសយកបាន មកឲ្យខ្ញុំ» (ដ្បិតខ្មាំងសត្រូវសុទ្ធតែមានក្រវិលមាស ព្រោះគេជាកូនចៅអ៊ីសម៉ាអែល)។ ពួកគេក៏ឆ្លើយឡើងថា៖ «យើងខ្ញុំនឹងជូនលោកដោយស្ម័គ្រពីចិត្ត»។ គេក៏ត្រដាងអាវ ហើយគ្រប់គ្នាក៏បោះក្រវិលដែលខ្លួនរឹបអូសបាន ទៅលើអាវនោះ។ ក្រវិលមាសទាំងប៉ុន្មានដែលលោកបានសុំពីគេនោះ មានទម្ងន់ជាមាសមួយពាន់ប្រាំពីររយសេកែល ដោយមិនរាប់បន្តោក និងអាយ៉ាដក់ និងសម្លៀកបំពាក់ពណ៌ស្វាយ ដែលពួកស្តេចសាសន៍ម៉ាឌានស្លៀកពាក់ និងខ្សែនៅករបស់សត្វអូដ្ឋនោះទេ។
នោះត្រូវយកហិបនៃព្រះយេហូវ៉ាដាក់លើរទេះទៅ ហើយដាក់គ្រឿងមាសទាំងប៉ុន្មាន ដែលអ្នករាល់គ្នាថ្វាយនោះ ទៅក្នុងប្រអប់ដាក់ខាងហិប រួចលែងវាឲ្យនាំទៅវិញចុះ។
ព្រះបាទដាវីឌបានយកខែលមាសទាំងអស់ ដែលពួកបម្រើរបស់ហាដារេស៊ើរកាន់ មកទុកនៅក្រុងយេរូសាឡិម
ខាងក្នុងទីបរិសុទ្ធបំផុត មានបណ្តោយម្ភៃហត្ថ និងទទឹងម្ភៃហត្ថ ហើយកម្ពស់ម្ភៃហត្ថដែរ ទ្រង់ស្រោបទីនោះដោយមាសសុទ្ធ ហើយអាសនាដែលធ្វើពីឈើតាត្រៅក៏ស្រោបដូច្នោះដែរ។ ដូច្នេះ ព្រះបាទសាឡូម៉ូនបានស្រោបប៉ែកខាងក្នុងនៃព្រះវិហារដោយមាសសុទ្ធ ហើយទ្រង់សន្ធឹងច្រវាក់មាស ខាំងពីមុខទីបរិសុទ្ធបំផុត ដែលបានស្រោបមាសដែរ។ ដូច្នេះ ព្រះវិហារទាំងមូលសុទ្ធតែស្រោបដោយមាស ទាល់តែបានរួចជាស្រេចទាំងអស់ ទោះទាំងអាសនាទាំងមូលរបស់ទីបរិសុទ្ធបំផុត ក៏ស្រោបដោយមាសដែរ។
ហើយក្តារក្រាលព្រះវិហារ ទាំងខាងក្នុងខាងក្រៅ ទ្រង់ក៏ស្រោបដោយមាសដែរ។
ព្រះបាទសាឡូម៉ូនបានធ្វើគ្រប់អស់ទាំងគ្រឿងប្រដាប់ដែលនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា គឺជាអាសនាមាស តុមាសសម្រាប់ដាក់នំបុ័ងតាំងទុក ជើងចង្កៀងមាសសុទ្ធទាំងប៉ុន្មាន ប្រាំខាងស្តាំ ប្រាំខាងឆ្វេង នៅមុខទីបរិសុទ្ធបំផុត ព្រមទាំងផ្កា ចង្កៀង និងឃ្នាបប្រឆេះធ្វើពីមាស ទ្វារទាំងអស់ និងក្រប ក៏ធ្វើពីឈើបួនជ្រុង ព្រមទាំងបង្អួចបីជាន់ ប្រទល់គ្នានោះដែរ។ ហើយទាំងឆ្នាំង ដង្កៀង ចានគោម កូនចាន និងពានធ្វើពីមាសសុទ្ធទាំងអស់ ក៏ធ្វើត្រចៀកទ្វារមាសសម្រាប់ទ្វារនៃព្រះវិហារខាងក្នុង គឺជាទ្វារនៃទីបរិសុទ្ធបំផុត ហើយសម្រាប់ទ្វារព្រះវិហារខាងក្រៅដែរ។
គេទៅស្រុកអូភារ យកមាសពីស្រុកនោះមក បានបួនរយម្ភៃហាប នាំមកថ្វាយព្រះបាទសាឡូម៉ូន។
ព្រះនាងយាងមកដល់ក្រុងយេរូសាឡិម មានមនុស្សដង្ហែមកយ៉ាងសន្ធឹក មានសត្វអូដ្ឋជាច្រើន ផ្ទុកដោយគ្រឿងក្រអូប មាសជាច្រើន និងត្បូងមានតម្លៃផង។ ពេលព្រះនាងបានចូលមកគាល់ព្រះបាទសាឡូម៉ូនហើយ នោះក៏មានសវនីយ៍សន្ទនានឹងទ្រង់ ពីគ្រប់ទាំងសេចក្ដីដែលមាននៅក្នុងព្រះហឫទ័យ។
បន្ទាប់មក ព្រះនាងបានថ្វាយមាសមួយរយម្ភៃហាប និងគ្រឿងក្រអូបយ៉ាងសន្ធឹក ព្រមទាំងត្បូងមានតម្លៃដល់ស្តេច។ ក្រោយនោះមក មិនដែលមានគ្រឿងក្រអូបជាបរិបូរដល់ម៉្លេះ បានចូលមកឲ្យដូចជាគ្រឿងក្រអូប ដែលមហាក្សត្រិយ៍ស្រុកសេបាបានថ្វាយដល់ព្រះបាទសាឡូម៉ូននោះទៀតឡើយ។ ឯក្រុមនាវារបស់ស្ដេចហ៊ីរ៉ាម ដែលដឹកយកមាសមកពីស្រុកអូភារ នោះក៏ដឹកយកឈើចាន់ជាបរិបូរ និងត្បូងមានតម្លៃ មកពីស្រុកនោះដែរ
មាសដែលមកដល់ព្រះបាទសាឡូម៉ូនក្នុងមួយឆ្នាំ មានទម្ងន់ជាប្រាំមួយរយហុកសិបប្រាំមួយហាប ក្រៅពីនោះ មានមាសដែលមកដោយសារពួកអ្នកលក់ដូរ ដោយការធ្វើជំនួញ ហើយពីស្តេចស្រុកអារ៉ាប់ទាំងឡាយ និងពួកចៅហ្វាយស្រុកទាំងប៉ុន្មានថែមទៀត។ ព្រះបាទសាឡូម៉ូនបានផែមាសធ្វើជាខែលធំៗពីររយ គឺយកមាសប្រាំមួយរយសេកែល ដើម្បីធ្វើខែលនីមួយៗ។ ទ្រង់បានផែមាសធ្វើខែលតូចបីរយ ក្នុងខែលនីមួយៗមានមាសប្រាំមួយនាលិ ហើយទ្រង់តម្កល់ទុកទាំងអស់ក្នុងដំណាក់នៃព្រៃល្បាណូន។ មួយទៀតស្តេចធ្វើបល្ល័ង្កមួយធំ ដោយភ្លុក ហើយស្រោបមាសសុទ្ធលេខមួយ
ឯអស់ទាំងប្រដាប់សម្រាប់ព្រះបាទសាឡូម៉ូនសោយគ្រឿងទឹក នោះសុទ្ធតែធ្វើពីមាសទាំងអស់ ហើយអស់ទាំងគ្រឿងប្រដាប់ នៅក្នុងដំណាក់នៃព្រៃល្បាណូន ក៏ធ្វើពីមាសសុទ្ធដែរ គ្មានណាមួយធ្វើពីប្រាក់ទេ នៅក្នុងរាជ្យព្រះបាទសាឡូម៉ូន នោះគេមិនសូវរាប់អានប្រាក់ប៉ុន្មានទេ ដ្បិតស្តេចមានក្រុមនាវាតើស៊ីស ដើរផ្លូវសមុទ្រ ជាមួយវានារបស់ហ៊ីរ៉ាម ក្រុមនាវាតើស៊ីសនោះក៏ដឹកយកមាស ប្រាក់ ភ្លុក ទោច និងក្ងោកមកក្នុងបីឆ្នាំម្ដង។
ដូច្នេះ ស្ដេចក៏មានគំនិតធ្វើរូបកូនគោមាសពីរ ហើយមានរាជឱង្ការទៅកាន់ប្រជាជន ថា៖ «ឱអ៊ីស្រាអែលអើយ អ្នករាល់គ្នាបានឡើងទៅក្រុងយេរូសាឡិមយូរណាស់ហើយ ឥឡូវនេះ មើល៍! នេះនែ ព្រះរបស់អ្នក ដែលបាននាំអ្នករាល់គ្នា ឡើងចេញពីស្រុកអេស៊ីព្ទមក»។
យើងបានត្រៀមការអស់ពីចិត្ត សម្រាប់ព្រះវិហាររបស់ព្រះនៃយើង គឺជាមាសសម្រាប់ប្រដាប់ធ្វើពីមាស ប្រាក់សម្រាប់ប្រដាប់ធ្វើពីប្រាក់ លង្ហិនសម្រាប់ប្រដាប់ធ្វើពីលង្ហិន ដែកសម្រាប់ប្រដាប់ធ្វើពីដែក ឈើសម្រាប់ប្រដាប់ធ្វើពីឈើ ថ្មអូនីក្ស និងត្បូងសម្រាប់បញ្ចុះ ដែលមានពណ៌ផ្សេងៗ និងត្បូងមានតម្លៃគ្រប់មុខ ព្រមទាំងថ្មកែវជាបរិបូរ បន្ទាប់មក ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់ក្រុមជំនុំទាំងអស់គ្នាថា៖ «ចូរអ្នករាល់គ្នាទូលដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាចុះ»។ ក្រុមជំនុំទាំងអស់ក៏សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសគេបានព្រះពរ រួចគេឱនក្បាលថ្វាយបង្គំដល់ព្រះយេហូវ៉ា និងស្តេចផង។ នៅថ្ងៃបន្ទាប់ គេក៏ថ្វាយយញ្ញបូជា និងតង្វាយដុតដល់ព្រះយេហូវ៉ា គឺគោឈ្មោលមួយពាន់ ចៀមឈ្មោលមួយពាន់ កូនចៀមមួយពាន់ និងតង្វាយច្រូចនៃតង្វាយទាំងនោះ ហើយយញ្ញបូជាឯទៀតជាបរិបូរសម្រាប់ពួកអ៊ីស្រាអែលទាំងអស់។ គេក៏បរិភោគនៅចំពោះព្រះយេហូវ៉ា ដោយអំណរជាខ្លាំងនៅថ្ងៃនោះ។ គេក៏តាំងសាឡូម៉ូន ជាបុត្រារបស់ព្រះបាទដាវីឌជាលើកទីពីរ គឺគេក៏ចាក់ប្រេងតាំងទ្រង់ឲ្យធ្វើជាអ្នកគ្រប់គ្រង ថ្វាយដល់ព្រះយេហូវ៉ា ហើយសាដុក ឲ្យធ្វើជាសង្ឃ។ នោះព្រះបាទសាឡូម៉ូនក៏ឡើងគង់លើបល្ល័ង្កនៃព្រះយេហូវ៉ា ជាស្តេចជំនួសដាវីឌ បិតាទ្រង់ ក៏ថ្កុំថ្កើងឡើង ហើយពួកអ៊ីស្រាអែលទាំងអស់បានស្តាប់បង្គាប់ទ្រង់។ ចំណែកពួកអ្នកដែលជាកំពូលទាំងអស់ និងពួកខ្លាំងពូកែ ព្រមទាំងបុត្រាទាំងប៉ុន្មានរបស់ព្រះបាទដាវីឌ ក៏ចុះចូលនឹងព្រះបាទសាឡូម៉ូនទាំងអស់ដែរ។ ព្រះយេហូវ៉ាក៏តម្កើងព្រះបាទសាឡូម៉ូនឡើងយ៉ាងក្រៃលែង នៅភ្នែកនៃពួកអ៊ីស្រាអែលទាំងអស់ ព្រមទាំងប្រោសប្រទានឲ្យទ្រង់មានតេជានុភាពដ៏ខ្ពង់ខ្ពស់ផង ដល់ម៉្លេះបានជាកាលមុនជំនាន់ទ្រង់ មិនដែលមានស្តេចណាក្នុងពួកអ៊ីស្រាអែលដែលមានយ៉ាងនោះឡើយ។ ព្រះបាទដាវីឌ ជាបុត្រអ៊ីសាយ បានសោយរាជ្យលើសាសន៍អ៊ីស្រាអែលទាំងមូល។ ពេលវេលាដែលស្ដេចសោយរាជ្យលើគេ រួមទាំងអស់បានសែសិបឆ្នាំ គឺទ្រង់សោយរាជ្យនៅក្រុងហេប្រុនបានប្រាំពីរឆ្នាំ ហើយនៅក្រុងយេរូសាឡិមបានសាមសិបបីឆ្នាំ រួចទ្រង់ក៏សុគត ដោយមានព្រះជន្មវែងល្អ ហើយបានស្កប់ស្កល់នឹងព្រះជន្ម ទ្រព្យសម្បត្តិ និងកិត្តិយសផង នោះព្រះបាទសាឡូម៉ូន ជាបុត្រាក៏ឡើងសោយរាជ្យជំនួសបិតា។ រីឯកិច្ចការរបស់ព្រះបាទដាវីឌទាំងអស់ ចាប់តាំងពីដើមរហូតដល់ចុង នោះបានកត់ទុកក្នុងសៀវភៅរបស់ហោរាសាំយូអែល ក្នុងសៀវភៅហោរាណាថាន់ និងក្នុងសៀវភៅហោរាកាដហើយ មួយទៀត ដោយព្រោះយើងមានចិត្តស្រឡាញ់ ដល់ព្រះវិហាររបស់ព្រះនៃយើង បានជាយើងប្រគល់មាស និងប្រាក់ទាំងប៉ុន្មាន ដែលជារបស់ខ្លួនយើង សម្រាប់ព្រះវិហាររបស់ព្រះនៃយើង ក្រៅអំពីរបស់ទាំងប៉ុន្មាន ដែលយើងបានត្រៀមទុក សម្រាប់ទីបរិសុទ្ធនេះ ព្រមទាំងរឿងពីរាជ្យ ឥទ្ធានុភាពរបស់ទ្រង់ ពីជំនាន់ទ្រង់ និងពួកអ៊ីស្រាអែល ហើយអស់ទាំងរាជ្យរបស់នគរផ្សេងៗផង។:៚ គឺមាសបីពាន់ហាប ជាមាសស្រុកអូភារ ប្រាក់ដែលសម្រង់ស្រាប់ប្រាំពីរពាន់ហាប សម្រាប់នឹងស្រោបជញ្ជាំងមន្ទីរទាំងប៉ុន្មាន ហើយមាសសម្រាប់ប្រដាប់ធ្វើពីមាស និងប្រាក់សម្រាប់ប្រដាប់ធ្វើពីប្រាក់ ហើយសម្រាប់គ្រប់ទាំងការដែលពួកជាងមានស្នាដៃនឹងធ្វើ ដូច្នេះ នៅថ្ងៃនេះ តើមានអ្នកណាចូលចិត្ត ចង់ថ្វាយដល់ព្រះយេហូវ៉ាដែរឬទេ?»។ គ្រានោះ ពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេ ពួកចៅហ្វាយនៃកុលសម្ព័ន្ធអ៊ីស្រាអែលទាំងប៉ុន្មាន និងពួកមេធំតូច ហើយពួកនាយដែលត្រួតការរបស់ស្តេច គេក៏ថ្វាយដោយស្ម័គ្រពីចិត្ត គេថ្វាយសម្រាប់ការងារក្នុងព្រះដំណាក់របស់ព្រះ ជាមាសប្រាំពាន់ហាប និងមួយម៉ឺនដារីក ប្រាក់មួយម៉ឺនហាប លង្ហិនមួយម៉ឺនប្រាំបីពាន់ហាប និងដែកមួយសែនហាប
ស្ដេចធ្វើឲ្យក្រុងនោះមានប្រាក់ និងមាសសម្បូរដូចជាថ្ម ហើយឲ្យមានដើមតាត្រៅសម្បូរដូចជាដើមឧទុម្ពរ ដែលដុះនៅដីទំនាបដែរ។
ឯថែវដែលនៅពីមុខ មានបណ្តោយម្ភៃហត្ថ ឲ្យត្រូវនឹងទទឹងព្រះដំណាក់ ហើយកម្ពស់មួយរយម្ភៃហត្ថ ស្ដេច ក៏ស្រោបដោយមាសសុទ្ធខាងក្នុង ឯល្វែងធំ ទ្រង់ស្រោបដោយឈើកកោះ រួចស្រោបដោយមាសយ៉ាងល្អ ព្រមទាំងដាប់ជាក្បាច់ដើមលម៉ើ និងច្រវាក់។ ទ្រង់តាក់តែងល្វែងនោះឲ្យមានលម្អ ដោយត្បូងមានតម្លៃ ឯមាសនោះបានមកពីស្រុកផាវែម។
ហើយជើងចង្កៀង និងតួចង្កៀងពីមាសសុទ្ធ សម្រាប់ដុតតាមច្បាប់ នៅមុខទីទូលសួរដល់ព្រះ ហើយផ្កា ចង្កៀង និងឃ្នាបប្រឆេះ ក៏ធ្វើពីមាសដែរ គឺជាមាសយ៉ាងសុទ្ធបំផុត។ ឯគ្របប្រឆេះ ចានក្លាំ កូនចាន និងពាន ក៏ធ្វើពីមាសសុទ្ធ ចំណែកទ្វារចូរក្នុងព្រះវិហារ និងទ្វារខាងក្នុងដែលសម្រាប់ចូលទីបរិសុទ្ធបំផុត ព្រមទាំងទ្វារនៃព្រះវិហារទាំងប៉ុន្មាននោះ សុទ្ធតែធ្វើពីមាសទាំងអស់។
រួចព្រះនាងក៏ថ្វាយមាសមួយរយម្ភៃហាប ហើយគ្រឿងក្រអូបយ៉ាងសន្ធឹក ព្រមទាំងត្បូងមានតម្លៃ ដល់ស្តេច មិនដែលមានគ្រឿងក្រអូបណាដូចគ្រឿងក្រអូបដែលមហាក្សត្រិយ៍ស្រុកសេបា បានថ្វាយដល់ព្រះបាទសាឡូម៉ូននោះឡើយ។
ក្នុងមួយឆ្នាំៗ ព្រះបាទសាឡូម៉ូនទទួលបានមាសទម្ងន់ប្រាំមួយរយហុកសិបប្រាំមួយហាប។ ក្រៅពីនោះ មានមាសដែលមកតាមរយៈពួកអ្នកលក់ដូរថែមទៀត ហើយអស់ទាំងស្តេចស្រុកអារ៉ាប់ និងពួកចៅហ្វាយស្រុក ក៏យកមាស និងប្រាក់មកថ្វាយព្រះបាទសាឡូម៉ូនដែរ។ ព្រះបាទសាឡូម៉ូនបានផែមាសធ្វើជាខែលយ៉ាងធំៗចំនួនពីររយ បានយកមាសប្រាំមួយរយតម្លឹង ដើម្បីធ្វើខែលមួយៗ។ ទ្រង់ក៏ផែមាសធ្វើខែលតូចបីរយ ខែលមួយៗមានមាសបីរយតម្លឹង រួចតម្កល់ទុកក្នុងដំណាក់ល្បាណូ។ ស្ដេចក៏ធ្វើបល្ល័ង្កភ្លុកមួយយ៉ាងធំ ស្រោបដោយមាសសុទ្ធ។
គេបានធ្វើការស្រេចហើយ ក៏យកប្រាក់ដែលនៅសល់ទៅថ្វាយស្តេច និងយេហូយ៉ាដា ហើយប្រាក់នោះក៏យកទៅធ្វើជាគ្រឿងប្រដាប់សម្រាប់ព្រះវិហាររបស់ព្រះយេហូវ៉ា គឺជាគ្រឿងសម្រាប់ប្រើធ្វើការងារ ហើយថ្វាយតង្វាយ ព្រមទាំងកូនចាន និងគ្រឿងប្រដាប់ឯទៀត ធ្វើពីមាស និងប្រាក់ រួចការថ្វាយតង្វាយដុតនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ក៏មាននៅជានិច្ច គ្រប់មួយជីវិតរបស់យេហូយ៉ាដា។
ឯអស់អ្នកដែលសេសសល់ ទោះបីរស់នៅកន្លែងណាក៏ដោយ ត្រូវឲ្យប្រជាជននៅទីនោះជួយដល់ពួកគេ ជាប្រាក់ ជាមាស ជារបស់មានតម្លៃ ព្រមទាំងសត្វ ក្រៅពីតង្វាយស្ម័គ្រចិត្ត សម្រាប់ព្រះដំណាក់របស់ព្រះ ដែលនៅក្រុងយេរូសាឡិមផង»។
ខ្ញុំបានថ្លឹងប្រាក់ និងមាស ព្រមទាំងគ្រឿងប្រដាប់ផ្សេងៗ ជូនអ្នកទាំងនោះ គឺជាតង្វាយសម្រាប់ព្រះដំណាក់របស់ព្រះនៃយើង ដែលស្តេច ពួកទីប្រឹក្សា ពួកមន្ត្រីរបស់ស្ដេច និងពួកអ៊ីស្រាអែលទាំងអស់ដែលនៅទីនោះបានថ្វាយ។ ខ្ញុំបានថ្លឹងប្រគល់ដល់ដៃអ្នកទាំងនោះ មានប្រាក់ ៦៥០ ហាប គ្រឿងប្រាក់ ១០០ ហាប និងមាស ១០០ ហាប ព្រមទាំងពែងមាស ២០ មានតម្លៃ ១ ០០០ ដារីក ហើយប្រដាប់ប្រដាធ្វើពីទង់ដែងយ៉ាងភ្លឺ ដែលមានតម្លៃដូចមាស។
មានពួកអ្នកជាកំពូលលើវង្សរបស់ឪពុកខ្លះ បានថ្វាយតង្វាយសម្រាប់ការងារនេះ។ លោកទេសាភិបាល បានថ្វាយដាក់ក្នុងឃ្លាំង ជាមាស ១ ០០០ ដារីក ពែងមាស ៥០ សម្លៀកបំពាក់ពួកសង្ឃ ៥៣០ សម្រាប់ ហើយពួកអ្នកជាកំពូលលើវង្សរបស់ឪពុកខ្លះ បានថ្វាយមាស ២០ ០០០ ដារីក និងប្រាក់ ២ ២០០ ម៉ានេ ដាក់ក្នុងឃ្លាំងសម្រាប់ការសាងសង់។
គេចងសំពត់ពណ៌ស ពណ៌បៃតង និងពណ៌ខៀវ ដោយខ្សែខ្លូតទេសពណ៌ស្វាយ ភ្ជាប់នឹងសសរថ្មកែវដោយក្រវិលប្រាក់ ក៏មានកៅអីធ្វើពីមាស និងពីប្រាក់ដាក់លើកម្រាលថ្មកែវពណ៌ក្រហម ស លឿង និងខ្មៅ។
ហើយបោះបង់ចោលទ្រព្យវិសេស របស់អ្នកទៅក្នុងធូលីដី ព្រមទាំងមាសពីស្រុកអូភារទៅក្នុងថ្ម នៅបាតជ្រោះទឹកផង នោះព្រះដ៏មានគ្រប់ព្រះចេស្តា ព្រះអង្គនឹងបានជាទ្រព្យវិសេស និងជាប្រាក់មានសាច់សុទ្ធដល់អ្នកហើយ
មិនអាចទិញដោយមាសបាន គេក៏មិនថ្លឹងប្រាក់ចេញថ្លៃឲ្យបានដែរ។ មិនអាចយកមាសពីស្រុកអូភារ ឬត្បូងអូនីក្ស ត្បូងកណ្តៀងមករាប់តម្លៃនៃប្រាជ្ញាបានឡើយ។ មាស និងពេជ្រ មិនអាចផ្ទឹមស្មើបាន ឬប្តូរដោយគ្រឿងមាសសុទ្ធក៏មិនបានដែរ។ មិនបាច់និយាយដល់ផ្កាថ្ម ឬពីកែវមុក្តាទេ ដ្បិតប្រាជ្ញាមានតម្លៃច្រើន លើសជាងត្បូងទទឹមទៅទៀត។ ត្បូងទោបុ័តពីស្រុកអេធីយ៉ូពី ក៏មិនស្មើផង ហើយតម្លៃនោះក៏រាប់ដោយមាសមិនបាន។
មានបុត្រីស្តេចនៅក្នុងចំណោមស្ត្រីជាន់ខ្ពស់ របស់ព្រះករុណា ព្រះមហាក្សត្រិយានី ទ្រង់គ្រឿងដោយមាសពីស្រុកអូភារ គង់នៅខាងស្តាំព្រះអង្គ។
ទោះបើអ្នករាល់គ្នាបានដេក នៅកណ្ដាលក្រោលសត្វ គង់តែនឹងមានស្លាបសត្វព្រាប ដែលស្រោបដោយប្រាក់ ហើយរោមវាក៏ស្រោបដោយមាសចែងចាំង។
ដ្បិតការដែលបាន នោះវិសេសជាងបានប្រាក់ទៅទៀត ហើយកម្រៃអំពីនោះមក ក៏ប្រសើរជាងមាសសុទ្ធផង។ ប្រាជ្ញានោះមានតម្លៃជាជាងត្បូងទទឹម ឥតមានរបស់ណាដែលចិត្តឯងប្រាថ្នាចង់បាន ដែលនឹងយកទៅផ្ទឹមឲ្យស្មើបានឡើយ
ស៊ូទទួលយកដំបូន្មានរបស់យើង ជាជាងប្រាក់ ហើយទទួលតម្រិះ ជាជាងមាសយ៉ាងវិសេសបំផុត
ផលដែលកើតពីយើង នោះវិសេសជាងមាស ក៏ប្រសើរជាងមាសយ៉ាងបរិសុទ្ធផង ហើយផលកម្រៃរបស់យើង ជាជាងប្រាក់យ៉ាងវិសេសបំផុត
ការដែលបានប្រាជ្ញា នោះវិសេសជាងបានមាសតើអម្បាលម៉ានទៅ ការដែលបានយោបល់ នោះគួររើសយកជាជាងប្រាក់ទៅទៀត។
អ្នកដែលចេះស្តីបន្ទោសដោយប្រាជ្ញា ដល់ត្រចៀកដែលព្រមស្តាប់តាម នោះធៀបដូចជាក្រវិលមាស និងគ្រឿងលម្អមាសសុទ្ធ។
ខ្ញុំបានប្រមូលប្រាក់ មាស និងរបស់ថ្លៃវិសេសផ្សេងៗដែលមកពីស្តេច និងពីខេត្តនានា ក៏ប្រមូលបានពួកចម្រៀងទាំងប្រុសទាំងស្រី និងគ្រប់ទាំងរបស់អ្វីដែលគាប់ចិត្តមនុស្ស ព្រមទាំងស្រីអ្នកម្នាងជាច្រើនផង។
ស្រុកបានបរិបូរដោយមាស និងប្រាក់ ឯទ្រព្យសម្បត្តិ នោះរាប់មិនអស់ឡើយ ក៏មានសេះពេញស្រុក ហើយរទេះចម្បាំងក៏រាប់មិនអស់ដែរ។
នៅគ្រានោះ មនុស្សនឹងបោះចោលរូបព្រះ របស់ខ្លួនដែលធ្វើពីមាស ហើយពីប្រាក់ ជារបស់ដែលគេបានធ្វើសម្រាប់នឹងថ្វាយបង្គំ ទៅឲ្យកណ្តុរ និងប្រចៀវ។
ពិតប្រាកដជាអស់ទាំងកោះនឹងរង់ចាំយើង ហើយនាវាពីស្រុកតើស៊ីសនឹងមកមុនគេ ដើម្បីនាំពួកកូនប្រុសៗរបស់អ្នកមកពីស្រុកឆ្ងាយ មានទាំងមាសប្រាក់របស់គេមកជាមួយផង ព្រោះព្រះនាមព្រះយេហូវ៉ាជាព្រះរបស់អ្នក ជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដ្បិតព្រះអង្គបានលើកតម្កើងអ្នកឡើង។
យើងនឹងនាំមាសមកឲ្យជំនួសលង្ហិន ប្រាក់ឲ្យជំនួសដែក លង្ហិនឲ្យជំនួសឈើ ហើយដែកឲ្យជំនួសថ្មផង យើងនឹងយកសេចក្ដីសុខធ្វើជារដ្ឋបាលអ្នក ហើយឲ្យសេចក្ដីសុចរិតជាអ្នកគ្រប់គ្រងលើអ្នក។
គេនាំយកប្រាក់ផែជាផ្ទាំងមកពីស្រុកតើស៊ីស និងមាសពីស្រុកអ៊ូផាស ជាស្នាដៃរបស់ជាងទង និងជាងស្មិត ក៏មានសំពត់ពណ៌ខៀវ និងពណ៌ស្វាយជាគ្រឿងតែង រូបនោះសុទ្ធតែជាការដែលដៃមនុស្សបានធ្វើទាំងអស់។
ពីដើម បាប៊ីឡូនជាពែងមាសនៅព្រះហស្តនៃព្រះយេហូវ៉ា ជាពែងដែលឲ្យផែនដីទាំងមូលស្រវឹង សាសន៍ទាំងប៉ុន្មានបានផឹកស្រាទំពាំងបាយជូររបស់គេ ហេតុនោះបានជាសាសន៍ទាំងអស់ បានត្រឡប់ជារវើរវាយទៅ។
ម្ដេចក៏មាសប្រែជាស្រអាប់ ហើយមាសសុទ្ធប្រែជាបាត់បង់រស្មី! ថ្មទាំងប៉ុន្មាននៃទីបរិសុទ្ធនៅរាយប៉ាយ គ្រប់ទីកន្លែង ត្រង់ដើមផ្លូវ។ ពួកស្រីៗដែលមានចិត្តទន់សន្តោស បានស្ងោរកូនខ្លួនស៊ី ដោយដៃខ្លួនឯង កូនទាំងនោះជាអាហាររបស់គេ ក្នុងគ្រាបំផ្លាញកូនស្រីនៃសាសន៍ខ្ញុំ។ ព្រះយេហូវ៉ាក្រោធយ៉ាងខ្លាំង ព្រះអង្គបានចាក់សេចក្ដីក្រោធដ៏សហ័ស របស់ព្រះអង្គចេញហើយ ព្រះអង្គបានបង្កាត់ភ្លើងនៅក្នុងក្រុងស៊ីយ៉ូន ជាភ្លើងដែលឆេះទាំងឫសជញ្ជាំងផង។ ពួកស្តេចនៅផែនដី និងមនុស្សទាំងឡាយ ដែលនៅក្នុងពិភពលោកនេះ គេមិនបានជឿថាពួកតតាំង និងពួកខ្មាំងសត្រូវ អាចចូលតាមទ្វារក្រុងយេរូសាឡិមបានទេ។ នេះដោយព្រោះតែអំពើបាបរបស់ពួកហោរា និងអំពើទុច្ចរិតរបស់ពួកសង្ឃ ជាពួកអ្នកដែលបានកម្ចាយឈាម មនុស្សសុចរិតនៅក្នុងទីក្រុង។ គេដើរតាមផ្លូវដូចជាមនុស្សខ្វាក់ ខ្លួនប្រឡាក់សុទ្ធតែឈាម បានជាគ្មានអ្នកណាអាចពាល់សម្លៀកបំពាក់ របស់គេបានឡើយ។ មនុស្សទាំងឡាយស្រែកដាក់គេថា «ទៅចុះអាគម្រក់ ចេញទៅ កុំមកពាល់អ្វីឡើយ» ពេលគេរត់ទៅ ហើយដើរសាត់ព្រាត់ទៀត នោះមនុស្សនៅកណ្ដាលអស់ទាំងសាសន៍បានថា «គេនឹងមិនអាស្រ័យនៅទីនេះទៀតឡើយ»។ សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានកម្ចាត់កម្ចាយគេទៅ ព្រះអង្គមិនព្រមទតមើលគេទៀតទេ គេមិនបានគោរពប្រតិបត្តិដល់ពួកសង្ឃ ក៏មិនបានរាប់អានពួកចាស់ទុំដែរ។ យើងរង់ចាំជំនួយឡើងផ្សាភ្នែក តែគ្មានអ្នកណាមកជួយយើងសោះ ការដែលយើងបានរង់ចាំនោះ គឺយើងចាំមើលផ្លូវសាសន៍មួយ ដែលជួយសង្គ្រោះមិនបាន។ គេដេញតាមយើងគ្រប់ជំហាន បានជាយើងរកចេញទៅផ្លូវមិនបាន ទីបញ្ចប់របស់យើងកាន់តែជិតមកដល់ កំណត់យើងក៏សម្រេច ដ្បិតចុងបំផុតរបស់យើងបានមកដល់ហើយ។ ពួកអ្នកដែលដេញតាមយើង គេរហ័ស ជាងឥន្ទ្រីនៅលើអាកាសទៅទៀត គេបានដេញយើងឲ្យទៅលើភ្នំ ក៏លបចាំយើងនៅទីរហោស្ថាន។ ឯពួកកូនប្រុសរបស់ក្រុងស៊ីយ៉ូន ដែលមានតម្លៃដូចជាមាស នោះបានរាប់ដូចជាភាជនៈដីទៅវិញ ដែលជាស្នាដៃរបស់ជាងស្មូនដូច្នេះ!
គេនឹងបោះចោលប្រាក់របស់គេនៅតាមផ្លូវ ហើយមាសក៏គ្មានតម្លៃ ទាំងប្រាក់ ទាំងមាសរបស់គេនឹងជួយគេមិនបានឡើយ នៅថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះយេហូវ៉ានោះ គេនឹងមិនស្កប់ចិត្ត ក៏មិនបានឆ្អែតពោះដោយរបស់នោះដែរ ព្រោះរបស់នោះ ដែលនាំឲ្យគេចំពប់ដួលទៅក្នុងអំពើទុច្ចរិតរបស់ខ្លួន។
ដូច្នេះ អ្នកបានប្រដាប់ដោយមាស និងប្រាក់ ឯសម្លៀកបំពាក់របស់អ្នក នោះបានធ្វើពីសំពត់ទេសឯកយ៉ាងម៉ដ្ត និងព្រែ ហើយសំពត់ប៉ាក់ អ្នកបានចិញ្ចឹមខ្លួនដោយម្សៅយ៉ាងម៉ដ្ត ទឹកឃ្មុំ និងប្រេង អ្នកមានរូបល្អឆើតក្រៃលែង ហើយបានចម្រើនឡើងដល់ទៅមានអំណាចជាស្តេច។
អ្នកក៏យកគ្រឿងលម្អរបស់អ្នក ដែលធ្វើពីមាស និងប្រាក់របស់យើង ជាគ្រឿងដែលយើងបានឲ្យដល់អ្នកនោះ ទៅធ្វើជារូបមនុស្សប្រុស ហើយអ្នកបានភប់ប្រសព្វនឹងរូបនោះដែរ។
ព្រះបាទនេប៊ូក្នេសាបានធ្វើរូបបដិមាករមួយពីមាស មានកម្ពស់ហុកសិបហត្ថ ទទឹងប្រាំមួយហត្ថ។ ស្ដេចដំឡើងរូបនោះនៅវាលទំនាបឌូរ៉ា ក្នុងអាណាខេត្តបាប៊ីឡូន។
នាងមិនបានដឹងថា គឺយើងនេះហើយដែលបានផ្ដល់ស្រូវ ស្រាថ្មី និងប្រេងដល់នាង ហើយក៏បានផ្ដល់ប្រាក់ និងមាសជាច្រើនដល់នាង តែនាងបែរជាយករបស់ទាំងនោះ ទៅថ្វាយព្រះបាលទៅវិញ។
ដ្បិតអ្នករាល់គ្នាបានយកប្រាក់ និងមាសរបស់យើង ហើយបានដឹកយកសម្បត្តិដ៏មានតម្លៃរបស់យើង ទៅទុកនៅក្នុងវិហាររបស់អ្នក។
ប្រយោជន៍ឲ្យយើងបានទិញមនុស្សក្រីក្រដោយប្រាក់ និងមនុស្សកម្សត់ទុគ៌ត ដោយស្បែកជើងមួយគូ ព្រមទាំងលក់សំដីស្រូវដែរ"។
ចូររឹបយកប្រាក់ មាសចុះ ដ្បិតរបស់ទ្រព្យមិនចេះអស់មិនចេះហើយទេ សុទ្ធតែជាប្រដាប់ប្រដាយ៉ាងល្អវិសេស។
ហើយយើងនឹងនាំមួយភាគបីនោះទៅដាក់ក្នុងភ្លើង យើងនឹងសម្រង់គេដូចជាសម្រង់ប្រាក់ ព្រមទាំងសាកគេដូចជាសាកមាស គេនឹងអំពាវនាវរកឈ្មោះយើង ហើយយើងនឹងស្តាប់គេ យើងនឹងថា គេជារាស្ត្ររបស់យើង ឯគេនឹងថា "ព្រះយេហូវ៉ាជាព្រះរបស់ពួកយើង"»។
ព្រះអង្គនឹងគង់ចុះ ដូចជាជាងសម្រង់ និងអ្នកដេញអាចម៍ប្រាក់ ព្រះអង្គនឹងសម្អាតពួកកូនចៅលេវី ហើយសម្រង់គេដូចជាមាស និងប្រាក់ នោះគេនឹងនាំយកតង្វាយមកថ្វាយព្រះយេហូវ៉ា ដោយសេចក្ដីសុចរិត។
ហើយចូលទៅក្នុងផ្ទះ ឃើញបុត្រតូចនៅជាមួយម៉ារា ជាមាតា គេក៏ក្រាបថ្វាយបង្គំ រួចបើកប្រអប់យកទ្រព្យរបស់ខ្លួន ជាមាស ជាកំញាន និងជ័រល្វីងទេសថ្វាយដល់បុត្រនោះ។
«កុំប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅលើផែនដី ជាកន្លែងដែលមានកន្លាត និងច្រែះស៊ីបំផ្លាញ ហើយជាកន្លែងដែលមានចោរទម្លុះចូលមកលួចប្លន់នោះឡើយ ដូច្នេះ ពេលណាអ្នកធ្វើទាន ចូរកុំផ្លុំត្រែនៅពីមុខអ្នក ដូចមនុស្សមានពុតធ្វើនៅក្នុងសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីឲ្យមនុស្សសរសើរខ្លួននោះឡើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានទទួលរង្វាន់របស់គេហើយ។ តែត្រូវប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅស្ថានសួគ៌ ជាកន្លែងដែលគ្មានកន្លាត ឬច្រែះស៊ីបំផ្លាញ និងជាកន្លែងដែលគ្មានចោរទម្លុះចូលមកលួចប្លន់នោះវិញ ដ្បិតទ្រព្យសម្បត្តិរបស់អ្នកនៅកន្លែងណា នោះចិត្តរបស់អ្នកក៏នឹងនៅកន្លែងនោះដែរ»។
វេទនាដល់អ្នករាល់គ្នាពួកអ្នកនាំផ្លូវកង្វាក់អើយ! អ្នករាល់គ្នាថា "បើអ្នកណាស្បថនឹងព្រះវិហារ នោះមិនជាប់សម្បថអ្វីទេ តែបើអ្នកណាស្បថនឹងមាសរបស់ព្រះវិហារ អ្នកនោះជាប់សម្បថរបស់ខ្លួនហើយ"។ ឱមនុស្សល្ងង់កង្វាក់អើយ! តើរបស់ណាធំជាង មាស ឬព្រះវិហារដែលធ្វើឲ្យមាសនោះបរិសុទ្ធ?
ឱមនុស្សកង្វាក់អើយ! តើរបស់ណាធំជាងតង្វាយ ឬអាសនាដែលធ្វើឲ្យតង្វាយនោះបរិសុទ្ធ?
ប៉ុន្ដែ លោកពេត្រុសមានប្រសាសន៍ថា៖ «ឯប្រាក់ និងមាស ខ្ញុំគ្មានទេ តែអ្វីដែលខ្ញុំមាន ខ្ញុំសូមជូនដល់អ្នក។ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាអ្នកស្រុកណាសារ៉ែត ចូរក្រោកឡើង ហើយដើរទៅ!»។
ដូច្នេះ ប្រសិនបើយើងជាពូជរបស់ព្រះមែន យើងមិនគួរគិតថា ព្រះទ្រង់ដូចជាមាស ឬប្រាក់ ឬថ្ម ឬជារបស់ឆ្លាក់ តាមការរចនា តាមគំនិតរបស់មនុស្សនោះឡើយ។
ឯស្ត្រីៗក៏ដូច្នោះដែរ ត្រូវតែងខ្លួនតាមបែបសមរម្យ មិនឆើយឆាយ ហើយចេះប្រមាណខ្លួន មិនមែនដោយក្រងសក់ ពាក់មាស កែវមុក្តា ឬអលង្ការថ្លៃៗឡើយ
នៅក្នុងផ្ទះមួយដ៏ធំ មិនមែនមានសុទ្ធតែគ្រឿងប្រដាប់ធ្វើពីមាស និងពីប្រាក់ប៉ុណ្ណោះទេ គឺមានគ្រឿងប្រដាប់ធ្វើពីឈើ ហើយពីដីដែរ ខ្លះសម្រាប់ប្រើប្រាស់ក្នុងឱកាសពិសេសៗ ខ្លះសម្រាប់ប្រើប្រាស់ធម្មតា។
នៅទីនោះមានអាសនាមាសសម្រាប់ដុងគ្រឿងក្រអូប និងហឹបសញ្ញាដែលស្រោបដោយមាសជុំវិញទាំងអស់ នៅក្នុងហឹបនោះ មានពានមាសដាក់នំម៉ាណា ក៏មានដំបងរបស់លោកអើរ៉ុនដែលមានដុះពន្លក និងបន្ទះថ្មនៃសេចក្ដីសញ្ញា។
ប៉ុន្ដែ ពេលព្រះគ្រីស្ទបានយាងមកក្នុងឋានៈជាសម្តេចសង្ឃ ខាងឯការល្អដែលត្រូវមក នោះដោយសាររោងឧបោសថដ៏វិសេសជាង ហើយគ្រប់លក្ខណ៍ជាង (ដែលមិនបានធ្វើដោយដៃមនុស្ស គឺមិនមែននៅក្នុងលោកនេះទេ) ព្រះអង្គបានយាងចូលទៅក្នុងទីបរិសុទ្ធបំផុតម្ដងជាសូរេច ទាំងបានការប្រោសលោះអស់កល្បជានិច្ច មិនមែនដោយយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺដោយយកព្រះលោហិតរបស់ព្រះអង្គផ្ទាល់។
ដើម្បីឲ្យជំនឿដ៏ពិតឥតក្លែងរបស់អ្នករាល់គ្នា កាន់តែមានតម្លៃវិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកនឹងភ្លើងក៏ដោយ ហើយអាចទទួលបានការសរសើរ សិរីល្អ និងកេរ្តិ៍ឈ្មោះ នៅពេលព្រះយេស៊ូវគ្រីស្ទលេចមក។
អ្នករាល់គ្នាបានដឹងហើយថា ព្រះបានលោះអ្នករាល់គ្នាឲ្យរួចពីកិរិយាឥតប្រយោជន៍ ដែលជាដំណែលពីដូនតារបស់អ្នករាល់គ្នា មិនមែនដោយរបស់ពុករលួយ ដូចជាប្រាក់ ឬមាសនោះទេ គឺបានលោះដោយសារព្រះលោហិតដ៏ថ្លៃវិសេសរបស់ព្រះគ្រីស្ទវិញ ដែលប្រៀបដូចជាឈាមរបស់កូនចៀមឥតខ្ចោះ ឥតស្លាកស្នាម។
កុំតុបតែងខ្លួនតែខាងក្រៅ ដូចជាក្រងសក់ ពាក់មាស ឬសម្លៀកបំពាក់ល្អប្រណិតនោះឡើយ តែត្រូវតុបតែងខាងក្នុងជម្រៅចិត្ត ដោយគ្រឿងលម្អដែលមិនចេះពុករលួយនៃវិញ្ញាណសម្លូត និងរម្យទម ដែលមានតម្លៃវិសេសបំផុតនៅចំពោះព្រះវិញ។
ពេលនោះ ខ្ញុំក៏ងាកបែរទៅមើលសំឡេង ដែលមានព្រះបន្ទូលមកខ្ញុំនោះ លុះបែរទៅ ខ្ញុំឃើញជើងចង្កៀងមាសប្រាំពីរ នៅកណ្ដាលជើងចង្កៀងទាំងនោះ ឃើញមានមួយអង្គ ដូចជាកូនមនុស្ស ព្រះពស្ត្រវែងដល់ព្រះបាទ ហើយមានខ្សែក្រវាត់មាសពាក់នៅព្រះឱរា។
ស្ត្រីនោះស្លៀកពាក់ពណ៌ស្វាយ និងពណ៌ក្រហមឆ្អិនឆ្អៅ ហើយតុបតែងខ្លួនដោយមាស ត្បូងដ៏មានតម្លៃ និងកែវមុក្ដា ទាំងកាន់ពែងមាសមួយនៅនឹងដៃ ពេញដោយអំពើគួរឲ្យស្អប់ខ្ពើម និងសេចក្ដីស្មោកគ្រោកនៃអំពើសហាយស្មន់របស់នាង។
កំផែងក្រុងសង់ពីត្បូងពេជ្រ ហើយទីក្រុងសង់ពីមាសសុទ្ធ ភ្លឺថ្លាដូចជាកែវ។ គ្រឹះកំផែងក្រុងតុបតែងដោយត្បូងដ៏មានតម្លៃគ្រប់យ៉ាង ទីមួយជាត្បូងពេជ្រ ទីពីរត្បូងកណ្តៀង ទីបីត្បូងមោរ៉ា ទីបួនត្បូងមរកត ពេលនោះ ខ្ញុំឃើញទីក្រុងបរិសុទ្ធ គឺជាក្រុងយេរូសាឡិមថ្មី ចុះពីស្ថានសួគ៌មកពីព្រះ តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្តី។ ទីប្រាំត្បូងសាមស៊ី ទីប្រាំមួយត្បូងពិទាយ ទីប្រាំពីរត្បូងប៊ុតលឿង ទីប្រាំបីត្បូងបេរីល ទីប្រាំបួនត្បូងទោប៉ាត់ ទីដប់ត្បូងយក់ ទីដប់មួយត្បូងនិល ទីដប់ពីរត្បូងត្របែក។ ទ្វារក្រុងទាំងដប់ពីរ ជាកែវមុក្តាដប់ពីរ គឺទ្វារនីមួយៗធ្វើពីកែវមុក្តាមួយដុំ ហើយផ្លូវរបស់ក្រុងនោះ ជាមាសសុទ្ធ ថ្លាដូចកែវ។