បងប្អូនអើយ ការងារដ៏មានអត្ថន័យបំផុតដែលយើងអាចធ្វើបានគឺការនាំមនុស្សឲ្យមកស្គាល់ព្រះយេស៊ូវគ្រីស្ទ។ ពិភពលោកយើងត្រូវការព្រះជាម្ចាស់ ហើយអ្នកត្រូវបានហៅឲ្យនាំមនុស្សជំនាន់នេះចេញពីភាពងងឹតមករកពន្លឺដ៏អស្ចារ្យ។
ចូរចងចាំជានិច្ចនូវមូលហេតុដែលព្រះគ្រីស្ទបានសុគត នោះវានឹងធ្វើឲ្យអ្នកមានចិត្តក្លៀវក្លាក្នុងការផ្សព្វផ្សាយដំណឹងល្អនៃសេចក្ដីសង្គ្រោះ។ ដូចព្រះវរបិតាបានស្រឡាញ់អ្នក ហើយបានបង្ហាញសេចក្ដីមេត្តាករុណាដល់អ្នកដែរ អ្នកក៏ត្រូវចែករំលែកសេចក្ដីស្រឡាញ់នេះដល់អ្នកដទៃផងដែរ។ គ្រប់ពេលវេលាសុទ្ធតែជាឱកាសល្អក្នុងការផ្សព្វផ្សាយដំណឹងល្អនៃព្រះរាជាណាចក្រ។
ការនាំមនុស្សឲ្យមកស្គាល់ព្រះជាម្ចាស់គឺដូចជាការប្រារព្ធពិធីនៅស្ថានសួគ៌ឥតឈប់ឈរ ដែលធ្វើឲ្យព្រះយេស៊ូវមានព្រះហឫទ័យរីករាយ ពេលទ្រង់ឃើញយើងជួយចែករំលែកបន្ទុកដែលទ្រង់បានស្ពាយសម្រាប់មនុស្សជាតិ។ ព្រះជាម្ចាស់មិនចង់ឲ្យមាននរណាម្នាក់វិនាសឡើយ ដូច្នេះទ្រង់ប្រើយើងជាឧបករណ៍ដើម្បីជួយសង្គ្រោះព្រលឹងគេពីស្ថាននរក។
ការនាំមនុស្សឲ្យមកស្គាល់ព្រះជាម្ចាស់គួរតែជាសេចក្ដីរីករាយដ៏ធំធេងបំផុតសម្រាប់កូនរបស់ព្រះ ព្រោះការបំពេញតាមបញ្ញត្តិរបស់ព្រះយេស៊ូវនៅលើផែនដីនេះនឹងនាំមកនូវសេចក្ដីអំណរដល់ស្ថានសួគ៌។ ចូរចងចាំពាក្យដែលបានសរសេរនៅក្នុងយ៉ាកុប ៥:២០ ថា «អ្នកណាដែលនាំមនុស្សមានបាបឲ្យវិលត្រឡប់មកពីផ្លូវវង្វេងរបស់ខ្លួន អ្នកនោះនឹងសង្គ្រោះព្រលឹងគេឲ្យរួចពីសេចក្ដីស្លាប់ ហើយនឹងបាំងបាបជាច្រើន»។
ដូច្នេះ ចូរទៅបង្កើតឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើពិធីជ្រមុជទឹកឲ្យគេ ក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ពេលនោះ ស្រាប់តែផែនដីរញ្ជួយយ៉ាងខ្លាំង ដ្បិតមានទេវតាមួយរូបរបស់ព្រះអម្ចាស់ ចុះពីស្ថានសួគ៌ មកប្រមៀលថ្មចេញពីផ្នូរ ហើយអង្គុយលើថ្មនោះ។ ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា ហើយមើល៍ ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបំផុត»។ អាម៉ែន។:៚
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរចេញទៅគ្រប់ទីកន្លែងក្នុងពិភពលោក ហើយប្រកាសដំណឹងល្អដល់មនុស្សលោកទាំងអស់ចុះ។
ប៉ុន្តែ ធ្វើដូចម្ដេចឲ្យគេអំពាវនាវរកព្រះអង្គបាន បើគេមិនជឿ? ធ្វើដូចម្ដេចឲ្យគេជឿដល់ព្រះអង្គបាន បើគេមិនដែលឮ? ហើយធ្វើដូចម្ដេចឲ្យគេឮបាន បើគ្មានអ្នកណាប្រកាស? មួយទៀត ធ្វើដូចម្តេចឲ្យមានអ្នកប្រកាសបាន បើគ្មានអ្នកណាចាត់គេឲ្យទៅ? ដូចមានសេចក្តីចែងទុកមកថា៖ «ជើងរបស់អស់អ្នកដែលនាំដំណឹងល្អ [ពីសេចក្តីសុខសាន្ត ហើយនាំដំណឹងដែលបណ្ដាលឲ្យចិត្តរីករាយ ] នោះល្អណាស់ហ្ន៎!» ។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចម្រូតធំណាស់ តែមានអ្នកច្រូតតិចទេ ដូច្នេះ ចូរសូមអង្វរដល់ព្រះអម្ចាស់នៃចម្រូត ឲ្យព្រះអង្គចាត់អ្នកច្រូតមកក្នុងចម្រូតរបស់ព្រះអង្គ។
តែត្រូវតាំងព្រះគ្រីស្ទជាបរិសុទ្ធ នៅក្នុងចិត្តអ្នករាល់គ្នា ទុកជាព្រះអម្ចាស់ចុះ។ ត្រូវប្រុងប្រៀបជានិច្ច ដើម្បីឆ្លើយតបនឹងអ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា
ដូច្នេះ យើងជាទូតរបស់ព្រះគ្រីស្ទ ហាក់ដូចជាព្រះកំពុងអង្វរតាមរយៈយើង គឺយើងអង្វរអ្នករាល់គ្នាជំនួសព្រះគ្រីស្ទថា ចូរជានានឹងព្រះវិញទៅ។
ដើម្បីឲ្យអ្នករាល់គ្នាឥតសៅហ្មង ឥតកិច្ចកល ជាកូនព្រះដែលរកបន្ទោសមិនបាន នៅក្នុងតំណមនុស្សវៀច និងខិលខូច ដែលអ្នករាល់គ្នាភ្លឺនៅកណ្ដាលគេ ដូចជាតួពន្លឺបំភ្លឺពិភពលោក។ ទាំងហុចព្រះបន្ទូលនៃជីវិតដល់គេ ដើម្បីដល់ថ្ងៃនៃព្រះគ្រីស្ទ នោះឲ្យខ្ញុំមានអំនួតអួតថា ខ្ញុំមិនបានរត់ ឬខំប្រឹងធ្វើការដោយឥតប្រយោជន៍ឡើយ។
អស់អ្នកដែលមានប្រាជ្ញានឹងភ្លឺដូចពន្លឺនៅលើមេឃ ហើយអស់អ្នកដែលទាញនាំមនុស្សជាច្រើន ឲ្យវិលមកឯសេចក្ដីសុចរិត នឹងភ្លឺដូចផ្កាយអស់កល្បជាអង្វែងតរៀងទៅ។
យើងមិនត្រូវណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើយើងមិនរសាយចិត្តទេ ដល់ពេលកំណត់ យើងនឹងច្រូតបានហើយ។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យធ្វើជាអ្នកនេសាទមនុស្សវិញ»។
ដ្បិតទោះបើខ្ញុំមិនជាប់ជំពាក់ដល់មនុស្សទាំងអស់ក៏ដោយ គង់តែខ្ញុំបានត្រឡប់ទៅជាអ្នកបម្រើដល់មនុស្សទាំងអស់ដែរ ដើម្បីនាំមនុស្សជាច្រើនឲ្យមានជំនឿដល់ព្រះគ្រីស្ទ។
ដ្បិតខ្ញុំមិនខ្មាសអំពីដំណឹងល្អទេ ព្រោះជាព្រះចេស្តារបស់ព្រះ សម្រាប់សង្គ្រោះអស់អ្នកដែលជឿ គឺដំបូងដល់សាសន៍យូដា និងដល់សាសន៍ក្រិកផង។
ខ្ញុំបានត្រឡប់ដូចជាសាសន៍យូដា ដល់ពួកសាសន៍យូដា ដើម្បីនាំពួកសាសន៍យូដាឲ្យមានជំនឿដល់ព្រះគ្រីស្ទ។ ខ្ញុំបានត្រឡប់ដូចជាអ្នកស្ថិតនៅក្រោមក្រឹត្យវិន័យ ដល់អស់អ្នកដែលស្ថិតនៅក្រោមក្រឹត្យវិន័យ (ទោះជាខ្ញុំមិនស្ថិតនៅក្រោមក្រឹត្យវិន័យក៏ដោយ) ដើម្បីនាំអស់អ្នកដែលស្ថិតនៅក្រោមក្រឹត្យវិន័យឲ្យមានជំនឿដល់ព្រះគ្រីស្ទ។
អស់អ្នកដែលសាបព្រោះទាំងស្រក់ទឹកភ្នែក គេនឹងច្រូតបានវិញទាំងសម្រែកអរសប្បាយ! អ្នកដែលកណ្ដៀតពូជសម្រាប់សាបព្រោះ ចេញទៅទាំងយំ គេនឹងវិលត្រឡប់មកវិញ ទាំងសម្រែកអរសប្បាយ ព្រមទាំងយកកណ្ដាប់មកជាមួយផង។
ត្រូវឲ្យអ្នកនោះដឹងថា អ្នកណាដែលនាំមនុស្សបាប ឲ្យងាកចេញពីផ្លូវដែលគេវង្វេងនោះមកវិញ នោះឈ្មោះថា បានសង្គ្រោះព្រលឹងអ្នកនោះឲ្យរួចពីស្លាប់ ហើយក៏គ្របបាំងអំពើបាបជាអនេកអនន្ត ។:៚
ដែលទ្រង់សព្វព្រះហឫទ័យឲ្យមនុស្សទាំងអស់បានសង្គ្រោះ ហើយបានស្គាល់សេចក្ដីពិត។
ហើយសង្គ្រោះអ្នកដទៃ ដោយឆក់គេឲ្យរួចផុតពីភ្លើង ត្រូវមានចិត្តមេត្តាករុណាដល់មនុស្សឯទៀតទាំងភ័យខ្លាច ហើយស្អប់សូម្បីតែអាវដែលស្មោកគ្រោក ដោយសារសាច់ឈាមរបស់គេ។
ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ាសណ្ឋិតលើខ្ញុំ ព្រោះព្រះយេហូវ៉ាបានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ ព្រះអង្គបានចាត់ខ្ញុំឲ្យមក ដើម្បីប្រោសមនុស្សដែលមានចិត្តសង្រេង និងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់ចំណង
បងប្អូនអើយ ខ្ញុំមានចិត្តប្រាថ្នា ហើយអធិស្ឋានដល់ព្រះ ឲ្យសាសន៍អ៊ីស្រាអែល គឺឲ្យគេបានសង្គ្រោះ។
ពេលនោះ ទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា៖ «ចម្រូតធំណាស់ តែមានអ្នកច្រូតតិចទេ។ ដូច្នេះ ចូរទូលសូមដល់ព្រះអម្ចាស់នៃចម្រូត ឲ្យព្រះអង្គចាត់ពួកអ្នកច្រូតមកក្នុងចម្រូតរបស់ព្រះអង្គ»។
ខ្ញុំបានត្រឡប់ដូចជាអ្នកទន់ខ្សោយ ដល់ពួកអ្នកទន់ខ្សោយ ដើម្បីនាំពួកអ្នកទន់ខ្សោយឲ្យមានជំនឿដល់ព្រះគ្រីស្ទ។ ខ្ញុំបានត្រឡប់ជាគ្រប់សណ្ឋានទាំងអស់ ដល់មនុស្សទាំងអស់ ដើម្បីសង្គ្រោះអ្នកខ្លះ តាមគ្រប់មធ្យោបាយទាំងអស់។
នោះទូលបង្គំនឹងបង្រៀនពីផ្លូវរបស់ព្រះអង្គ ដល់មនុស្សដែលប្រព្រឹត្តអំពើរំលង ហើយមនុស្សបាបនឹងវិលត្រឡប់មករកព្រះអង្គ។
ចូរប្រព្រឹត្តចំពោះពួកអ្នកក្រៅដោយប្រាជ្ញា ទាំងចេះប្រើពេលវេលាផង។ ចូរឲ្យពាក្យសម្ដីរបស់អ្នករាល់គ្នាបានប្រកបដោយព្រះគុណជានិច្ច ទាំងបង់អំបិលផង ដើម្បីឲ្យដឹងថា អ្នករាល់គ្នាគួរឆ្លើយដល់មនុស្សគ្រប់គ្នាយ៉ាងណា។
ចូរប្រកាសព្រះបន្ទូល ហើយជំរុញជានិច្ច ទោះត្រូវពេលក្ដី ខុសពេលក្តី ត្រូវរំឭកគេឲ្យដឹងខ្លួន បន្ទោស ហើយដាស់តឿន ដោយចិត្តអត់ធ្មត់ និងបង្រៀនគ្រប់បែបយ៉ាង។
សូមព្រះប្រណីសន្ដោសដល់យើង ហើយប្រទានពរយើង សូមព្រះភក្ត្រព្រះអង្គរះលើយើងខ្ញុំ។ –បង្អង់ ដើម្បីឲ្យមនុស្សលោកបានស្គាល់ផ្លូវរបស់ព្រះអង្គ ស្គាល់ព្រះចេស្ដាសង្គ្រោះរបស់ព្រះអង្គ នៅកណ្ដាលអស់ទាំងជាតិសាសន៍។
ហេតុនេះបានជាខ្ញុំខំសង្វាតនឹងប្រកាសដំណឹងល្អ មិនមែននៅកន្លែងដែលគេបានឮពីព្រះនាមព្រះគ្រីស្ទរួចហើយនោះទេ ដើម្បីកុំឲ្យខ្ញុំសង់ពីលើគ្រឹះរបស់អ្នកឯទៀត
អ្នករាល់គ្នាជាពន្លឺបំភ្លឺមនុស្សលោក ទីក្រុងណាដែលសង់នៅលើភ្នំ មិនអាចលាក់កំបាំងបានឡើយ។ គ្មានអ្នកណាអុជចង្កៀងយកទៅដាក់ក្រោមថាំងនោះទេ គឺគេដាក់វាលើជើងចង្កៀងវិញ ទើបចង្កៀងនោះភ្លឺដល់មនុស្សគ្រប់គ្នាដែលនៅក្នុងផ្ទះ។ ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺដល់មនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា ហើយសរសើរតម្កើងដល់ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌»។
ដើម្បីបំភ្លឺភ្នែកគេ ឲ្យបានបែរចេញពីសេចក្តីងងឹត មករកពន្លឺ និងពីអំណាចរបស់អារក្សសាតាំង បែរមករកព្រះវិញ ដើម្បីឲ្យគេបានរួចពីបាប ហើយបានទទួលមត៌ករួមជាមួយអស់អ្នកដែលបានញែកជាបរិសុទ្ធ ដោយសារមានជំនឿដល់ខ្ញុំ"។
ផ្ទៃមេឃថ្លែងពីសិរីល្អនៃព្រះ ហើយលំហអាកាសប្រកាសពី ស្នាព្រះហស្តរបស់ព្រះអង្គ។ សេចក្ដីទាំងនោះគួរប្រាថ្នា ចង់បានលើសជាងមាស អើ លើសជាងមាសសុទ្ធជាច្រើនទៅទៀត ក៏ផ្អែមជាងទឹកឃ្មុំ ហើយជាងដំណក់ ស្រក់ពីសំណុំផង។ មួយទៀត ទូលបង្គំជាអ្នកបម្រើព្រះអង្គ ក៏ចេះប្រយ័ត្ន ដោយសារសេចក្ដីទាំងនោះ ហើយដែលកាន់តាមនោះមានរង្វាន់យ៉ាងធំ។ តើអ្នកណានឹងស្គាល់អំពើខុសឆ្គង របស់ខ្លួនបាន? សូមជម្រះទូលបង្គំឲ្យបានស្អាតពីកំហុស ដែលលាក់កំបាំងផង។ សូមរាំងរាទូលបង្គំជាអ្នកបម្រើព្រះអង្គ ពីអំពើបាបដែលធ្វើដោយល្មើស ដែរ សូមកុំឲ្យអំពើបាបនោះ មានអំណាចលើទូលបង្គំឡើយ នោះទូលបង្គំនឹងបានឥតសៅហ្មង ហើយរួចផុតពីអំពើរំលងដ៏ធំ។ ឱព្រះយេហូវ៉ា ជាថ្មដា និងជាអ្នកប្រោសលោះនៃ ទូលបង្គំអើយ សូមឲ្យពាក្យសម្ដី ដែលចេញមកពីមាត់ទូលបង្គំ និងការរំពឹងគិតក្នុងចិត្តរបស់ទូលបង្គំ បានជាទីគាប់ព្រះហឫទ័យ នៅចំពោះព្រះនេត្រព្រះអង្គ។ ថ្ងៃមួយតំណាលប្រាប់ថ្ងៃមួយទៀត ហើយយប់មួយក៏សម្ដែងប្រាប់យប់មួយទៀត ឲ្យបានដឹង។ មិនមែនដោយភាសា ឬពាក្យសម្ដី ឬដោយឮសំឡេងនៃរបស់ទាំងនោះឡើយ។ ប៉ុន្តែ សំឡេង នៃរបស់ទាំងនោះ ចេញទៅពាសពេញលើផែនដី ហើយពាក្យនៃរបស់ទាំងនោះ លាន់ឮទៅដល់ជើងមេឃ។ នៅលើមេឃ ព្រះអង្គបានដំឡើងពន្លា សម្រាប់ព្រះអាទិត្យ
ដូច្នេះ សេចក្ដីដែលយើងបានឃើញ ហើយឮនោះ យើងក៏ប្រកាសប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីប្រកបជាមួយយើងដែរ រីឯសេចក្ដីប្រកបរបស់យើង នោះគឺប្រកបជាមួយព្រះវរបិតា និងជាមួយព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះអង្គ។
ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា ក៏មានសេចក្តីត្រេកអរ នៅមុខពួកទេវតានៃព្រះយ៉ាងនោះដែរ ដោយសារមនុស្សបាបតែម្នាក់ដែលប្រែចិត្ត»។
ខ្ញុំបានដាំ លោកអ័ប៉ុឡូសជាអ្នកស្រោចទឹក តែព្រះបានធ្វើឲ្យដុះ។ ដូច្នេះ អ្នកដាំ និងអ្នកដែលស្រោចទឹក មិនមែនជាអ្វីទេ គឺមានតែព្រះដែលធ្វើឲ្យដុះប៉ុណ្ណោះទើបសំខាន់។
ប៉ុន្ដែ អរព្រះគុណដល់ព្រះ ដែលទ្រង់នាំយើងឲ្យមានជ័យជម្នះជានិច្ចក្នុងព្រះគ្រីស្ទ ហើយតាមរយៈយើង ការស្គាល់ព្រះអង្គ សាយក្លិនក្រអូបនៅគ្រប់ទីកន្លែង។
ទូលបង្គំនឹងថ្លែងអំពីសេចក្ដីបន្ទាល់របស់ព្រះអង្គ នៅចំពោះពួកស្តេច ហើយនឹងមិនខ្មាសឡើយ
យើងនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរអ្នក ហើយយើងនឹងដាក់បណ្ដាសាដល់អស់អ្នកណាដែលដាក់បណ្ដាសាអ្នក គ្រប់ទាំងគ្រួសារនៅលើផែនដីនឹងបានពរដោយសារអ្នក»។
សាក្សីទៀងត្រង់រមែងដោះព្រលឹងមនុស្សឲ្យរួច តែសាក្សីមិនទៀងត្រង់ នោះពោលពាក្យភូតភរវិញ។
តើអ្នករាល់គ្នាមិនថា "នៅបួនខែទៀតដល់រដូវចម្រូត" ទេឬ? តែខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរមើលទៅវាលស្រែជុំវិញអ្នកចុះ ស្រូវទុំល្មមច្រូតហើយ។ អ្នកច្រូតបានទទួលប្រាក់ឈ្នួល ហើយកំពុងប្រមូលផលសម្រាប់ជីវិតអស់កល្បជានិច្ច ដើម្បីឲ្យអ្នកព្រោះ និងអ្នកច្រូតបានអរសប្បាយជាមួយគ្នា។
ចំណែកអស់អ្នកដែលត្រូវខ្ចាត់ខ្ចាយនោះ បានចេញពីកន្លែងមួយទៅកន្លែងមួយ ទាំងប្រកាសព្រះបន្ទូល។
ខ្ញុំអរព្រះគុណដល់ព្រះរាល់ពេលដែលខ្ញុំនឹកគិតពីអ្នករាល់គ្នា ទាំងមានការតយុទ្ធតែមួយ ដូចដែលបានឃើញខ្ញុំមាន ហើយឥឡូវនេះឮថាខ្ញុំនៅតែមានទៀត។ គ្រប់ពេលដែលខ្ញុំអធិស្ឋាន ខ្ញុំទូលអង្វរឲ្យអ្នករាល់គ្នាដោយអំណរជានិច្ច ដោយព្រោះចំណែកដែលអ្នករាល់គ្នាបានជួយក្នុងដំណឹងល្អ ចាប់តាំងពីថ្ងៃមុនដំបូង រហូតដល់ឥឡូវនេះ។
ដើម្បីនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ សម្រាប់កិច្ចការបម្រើ ហើយស្អាងព្រះកាយរបស់ព្រះគ្រីស្ទឡើង
៙ ខ្ញុំនឹងមិនស្លាប់ទេ គឺខ្ញុំនឹងរស់នៅ ហើយរៀបរាប់អំពីស្នាព្រះហស្តនៃព្រះយេហូវ៉ា ។
ទាំងសរសើរតម្កើងព្រះ ហើយប្រជាជនទាំងអស់ក៏គោរពរាប់អានគេ។ ព្រះអម្ចាស់បានបន្ថែមចំនួនអ្នកដែលកំពុងតែបានសង្គ្រោះ មកក្នុងក្រុមជំនុំជារៀងរាល់ថ្ងៃ។
ដូច្នេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ដោយសេចក្តីមេត្តាករុណារបស់ព្រះ ឲ្យថ្វាយរូបកាយទុកជាយញ្ញបូជារស់ បរិសុទ្ធ ហើយគាប់ព្រះហឫទ័យដល់ព្រះ។ នេះហើយជាការថ្វាយបង្គំរបស់អ្នករាល់គ្នាតាមរបៀបត្រឹមត្រូវ។ ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងជាប្អូន ចូរផ្តល់កិត្តិយសគ្នាទៅវិញទៅមក ដោយការគោរព។ ខាងសេចក្ដីឧស្សាហ៍ នោះមិនត្រូវខ្ជិលច្រអូសឡើយ ខាងវិញ្ញាណ នោះត្រូវបម្រើព្រះអម្ចាស់ដោយចិត្តឆេះឆួល។ ចូរអរសប្បាយដោយមានសង្ឃឹម ចូរអត់ធ្មត់ក្នុងសេចក្តីទុក្ខលំបាក ចូរខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន។ ចូរជួយផ្គត់ផ្គង់ដល់ពួកបរិសុទ្ធដែលខ្វះខាត ចូរទទួលភ្ញៀវដោយចិត្តរាក់ទាក់។ ចូរឲ្យពរដល់អស់អ្នកដែលបៀតបៀនអ្នករាល់គ្នា ចូរឲ្យពរចុះ កុំដាក់បណ្ដាសាគេឡើយ។ ចូរអរសប្បាយជាមួយអ្នកដែលអរសប្បាយ ចូរយំជាមួយអ្នកណាដែលយំ ចូររស់នៅដោយចុះសម្រុងគ្នាទៅវិញទៅមក មិនត្រូវមានគំនិតឆ្មើងឆ្មៃឡើយ តែត្រូវរាប់អានមនុស្សទន់ទាបវិញ។ មិនត្រូវអួតខ្លួនថាមានប្រាជ្ញាឡើយ ។ កុំតបស្នងការអាក្រក់ដោយការអាក្រក់ឡើយ តែត្រូវតាំងចិត្តធ្វើល្អនៅចំពោះមុខមនុស្សទាំងអស់វិញ ។ ចំណែកខាងឯអ្នករាល់គ្នាវិញ ប្រសិនបើអាចធ្វើទៅបាន នោះចូររស់នៅដោយសុខសាន្តជាមួយមនុស្សទាំងអស់ចុះ។ បងប្អូនស្ងួនភ្ងាអើយ មិនត្រូវសងសឹកដោយខ្លួនឯងឡើយ តែចូរទុកឲ្យព្រះសម្ដែងសេចក្ដីក្រោធវិញ ដ្បិតមានសេចក្តីចែងទុកមកថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា ការសងសឹកនោះស្រេចលើយើង យើងនឹងសងដល់គេ» ។ មិនត្រូវត្រាប់តាមសម័យនេះឡើយ តែចូរឲ្យបានផ្លាស់ប្រែ ដោយគំនិតរបស់អ្នករាល់គ្នាបានកែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចស្គាល់អ្វីជាព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ អ្វីដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយគ្រប់លក្ខណ៍។
ដ្បិតឥឡូវនេះ តើខ្ញុំចង់ផ្គាប់ចិត្តមនុស្ស ឬធ្វើឲ្យគាប់ព្រះហឫទ័យព្រះ? ឬមួយខ្ញុំព្យាយាមបំពេញចិត្តមនុស្ស? ប្រសិនបើខ្ញុំនៅតែព្យាយាមបំពេញចិត្តមនុស្ស នោះខ្ញុំមិនមែនជាអ្នកបម្រើរបស់ព្រះគ្រីស្ទទេ។
ស្រែ គឺពិភពលោក ហើយពូជល្អ គឺជាពួកកូនរបស់ព្រះរាជ្យ ឯស្រងែ គឺជាពួកកូនរបស់អាកំណាច
ហើយបើអ្នកផ្តល់សេចក្ដីសប្បុរស ដល់មនុស្សស្រេកឃ្លាន ទាំងចម្អែតចិត្តនៃអ្នកដែលមានទុក្ខវេទនា នោះពន្លឺរបស់អ្នកនឹងភ្លឺឡើងក្នុងទីងងឹត ហើយសេចក្ដីងងឹតរបស់អ្នកនឹងបានភ្លឺ ដូចជាវេលាថ្ងៃត្រង់
ដូច្នេះ មិនត្រូវខ្មាសនឹងធ្វើបន្ទាល់អំពីព្រះអម្ចាស់នៃយើង ឬខ្មាសនឹងខ្ញុំដែលជាប់គុកព្រោះតែព្រះអង្គនោះឡើយ តែត្រូវរងទុក្ខលំបាកជាមួយខ្ញុំសម្រាប់ដំណឹងល្អ ដោយព្រះចេស្តានៃព្រះ
តែតាមដែលព្រះសាកល្បងយើង ឃើញថា គួរផ្ញើព្រះបន្ទូលទុកនឹងយើងជាយ៉ាងណា យើងក៏និយាយយ៉ាងនោះដែរ មិនមែនដូចជាចង់ផ្គាប់ចិត្តមនុស្សទេ គឺផ្គាប់ព្រះហឫទ័យព្រះ ដែលទ្រង់ល្បងលចិត្តយើងនោះវិញ។
៙ ឱព្រះយេហូវ៉ាអើយ អស់ទាំងស្តេចនៅផែនដី នឹងអរព្រះគុណដល់ព្រះអង្គ ដ្បិតគេបានឮព្រះបន្ទូល ដែលចេញពីព្រះឧស្ឋរបស់ព្រះអង្គ ហើយគេនឹងច្រៀងពីផ្លូវរបស់ព្រះយេហូវ៉ា ដ្បិតសិរីល្អរបស់ព្រះយេហូវ៉ា នោះធំក្រៃលែង។
ដូច្នេះ ដែលមានស្មរបន្ទាល់ជាច្រើនដល់ម៉្លេះនៅព័ទ្ធជុំវិញយើង ត្រូវឲ្យយើងលះចោលអស់ទាំងបន្ទុក និងអំពើបាបដែលព័ទ្ធជុំវិញយើងយ៉ាងងាយនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់
ព្រះយេស៊ូវយាងមកជិតគេ ហើយមានព្រះបន្ទូលថា៖ «គ្រប់ទាំងអំណាចនៅស្ថានសួគ៌ និងនៅលើផែនដី បានប្រគល់មកខ្ញុំហើយ។
ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឈរឲ្យមាំមួន កុំរង្គើ ទាំងធ្វើការព្រះអម្ចាស់ឲ្យបរិបូរជានិច្ច ដោយដឹងថា កិច្ចការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនឥតប្រយោជន៍ឡើយ។
ចូរជួយសង្គ្រោះពួកអ្នក ដែលគេនាំទៅឲ្យត្រូវស្លាប់ ហើយរាំងរាពួកអ្នកដែលកំពុងតែទៅទីសម្លាប់ចុះ
ខ្ញុំមានអំណរណាស់ កាលគេប្រាប់ខ្ញុំថា៖ «មកយើង នាំគ្នាទៅដំណាក់ របស់ព្រះយេហូវ៉ា!»
រីឯព្រះវិញ ទ្រង់សម្ដែងសេចក្តីស្រឡាញ់របស់ព្រះអង្គដល់យើង ដោយព្រះគ្រីស្ទបានសុគតសម្រាប់យើង ក្នុងពេលដែលយើងនៅជាមនុស្សមានបាបនៅឡើយ។
ឱចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរអំពាវនាវរកព្រះនាមព្រះអង្គ ចូរថ្លែងប្រាប់ពីស្នាព្រះហស្ដរបស់ព្រះអង្គ នៅកណ្ដាលជាតិសាសន៍ទាំងប៉ុន្មានចុះ!
ចូរបម្រើគ្នាទៅវិញទៅមក តាមអំណោយទានដែលម្នាក់ៗបានទទួល ដូចជាអ្នកមើលខុសត្រូវល្អ អំពីព្រះគុណច្រើនយ៉ាងរបស់ព្រះ។
អ្នកទាំងនេះរួមចិត្តគ្នាតែមួយដើម្បីអធិស្ឋាន រួមជាមួយស្រ្ដីឯទៀតៗ ហើយមាននាងម៉ារា ជាមាតារបស់ព្រះយេស៊ូវ និងបងប្អូនរបស់ព្រះអង្គផងដែរ។
ព្រះអង្គមានព្រះបន្ទូលថា ការដែលអ្នកធ្វើជាអ្នកបម្រើរបស់យើង ដើម្បីលើកអស់ទាំងកុលសម្ព័ន្ធយ៉ាកុបឡើង ហើយនឹងនាំពួកបម្រុងទុក ក្នុងសាសន៍អ៊ីស្រាអែលឲ្យមកវិញ នោះជាការតិចតួចពេកដល់អ្នក យើងនឹងបន្ថែមការនេះឲ្យអ្នកបានធ្វើជាពន្លឺ ដល់សាសន៍ដទៃទាំងប៉ុន្មានទៀត ដើម្បីឲ្យអ្នកបានធ្វើជាអ្នកជួយសង្គ្រោះរបស់យើង រហូតដល់ចុងផែនដីបំផុត។
ឱព្រះនៃសេចក្ដីសុចរិតរបស់ទូលបង្គំអើយ ពេលទូលបង្គំអំពាវនាវ សូមមានព្រះបន្ទូលឆ្លើយមកទូលបង្គំផង! ពេលទូលបង្គំមានសេចក្ដីតានតឹង ព្រះអង្គប្រទានឲ្យទូលបង្គំបានស្បើយ។ សូមប្រណីសន្ដោសទូលបង្គំ ហើយសូមព្រះសណ្ដាប់សេចក្ដីអធិស្ឋាន របស់ទូលបង្គំផង។
រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស ចិត្តសន្ដោស ភាពស្មោះត្រង់ ចិត្តស្លូតបូត និងការចេះគ្រប់គ្រងចិត្ត គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្ដីទាំងនេះឡើយ។
ដ្បិតឈ្នួលរបស់បាប ជាសេចក្តីស្លាប់ តែអំណោយទានរបស់ព្រះវិញ គឺជីវិតអស់កល្បជានិច្ច នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើង។
ប៉ុន្តែ ចូរស្វែងរកព្រះរាជ្យរបស់ព្រះ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន នោះទើបគ្រប់របស់អស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។
ចូរយកព្រះយេហូវ៉ាជាអំណររបស់អ្នកចុះ នោះព្រះអង្គនឹងប្រទានអ្វីៗ ដែលចិត្តអ្នកប្រាថ្នាចង់បាន។
ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
ខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកណាដែលទទួលស្គាល់ខ្ញុំ នៅមុខមនុស្សលោក នោះកូនមនុស្សនឹងទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវតានៃព្រះដែរ។
ដ្បិតព្រះអង្គបានរំដោះព្រលឹងទូលបង្គំ ឲ្យរួចពីស្លាប់ អើ ក៏បានជួយជើងទូលបង្គំមិនឲ្យដួលដែរ ដើម្បីឲ្យទូលបង្គំបានដើរនៅចំពោះព្រះ ក្នុងពន្លឺនៃជីវិត។
ដ្បិតព្រះស្រឡាញ់មនុស្សលោកជាខ្លាំង បានជាទ្រង់ប្រទានព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ។
ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងជាប្អូន ចូរផ្តល់កិត្តិយសគ្នាទៅវិញទៅមក ដោយការគោរព។
៙ ព្រះយេហូវ៉ាតាំងជំហានរបស់មនុស្ស ឲ្យបានមាំមួន ពេលព្រះអង្គសព្វព្រះហឫទ័យ នឹងផ្លូវរបស់គេ ។
ដ្បិតដោយសារព្រះគុណ អ្នករាល់គ្នាបានសង្គ្រោះតាមរយៈជំនឿ ហើយសេចក្តីនេះមិនមែនមកពីអ្នករាល់គ្នាទេ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ដើម្បីកុំឲ្យអ្នកណាម្នាក់អួតខ្លួន។
ព្រោះអស់អ្នកដែលកើតមកពីព្រះ សុទ្ធតែឈ្នះលោកីយ៍នេះ ឯជ័យជម្នះដែលបានឈ្នះលោកីយ៍ នោះគឺជំនឿរបស់យើង។
«ចូរសូម នោះនឹងឲ្យមកអ្នក ចូរស្វែងរក នោះអ្នកនឹងបានឃើញ ចូរគោះ នោះនឹងបើកឲ្យអ្នក។ ដ្បិតអស់អ្នកណាដែលសូម នោះនឹងបានទទួល អ្នកណាដែលរក នោះនឹងបានឃើញ ក៏នឹងបើកឲ្យអ្នកណាដែលគោះដែរ។
កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។ នោះសេចក្ដីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងការគិត នឹងជួយការពារចិត្តគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។
ដូច្នេះ តើយើងត្រូវនិយាយដូចម្តេចពីសេចក្តីទាំងនេះ? ប្រសិនបើព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន?
ទូលបង្គំបានរក្សាព្រះបន្ទូលព្រះអង្គ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យទូលបង្គំប្រព្រឹត្តអំពើបាប ទាស់នឹងព្រះអង្គ។
មនុស្សរមែងមានអំណរ ដោយពាក្យឆ្លើយរបស់ខ្លួន ហើយពាក្យមួយម៉ាត់ដែលនឹងពោលត្រូវពេល នោះល្អណាស់ហ្ន៎។
តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
ត្រូវឲ្យយើងពិចារណាដាស់តឿនគ្នាទៅវិញទៅមក ឲ្យមានចិត្តស្រឡាញ់ ហើយប្រព្រឹត្តអំពើល្អ មិនត្រូវធ្វេសប្រហែសនឹងការប្រជុំគ្នា ដូចអ្នកខ្លះធ្លាប់ធ្វើនោះឡើយ ត្រូវលើកទឹកចិត្តគ្នាឲ្យកាន់តែខ្លាំងឡើងថែមទៀត ដោយឃើញថា ថ្ងៃនោះកាន់តែជិតមកដល់ហើយ។
ចូរយកអាសាគ្នាទៅវិញទៅមក យ៉ាងនោះទើបបានសម្រេចតាមក្រឹត្យវិន័យរបស់ព្រះគ្រីស្ទ។
សូមឲ្យព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ កម្សាន្តចិត្តទូលបង្គំ តាមសេចក្ដីដែលព្រះអង្គបានសន្យា ដល់អ្នកបម្រើរបស់ព្រះអង្គ។
យើងប្រកាសអំពីព្រះអង្គ ទាំងទូន្មានមនុស្សគ្រប់គ្នា ហើយបង្រៀនមនុស្សគ្រប់គ្នា ដោយគ្រប់ទាំងប្រាជ្ញា ដើម្បីឲ្យយើងបានថ្វាយមនុស្សទាំងអស់ ជាមនុស្សគ្រប់លក្ខណ៍ក្នុងព្រះគ្រីស្ទ។
ដូច្នេះ មិនត្រូវជំនុំជម្រះមុនពេលកំណត់ឡើយ ត្រូវរង់ចាំពេលព្រះអម្ចាស់យាងមកសិន ដ្បិតទ្រង់នឹងយកអ្វីៗដែលលាក់កំបាំងក្នុងទីងងឹត មកដាក់នៅទីភ្លឺ ហើយទ្រង់នឹងបើកសម្ដែងឲ្យឃើញពីបំណងនៅក្នុងចិត្តរបស់មនុស្ស។ ពេលនោះ គ្រប់គ្នានឹងទទួលការសរសើរពីព្រះរៀងខ្លួន។
៙ សូមឲ្យមនុស្សទាំងអស់នៅលើផែនដី ទទួលស្គាល់ព្រះយេហូវ៉ា ហើយងាកបែរមករកព្រះអង្គ សូមឲ្យមនុស្សគ្រប់សាសន៍ទាំងអស់ ថ្វាយបង្គំព្រះអង្គ។
បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ការទាំងប៉ុន្មានដែលកើតឡើងដល់ខ្ញុំ ពិតជាបានជួយឲ្យដំណឹងល្អចម្រើនឡើងទៅវិញទេ
ដែលទ្រង់បានប្រោសឲ្យយើងមានសមត្ថភាពធ្វើជាអ្នកបម្រើនៃសញ្ញាថ្មី មិនមែនសរសេរដោយអក្សរ គឺដោយព្រះវិញ្ញាណវិញ ដ្បិតអក្សរនាំឲ្យស្លាប់ តែព្រះវិញ្ញាណ ប្រទានឲ្យមានជីវិត។
ព្រះអង្គបានបង្គាប់យើងឲ្យប្រកាសប្រាប់ប្រជាជន ហើយឲ្យធ្វើបន្ទាល់ថា ព្រះអង្គនេះហើយ ដែលព្រះបានចាក់ប្រេងតាំងឲ្យធ្វើជាចៅក្រមលើមនុស្សរស់ និងមនុស្សស្លាប់។
ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាបានឲ្យអាហារយើងបរិភោគ កាលយើងស្រេក អ្នករាល់គ្នាបានឲ្យទឹកយើងផឹក កាលយើងជាអ្នកដទៃ អ្នករាល់គ្នាបានទទួលយើង កាលយើងនៅអាក្រាត អ្នករាល់គ្នាបានឲ្យសម្លៀកបំពាក់យើង កាលយើងឈឺ អ្នករាល់គ្នាបានមកសួរសុខទុក្ខយើង ហើយកាលយើងជាប់គុក អ្នករាល់គ្នាក៏បានមកសួរសុខទុក្ខយើងដែរ"។ ពេលនោះ ពួកមនុស្សសុចរិតនឹងទូលសួរព្រះអង្គថា "ព្រះអម្ចាស់អើយ! តើយើងខ្ញុំបានឃើញព្រះអង្គឃ្លាន ហើយថ្វាយអាហារព្រះអង្គសោយពីអង្កាល់ ឬឃើញព្រះអង្គស្រេក ហើយថ្វាយទឹកព្រះអង្គសោយពីអង្កាល់? តើយើងខ្ញុំបានឃើញព្រះអង្គជាអ្នកដទៃ ហើយទទួលព្រះអង្គពីអង្កាល់ ឬឃើញព្រះអង្គនៅអាក្រាត ហើយថ្វាយសម្លៀកបំពាក់ព្រះអង្គពីអង្កាល់? តើយើងខ្ញុំបានឃើញព្រះអង្គឈឺ ឬជាប់គុក ហើយទៅសួរសុខទុក្ខព្រះអង្គពីអង្កាល់?" តែស្ត្រីមានគំនិតវិញ ពួកនាងបានយកចង្កៀង មានទាំងប្រេងដាក់ក្នុងដបទៅជាមួយ។ ព្រះមហាក្សត្រនឹងមានព្រះបន្ទូលឆ្លើយទៅគេថា "យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ពេលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងចំណោមពួកបងប្អូនរបស់យើងនេះ នោះអ្នករាល់គ្នាបានធ្វើដល់យើងហើយ"។
គ្មានសាសន៍យូដា ឬសាសន៍ក្រិក គ្មានបាវបម្រើ ឬអ្នកជា គ្មានប្រុស ឬគ្មានស្រីទៀតឡើយ ព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយក្នុងព្រះគ្រីស្ទយេស៊ូវ។
ចូរអធិស្ឋានឲ្យខ្ញុំផង សូមឲ្យព្រះបានប្រទានពាក្យសម្ដីមកខ្ញុំ ឲ្យខ្ញុំបានបើកមាត់ដោយក្លាហាន ដើម្បីប្រាប់គេពីអាថ៌កំបាំងនៃដំណឹងល្អ «ចូរគោរពឪពុកម្ដាយរបស់ខ្លួន (នេះជាព្រះឱវាទទីមួយ ដែលជាប់មានទាំងសេចក្តីសន្យាផង) ដែលខ្ញុំជាទូតជាប់ច្រវាក់ដោយព្រោះដំណឹងល្អនេះ ហើយឲ្យខ្ញុំប្រកាសដំណឹងល្អដោយក្លាហាន តាមដែលខ្ញុំត្រូវនិយាយ។
ព្រះយេហូវ៉ាសង់ក្រុងយេរូសាឡិមឡើងវិញ ព្រះអង្គប្រមូលអ៊ីស្រាអែល ដែលខ្ចាត់ខ្ចាយឲ្យត្រឡប់មកវិញ។
នោះយើងនឹងនាំគេមកឯភ្នំបរិសុទ្ធរបស់យើង ហើយឲ្យគេបានអរសប្បាយ នៅក្នុងដំណាក់របស់យើង ដែលសម្រាប់ជាទីអធិស្ឋាន យើងនឹងទទួលអស់ទាំងតង្វាយដុត និងយញ្ញបូជារបស់គេ នៅលើអាសនា ដ្បិតដំណាក់យើងត្រូវហៅថា ជាទីអធិស្ឋានសម្រាប់គ្រប់ទាំងសាសន៍។
នោះខ្ញុំសង្ឃឹមថា ពេលខ្ញុំទៅស្រុកអេស្ប៉ាញ ខ្ញុំនឹងឆៀងចូលមកជួបអ្នករាល់គ្នា ហើយឲ្យអ្នករាល់គ្នាបានជួយខ្ញុំបន្តដំណើរទៅមុខទៀត ក្រោយពីខ្ញុំបានសប្បាយចិត្តជាមួយអ្នករាល់គ្នាបន្តិចមក។
អ្នកណាដែលមានចិត្តអាណិត ចែកដល់ពួកទាល់ក្រ នោះឈ្មោះថាថ្វាយឲ្យព្រះយេហូវ៉ាខ្ចី ព្រះអង្គនឹងតបស្នងសងគុណអ្នកនោះវិញ។
ចូរខំប្រឹងថ្វាយខ្លួនដល់ព្រះ ទុកដូចជាមនុស្សដែលព្រះបានល្បងលជាប់ហើយ ជាអ្នកធ្វើការ ដែលមិនត្រូវខ្មាស ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ។
ការបើកសម្ដែងព្រះបន្ទូលរបស់ព្រះអង្គ ប្រទានឲ្យមានពន្លឺ ក៏ធ្វើឲ្យមនុស្សឆោតល្ងង់មានយោបល់។
ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ចូរធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយព្រះអម្ចាស់ មិនមែនដល់មនុស្សទេ
ផលរបស់មនុស្សសុចរិតជាដើមឈើនៃជីវិត ហើយអ្នកណាដែលមានប្រាជ្ញា រមែងចាប់បានព្រលឹងមនុស្ស។
ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ាសណ្ឋិតលើខ្ញុំ ព្រោះព្រះយេហូវ៉ាបានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ ព្រះអង្គបានចាត់ខ្ញុំឲ្យមក ដើម្បីប្រោសមនុស្សដែលមានចិត្តសង្រេង និងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់ចំណង ខ្ញុំនឹងអរសប្បាយចំពោះព្រះយេហូវ៉ា ព្រលឹងខ្ញុំនឹងរីករាយចំពោះព្រះនៃខ្ញុំ ដ្បិតព្រះអង្គបានប្រដាប់ខ្លួនខ្ញុំ ដោយសម្លៀកបំពាក់នៃសេចក្ដីសង្គ្រោះ ព្រះអង្គបានឃ្លុំខ្ញុំដោយអាវជាសេចក្ដីសុចរិត ដូចជាប្តីថ្មោងថ្មីតែងខ្លួនដោយគ្រឿងលម្អ ហើយដូចជាប្រពន្ធថ្មោងថ្មី ប្រដាប់ដោយត្បូងរបស់ខ្លួនដែរ។ ដ្បិតដែលដីធ្វើឲ្យចេញពន្លក ហើយសួនច្បារបណ្ដាលឲ្យពូជផ្សេងៗ ដែលគេដាំនៅទីនោះ បានដុះឡើងជាយ៉ាងណា នោះព្រះអម្ចាស់យេហូវ៉ា ព្រះអង្គនឹងធ្វើឲ្យសេចក្ដីសុចរិត និងសេចក្ដីសរសើរបានលេចឡើង នៅចំពោះអស់ទាំងសាសន៍យ៉ាងនោះដែរ។ ព្រមទាំងប្រកាសប្រាប់ពីឆ្នាំ ដែលព្រះយេហូវ៉ាសព្វព្រះហឫទ័យ និងពីថ្ងៃដែលព្រះនៃយើងខ្ញុំនឹងសងសឹក ហើយឲ្យកម្សាន្តចិត្តនៃអស់អ្នកណាដែលសោយសោក ក៏ចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលម្អជំនួសផេះ ហើយប្រេងនៃអំណរជំនួសសេចក្ដីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្ដីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់ ដើម្បីឲ្យគេបានហៅថា ជាដើមឈើនៃសេចក្ដីសុចរិត គឺជាដើមដែលព្រះយេហូវ៉ាបានដាំ មានប្រយោជន៍ឲ្យព្រះអង្គបានថ្កើងឡើង។
យើងយល់ឃើញថា គួរតែបង្ហាញអស់ទាំងទីសម្គាល់ និងការអស្ចារ្យដែលព្រះដ៏ខ្ពស់បំផុតបានសម្ដែងចំពោះយើង។
«ដូច្នេះ អស់អ្នកណាដែលទទួលស្គាល់ខ្ញុំ នៅចំពោះមនុស្ស ខ្ញុំក៏នឹងទទួលស្គាល់អ្នកនោះ នៅចំពោះព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ដែរ។ តែអ្នកណាដែលបដិសេធមិនទទួលស្គាល់ខ្ញុំ នៅចំពោះមនុស្ស ខ្ញុំក៏នឹងបដិសេធមិនទទួលស្គាល់អ្នកនោះ នៅចំពោះព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ដែរ»។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្សវិញ»។
ខ្ញុំនៅមានចៀមឯទៀត ដែលមិនទាន់នៅក្នុងក្រោលនេះនៅឡើយ ខ្ញុំត្រូវតែនាំចៀមទាំងនោះមកដែរ វានឹងស្តាប់តាមសំឡេងខ្ញុំ។ ដូច្នេះ នឹងមានហ្វូងចៀមតែមួយ មានគង្វាលតែមួយ។
ប៉ុន្តែ អ្នករាល់គ្នានឹងទទួលព្រះចេស្តា នៅពេលព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម នៅស្រុកយូដាទាំងមូល និងស្រុកសាម៉ារី ហើយរហូតដល់ចុងបំផុតនៃផែនដី»។