Biblia Todo Logo
បទព្រះគម្ពីរ
- ការផ្សាយពាណិជ្ជកម្ម -

ប្រភេទ

រួសរាន់ឡើងស្នេហាមិត្តភាពការសរសើរ និងការថ្វាយបង្គំទារកឪពុកម្ដាយពរអាពាហ៍ពិពាហ៍ការលួងលោមថ្ងៃកំណើតក្តីសង្ឃឹមការប្រាស្រ័យទាក់ទងព្រះជំនឿកម្លាំងពិធីបុណ្យសពយុវជនអាពាហ៍ពិពាហ៍ស្ត្រីការស្លាប់កុមារការផ្តល់ជូនការអធិស្ឋានសុំទោសសេចក្ដីសង្រ្គោះសុខភាពភាពបរិសុទ្ធជីវិតអស់កល្បអាចព្រះព្រះយេស៊ូវការពិតខាងវិញ្ញាណពេលវេលានៃតម្រូវការប្រទានពរអង្វរការតមអាហារថ្ងៃពិសេសការដឹងគុណការគោរពប្រតិបត្តិឱកាសទាំងអស់។រឿងរបស់ព្រះធម្មជាតិសន្តិភាពល្បីស្រស់ស្អាតថ្ងៃអាទិត្យព្រឹត្តិការណ៍ពិសេសក្រសួងនានាអ្នកទស្សនាការឈឺចាប់និងការលំបាកភាពរីករាយការញៀននិងការញៀនទំនាយលុយប្រធានបទផ្លូវភេទអំពើបាបយុត្តិធម៌ខគម្ពីរពិបាកទន្ទេញចាំដំណាក់កាលនៃជីវិតការអធិស្ឋានសំណើការប្រុងប្រយ័ត្នការអញ្ជើញដង្ហើមបុណ្យណូអែលទុកចិត្តការសន្យាព្រះគម្ពីរការការពារព្រះវិញ្ញាណបរិសុទ្ធការថ្វាយបង្គំព្រះ

ប្រភេទរង

ការគាបសង្កត់អត្ថន័យនៃជីវិតយើងអំណោយទាននៃជំនឿសុភាសិតប្រកបដោយប្រាជ្ញាអំណោយទាននៃចំណេះដឹងវិទ្យាសាស្ត្រអំណោយទានពីការព្យាបាលអំណោយទានព្យាករណ៍វិញ្ញាណ​ស្គាល់​ច្បាស់អំណោយទានភាសាចម្រុះអំណោយទាននៃការបកប្រែភាសាស្វែងរកគោលបំណងជីវិតសារៈសំខាន់នៃព្រះបញ្ញត្តិទាំងដប់ថែរក្សារាងកាយដូចជាប្រាសាទការសោកស្តាយយ៉ាងស្មោះស្ម័គ្រសារៈសំខាន់នៃការអត់ធ្មត់ការបន្ធូរបន្ថយការឈឺចាប់ផ្លូវចិត្តការផ្លាស់ប្តូរជីវិតភាពងងឹតភាពមិនទាន់ពេញវ័យខាងវិញ្ញាណការបែងចែកការពិតនិងការក្លែងបន្លំផ្សះស្មារតីជាមួយព្រះអត្ថន័យនៃឈើឆ្កាងអំពីបាបកម្មនរកការល្បួងអ្នកដែលមានវិញ្ញាណអាក្រក់ចូលការសោយស្តាយអំពី​ស្មារតីសេរីភាពជ្រើសរើសការបំផុសគំនិតពីព្រះគម្ពីរអមតភាពនៃព្រលឹងអំណោយទានខាងវិញ្ញាណនិយាយភាសាផ្សេងៗឋាននរកភាពចាស់ទុំខាងវិញ្ញាណការអភិវឌ្ឍខ្លួនឯងអស់កម្លាំងសុបិន្តភាពសង្ស័យដាក់ដៃព្យាបាលសម្ព័ន្ធភាពជាមួយព្រះគ្រីស្ទអារក្សភាពរាំងស្ទះខាងវិញ្ញាណការអំពាវនាវភាពប្លែក

70 ខគម្ពីរអំពីអំណោយទានវិញ្ញាណ

70 ខគម្ពីរអំពីអំណោយទានវិញ្ញាណ
១ កូរិន‌ថូស 12:10

ឲ្យ​ម្នាក់​ទៀត​សម្ដែង​ការ​អស្ចារ្យ ឲ្យ​ម្នាក់​ទៀត​ថ្លែង​ទំនាយ ឲ្យ​ម្នាក់​ទៀត​សង្កេត​ស្គាល់​វិញ្ញាណ ឲ្យ​ម្នាក់​ទៀត​និយាយ​ភាសា​ដទៃ​ផ្សេងៗ ហើយ​ឲ្យ​ម្នាក់​ទៀត​បក​ប្រែ​ភាសា​ដទៃ។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 4:1

ពួក​ស្ងួន‌ភ្ងា​អើយ កុំ​ឲ្យ​ជឿ​គ្រប់​ទាំង​វិញ្ញាណ​ឡើយ គឺ​ត្រូវ​ល្បង​មើល​ឲ្យ​ស្គាល់​វិញ្ញាណ​ទាំង​នោះ​វិញ ដើម្បី​ឲ្យ​ដឹង​ថា វិញ្ញាណ​នេះ​មក​ពី​ព្រះ​ឬ​យ៉ាង​ណា ដ្បិត​មាន​ហោរា​ក្លែង‌ក្លាយ​ជា​ច្រើន​បាន​ចេញ​មក​ក្នុង​លោកីយ៍​នេះ​ហើយ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 5:14

ប៉ុន្ដែ អាហារ​រឹង គឺ​សម្រាប់​មនុស្ស​ពេញ​វ័យ ជា​អស់​អ្នក​ដែល​បាន​បង្ហាត់​ប្រាជ្ញា​ញាណ​របស់​ខ្លួន ឲ្យ​ចេះ​វែក​ញែក​ស្គាល់​ល្អ ស្គាល់​អាក្រក់។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 2:14

អស់​អ្នក​ដែល​មិន​មាន​ព្រះ‌វិញ្ញាណ មិន​អាច​ទទួល​អំណោយ‌ទាន​របស់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​បាន​ទេ ដ្បិត​ជា​សេចក្តី​ល្ងី‌ល្ងើ​ដល់​គេ ហើយ​គេ​មិន​អាច​យល់​បាន​ឡើយ ព្រោះ​សេចក្តី​ទាំង​នោះ​ត្រូវ​ពិចារណា​យល់​ខាង​វិញ្ញាណ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 4:12

ដ្បិត​ព្រះ‌បន្ទូល​របស់​ព្រះ​រស់​នៅ ហើយ​ពូកែ ក៏​មុត​ជាង​ដាវ​មុខ​ពីរ ដែល​អាច​ចាក់​ទម្លុះ​ចូល​ទៅ​កាត់​ព្រលឹង និង​វិញ្ញាណ​ចេញ​ពី​គ្នា កាត់​សន្លាក់ និង​ខួរ​ឆ្អឹង​ចេញ​ពី​គ្នា ហើយ​ក៏​វិនិច្ឆ័យ​គំនិត និង​បំណង​ដែល​នៅ​ក្នុង​ចិត្ត។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 7:15-16

«ចូរ​ប្រយ័ត្ន​នឹង​ពួក​ហោរា​ក្លែង‌ក្លាយ ដែល​ពាក់​រោម​ចៀម​មក​រក​អ្នក​រាល់​គ្នា តែ​ខាង​ក្នុង​របស់​គេ​ជា​ឆ្កែ​ចចក​ដ៏​ស្រេក​ឃ្លាន។ អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន​ដោយ‌សារ​ផល​ផ្លែ​របស់​គេ។ តើ​គេ​ប្រមូល​ផល​ផ្លែ​ទំពាំង​បាយ​ជូរ​ពី​គុម្ព​បន្លា ឬ​ផ្លែ​ល្វា​ពី​ដើម​ដំបង​យក្ស​ឬ?

ជំពូក    |  កំណែ ចម្លង
១ ថែស្សាឡូនីច 5:21

ចូរ​ល្បង​មើល​អ្វីៗ​ទាំង​អស់ ហើយ​កាន់​ខ្ជាប់​តាម​សេចក្ដី​ដែល​ត្រឹម​ត្រូវ

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 11:14

សូមកុំ​ឆ្ងល់​អ្វី​ឡើយ! សូម្បី​តែ​អារក្ស​សាតាំង​ក៏​ក្លែង​ខ្លួន​ធ្វើ​ជា​ទេវតា​នៃ​ពន្លឺ​ដែរ។

ជំពូក    |  កំណែ ចម្លង
១ ធីម៉ូថេ 4:1

ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​យ៉ាង​ច្បាស់​ថា នៅ​គ្រា​ចុង​ក្រោយ អ្នក​ខ្លះ​នឹង​ងាក​ចេញ​ពី​ជំនឿ ដោយ​ស្តាប់​តាម​វិញ្ញាណ​បញ្ឆោត និង​សេចក្ដី​បង្រៀន​របស់​អារក្ស

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 12:1-11

ចំណែក​ឯ​អំណោយ‌ទាន​ខាង​វិញ្ញាណ បង‌ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ល្ងង់​ខ្លៅ​ទេ។ ឲ្យ​ម្នាក់​ទៀត​សម្ដែង​ការ​អស្ចារ្យ ឲ្យ​ម្នាក់​ទៀត​ថ្លែង​ទំនាយ ឲ្យ​ម្នាក់​ទៀត​សង្កេត​ស្គាល់​វិញ្ញាណ ឲ្យ​ម្នាក់​ទៀត​និយាយ​ភាសា​ដទៃ​ផ្សេងៗ ហើយ​ឲ្យ​ម្នាក់​ទៀត​បក​ប្រែ​ភាសា​ដទៃ។ ប៉ុន្ដែ គឺ​ព្រះ‌វិញ្ញាណ​តែ​មួយ​ដដែល​នោះ​ឯង ដែល​ធ្វើ​សកម្មភាព​គ្រប់​ទាំង‌អស់ ទាំង​ចែក​ឲ្យ​ម្នាក់ៗ​រៀងៗខ្លួន តាម​ដែល​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 7:24

កុំ​ជំនុំ‌ជម្រះ​តាម​ការ​មើល​ឃើញ​ខាង​ក្រៅ​ឡើយ ត្រូវ​ជំនុំ‌ជម្រះ​តាម​សេចក្តី​សុចរិត​វិញ»។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 15:14

ចិត្ត​របស់​អ្នក​ណា​ដែល​មាន​យោបល់​ហើយ នោះ​រមែង​ស្វែង​រក​ចំណេះ តែ​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ​តែង​តែ​ចិញ្ចឹម​ខ្លួន ដោយ​សេចក្ដី​ចម្កួត​វិញ។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 11:13-15

ដ្បិត​មនុស្ស​បែប​នោះ​ជា​សាវក​ក្លែង‌ក្លាយ ជា​អ្នក​ធ្វើ​ការ​ឆបោក ដោយក្លែង​ខ្លួន​ធ្វើ​ជា​សាវក​របស់​ព្រះ‌គ្រីស្ទ។ សូមកុំ​ឆ្ងល់​អ្វី​ឡើយ! សូម្បី​តែ​អារក្ស​សាតាំង​ក៏​ក្លែង​ខ្លួន​ធ្វើ​ជា​ទេវតា​នៃ​ពន្លឺ​ដែរ។ ដូច្នេះ បើ​អ្នក​បម្រើ​របស់​វា​ក្លែង​ខ្លួន​ធ្វើ​ជា​អ្នក​បម្រើ​សេចក្តី​សុចរិត នោះ​គ្មាន​អ្វី​ចម្លែក​ឡើយ។ ចុង​បញ្ចប់​របស់​គេ នឹង​បាន​ស្រប​តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:125

ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់​ផង ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ស្គាល់ សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ!

ជំពូក    |  កំណែ ចម្លង
អេភេសូរ 5:6

កុំ​ឲ្យ​អ្នក​ណា​ម្នាក់​បញ្ឆាត​អ្នក​រាល់​គ្នា ដោយ​ពាក្យ​សម្ដី​ឥត​ប្រយោជន៍​ឡើយ ដ្បិត​គឺ​ដោយ​ព្រោះ​សេចក្តី​ទាំង​នេះ​ហើយ ដែល​សេចក្តី​ក្រោធ​របស់​ព្រះ​ធ្លាក់​មក​លើ​អស់​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់។

ជំពូក    |  កំណែ ចម្លង
១ ពង្សាវ‌តារ‌ក្សត្រ 3:9

ដូច្នេះ សូម​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា ដើម្បី​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ប្រយោជន៍​ឲ្យ​ទូល‌បង្គំ​បាន​ពិចារ‌ណា​ដឹង​ខុស​ត្រូវ ដ្បិត​តើ​មាន​អ្នក​ណា​អាច​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​មាន​គ្នា​ច្រើន​ទាំង​នេះ​បាន?»។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 6:12

ដ្បិត​យើង​មិន​មែន​តយុទ្ធ​នឹង​សាច់​ឈាម​ទេ គឺ​តយុទ្ធ​នឹង​ពួក​គ្រប់​គ្រង ពួក​មាន​អំណាច ពួក​ម្ចាស់​នៃ​សេចក្តី​ងងឹត​នៅ​លោកីយ៍​នេះ ហើយ​ត​យុទ្ធ​នឹង​អំណាច​អាក្រក់​ខាង​វិញ្ញាណ​នៅ​ស្ថាន​សួគ៌​ដែរ។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 16:16-18

មាន​ថ្ងៃ​មួយ ពេល​យើង​កំពុងធ្វើ​ដំណើរ​ទៅ​កន្លែង​អធិស្ឋាន យើង​បាន​ជួប​ស្រី​បម្រើ​ម្នាក់​ដែល​មាន​អារក្ស​ភីថង់​ចូល ហើយ​ធ្វើ​ឲ្យ​ពួក​ម្ចាស់​របស់​នាង​រក​កម្រៃ​បាន​យ៉ាង​ច្រើន ដោយ​ការ​ទាយ។ នាង​ដើរ​តាម​លោក​ប៉ុល និង​យើង ទាំង​ស្រែក​ថា៖ «អ្នក​ទាំង​នេះ​ជា​បាវ​បម្រើ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ដែល​ប្រកាស​ប្រាប់​យើង​ពី​ផ្លូវ​សង្គ្រោះ»។ នាង​ចេះ​តែ​ធ្វើ​ដូច្នេះ​ជា​ច្រើន​ថ្ងៃ ទាល់​តែ​លោក​ប៉ុល​មាន​ការ​រំខាន​ចិត្ត ហើយ​បែរ​ទៅ​បង្គាប់​វិញ្ញាណ​នោះ​ថា៖ «យើង​បញ្ជា​ឯង​ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ចូរ​ចេញ​ពី​នាង​នេះ​ទៅ!» ហើយ​វា​ក៏​ចេញ​នៅ​វេលា​នោះ​ឯង។

ជំពូក    |  កំណែ ចម្លង
វិវរណៈ 2:2

"យើង​ស្គាល់​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​អ្នក​ធ្វើ ស្គាល់​ការ​នឿយ​ហត់ និង​សេចក្ដី​អត់‌ធ្មត់​របស់​អ្នក​ហើយ ក៏​ដឹង​ថា អ្នក​មិន​អាច​ទ្រាំ​នឹង​មនុស្ស​អាក្រក់​បាន​ផង គឺ​អ្នក​បាន​ល្បង​ល​អស់​អ្នក​ដែល​ហៅ​ខ្លួន​ថា​ជា​សាវក តែ​មិន​មែន​ជា​សាវក​ទេ ក៏​បាន​ឃើញ​ថា អ្នក​ទាំង​នោះ​ជា​អ្នក​កុហក។

ជំពូក    |  កំណែ ចម្លង
រ៉ូម 12:2

មិន​ត្រូវ​ត្រាប់​តាម​សម័យ​នេះ​ឡើយ តែ​ចូរ​ឲ្យ​បាន​ផ្លាស់​ប្រែ ដោយ​គំនិត​របស់​អ្នក​រាល់​គ្នា​បាន​កែ​ជា​ថ្មី ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ស្គាល់​អ្វី​ជា​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ គឺ​អ្វី​ដែល​ល្អ អ្វី​ដែល​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ ហើយ​គ្រប់​លក្ខណ៍។

ជំពូក    |  កំណែ ចម្លង
កូឡុស 2:8

ចូរ​ប្រយ័ត្ន ក្រែង​មាន​អ្នក​ណា​ម្នាក់​ចាប់​អ្នក​រាល់​គ្នា​ជា​រំពា ដោយ​ប្រើ​ទស្សន‌វិជ្ជា និង​ពាក្យ​បោក​បញ្ឆោត​ឥត​ខ្លឹមសារ តាម​ទំនៀម​ទម្លាប់​របស់​មនុស្ស តាម​វិញ្ញាណ​បថម​សិក្សា​របស់​លោកីយ៍ គឺ​មិន​តាម​ព្រះ‌គ្រីស្ទ​ទេ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 2:3-5

អើ បើ​ឯង​ស្រែក​ហៅ​រក​តម្រិះ ព្រម​ទាំង​បន្លឺ​សំឡេង​ឡើង សូម​ឲ្យ​បាន​យោ‌បល់ បើ​ឯង​ខំ​រក​ដូច​ជា​រក​ប្រាក់ ហើយ​ស្វែង​រក​ដូច​ជា​រក​កំណប់​ទ្រព្យ នោះ​ឯង​នឹង​បាន​យល់​សេចក្ដី​កោត​ខ្លាច ដល់​ព្រះ‌យេហូវ៉ា ហើយ​ប៉ះ​ប្រទះ​នឹង​សេចក្ដី​ស្គាល់​ដល់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
២ ធីម៉ូថេ 3:16-17

គ្រប់​ទាំង​បទ​គម្ពីរ ព្រះ‌ទ្រង់​បាន​បញ្ចេញ​ព្រះ‌វិញ្ញាណ​បណ្ដាល​ឲ្យ​តែង ហើយ​មាន​ប្រយោជន៍​សម្រាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​កែ​តម្រង់ និង​ការ​បង្ហាត់​ខាង​ឯ​សេចក្ដី​សុចរិត ដើម្បី​ឲ្យ​អ្នក​សំណព្វ​របស់​ព្រះ​បាន​គ្រប់​លក្ខណ៍ ហើយ​មាន​ចំណេះ​សម្រាប់​ធ្វើ​ការ​ល្អ​គ្រប់​ជំពូក។

ជំពូក    |  កំណែ ចម្លង
អេសាយ 11:2-3

ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា នឹង​សណ្ឋិត​នៅ​លើ​អ្នក​នោះ គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​ប្រាជ្ញា​នឹង​យោបល់ ជា​ព្រះ‌វិញ្ញាណ​នៃ​គំនិត​វាង‌វៃ និង​ឫទ្ធា‌នុភាព ជា​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​ចេះ​ដឹង និង​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា។ អ្នក​នោះ​នឹង​វៃ​រហ័ស​ចំពោះ​សេចក្ដី​កោត​ខ្លាច ដល់​ព្រះ‌យេហូវ៉ា ហើយ​នឹង​ជំនុំ‌ជម្រះ មិន​មែន​តាម​ភ្នែក​មើល​ឃើញ ឬ​សម្រេច​សេចក្ដី​តាម​ត្រចៀក​ស្តាប់​ឮ​នោះ​ឡើយ

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 14:29

ឯ​អ្នក​ដែល​ថ្លែង​ទំនាយ ចូរ​ឲ្យ​ពីរ ឬ​បី​នាក់​និយាយ ហើយ​ឲ្យ​អ្នក​ឯទៀតៗ​ពិចារណា​មើល។

ជំពូក    |  កំណែ ចម្លង
២ ពេត្រុស 2:1

ពី​ដើម​ក៏​មាន​ហោរា​ក្លែង‌ក្លាយ​កើត​ឡើង​ក្នុង​ចំណោម​ប្រជារាស្ត្រ​របស់​ព្រះ ដូច​ជា​គ្រូ​ក្លែង‌ក្លាយ​ដែល​នឹង​កើត​មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែរ គេ​នឹង​នាំ​លទ្ធិ​ខុស​ឆ្គង ដែល​នាំ​ឲ្យ​វិនាស​ចូល​មក​ដោយ​សម្ងាត់ គេ​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​ព្រះដ៏​ជា​ម្ចាស់ ដែល​បាន​លោះ​គេ​នោះ​ឡើយ គេ​នាំ​សេចក្ដី​វិនាស​យ៉ាង​ទាន់​ហន់​មក​លើ​ខ្លួន​គេ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 16:3

ហើយ​នៅ​ពេល​ព្រឹក អ្នក​រាល់​គ្នា​ក៏​ថា "ច្បាស់​ជា​មាន​ព្យុះ​មិន​ខាន​ថ្ងៃ​នេះ ព្រោះ​មេឃ​ក្រហម ហើយ​ខ្មៅ​ដាស"។ អ្នក​រាល់​គ្នា​ចេះ​សម្គាល់​មើល​សណ្ឋាន​របស់​មេឃ តែ​មិន​ចេះ​សម្គាល់​មើល​ទី​សម្គាល់​សម័យ​នេះ​សោះ។

ជំពូក    |  កំណែ ចម្លង
យ៉ាកុប 3:17

ប៉ុន្តែ ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ ដំបូង​បង្អស់​គឺ​បរិសុទ្ធ បន្ទាប់​មក មាន​ចិត្ត​សន្តិភាព សុភាព​រាបសា មាន​អធ្យាស្រ័យ មាន​ពេញ​ដោយ​ចិត្ត​មេត្តា‌ករុណា និង​ផល​ល្អ ឥត​រើស​មុខ ឥត​ពុត​មាយា។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 5:3

លោក​ពេត្រុស​សួរ​ថា៖ «អាណា‌នាស​អើយ ហេតុ​អ្វី​បាន​ជា​អារក្ស​សាតាំង​មក​នៅ​ពេញ​ក្នុង​ចិត្ត​អ្នក ឲ្យ​កុហក​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដោយ​លាក់​ប្រាក់​លក់​ដី​មួយ​ចំណែក​សម្រាប់​ខ្លួន​ឯង​ដូច្នេះ?

ជំពូក    |  កំណែ ចម្លង
កាឡាទី 1:8

ប៉ុន្តែ ប្រសិន‌បើ​យើង​ខ្ញុំ ឬ​ទេវតា​ពី​ស្ថាន‌សួគ៌ ប្រាប់​ដំណឹង​ណា​មក​អ្នក​រាល់​គ្នា ខុស​ពី​ដំណឹង​ល្អ​ដែល​យើង​បាន​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា សូម​ឲ្យ​អ្នក​នោះ​ត្រូវ​បណ្ដាសា​ចុះ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 16:17-18

បង‌ប្អូន​អើយ ខ្ញុំ​សូម​ដាស់​តឿន​អ្នក​រាល់​គ្នា ឲ្យ​ចំណាំ​មើល​អស់​អ្នក​ដែល​បង្ក​ឲ្យ​មាន​ការ​បាក់​បែក ហើយ​រវាត​ចិត្ត ទាស់​នឹង​សេចក្តី​បង្រៀន​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល នោះ​ត្រូវ​បែរ​ចេញ​ពី​អ្នក​ទាំង​នោះ​ទៅ។ ដ្បិត​មនុស្ស​បែប​នោះ មិន​បម្រើ​ព្រះ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​ទេ គឺ​គេ​បម្រើ​តែ​ក្រពះ​របស់​ខ្លួន​គេ​ប៉ុណ្ណោះ ទាំង​បញ្ឆោត​ចិត្ត​មនុស្ស​ស្លូត​ត្រង់ ដោយ​ពាក្យ​ផ្អែម​ពីរោះ និង​ពាក្យ​បញ្ចើច​បញ្ចើ។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 2:26-27

ខ្ញុំ​បាន​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់​គ្នា ស្ដី​អំពី​អស់​អ្នក​ដែល​បញ្ឆោត​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង។ រី​ឯ​ប្រេង​តាំង​ដែលអ្នក​រាល់​គ្នា​បានទទួល​ពី​ព្រះ‌អង្គ នោះស្ថិត​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា ហើយ​អ្នក​មិន​ត្រូវ​ការឲ្យ​អ្នក​ណា​បង្រៀន​អ្នក​រាល់​គ្នា​ឡើយ។ ប៉ុន្តែ ពេល​ប្រេង​តាំង​បង្រៀន​ពី​គ្រប់​ការ​ទាំង​អស់ដល់​អ្នក​រាល់​គ្នា នោះជា​សេចក្ដី​ពិត មិន​មែន​ជា​សេចក្ដី​ភូត​ភរ​ទេ ចូរ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ព្រះ‌អង្គ ដូច​សេចក្ដី​ដែល​បាន​បង្រៀន​អ្នក​រាល់​គ្នា​ចុះ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 28:11

មនុស្ស​អ្នក​មាន គេ​តែង​ប្រកាន់​ថា ខ្លួន​មាន​ប្រាជ្ញា តែ​មនុស្ស​ក្រ​ដែល​មាន​យោបល់ នឹង​ស្ទង់​មើលឲ្យ​ស្គាល់​គេ​បាន។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 24:24

ដ្បិត​នឹង​មាន​ព្រះ‌គ្រីស្ទ​ក្លែង‌ក្លាយ និង​ហោរា​ក្លែង‌ក្លាយ​លេច​មក ហើយ​សម្តែង​ទី​សម្គាល់ និង​ការ​អស្ចារ្យ​យ៉ាង​ធំ ដើម្បី​នាំ​មនុស្ស​ឲ្យ​វង្វេង សូម្បី​តែ​ពួក​រើស​តាំង​ផង ប្រសិន‌បើ​គេ​អាច​ធ្វើ​បាន។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 10:27

ចៀម​របស់​ខ្ញុំ​តែង​ស្តាប់​សំឡេង​ខ្ញុំ ខ្ញុំ​ស្គាល់​ចៀម​ទាំង​នោះ​ដែរ ហើយ​ចៀម​ទាំង​នោះ​មក​តាម​ខ្ញុំ។

ជំពូក    |  កំណែ ចម្លង
លូកា 12:11-12

ពេល​ណា​គេ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​នៅ​មុខ​ក្រុម​ជំនុំ ចំពោះ​ចៅក្រម ឬ​ពួក​នាម៉ឺន នោះ​កុំ​ព្រួយ​ពី​របៀប​យ៉ាង​ណា ដែល​នឹង​ត្រូវ​ឆ្លើយ​ការពារ​ខ្លួន ឬ​ពី​ពាក្យ​អ្វី​ដែល​ត្រូវ​និយាយ​នោះ​ឡើយ។ ដ្បិត​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​នឹង​បង្រៀន​សេចក្តី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ នៅ​វេលា​នោះ​ឯង»។

ជំពូក    |  កំណែ ចម្លង
២ ធីម៉ូថេ 3:5

គេ​មាន​ឫក‌ពា​ជា​អ្នក​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ប៉ុន្តែ បដិសេធមិន​ព្រម​ទទួល​ស្គាល់​ព្រះ‌ចេស្តា ដែល​បាន​មក​ពី​ការ​គោរព​ប្រតិ‌បត្តិ​នោះ​ឡើយ។ ចូរ​ចៀស​ចេញ​ពី​មនុស្ស​ប្រភេទ​នោះ​ទៅ។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 16:13

ពេល​ព្រះ‌វិញ្ញាណ​នៃ​សេចក្តី​ពិត​បាន​យាង​មក​ដល់ ព្រះ‌អង្គ​នឹង​នាំ​អ្នក​រាល់​គ្នា​ចូល​ក្នុង​គ្រប់​ទាំង​សេចក្តី​ពិត ដ្បិត​ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល មិន​មែន​ដោយ​អាង​ព្រះ‌អង្គ​ទ្រង់​ទេ គឺ​នឹង​មាន​ព្រះ‌បន្ទូល​ចំពោះ​តែ​សេចក្តី​ណា​ដែល​ព្រះ‌អង្គ​ឮ ហើយ​នឹង​សម្តែង​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ការ​ដែល​ត្រូវកើត​មក។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 2:15

អស់​អ្នក​ដែល​មាន​ព្រះ‌វិញ្ញាណ គេ​ពិចារណា​យល់​គ្រប់​ទាំង‌អស់ ហើយ​គ្មាន​អ្នក​ណា​អាច​ពិចារណា​យល់​ពី​អ្នក​នោះ​បាន​ឡើយ។

ជំពូក    |  កំណែ ចម្លង
កាឡាទី 5:22-23

រីឯ​ផល​ផ្លែ​របស់​ព្រះ‌វិញ្ញាណ​វិញ គឺ​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ​សាន្ត សេចក្ដី​អត់‌ធ្មត់ សេចក្ដី​សប្បុរស ចិត្ត​សន្ដោស ភាព​ស្មោះ‌ត្រង់ ចិត្ត​ស្លូត‌បូត និង​ការ​ចេះ​គ្រប់​គ្រង​ចិត្ត គ្មាន​ក្រឹត្យ‌វិន័យ​ណា​ទាស់​នឹង​សេចក្ដី​ទាំង​នេះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
យ៉ាកុប 1:5

ប្រសិន‌បើ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ខ្វះ​ប្រាជ្ញា អ្នក​នោះ​ត្រូវ​ទូល​សូមពី​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា ដ្បិត​ទ្រង់​នឹង​ប្រទាន​ឲ្យ ឥត​បន្ទោស​ឡើយ។

ជំពូក    |  កំណែ ចម្លង
ភីលីព 1:3-5

ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​រាល់​ពេល​ដែល​ខ្ញុំ​នឹក​គិត​ពី​អ្នក​រាល់​គ្នា ទាំង​មាន​ការ​តយុទ្ធ​តែ​មួយ ដូច​ដែល​បាន​ឃើញ​ខ្ញុំ​មាន ហើយ​ឥឡូវ​នេះ​ឮ​ថា​ខ្ញុំ​នៅ​តែ​មាន​ទៀត។ គ្រប់​ពេល​ដែល​ខ្ញុំ​អធិស្ឋាន ខ្ញុំ​ទូល​អង្វរ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​អំណរ​ជា‌និច្ច ដោយ​ព្រោះ​ចំណែក​ដែល​អ្នក​រាល់​គ្នា​បាន​ជួយ​ក្នុង​ដំណឹង​ល្អ ចាប់​តាំង​ពី​ថ្ងៃ​មុន​ដំបូង រហូត​ដល់​ឥឡូវ​នេះ។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 2:27

រី​ឯ​ប្រេង​តាំង​ដែលអ្នក​រាល់​គ្នា​បានទទួល​ពី​ព្រះ‌អង្គ នោះស្ថិត​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា ហើយ​អ្នក​មិន​ត្រូវ​ការឲ្យ​អ្នក​ណា​បង្រៀន​អ្នក​រាល់​គ្នា​ឡើយ។ ប៉ុន្តែ ពេល​ប្រេង​តាំង​បង្រៀន​ពី​គ្រប់​ការ​ទាំង​អស់ដល់​អ្នក​រាល់​គ្នា នោះជា​សេចក្ដី​ពិត មិន​មែន​ជា​សេចក្ដី​ភូត​ភរ​ទេ ចូរ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ព្រះ‌អង្គ ដូច​សេចក្ដី​ដែល​បាន​បង្រៀន​អ្នក​រាល់​គ្នា​ចុះ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 3:13-15

នោះ​កិច្ច‌ការ​ដែល​ម្នាក់ៗ​ធ្វើ នឹង​លេច​មក​ឲ្យ​ឃើញ ដ្បិត​ថ្ងៃ​នោះ​នឹង​បង្ហាញ​ពី​ការ​នោះ ព្រោះ​ការ​នោះ​នឹង​សម្ដែង​ឲ្យ​ដឹង​ដោយ​សារ​ភ្លើង ហើយ​ភ្លើង​នោះ​នឹង​ល្បង​មើល​ពី​ប្រភេទ​នៃ​កិច្ច‌ការ​ដែល​ម្នាក់ៗ​បាន​ធ្វើ។ បើ​កិច្ច‌ការ​ដែល​បាន​សង់​នៅ​លើ​គ្រឹះ​នោះ​បាន​ជាប់​នៅ អ្នក​នោះ​នឹង​បាន​រង្វាន់។ បើ​កិច្ច‌ការ​នោះ​ត្រូវ​ឆេះ អ្នក​នោះ​នឹង​ត្រូវ​ខាត តែ​ខ្លួន​អ្នក​នោះ​នឹង​បាន​រួច​ជីវិត ប៉ុន្តែ នឹង​រួច​ដូច​ជា​ឆ្លង​កាត់​ភ្លើង។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 4:14

ដើម្បី​កុំ​ឲ្យ​យើង​នៅ​ជា​កូន​តូច​ទៀត ទាំង​ត្រូវ​គ្រប់​ទាំង​ខ្យល់​នៃ​សេចក្តី​បង្រៀន​ផាត់​ចុះ​ផាត់​ឡើង ដោយ​សេចក្តី​ឆ‌បោក​របស់​មនុស្ស និង​ដោយ​ឧបាយ‌កល​ដែល​គេ​នាំ​ឲ្យ​វង្វេង​ទៀត​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 139:23-24

ឱ​ព្រះ​អើយ សូម​ពិនិត្យ​មើល​ទូល‌បង្គំ ហើយ​ស្គាល់​ចិត្ត​ទូល‌បង្គំ​ផង! សូម​ល្បង​មើល​ទូល‌បង្គំ ដើម្បី​ឲ្យ​ស្គាល់​គំនិត​ទូល‌បង្គំ។ សូម​ទត​មើល ប្រសិន‌បើ​មាន​អំពើ​អាក្រក់​ណា នៅ​ក្នុង​ទូល‌បង្គំ ហើយ​នាំ​ទូល‌បង្គំ តាម​ផ្លូវ​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច​ផង។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 17:11

សាសន៍​យូដា​នៅ​ក្រុង​នេះ មាន​ចិត្ត​ល្អ​ជាង​សាសន៍​យូដា​នៅ​ក្រុង​ថែស្សា‌ឡូនីច ដ្បិត​គេ​ទទួល​ព្រះ‌បន្ទូល​ដោយ​ចិត្ត​សង្វាត ទាំង​ពិចារណា​មើល​គម្ពីរ​រាល់​ថ្ងៃ ដើម្បី​ឲ្យ​ដឹង​ថា សេចក្ដី​ទាំង​នេះត្រឹម​ត្រូវ ឬ​មិន​ត្រឹម​ត្រូវ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 3:21

កូន​អើយ កុំ​ឲ្យ​សេចក្ដី​ទាំង​នេះ ចេញ​បាត់​ពី​ភ្នែក​ឯង​ឡើយ ចូរ​រក្សា​សេចក្ដី​ដែល​មាន​ប្រ‌យោជន៍ និង​គំនិត​វាង​វៃ​ចុះ

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 10:16

«មើល៍! ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ចៀម​នៅ​កណ្តាល​ហ្វូង​ចចក ដូច្នេះ ត្រូវ​ឆ្លាត​ដូច​សត្វ​ពស់ ហើយ​ស្លូត​ដូច​សត្វ​ព្រាប។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:66

សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ​ចេះ​វិនិច្ឆ័យ​ដឹង​ខុស​ត្រូវ ដ្បិត​ទូល‌បង្គំ​ជឿ​ដល់​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 5:8

ចូរ​ដឹង​ខ្លួន ហើយ​ចាំ​យាម​ចុះ ដ្បិត​អារក្ស​ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូច​ជា​សិង្ហ ដើម្បី​រក​អ្នក​ណា​ម្នាក់​ដែល​វា​អាច​នឹង​ត្របាក់​លេប​បាន។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 2:6-7

ដ្បិត​ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​មាន​ប្រាជ្ញា ឯ​តម្រិះ​នឹង​យោ‌បល់ នោះ​ចេញ​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ​មក ព្រះ‌អង្គ​បម្រុង​ទុក​សេចក្ដី​ដែល​មាន​ប្រ‌យោជន៍ សម្រាប់​មនុស្ស​សុចរិត ក៏​ជា​ខែល​ដល់​អស់​អ្នក ដែល​ដើរ​ក្នុង​សេចក្ដី​ទៀង​ត្រង់

ជំពូក    |  កំណែ ចម្លង
កូឡុស 3:2

ចូរ​គិត​ពី​អ្វីៗ​ដែល​នៅ​ខាង​លើ កុំ​គិត​ពី​អ្វីៗ​ដែល​នៅ​ផែនដី​ឡើយ

ជំពូក    |  កំណែ ចម្លង
រ៉ូម 16:17

បង‌ប្អូន​អើយ ខ្ញុំ​សូម​ដាស់​តឿន​អ្នក​រាល់​គ្នា ឲ្យ​ចំណាំ​មើល​អស់​អ្នក​ដែល​បង្ក​ឲ្យ​មាន​ការ​បាក់​បែក ហើយ​រវាត​ចិត្ត ទាស់​នឹង​សេចក្តី​បង្រៀន​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល នោះ​ត្រូវ​បែរ​ចេញ​ពី​អ្នក​ទាំង​នោះ​ទៅ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 4:7

ការ​ចាប់​ផ្ដើម​ឲ្យ​មាន​ប្រាជ្ញា គឺ​ខំ​ឲ្យ​បាន​ប្រាជ្ញា​ចុះ អើ​កំពុង​ដែល​ខំ​ឲ្យ​បាន​របស់​ផ្សេងៗ នោះ​ចូរ​ខំ​ឲ្យ​បាន​យោបល់​ផង។

ជំពូក    |  កំណែ ចម្លង
យ៉ាកុប 3:13

ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​មាន​ប្រាជ្ញា និង​យោបល់​ឬ​ទេ? ត្រូវ​ឲ្យ​អ្នក​នោះ​សម្តែង​ចេញ​ជា​កិរិយា​ល្អ តាម​រយៈ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត ដោយ​ចិត្ត​ស្លូត​បូត ប្រកប​ដោយ​ប្រាជ្ញា​ចុះ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 25:9

ព្រះ‌អង្គ​នាំ​មនុស្ស​សុភាព ឲ្យ​ប្រព្រឹត្ត​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវ ហើយ​បង្រៀន​មនុស្ស​រាប​សារ ឲ្យ​ស្គាល់​ផ្លូវ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 1:17-18

សូម​ឲ្យ​ព្រះ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ជា​ព្រះ‌វរបិតា​ដ៏​មាន​សិរី​ល្អ ប្រទាន​ព្រះ‌វិញ្ញាណ ដែល​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា និង​ការ​បើក​សម្ដែង​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ព្រះ‌អង្គ ឲ្យ​ភ្នែក​ចិត្ត​របស់​អ្នក​រាល់​គ្នា​បាន​ភ្លឺ​ឡើង ដើម្បី​ឲ្យ​បាន​ដឹង​ថា សេចក្ដី​សង្ឃឹម​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​ជា​យ៉ាង​ណា ហើយ​ថា សម្បត្តិ​ជា​មត៌ក​ដ៏​មាន​សិរី​ល្អ​របស់​ព្រះ‌អង្គ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​ជា​យ៉ាង​ណា

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:104

ទូល‌បង្គំ​មាន​យោបល់​ដោយ‌សារ ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ ហេតុនេះហើយ​បាន​ជា​ទូល‌បង្គំ ស្អប់​ដល់​អស់​ទាំង​ផ្លូវ​ភូតភរ។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 13:5

ចូរ​អ្នក​រាល់​គ្នា​ពិ‌ចារ‌ណា​មើល​ខ្លួន​ឯង​ទៅ តើ​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ក្នុង​ជំនឿ​មែន​ឬ​យ៉ាង​ណា។ ចូរ​ល្បង​មើល​ខ្លួន​ឯង​ចុះ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ព្រះ‌យេស៊ូវ‌គ្រីស្ទ​គង់​ក្នុង​អ្នក​រាល់​គ្នា​ទេ​ឬ? ពិត​មែន លើក​លែង​តែ​អ្នក​រាល់​គ្នា​ធ្លាក់​ចេញ​ពី​ការ​ល្បង‌ល​ប៉ុណ្ណោះ!

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 10:15

ខ្ញុំ​និយាយ​នេះ ដូច​ជា​និយាយ​ទៅ​កាន់​អ្នក​មាន​ប្រាជ្ញា ចូរ​ពិចារណា​ពី​សេចក្តី​ដែល​ខ្ញុំ​និយាយ​នេះ​ដោយ​ខ្លួន​ឯង​ចុះ។

ជំពូក    |  កំណែ ចម្លង
លូកា 21:8

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ប្រយ័ត្ន ក្រែង​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ មក​និយាយ​ថា "គឺ​ខ្ញុំ​នេះ​ហើយ" ហើយ​ថា "ពេល​កំណត់​ជិត​មក​ដល់​ហើយ!" កុំ​តាម​អ្នក​ទាំង​នោះ​ឲ្យ​សោះ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 6:1

ដូច្នេះ ចូរ​ឲ្យ​យើង​ចេញ​ពី​សេចក្តី​បង្រៀន​ខាង​ឯ​បឋម​សិក្សា​អំពី​ព្រះ‌គ្រីស្ទ​ទៅ ហើយ​ឈាន​ទៅ​រក​ភាព​ពេញ​វ័យ​វិញ មិន​ត្រូវ​ចាក់​គ្រឹះ​សា​ជា​ថ្មី​អំពី​ការ​ប្រែ​ចិត្ត​ពី​កិច្ច‌ការ​ដែល​ស្លាប់ អំពី​ជំនឿ​ដល់​ព្រះ

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 14:15

មនុស្ស​ឆោត​ល្ងង់​គេ​ជឿ​គ្រប់​ពាក្យ​ទាំង​អស់ តែ​មនុស្ស​មាន​គំនិត​វាង‌វៃ រមែង​មើល​ផ្លូវ​ខ្លួន​ដោយ​ប្រយ័ត្ន។

ជំពូក    |  កំណែ ចម្លង
រ៉ូម 12:9

ចូរ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់​ឥត​ពុត​មាយា ចូរ​ស្អប់​អ្វី​ដែល​អាក្រក់ ហើយ​ប្រកាន់​ខ្ជាប់​អ្វី​ដែល​ល្អ

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 7:6

កុំ​ឲ្យ​អ្វី​ដែល​បរិសុទ្ធ​ទៅ​ឆ្កែ ក៏​កុំ​បោះ​កែវ​មុក្តា​របស់​អ្នក​នៅ​មុខ​ជ្រូក ក្រែង​លោ​វា​ជាន់​ឈ្លី ហើយ​ត្រឡប់​មក​ខាំ​ត្របាក់​អ្នក»។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 4:24

ព្រះ​ជា​វិញ្ញាណ ហើយ​អ្នក​ណា​ដែល​ថ្វាយ​បង្គំ​ព្រះ‌អង្គ ត្រូវ​តែ​ថ្វាយ​បង្គំ​ដោយ​វិញ្ញាណ និង​សេចក្តី​ពិត»។

ជំពូក    |  កំណែ ចម្លង

ប្រភេទរង

ការគាបសង្កត់អត្ថន័យនៃជីវិតយើងអំណោយទាននៃជំនឿសុភាសិតប្រកបដោយប្រាជ្ញាអំណោយទាននៃចំណេះដឹងវិទ្យាសាស្ត្រអំណោយទានពីការព្យាបាលអំណោយទានព្យាករណ៍វិញ្ញាណ​ស្គាល់​ច្បាស់អំណោយទានភាសាចម្រុះអំណោយទាននៃការបកប្រែភាសាស្វែងរកគោលបំណងជីវិតសារៈសំខាន់នៃព្រះបញ្ញត្តិទាំងដប់ថែរក្សារាងកាយដូចជាប្រាសាទការសោកស្តាយយ៉ាងស្មោះស្ម័គ្រសារៈសំខាន់នៃការអត់ធ្មត់ការបន្ធូរបន្ថយការឈឺចាប់ផ្លូវចិត្តការផ្លាស់ប្តូរជីវិតភាពងងឹតភាពមិនទាន់ពេញវ័យខាងវិញ្ញាណការបែងចែកការពិតនិងការក្លែងបន្លំផ្សះស្មារតីជាមួយព្រះអត្ថន័យនៃឈើឆ្កាងអំពីបាបកម្មនរកការល្បួងអ្នកដែលមានវិញ្ញាណអាក្រក់ចូលការសោយស្តាយអំពី​ស្មារតីសេរីភាពជ្រើសរើសការបំផុសគំនិតពីព្រះគម្ពីរអមតភាពនៃព្រលឹងអំណោយទានខាងវិញ្ញាណនិយាយភាសាផ្សេងៗឋាននរកភាពចាស់ទុំខាងវិញ្ញាណការអភិវឌ្ឍខ្លួនឯងអស់កម្លាំងសុបិន្តភាពសង្ស័យដាក់ដៃព្យាបាលសម្ព័ន្ធភាពជាមួយព្រះគ្រីស្ទអារក្សភាពរាំងស្ទះខាងវិញ្ញាណការអំពាវនាវភាពប្លែក
តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម